Thứ ba, 13-10-26 01:57:59
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ស្នងបន្តឆន្ទៈមុះមុតនៃកងវរសេនាតូចលេខ៣០៧

Báo Cà Mau ក្នុងការវាយឆ្មក់ខ្មាំងនៅ Bàu Thúi ដែលបច្ចុប្បន្នជាអនុសង្កាត់លេខ ៣០ សង្កាត់ An Xuyên ខេត្ត Cà Mau កាលថ្ងៃទី១៣ ខែមិនា ឆ្នាំ១៩៥៣ កងទ័ពយើងបានសម្លាប់ខ្មាំងប្រមាណ ៣០០ នាក់ ព្រមទាំងរឹបយកបានអាវុធជាច្រើន និងចាប់បានជាងខ្មាំងចំនួន ៤០ នាក់ទៀតផង។ មកទល់សព្វថ្ងៃ ឆាកប្រយុទ្ធដែលទទួលបានជ័យជម្នះទាំងស្រុងនៅ Bàu Thúi របស់កងវរសេនាតូចលេខ ៣០៧ បានក្រើនរំឭកទុកជាសក្ខីភាពមួយដ៏អស្ចារ្យ បង្ហាញពីលក្ខណៈសម្បត្តិនៃភាពអង់អាចក្លាហាន និងល្បិចកលឈ្លាសវៃនៃកម្មាភិបាលយុទ្ធជនកងវរសេនាតូចលេខ ៣០៧។ ជ័យជម្នះនេះ បានក្លាយជានិមិត្តរូបនៃកម្លាំងសាមគ្គី និងស្មារតីតស៊ូប្រយុទ្ធរបស់វីរជន Cà Mau និង “តំបន់ភាគខាងត្បូងទទួលបានជ័យជម្នះ”។

អាសយដ្ឋានជ័យជម្នះ Bàu Thúi ត្រូវបានទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្ត្រថ្នាក់ខេត្តកាលពីឆ្នាំ២០១៧។

លោក Nguyễn Hữu Định ប្រធានសាខាសមាគមអតីតយុទ្ធជនអនុសង្កាត់លេខ ៣០ សង្កាត់ An Xuyên មានមោទនភាព៖ “តំបន់ភូមិសាស្ត្របាវធូយ ត្រូវបានផ្សារភ្ជាប់ជាមួយនិងយុទ្ធជ័យដ៏ល្បីរន្ទឺរបស់កងវរសេនាតូចលេខ ៣០៧ ក្នុងសម័យតស៊ូប្រឆាំងអាណានិគមបារាំង (Pháp)។ ទីកន្លែងនេះ ក៏បានក្លាយអាសយដ្ឋានក្រហមសម្រាប់អប់រំប្រពៃណីបដិវត្តន៍ដ៏ខ្លាំងក្លារបស់ប្រទេសជាតិ មាតុភូមិគ្រប់ជំនាន់ដែលយោងតាម រយៈសកម្មភាពផ្សេងៗទាំងឡាយក្នុងរាល់ការចាត់តាំងនាឱកាសបុណ្យទានផហដែរ”។

មោទនភាពប្រពៃណី បក្ខភាគ ប្រជាជន និងកងទ័ពសង្កាត់អាងស្វៀងបានរួមកម្លាំងការពារ រក្សានិងកសាងស្រុកភូមិឱ្យកាន់តែសម្បូរសប្បាយ ស៊ីវិល័យ និងសុភមង្គល។ ជាពិសេសគឺភារកិច្ចរក្សា និងពង្រីកនូវតម្លៃនៃកេរដំណែលប្រវត្តិសាស្រ្ត - វប្បធម៌នៅភូមិភាគ ក្នុងនោះមាន កេរដំណែលទីកន្លែងជ័យជម្នះ Bàu Thúi ដើម្បីទុកជាទំព័រនៃប្រវត្តិសាស្រ្តដ៏រុងរឿងរបស់ដូនតាយើងបានបន្ត និងរីកសាយភាយស្មារតីមុះមុតក្នុងដំណើរនៃការអភិវឌ្ឍន៍នាសម័យបច្ចុប្បន្ននេះ។

លោក Nguyễn Hoàng Vũ លេខាសាខាអនុសង្កាត់លេខ ៣០ សង្កាត់ An Xuyên បានឱ្យដឹង៖ “សាខាបក្ខនៃពេលបច្ចុប្បន្នមានបក្ខជនចំនួន ២៧រូប ជានិច្ចកាលគឺជាស្នូលដើម្បីរក្សា បន្តនិងពង្រីកឆន្ទៈយ៉ាងមុះមុត ព្រមទាំងប្រពៃណីបដិវត្តន៍របស់បុព្វបុរស។ មូលដ្ឋានផ្តោតលើការថែទាំ និងជួសជុលកេរដំណែលប្រវត្តិសាស្ត្រ Bàu Thúi ឱ្យមានភាពល្អប្រសើរ និងមានរបៀបរៀបរយ។ ក៏ប៉ុន្តែរយៈពេលកន្លងយូរហើយការវិនិយោគកសាងនៅបណ្តាសំណង់មួយចំនួនដែលមានមុខសញ្ញាទ្រុឌទ្រោម។ ភ្ជាប់ជាមួយបណ្ដាទំព័រប្រវត្តិសាស្រ្តដ៏ល្បីរន្ទឺរបស់កេរដំណែល សាខាបក្សសង្ឃឹមថានឹងទទួលបានការយកចិត្តទុកដាក់ វិនិយោគសម្រាប់កសាងកេរដំណែលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធំទូលាយថែមទៀត។

កេរដំណែលប្រវត្តិសាស្ត្រ Bàu Thúi គឺជាអាសយដ្ឋានសម្រាប់អប់រំប្រពៃណីបដិវត្តិន៍ដ៏អង់អាចក្លាហានរបស់ភូមិស្រុកសម្រាប់បញ្ញវន្តគ្រប់ជំនាន់។

ស្នងបន្តស្មារតីដ៏មុះមុតនៃបុព្វបុរស បង Huỳnh Vĩnh Khương សមាជិកគណៈអចិន្រ្តៃយ៍សម្ព័ន្ធយុវជននៃកុម្មុយនិស្ត Hồ Chí Minh សង្កាត់ An Xuyên បានអះអាងថា៖ “យុវវ័យសង្កាត់ An Xuyên កត់ត្រាទុកជានិច្ចសម្រាបគុណបំណាច់របស់បុព្វបុរសយើងគ្រប់ជំនាន់ដែលបានពលីសាច់ឈាមស្រស់ដើម្បីដណ្ដើមមកវិញនូវឯករាជ្យ សេរីភាព និងសន្ដិភាពជូនជាតិ។ ផ្តើមពីមោទនភាពដ៏ធំធេងនោះ យុវវ័យថ្ងៃនេះសច្ចាបញ្ចេញកម្លាំងរៀនសូត្រ លត់ដំ និងពុះពារក្លាយជាពលរដ្ឋដែលមានប្រយោជន៍សម្រាប់សង្គម”៕

Quốc Rin - Nhật Minh

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។