Chủ nhật, 18-10-26 08:39:46
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ពង្រឹងសាមគ្គីភាព

Báo Cà Mau សាលាទាន (អាគារសកម្មភាពវប្បធម៌សហគមន៍ Khmer) គឺជាកន្លែងដ៏សំខាន់សម្រាប់ជនជាតិភាគតិចក្នុងការរៀបចំសកម្មភាពវប្បធម៌ ចាត់តាំងពិធីបុណ្យទានផ្សេងៗ និងការដោះដូរ ជួបជុំ និងចែករំលែកបទពិសោធន៍រវាងគ្នាទៅវិញទៅមក។ អាស្រ័យហេតុនេះហើយក៏បានរួមចំណែកក្នុងការពង្រឹងសាមគ្គីភាពក្នុងភូមិស្រុកទៀតផង។

ថ្នាក់ដឹកនាំមន្ទីរជនជាតិ និងសាសនា​ចាត់តាំងពិធីជួបជុំមាមីងបងប្អូន Khmer នៅសាលាទានភូមិ Giáp Nước សង្កាត់ Vĩnh Trạch ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ សែនដូនតា ឆ្នាំ២០២៥។

ជនរួមជាតិ​ Khmer ​ទូទាំង​ខេត្ត​មាន​ចំនួន ២៦. ៩៩០ គ្រួសារ និងចំនួនប្រជាជនប្រមាណ ១១៦. ៦០៤ នាក់។ ដែលភាគច្រើនសុទ្ធសឹងជាអ្នកកាន់ព្រះពុទ្ធសាសនាទក្ខិណាមហានិកាយ Khmer ហើយចាត់ទុកវត្តអារាមជាមជ្ឈមណ្ឌលសម្រាប់ការជួបជុំគ្នា និងគោរពបូជា ព្រមទាំងចាត់តាំងរសល់សកម្មភាពកម្សាន្តសប្បាយក្នុងថ្ងៃបុណ្យធំៗប្រចាំឆ្នាំ ឬព្រឹត្តិការណ៍សំខាន់ៗរបស់ប្រទេសជាតិ...។

ទន្ទឹមនិងនោះ គ្រួសារជនជាតិខ្មែរមួយចំនួនធំរស់នៅរាយប៉ាយតាមតំបន់ជនបទ លាយឡំជាមួយបងប្អូនជនជាតិ Kinh ហើយគ្មានវត្តពុទ្ធ Khmer សម្រាប់ធ្វើបុណ្យឬក៏ចាត់តាំងរាល់សកម្មភាពវប្បធម៌សោះឡើយ។ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់មាមីងពុទ្ធបរិស័ទ ប៉ុន្មានឆ្នាំកន្លង ខេត្តតែងយកចិត្តទុកដាក់ដល់ការវិនិយោគសាងសង់សាលាទាននៅតាមតំបន់ជនរួមជាតិ Khmer។ គិតមកទល់ពេលនេះ ទូទាំងខេត្តមានចំនួន ១៧ សាលាយ៉ាងធំទូលាយស្អាត បង្កើតលក្ខណៈសម្រាប់បងប្អូនជនរួមជាតិសកម្មភាព រួមចំណែកអភិរក្សនូវតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិ Khmer។

រដូវបុណ្យភ្ជុំបិណ្ឌ សែនដូនតាឆ្នាំនេះ រួមជាមួយនឹងវត្តទក្ខិណាមហានិកាយ Khmer និងសាលាទានទាំងឡាយលើភូមិសាស្ត្រខេត្តក៏មានយ៉ាងច្រើនសកម្មភាពកម្សាន្តសប្បាយ។ តាមសាលាទានមានភាពអ៊ូអរដែលអមដោយបដា និងទង់សាសនាដ៏ស្រស់បំព្រង។ ទីសក្ការៈព្រះពុទ្ធក៏ត្រូវបានគណៈកម្មការរៀបចំតុបតែងយ៉ាងរៀបរយ មានដូចជាទៀន ធូប ភ្ញី ផ្កាជាដើម។ មាមីអពុទ្ធបរិស័ទនាំគ្នាយកគ្រឿងសក្ការៈមកថ្វាយព្រះដើម្បីបួងសួងក្តីសុខសន្តិភាព គ្រួសារសុភមង្គល។

សាលាទានថែមទាំងជាទីតាំងសម្រាប់រដ្ឋអំណាចភូមិភាគធ្វើការផ្សព្វផ្សាយនូវរាល់បណ្តាគោលនយោបាយរបស់បក្ស និងក្រឹត្យច្បាប់រដ្ឋចំពោះបងប្អូនអូនជនរួមជាតិ។

លោក Sơn Trung ប្រធានគណៈកម្មការសាលាទានភូមិ Giáp Nước សង្កាត់ Vĩnh Trạch បានឱ្យដឹង៖ “សាលាទានគឺជាទីកន្លែងដែលបងប្អូនជនរួមជាតិ Khmer ជួបជុំគ្នា និងចូលរួមចាត់តាំងរាល់បណ្តាសកម្មភាពវប្បធម៌សហគមន៍។ មាមីងបងប្អូនប្រមូលផ្តុំនៅសាលាទាន ក្នុងថ្ងៃបុណ្យទានប្រពៃណីដ៏សំខាន់ៗរបស់ខ្លួន ដើម្បីចូលរួមបណ្តាពិធីបុណ្យទាន កីឡា ដោះប្តូរវប្បធម៌ សិល្បៈ ... នេះជាឱកាសដើម្បីពង្រឹងសាមគ្គីភាព មាមីងបងប្អូនរួមគ្នាចែករំលែកអំពីបទពិសោធន៍ក្នុងការផលិត ព្រមទាំតទូន្មានកូនចៅឱ្យរស់នៅល្អជាតិ និងល្អសាសនា”។

ទទួលបុណ្យភ្ជុំបិណ្ឌ សែនដូនតា គណៈកម្មការសាលាទានភូមិ Giáp Nước ឃុំ Hưng Hội ក៏បានចាត់តាំងពិធីកិច្ចនិមន្តព្រះសង្ឃសម្តែងព្រះបរឹត្ត នមស្សការព្រះរតនត្រៃ រាល់គ្រួសារនីមួយៗបានរៀបចាំទេយ្យវត្ថុផ្សេងៗសម្រាប់គោរពបូជាព្រះ។ បណ្តាពិធីកិច្ចទាំងនេះ ក្រៅពីមានអត្ថន័យសម្រាប់ផ្នែកខាងជីវភាពវប្បធម៌ និងស្មារតី ថែមទាំងជួយមាមីងបងប្អូនបានយល់ច្បាស់ពីទំនៀមទម្លាប់នៃបុណ្យទានប្រពៃណី ដើម្បីលើកម្ពស់ស្មារតីក្នុងការអភិរក្ស និងពង្រីកថែមទៀត។

លោក Sơn Phô ប្រធានគណៈកម្មការសាលាទានភូមិ Nước Mặn បានឱ្យដឹង៖ “ភូមមានបងប្អូន Khmer រស់នៅច្រើនក្រុះករ ដោយមានប្រមាណ ២០០ គ្រួសារ។ បានបក្ស និងរដ្ឋយកចិត្តទុកដាក់និវិនិយោគកសាងសាលាទាន ឆ្លើយតបតម្រូវការខាងសកម្មភាពវប្បធម៌សហគមន៍របស់បងប្អូនប្រជាជនលើភូមិសាស្ត្រសម្រាប់ក្នុងការឱកាសបុណ្យទានប្រពៃណីជាតិ។ ថ្មីៗនេះដែរ មាមីងពុទ្ធបរិស័ទទើបតែទទួលបុណ្យភ្ជុុំបិណ្ឌ សែនដូនតាប្រកបដោយសាមគ្គីភាព សប្បយរីករាយ សុវត្ថិភាព និងប្រឹតសំចៃទៀតផង”។

ឱកាសបុណ្យភ្ជុំបិណ្ឌ សែនដូនតាឆ្នាំនេះ មន្ទីរជនជាតិ និងសាសនាក៏បានចាត់តាំងក្រុមដើម្បីអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយគណៈកម្មការសាលាទាន និងអ្នកមានកិត្យានុភាព ព្រមទាំងគ្រួសារគោលនយោបាយទាំងឡាយនៅលើភូមិសាស្ត្រសង្កាត់។

“ដោយសារតែមានសាលាទានទើបរាល់ទំនៀមទម្លាប់នៃបុណ្យទានប្រពៃណី Khmer ត្រូវបានរក្សា និងរៀបចំចាត់តាំងជាប្រចាំ។ មកដល់ទីនេះ មាមីងបងប្អូនថែមទាំងបានសម្តាប់ដំណឹង ផ្សព្វផ្សាយអំពីគោលនយោបាយរបស់បក្ស និងក្រឹត្យច្បាប់រដ្ឋ ព្រមទាំងរាល់បញ្ហាទាក់ទងដល់ជនរួមជាតិភាគតិច។ ផ្តើមពីនោះ លើកកម្ពស់ចំណេះដឹង អនុវត្តល្អរាល់វិធានការ និងគោលនយោបាយ ពង្រឹងចំណងសាមគ្គីភាពរវាងបណ្តាជនជាតិជាបងប្អូន”។ លោកថាចណាន អ្នកមនាប្រជាប្រិយនៅភូមិ Cao Vĩnh ឃុំ Hưng Hội បានចែករំលែកដូច្នេះ។

ជាមួយអត្ថន័យជាមណ្ឌលសកម្មាភាពជំនឿវប្បធម៌របស់ភូមិស្រុក បណ្តាសាលាទានទាំងឡាយក៏បានរួមចំណែកលើកកម្ពស់ជីវភាពរស់នៅទាំងសម្ភារៈ និងស្មារតីរបស់សហគមន៍ ព្រមទាំងអភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer ផ្តើមពីនោះនឹងជាស្ពានតភ្ជាប់សម្រាប់ក្នុងការរួមចំណែកពង្រឹងចំណងសាមគ្គីភាពរវាងបណ្តាជនជាតិជាបងប្អូនលើភូមិសាស្រ្ត៕

Quỳnh Anh

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។