Chủ nhật, 18-10-26 08:39:44
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

សាមគ្គីជនជាតិ និងសាសនាដើម្បីកសាងមាតុភូមិ

Báo Cà Mau Cà Mau ជាតំបន់ភូមិភាគដែលមានជនរួមជាតិភាគតិច និងអ្នកកាន់សាសនារស់នៅយ៉ាងច្រើនកុះករផងដែរ។ ប៉ុន្មានឆ្នាំកន្លងមកនេះ បងប្អូនជនជាតិភាគតិច និងអ្នកកាន់សាសនាទូទាំងខេត្តតែងសាមគ្គី ផ្សារភ្ជាប់និងសកម្មរួមចំណែកក្នុងការកសាង និងការពារប្រទេសជាតិ។

បណ្តាសកម្មភាពជំនឿសាសនាលើភូមិសាស្ត្រខេត្តក៏ត្រូវបានមូលដ្ឋានសាសនាទាំងឡាយអនុវត្តតាមគោលសីលធម៌ និងធានាយ៉ាងត្រឹមត្រូវតាមច្បាប់ផងដែរ។

បច្ចុប្បន្ន ទូទាំងខេត្តមានទាំងអស់ ២៩ ជនជាតិ ក្នុងនោះមាន ២៨ ជាជនជាតិភាគតិច ដោយមាន ៣២.៤៩៩ គ្រួសារ និងចំនួនប្រជាជន ១៣៨.៩៤៦ នាក់។ ក្នុងចំណោមជនជាតិភាគតិចដែលមានចំនួនច្រើនជាងគេបង្អស់គឺជនរួមជាតិ Khmer។ មាន ២៦.៩០០ គ្រួសារ និងចំនួនប្រជាជន​១១៦.៦០០ នាក់។​ បន្ទាប់មកគឺជនជាតិចិន មានប្រមាណ ៦.២០០ គ្រួសារ និងចំនួនប្រជាជន ២៤.៦២៥​នាក់។

នៅ Cà Mau បញ្ហាខាងសានា និងជនជាតិតែងមានទំនាក់ទំនងផ្សារភ្ជាប់ជាមួយគ្នាយ៉ាងស្អិតល្មួត។​ បងប្អូនជនជាតិភាគតិចទាំងឡាយសុទ្ធសឹងជាប្រជាសាសនិក ងាស្រ័យហេតុនេះហើយ ចំណងសាមគ្គីខាងសាសនាក៏ជាកត្តាដ៏សំខាន់ណាស់ដែរ បង្កើតបានផែនមហាសាមគ្គីទូទាំងជនជាតិ។ ការពង្រឹងចំណងសាមគ្គី តែងបានគ្រប់បណ្តាថ្នាក់ដឹកនាំ ​និងរដ្ឋអំណាចភូមិភាគយកចិត្តទុកដាក់អនុវត្ត។

ព្រះឧបជ្ឈាយ៍ Thạch Hà សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមពុទ្ធសាសនា Việt Nam ប្រធានគណៈសង្ឃាភិបាលនៃសមាគមពុទ្ធសាសនាវៀតណាមខេត្ត មានថេរដីការ៖ “កាសាមគ្គីជាប្រពៃណីដ៏ថ្លៃថ្លារបស់ជាតិយើង។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ក្រោមការដឹកនាំរបស់បក្ស ប្រជាជនគ្រប់ស្រទាប់វណ្ណៈមិនថាវណ្ណៈ ពូជសាសន៍ ឬសាសនាណាមួយនោះទេ តែងតែបង្ហាញនូវស្មារតីនៃសាមគ្គីភាព ការពារជាតិ ប្រកបដោយសុខដមរមនា។ របស់បក្ស រដ្ឋ និងសាសនានៅ Cà Mau ឱ្យកាន់តែមានការអភិវឌ្ឍន៍ឆ្ពោះទៅមុខ”។

ប៉ុន្មានឆ្នាំកន្លងមកនេះ គ្រប់បណ្តាអង្គការសាសនាទូទាំងខេត្តបានរួមចំណែកយ៉ាងសកម្មក្នុងការកសាងបណ្តាសំណង់ចរាចរណ៍ផ្សេងៗនៅតាមតំបន់ជនបទ។

យោងតាមស្ថិតិរហូតដល់ខែសីហា ឆ្នាំ២០២៥ លើភូមិសាស្ត្រខេត្ត មានសាសនាសកម្មចំនួន ៧ សាសនា រួមមាន៖ ព្រះពុទ្ធសាសនា កាតូលិកសាសនា ប្រូតេស្តង់សាសនា ព្រះពុទ្ធសាសនា Hoà Hảo សមាគមឧបាសក ឧបាសិកាអ្នកកាន់ពុទ្ធសាសនានៃសមាគមពុទ្ធសាសនា Việt Nam​ និងសមាគមព្រះពុទ្ធសាសទក្ខិណានិកាយ Minh sư đạo។ មានន្លែងសក្ការៈបូជាទាំងអស់ចំនួន ៣៤០ កន្លែង រួមមាន៖ វត្តអារាម វិហារ ទីសក្ការៈបូជា សាលប្រជុំ និងការិយាល័យសាសនា។ល។ ទូទាំងខេត្តមានអ្នកកាន់សាសនាទាំងអស់ប្រមាណជិត ៧៤៩.៨៩៦​ ស្រូបអត្រា ២៨,៧៦%នៃចំនួនប្រជាជនរបស់ខេត្ត ក្នុងនោះមាន ២.១៨៤ ជាអ្នកភារសាសនា និង ៣.៥១០ អ្នកមុខអ្នកការក្នុងសាសនា។

ប៉ុន្មានឆ្នាំកន្លងមកនេះ វត្តមុនីវង្សា បុប្ផារាម សង្កាត់ An Xuyên តែងអនុវត្តត្រឹមត្រូវតាមបទបញ្ញតិព្រះពុទ្ធសាសនា បណ្តាចៅអធិការគ្រប់ជំនាន់តែងពង្រីកស្មារតីសាមគ្គីជនជាតិ ចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុនៃការស្ថាបនា និងអភិវឌ្ឍន៍ប្រទេសជាតិ។ ទន្ទឹមនិងនោះ “គណៈកម្មការ គ្រូអាចារ្យតែងចលនាទឹកចិត្តព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទរស់នៅ “ល្អជាតិ ល្អសាសនា” រាល់បណ្តាវិធានការគោលនយោបាយរបស់បក្ស និងរដ្ឋស្តីពីជំនឿខាងសាសនា ព្រមទាំងចូលរួមបំផុសចលនាប្រពៃណីស្នេហាជាតិ និងចូលរួមសកម្មភាពកិច្ចការសង្គមដើម្បីនាំមកនូវតម្លៃថ្លៃថ្នូសម្រាប់ការរស់នៅ”។ ព្រះឧបជ្ឈាយ៍ Thạch Hà​ ចៅអធិការវត្ត មុនីវង្សា បុប្ផារាម មានថេដីការបែនេះ។

បណ្តាសកម្មភាពសប្បុរសធម៌ សន្តិសុខសង្គម និងជំនួយឧបត្ថម្ភអ្នកក្រីក្រ ក៏ត្រូវបានអង្គការសាសនាក្នុងខេត្តសកម្មអនុវត្តផងដែរ។

យោងតាមប្រសាសន៍លោក Trần Thanh Liêm ប្រធានការិយាល័យទទួលបន្ទុកការងារខាងនៃមន្ទីរជនជាតិ និងសាសនា សកម្មភាពនៃការគ្រប់គ្រងរដ្ឋស្តីពីជំនឿសាសនាលើភូមិសាស្ត្រខេត្តសព្វថ្ងៃតែងបានលំនឹងល្អ​និងមានរបៀបរបខ្លាំងណាស់ដែរ។ ថ្នាក់ដឹកនាំខេត្តតែងយកចិត្តទុកដាក់​ និងទាន់ហេតុការណ៍។ បណ្តាតម្រូវការចាំបាច់របស់អង្គការសាសនា សុទ្ធតែត្រូវបានធ្វើការពិនិត្យ និងជម្រើសយ៉ាងត្រឹមត្រូវតាមគោលមាគ៌ា និងគោលនយោបាយរបស់បក្ស និងរដ្ឋ។

ផ្តើមពីបណ្តាគោលនយោបាយជនជាតិ និងសាសនាដ៏ត្រឹមត្រូវ រួមទាំងការយកចិត្តទុកដាក់របស់បក្ស​និងរដ្ឋ ព្រមទាំងខេត្តផងនោះ ប៉ុន្មានឆ្នាំកន្លងមកនេះ បងប្អូនបណ្តាជនជាតិ និងសាសនានៅខេត្តកាម៉ាវមួយថ្ងៃកាន់តែលំនឹង និងមានទំនុកចិត្ត។ ផ្តើមពីនោះក៏គិតគូរដល់ការពលកម្មផលិត សកម្មចូលរួមកិច្ចការសង្គមសប្បុរសធម៌ និងប្រពៃណីស្នេហាជាតិ រួមកម្លាំងកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ៕

Tuyết Mỉnh

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។