Chủ nhật, 18-10-26 08:39:45
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

អ្នកកាន់សាសនាកាតូលិករស់នៅ "ល្អជាតិ ល្អសាសនា"

Báo Cà Mau ប៉ុន្មានឆ្នាំកន្លងមកនេះ ជាមួយគោលលំនាំរស់នៅ “ល្អជាតិ ល្អសាសនា” អ្នកកាន់សាសនាកាតូលិកខេត្ត Cà Mau បានពង្រីកកម្លាំងសាមគ្គីទូទាំងជនជាតិ ព្រមទាំងបានរួមចំណែកជាច្រើនក្នុងវិស័យសេដ្ឋកិច្ច វប្បធម៌ និងសង្គម ជាពិសេសរួមដំណើរជាមួយខេត្តខាងកិច្ចការងារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។

ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យទានប្រពៃណីរបស់បងប្អូនប្រជាកាតូលិក ថ្នាក់ដឹកនាំខេត្តតែងបង្កើតក្រុមដើម្បីអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយ។ (ក្នុងរូបថត៖ ​លោក Nguyễn Minh Tuấn អនុប្រធានគណៈកម្មាធិការសាមគ្គីភាពកាតូលិកខេត្ត ថ្លែងយោបល់អំណរគុណថ្នាក់ដឹកនាំខេត្តដែលបានអញ្ជើញមកសួរសុខទុក្ខ និងប្រសិទ្ធពរបុណ្យណូអែល ឆ្នាំ២០២៤)។

បណ្តាគោលដៅនៃការចលនាប្រឡងប្រណាំងស្នេហាជាតិដូចជា៖ ការរួបរួមជួយគ្នាអភិវឌ្ឍសេដ្ឋកិច្ច ការពារបរិស្ថានស្រស់ស្អាត ចិញ្ចឹមថែកូនមានសុខភាពមាំមួន បង្រៀនកូនបានល្អ កសាងសង្គមគ្រួសារសុភមង្គល កូនចៅកតញ្ញូ ព្រមទាំង​កសាង​តំបន់​លំនៅឋាន​ប្រកប​ដោយ​សុវត្ថិភាព គ្មានគ្រោះសង្គមក៏ត្រូវបានសាសនិករំឭក​ដាស់តឿនគ្នាទៅវិញទៅមក ដើម្បីអនុវត្តបានល្អ។ មួយថ្ងៃកាន់តែមានច្រើនគ្រួសារកាតូលិកដែលត្រូវបានទទួលស្គាល់ ជាគ្រួសារវប្បធម៌។ ភាគច្រើនសាសនិកទាំងនេះសុទ្ធសឹងតែជាអ្នករស់នៅភូមិសាស្ត្រដែលបានទទួលស្គាល់ជាភូមិ សង្កាត់វប្បធម៌។

បូជាចារ្យ និងអ្នកបួសទាំងឡាយតែងលើកទឹកចិត្ត និងណែនាំអ្នកកាន់សាសនាកាតុលិកឱ្យខិតខំស្តារជីវភាពរស់នៅ សកម្មក្នុងការពលកម្មផលិត ជាពិសេសខាងវិស័យនៃការចិញ្ចឹមជលផល។ អាស្រ័យហេតុនេះហើយ ទើបនៅតាមព្រះសហគមន៍កាតូលិកទាំងឡាយ ដូចជា៖ កាតុលិក Hoà Thành, Quản Long, Cái Cấm, Cái Rắn, Bàu Sen មានប្រមាណជាង ៥០០ គ្រួសារចិញ្ចឹមបង្គា ត្រី និងដាំដំណាំឈើហូបផ្លែនាំមកនូវប្រភពប្រាក់ចំណូលរាប់សិបពាន់លានដុង។

អ្នកកាន់សាសនាកាតូលិកក៏សកម្មបរិច្ចាគដី ដោយស្ម័គ្រចិត្តប្រគល់ដីធា និងឧបត្ថម្ភថវិកាសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធជនបទថ្មី និងគម្រោងសុខមាលភាព រួមចំណែកធ្វើឱ្យតំបន់ជនបទ និងតំបន់ទីផ្សារ នៃព្រះសហគមន៍កាតូលិកកាន់តែមានភាពរីកចម្រើនប្រសើរឡើង។

ប៉ុន្មានឆ្នាំកន្លងមកនេះ គណៈកម្មាធិការសាមគ្គីភាពកាតូលិកខេត្តបានសហការជាមួយបណ្តាភូមិភាគដើម្បីសាងស្ពានជនបទ បង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជនធ្វើដំណើរទៅមកប្រកបដោយសុវត្ថិភាព។

លោក Nguyễn Minh Tuấn អនុប្រធានគណៈកម្មាធិការនៃគណៈកម្មាធិការសាមគ្គីភាពកាតូលិកខេត្តបានមានប្រសាសន៍ថា៖ “ការសន្តោសប្រណី និងសប្បុរសធម៌តែងតែជាចំណុចដ៏ភ្លឺស្វាងសម្រាប់ឱ្យការចលនាប្រឡងប្រណាំងស្នេហាជាតិរបស់សាសនាកាតូលិក។ ដោយឡែកក្នុងដំណាក់កាល ២០២០-២០២៥ គ្រប់បណ្តាព្រះសហគមន៍កាតូលិកក្នុងខេត្តបានប្រមូលថវិកាជាង ១០២ ពាន់លានដុង។ បណ្តាលទ្ធផលដែលសម្រេចបានសម្រាប់ប្រពៃណីនៃការប្រឡងប្រណាំងស្នេហាជាតិរបស់សាសនិកកាតូលិកគឺអាស្រ័យការយកចិត្តទុកដាក់របស់បណ្តាគណៈផ្នែក រណសិរ្សមាតុភូមិ និងបូជាចារ្យទូទាំងខេត្តកាម៉ាវបានជួយចលនាដើម្បីប្រពៃណីនេះមានការអភិវឌ្ឍន៍ រួមចំណែកយ៉ាងសកម្មដល់ខេត្ត”។

ដោយដឹងពីសារៈសំខាន់នៃបុព្វហេតុដាំមនុស្ស ព្រះសហគមន៍កាតូលិកជាច្រើនបានបើកសាលាមត្តេយ្យឯកជន និងថ្នាក់សប្បុរសធម៌ដែលគ្រប់គ្រងដោយដូនជី និងត្រូវបានឪពុកម្តាយជឿទុកចិត្ត។ បងប្អូនប្រជាកាតូលិកក៏បានឆ្លើយតបតម្រូវការយ៉ាងសកម្មផងដែរចំពោះការចលនាដើម្បីលើកទឹកចិត្តដល់ការសិក្សារៀនសូត្រ និងទេពកោសល្យ ដោយហេតុនេះហើយក៏បានជំនួយដល់សិស្សរាប់ពាន់នាក់ជាដោយទឹកប្រាក់ សំលៀកបំពាក់ សៀវភៅសិក្សា និងកង់ជាដើមសម្រាប់ជូនសិស្សនិស្សិត។ នៅតាមបណ្តាព្រះសហគមន៍កាតូលិកជាច្រើន ដូចជា៖ Hoà Thành,  Ao Kho, Kinh Ba, Rạch Gốc, Khánh Minh, Khánh Hưng, Cái Rắn, Tân Lộc, Quản Long, Bàu Sen, Cây Bốm, Kinh Nước Lên បានផ្តល់អាហារូបករណ៍រាប់រយចំណែកដល់សិស្សក្រីក្រដែលសង្វាតរៀនសូត្រ។ ជាពិសេស ដូនជីទាំងឡាយនៃក្រុមដូនជីសប្បុរសធម៌ Vĩnh Sơn បានជួយឧបត្ថម្ភសិស្សានុសិស្សជាង ៥០០ នាក់ ព្រមទាំងនិស្សិតស្រី ៧១ នាក់ មិនប្រកាន់ថាពួកគេជាអ្នកកាន់សាសនាណានោះទេ ចាប់ពីថ្នាក់ទី ១ រហូតដល់មហាវិទ្យាល័យ។

ដើម្បីជំនួយឧបត្ថម្ភសិស្សសាលាជួបលំបាកមានលក្ខណៈឈានឡើងក្នុងការសិក្សារៀនសូត្រ គណៈកម្មាធិការសាមគ្គីភាពកាតូលិកខេត្តបានជូនកង់រាប់ពាន់គ្រឿងដល់ប្អូនៗសិស្សានុសិស្ស។

លោក Nguyễn Minh Tuấn បានបន្ថែមទៀតថា៖ “រួមដៃគ្នាកសាងប្រទេសជាតិតាមគោលដៅ “ប្រជាជនសម្បូរសប្បាយ ប្រទេសជាតិរុងរឿង ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌” គណៈកម្មាធិការសាមគ្គីភាពកាតូលិកខេត្តនឹងបន្តធ្វើជាបង្កូលទង់ដើម្បីប្រមូលផ្តុំ និងលើកទឹកចិត្តដល់សាសនិកកាតូលិកទាំងឡាយអនុវត្តគ្រប់គ្រាន់និងមានការទទួលខុសត្រូវរាល់ភារកិច្ចដែលផ្តោតលើគោលដៅនៃអ្នកកាន់សាសនាស្របច្បាប់ ព្រមទាំងអនុវត្តល្អភារកិច្ចជាសាសនិករួមដមណើរការជាមួយជនជាតិ ពង្រីកតម្លៃគុណធម៌ក្នុងសង្គម កសាងប្រទេសជាតិ​ មាតុភូមិកាម៉ាវឱ្យកាន់តែសម្បូររុងរឿងឆ្ពោះទៅមុខ”៕

Quỳnh Anh

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។