Thứ ba, 13-10-26 01:58:34
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ក្លឹបវប្បធម៌ របាំ ចម្រៀង

ដំណើរការរីកសាយភាយពេញដោយក្តីស្រឡាញ់

Báo Cà Mau មិនត្រឹមតែរៀនពូកែ និងមានទេពកោសល្យប៉ុណ្ណោះទេ ដោយទឹកចិត្តសប្បុរសធម៌ និងការអាណិតអាសូរ សមាជិកនៃក្លឹបវប្បធម៌ របាំ ចម្រៀង របស់សាលាវិទ្យាល័យជំនាញ Phan Ngọc Hiển បានចូលរួមសកម្មភាពសប្បុរសធម៌ជាច្រើន ដោយបាននាំយកក្តីស្រឡាញ់ដែលពោរពេញដោយភាពដ៏កក់ក្តៅទៅកាន់កុមារអភព្ទ័វាសនា និងអ្នកជំងឺរ៉ាំរៃ។

សមាជិកក្លឹបវប្បធម៌ របាំ ចម្រៀង ចូលរួមចម្អិន និងចែកអាហារនៅផ្ទះបាយសប្បុរសធម៌នៃមន្ទីរពេទ្យពហុព្យាបាលខេត្ត Cà Mau។

ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០២១ មានសមាជិកជាង ៣០ នាក់ ហើយមកទល់ពេលនេះ ក្លឹបវប្បធម៌ របាំ ចម្រៀង បានកើនឡើងដល់ប្រហែល ៧០ នាក់។ សមាសភាពនៃសមាជិកទាំងឡាយមិនត្រឹមជាសិស្សរបស់សាលាវិទ្យាល័យជំនាញ Phan Ngọc Hiển ប៉ុណ្ណោះទេ ថែមទាំងមានសិស្សមកពីសាលាវិទ្យាល័យផ្សេងទៀតក្នុងខេត្តផងដែរ។

ដោយមានចំណង់ចំណូលចិត្ត និងទេពកោសល្យរួមគ្នាក្នុងការច្រៀង រាំ និងរបាំប្រជាប្រិយ ក្លឹបនេះបានបង្កើតជាកន្លែងលេងដ៏មានអត្ថប្រយោជន៍ ជាកន្លែងប្រមូលផ្តុំ បណ្តុះបណ្តាល បំប៉នទេពកោសល្យសម្រាប់សមាជិកគ្រប់រូប។ ទន្ទឹមជាមួយការដោះដូរ ចែករំលែក និងការរៀនសូត្រពីគ្នាទៅវិញទៅមកនូវចំណេះដឹងផ្នែកខាងវប្បធម៌ សមាជិកក្លឹបក៏បានចូលរួមសម្តែងតន្ត្រីក្នុងកម្មវិធីជួបជុំ ពិធីបុណ្យ និងរាល់កិច្ចប្រជុំផ្សេងៗជាដើម។ នៅទីនេះមិនត្រឹមតែជាកន្លែងសម្រាប់ផ្គត់ផ្គង់ខាថចំណង់ចំណូលចិត្តដែលបានផ្សារភ្ជាប់គ្នាប៉ុណ្ណោះ ទេ ថែមទាំងជាកន្លែងសម្រាប់រៀបចំការប្រគុំតន្ត្រីសប្បុរសធម៌ដើម្បីរៃអង្គាសថវិកា និងរៀបចំសកម្មភាពសង្គមទៀតផង។

បន្ទាប់ពីការប្រគុំតន្ត្រីសប្បុរសធម៌ដែលបានប្រព្រឹត្តទៅយ៉ាងរស់រវើក ក្លឹបក៏បានបូកសរុប និងផ្សព្វផ្សាយជាសាធារណៈនូវចំនួនទឹកប្រាក់ដែលទទួលបានពីអ្នកឧបត្ថម្ភ និងអ្នកគាំទ្រដោយតម្លាភាព។ ពីចំនួនទឹកប្រាក់នេះ ក្លឹបបានទិញអង្ករ មីកញ្ចប់ និងគ្រឿងឧបភោគបរិភោគចាំបាច់ផ្សេងៗទៀត ដើម្បីជូនដោយផ្ទាល់ដល់អ្នកជំងឺលាងឈាម។

មិនត្រឹមតែចែករំលែកនូវការលំបាកជាមួយអ្នកជំងឺប៉ុណ្ណោះទេ ក្លឹបថែមទាំងបាននាំយកអំណោយដែលពោរពេញដោយក្តីស្រឡាញ់សម្រាប់កុមារកំព្រា និងជនពិការក្នុងឱកាសបុណ្យទាន និងថ្ងៃពិសេសផ្សេងៗប្រចាំឆ្នាំទៀតផង។

ប្អូនស្រី Lê Hồ Bảo Ngọc បានចែករំលែកថា ការចូលរួមក្នុងក្លឹបបានជួយប្អូនយ៉ាងច្រើនក្នុងការសិក្សា និងលត់ដំបំណិនសម្រាប់ក្នុងការរស់នៅ។ តាមរយៈបណ្តាសកម្មភាពសប្បុរសធម៌ ប្អូនក៏ទទួលបានបទពិសោធន៍ដ៏មានតម្លៃជាច្រើនក្នុងជីវិត ជួយឱ្យប្អូនចេះយកចិត្តទុកដាក់ ចែករំលែក ស្តាប់ និងយល់ចិត្តអ្នកដទៃកាន់តែបើកចំហ និងមានទំនុកចិត្តលើខ្លួនឯងខ្លាំងឡើង។

ប្អូនស្រី Huỳnh Yến Nhi ប្រធានក្លឹប បានសំណេះសំណាលថា៖ "តាំងពីថ្ងៃដំបូងចូលរួមក្លឹប ខ្ញុំប្អូនរួមជាមួយបងៗជាច្រើនទៀតដែលសុទ្ធសឹងជាអ្នកសកម្មភាពសប្បុរសធម៌ដ៏ច្រើនកន្លែង។ រាល់ពេលដែលបានធ្វើបែបនេះ ប្អូនមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់។ ក្នុងគ្រាមួយដែលបានទៅសួរសុខទុក្ខ និងជូនអំណោយសម្រាប់ចូលរួមកម្សាន្តសប្បាយជូនប្អូនៗរបស់សមាជិកក្លឹបនឹងបន្តសាបព្រោះគ្រាប់ពូជនៃក្តីស្រឡាញ់ក្នុងពេលអនាគត។ ក្នុងដំណើរការនោះ យើងក៏បានបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗជាមួយគ្នា ដែលបានបង្កើតជាប្រពៃណីដ៏គួរមោនៈរបស់ក្លឹបផងដែរ”។

បន្ទាប់ពីគម្រោងសិល្បៈសប្បុរសធម៌រៃអង្គាសថវិកា ក្លឹបវប្បធម៌ របាំ ចម្រៀង បានរៀបចំយ៉ាងល្អដើម្បីអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់អ្នកជំងឺលាងឈាម។

បង Ngô Minh Tuấn លេខាសម្ព័ន្ធយុវជនសាលាវិទ្យាល័យជំនាញ Phan Ngọc Hiển បានអះអាងថា៖ "កន្លងមក ក្លឹបវប្បធម៌ របាំ ចម្រៀង បានរួមដំណើរការយ៉ាងល្អ។ ទោះបីជាសមាជិកបានចូលរួមយ៉ាងសកម្មខាងសកម្មភាពសិល្បៈរៃអង្គាសថវិកាសម្រាប់ធ្វើសប្បុរសធម៌ក៏ដោយ ក៏ប្អូនៗតែងចាត់ទុកការសិក្សារៀនសូត្រជាប្រការដ៏សំខាន់បំផុតណាស់ដែរ ពិតជាឆ្លាតវៃហើយរៀនបានពូកែ។ សាលាតែងបង្កលក្ខណៈងាយស្រួលដើម្បីក្លឹបធ្វើសកម្មភាពមានប្រសិទ្ធភាព”។

ដំណើរការផ្សព្វផ្សាយដែលរីកសាយភាយពេញដោយក្តីស្រឡាញ់របស់ក្លឹប វប្បធម៌ របាំ ចម្រៀង នៅតែបន្តទៅមុខជានិច្ច ហើយសង្ឃឹមថាពន្លឺដ៏ភ្លឺស្វាង និងស្មារតីនៃការតាំងចិត្តរបស់សមាជិកទាំងឡាយគ្រប់រូបនឹងឆាបឆេះបំភ្លឺ ដើម្បីក្តីស្រឡាញ់ដែលរីកសាយភាយជានិច្ចជាកាល៕

Quỳnh Anh

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។