Chủ nhật, 18-10-26 08:39:45
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ធ្វើបុណ្យសង្ឃភត្ត ដើម្បីសាងកុសលផលបុណ្យ

Báo Cà Mau ក្នុងជីវិតរស់នៅដែលពោរពេញទៅដោយការព្រួយបារម្ភ ហើយដែលមានឱកាសបានធ្វើសង្ឃភត្តជាផលបុណ្យមួយដ៏អស្ចារ្យផងដែរ។ នោះមិនមែនជាទង្វើសម្រាប់ផ្គត់ផ្គង់ព្រះសង្ឃសិក្សារៀនសូត្រប៉ុណ្ណោះទេ ថែមទាំងជាឧបនិស្ស័យជាមួយព្រះរតនត្រ័យ និងដើម្បីកសាងផលបុណ្យសម្រាប់ជាតិខាងមុខ។

បដិសណ្ធារកិច្ចចំពោះព្រះឧបជ្ឈាយ៍ព្រះបិតាសង្ឃដើម្បីចូលរួមពិធីបុណ្យសង្ឃភត្ត។

កន្លងថ្មីៗនេះ នៅវត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ មានពុទ្ធបរិស័ទមកពីទីក្រុង Hồ Chí Minh ធ្វើបុណ្យសង្ឃភត្តសម្រាប់ព្រះសង្ឃទក្ខិណានិកាយ Khmer ផងដែរ។ និមន្តចូលរួមមានព្រះឧបជ្ឈាយ៍ ថាច់ហារិ៍ ប្រធានសង្ឃាភិបាលនៃសមាគមពុទ្ធសាសនាវៀតណាមខេត្ត Cà Mau រួមជាមួយព្រះតេជគុណ ព្រះចៅអធិការមួយចំនួនវត្តលើភូមិសាស្ត្រខេត្តទៀតផង។

ព្រះឧបជ្ឈាយ៍ Thạch Hà ឱ្យសីល៥ដល់ពុទ្ធបរិស័ទក្នុងពិធីបុណ្យសង្ឃភត្ត។

ក្រៅពីចង្ហាន់ ពុទ្ធបរិស័ទថែមទាំងមានប្រគេនទេយ្យវត្ថុផ្សេងៗមួយចំនួនទៀតផង មានដូចជា៖ ឱសថព្យាបាលជំងឺ បច័្ចយជាដើម សម្រាប់ព្រះសង្ឃប្រើប្រាស់ប្រចាំថ្ងៃ។

ពីធីបុណ្យសង្ឃភត្ត មិនមែនមានត្រឹមតែបាយម្ហូបប៉ុណ្ណោះទេ មានទាំងទេយ្យវត្ថុផ្សេងៗជាច្រើនទៀតដែរសម្រាប់ព្រះសង្ឃប្រើប្រាស់ប្រចាំថ្ងៃ។ ទោះបីជាទេយ្យវត្ថុទាំងនោះតិចឬក៏ច្រើនយ៉ាងណាក្តី សំខាន់គឺសទ្ធាទឹកចិត្តជ្រះថ្លាដែលកើតមានចំពោះព្រះត្រៃរត្ន។ ទេយ្យវត្ថុទាំងឡាយកើតមានដោយសទ្ធាជ្រះថ្លាត្រូវតាមពុទ្ធប្បញ្ញតិ្ត និងពុទ្ធានុញ្ញាតិ។ អាចប្រគេនឱសថសម្រាប់ព្រះសង្ឃព្យាបាលជំងឺ ត្រៃចីវរ បច្ច័យ ៤ ជាដើមតាមសមត្ថភាព។

ព្រះសង្ឃទទួលភត្ត។

បុណ្យសង្ឃភត្ត ជាឱកាសដើម្បីកសាងផលបុណ្យតាមឱវាទរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង ជាបុណ្យដ៏វិសេសមិនអាចកាត់ថ្លៃបាន។ ផលបុណ្យទាំងនេះមនត្រឹមផ្តល់ឱ្យយើងនៅជាតិនេះទេ ថែមទាំងជាតិខាងមុខទៀតផង៕

Danh Điệp

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។