Chủ nhật, 18-10-26 08:39:45
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ឆ្ពោះទៅគ្មានតំបន់ជួបលំបាកពិសេសទៀត

Báo Cà Mau ក្រោយរយៈពេល ៥ ឆ្នាំដែោលបានផ្សព្វផ្សាយអនុវត្ត (២០២១-២០២៥) កម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច បានរួមចំណែកផ្លាស់ប្តូរមុខមាត់តំបន់ជនបទដែលមានបងប្អូនជនរួមជាតិភាគតិចរស់នៅច្រើនកុះករទូទាំងខេត្ត Cà Mau ជួយគ្រួសារជាច្រើនមានលក្ខណៈលំនឹងជីវភាព ឈានឡើងចាកផុតពីភាពក្រីក្រ។

បណ្តាគោលការណ៍ណែនាំ និងគោលនយោបាយមនុស្សធម៌របស់កម្មវិធី ព្រមទាំងរបស់ខេត្ត បានបំផុសស្មារតីខិតខំពលកម្ម បង្កបង្កើនផល និងសកម្មចូលចលនាប្រឡងប្រណាំងស្នេហាជាតិក្នុងជនរួមជាតិភាគតិចផងដែរ។

គិតត្រឹមថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៥ ខេត្ត Cà Mau បានបែងចែកថវិកាចំនួនជាង ៤០០ ពាន់លានដុង ពីប្រភពទុននៃកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច។ ចំនួនអត្រាគ្រួសារក្រក្នុងជនជាតិភាគតិចបានថយចុះជាមធ្យមពី ២,៥៧% ក្នុងមួយឆ្នាំ (បមាណីដែលមជ្ឈិមបានប្រគល់ឱ្យគឺ ២%)។ បណ្តាគោលនយោបាយឧបត្ថម្ភផ្សេងៗបានផ្តោតលើតម្រូវការចាំបាច់របស់បងប្អូនជនរួមជាតិភាគតិចក្រីក្រ ដូចជា៖ ការបង្កើតមុខរបរ លំនៅឋាន ដីលំនៅឋាន ដីបង្កបង្កើនផល ទឹកស្អាតសម្រាប់ប្រើប្រាស់ ព្រមទាំងពង្រីកតម្លៃវប្បធម៌ប្រពៃណី។ល។

កម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច បានជួយគ្រួសារជាច្រើនមានស្ថិរភាពក្នុងការរស់នៅ និងឈានឡើងរួចផុតពីភាពក្រីក្រ។

សម្រាប់ដំណាក់កាលឆ្នាំ ២០២៦-២០៣០ តម្រូវការទុនសរុបសម្រាប់កម្មវិធីនេះរបស់ខេត្ត Cà Mau គឺមានចំនួន ២៥២ ពាន់លានដុង។ ខេត្តបានប្តេជ្ញាចិត្តកាត់បន្ថយអត្រាគ្រួសារក្រក្នុងតំបន់ជនជាតិភាគតិចឱ្យនៅក្រោម ១% និងគ្មាននៅតំបន់ទុក្ខលំបាកខ្លាំង។ ហើយបន្តពង្រឹងការឧបត្ថម្ភមុខរបរ ការងារធ្វើ ធានាឱ្យជនរួមជាតិភាគតិចទទួលបានស្មើភាពនូវសេវាសុខាភិបាល អប់រំ វប្បធម៌។ល។

ខេត្ត Cà Mau តែងយកចិត្តទុកដាក់ខ្លាំយ៉ាងពិសេសចំពោះការវិនិយោគមូលដ្ឋានសម្ភារៈ និងលើកម្ពស់គុណភាពអប់រំនៅតាមតំបន់ដែលមានបងប្អូនជនរួមជាតិភាគតិចរស់នៅច្រើនកុះករ។

គោលការណ៍ណែនាំ និងគោលនយោបាយមនុស្សធម៌ទាំងនេះ បាននិងកំពុងបំផុសស្មារតីខិតខំ ពលកម្ម បង្កបង្កើនផលយ៉ាងសកម្ម ព្រមទាំងចូលរួមចលនាប្រឡងប្រណាំងស្នេហាជាតិ រួមគ្នាកសាងមាតុភូមិឱ្យកាន់តែសម្បូរសប្បាយក្នុងជនរួមជាតិភាគតិច៕

Mộng Thường

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។