Thứ tư, 26-8-26 03:08:17
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ព្រះសង្ឃ និងដូនជីជាមួយបេសកកម្មជាតិល្អ - សាសនាបរវ

Báo Cà Mau ក្នុងលំហូរនៃការអភិវឌ្ឍប្រទេសជាតិ ព្រះសង្ឃ និងដូនជីមួយថ្ងៃមិនត្រឹមគិតគូរពីការសិក្សាធម៌វិន័យប៉ុណ្ណោះទេ ថែមទាំងបានចូលរួមយ៉ាងសកម្មចំពោះសកម្មភាពសន្តិសុខសង្គម កសាងជីវភាពវប្បធម៌ និងស្មារតីយ៉ាងខ្ជាប់ខ្ជួន ព្រមទាំងរួមចំណែកជាក់ស្តែងដល់ការអភិវឌ្ឍប្រទេសជាតិទៀតផង។ នៅ Cà Mau រូបភាពព្រះសង្ឃ និងដូនជីវ័យក្មេងដែលមានភាពស្វាហាប់ និងរួសរាយចំពោះសហគមន៍បានក្លាយជាចំណុចដ៏ភ្លឺស្វាង ដោយបានផ្សព្វផ្សាយនូវតម្លៃមនុស្សធម៌យ៉ាងជ្រាលជ្រៅទៀតផង។

ក្រៅពីនោះ ព្រះតេជគុណ Thích Nhuận Trí ចៅធីការវត្ត Phước Điền Cà Mau ថែមទាំងបានចាត់តាំងវគ្គវិបស្សនា ទូន្មានព្រះធម៌ជូនដល់មាមីងពុទ្ធបរិស័ទយ៉ាងច្រើនកុះករទៀតផង។

តួយ៉ាងដូចជា​ព្រះតេជគុណ THích Nhuận Trí ព្រះចៅអធិការវត្ត Phước Điền។ ដោយបញ្ជាក់ថាតួនាទី និងភារកិច្ចដែលបានប្រគល់ជូន ចាប់ពីខែកក្កដា ឆ្នាំ២០២០ រហូតមកទល់ពេលនេះ ព្រះតេជគុណរួមជាមួយសមូហភាពវត្ត Phước Điền បានកៀរគរ និងបរិច្ចាគថវិកាយ៉ាងសកម្ម ដើម្បីអនុវត្តការងារសន្តិសុខសង្គម និងសប្បុរសធម៌ រួមចំណែកជាមួយភូមិភាគក្នុងខេត្តកសាងជនបទថ្មី ដោយសរុបតម្លៃជាទឹកប្រាក់ប្រមាណជាង ២០ ពាន់លានដុងុំ ក្នុងនោះ ព្រះតេជគុណចលនាសប្បុរសជនបានប្រមាណជិត ១៨ ពាន់លានដុង។

ទន្ទឹមនិងនោះ ព្រះតេជគុណរួមជាមួយសមូហភាពវត្ត Phước Điền បានចាត់តាំងយ៉ាងច្រើនសកម្មភាពជូនអំណោយគ្រួសារក្រីក្រ ប្រកៀកបន្ទាត់ក្រ ព្រមទាំងគ្រួសារជួបលំបាកខ្លាំងលើភូមិសាស្ត្រខេត្ត និងបណ្តាភូមិភាគទូទាំងប្រទេសដោយមានជាង ៨.០០០ ពាន់ចំណែក សរុបទឹកប្រាក់ជិត ៤,៣ ពាន់លានដុង។ ក្រៅពីនោះថែមទាំងមានចាត់តាំងច្រើនកម្មវិធីសម្រាប់បុណ្យថ្វាយព្រះចន្ទដ៏មានអត្ថន័យសម្រាប់បង្កើតជាមូលនិធិជំរុញការសិក្សារៀនសូត្រដើម្បីឧបត្ថម្ភកុមារកំព្រាជួបលំបាក។

“ជីវភាពរបស់បងប្អូនប្រជាជនមួយចំនួននៅ Cà Mau ថែមទាំងជួបការខ្វះខាតជាច្រើនទៀតផង។ ដូច្នេះហើយបណ្តាសកម្មភាពសន្តិសុខសង្គមក៏ត្រូវបានអាត្មារួមជាមួយប្រជាពុទ្ធបរិស័ទចាត់តាំងជារឿយៗផងដែរ ដើម្បីពងរីកសាយភាយនូវស្មារតីជួយគ្នាទៅវិញទៅមក និងឧបត្ថម្ភគាំទ្របណ្តាគ្រួសារមានជីវភាពជួបលំបាក ព្រមទាំងសិស្សក្រីក្រផងដែរ” ព្រះតេជគុណ Thích Nhuận Trí​ មានសង្ឃដី ការបែបនេះ។

ដូនជី Thích Nữ Chung Thường ជាព្រះពហុសូត្រវត្ត Long Khánh ក៏ជាដូនវ័យក្មេងដែលអស់ពីព្រះ ទ័យជាមួយកិច្ចការសង្គមផងដែរ។ ជារៀងរាល់ខែ ដូនជីរួមជាមួយគណៈកម្មការវត្តបានចលនាអំ ណោយ ៥០​ ចំណែកសម្រាប់ផ្តល់ឱ្យសិស្សក្រីក្រដែលសង្វាតរៀនសូត្រ ព្រមទាំងចាត់តាំងវគ្គវិបស្សនាសម្រាប់មាមីងពុទ្ធបរិស័ទ។ ដូនជីក៏បានផ្តល់ដំបូន្មានដល់ពុទ្ធបរិស័ទ និងណែនាំប្អូនៗដែលមានវ័យក្មេងទាំងឡាយឱ្យអនុវត្តតាមគន្លងធម៌។

ដូនជី Thích Nữ Chung Thường ឱ្យដឹង៖ “យុវវ័យគួរមានការខិតខំប្រឹងប្រែងក្នុងការវិវឌ្ឍខ្លួនឯង ព្រមទាំងលះបង់សម្រាប់សហគមន៍។ បច្ចុប្បន្ន អាត្មាបានខ្នះខ្នែងរាល់ទង្វើដែលមានប្រយោជន៍ដល់សង្គម។ ផ្តើមពីនោះ គិតគូរដល់ដំណើរការអភិវឌ្ឍរបស់ខេត្ត និងប្រទេសជាតិ រួមចំណែកកសាងសាសនាមួយថ្ងៃកាន់តែល្អប្រសើរ។

ព្រះតេជគុណ Thích Nhuận Trí និងគណៈកម្មការវត្ត Phước Điền សហការជាមួយបណ្តាអង្គភាពចាត់តាំងបុណ្យថ្វាយព្រះខែសម្រាប់ប្អូនៗកុមារក្រីក្រ។

មិនបញ្ឈប់ត្រឹមសកម្មភាពសប្បុរសធម៌ប៉ុណ្ណោះទេ ព្រះសង្ឃ និងដូនជីជាច្រើនអង្គក៏មានភាពសកម្មក្នុងការអនុវត្តបច្ចេកវិទ្យាព័ត៌មាន ចូលរួមក្នុងសកម្មភាពផ្លាស់ប្តូរឌីជីថលក្នុងវិស័យសាសនាផ្សព្វផ្សាយ ដោយមានគោលបំណងកសាងរបៀបរស់នៅតាមបែបទំនើប ជិតស្និទ្ធនឹង សហគមន៍។ ព្រះសង្ឃគ្រប់ព្រះអង្គតែងសកម្មផ្សព្វផ្សាយ និងកៀរគរពុទ្ធបរិស័ទឱ្យរស់នៅល្អជាតិ - ល្អសាសនា ភ្ជាប់សាសនាជាមួយនឹងស្មារតីស្នេហាជាតិ រួមដៃគ្នាកសាងផែនមហាសាមគ្គីទូទាំងជន ជាតិ។ ក្នុងដំណើរកសាងប្រទេសជាតិ ការរួមចំណែករបស់ព្រះសង្ឃ និងដូនជីវ័យក្មេងទាំងឡាយបានក្លាយជាទីបង្អែងសម្រាប់ខាងស្មារតី និងការពង្រឹងមូលដ្ឋានគ្រឹះនៃសីលធម៌សង្គមផងដែរ។

“ដូនជីវ័យក្មេងទាំងឡាយគ្រប់អង្គនាពេលបច្ចុប្បន្ននេះ ត្រូវដឹងពីរបៀបប្រើប្រាស់ និងចូលជិត ព័ត៌មាន ដើម្បីទេសនាពន្យល់ធម៌ និងកិច្ចការទាក់ទងខាងសាសនា ជាពិសេសនៅតាមតំបន់ភូមិ ភាគ ស្របឱកាសនោះ ដើម្បីណែនាំប្រជាពុទ្ធបរិស័ទឱ្យចូលជិតប្រព័ន្ធគេហទំព័រជាផ្លូវការរបស់ព្រះ ពុទ្ធសាសនា ដើម្បីទទួលបានព័ត៌មានមានផលប្រយោជន៍បន្ថែមទៀត” ព្រះតេជគុណ Thích Nhuận Trí មានសង្ឃដីការបែបនេះ។

ជាមួយបបញ្ញា ក្តីមេត្តាករុណា និងសេចក្តីប្រាថ្នាចង់ចូលរួមចំណែកក្នុងការបរិច្ចាគ ព្រះសង្ឃ និងដូនជីវ័យក្មេងមិនត្រឹមតែជាអ្នកដែលរក្សាពន្លឺព្រះធម៌ឱ្យនៅរស់រវើកប៉ុណ្ណោះទេ ថែមទាំងជា “ស្នូល” ដែលរួមចំណែកយ៉ាងសកម្មក្នុងការកសាងប្រទេសជាតិ មាតុភូមិ បង្កើនជីវភាពនិងស្មារតីយ៉ាងសម្បូរបែប និងពេញដោយក្តីស្រឡាញ់ចំពោះសហគមន៍។ នេះក៏ជាភស្តុតាងដ៏រស់រវើកសម្រាប់ខាងស្មារតីព្រះពុទ្ធសាសនាវៀតណាមដែលកំពុងរួមដំណើរការជាមួយជនជាតិរបស់ព្រពុទ្ធសាសនា Việt Nam ៕

 Lam Khánh - Hoàng Vũ

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។

បង្កើនទំនុកចិត្តសម្រាប់ជនរួមជាតិ Khmer

ចាប់ពីវត្តមុនីវង្សា បុប្ផារាម ដែលមានទីតាំងស្ថិតនៅភូមិលេខ ១០ សង្កាត់ An Xuyên ការផ្លាស់ប្តូរនៃជីវភាពរស់នៅរបស់បងប្អូន Khmer គឺជាក់ស្តែងជាប្រចាំថ្ងៃ។ ជុំវិញបរិវេណវត្តនេះ មានគ្រួសារប្រមាណជិត ១០០ គ្រួសារ ដែលភាគច្រើនសុទ្ធសឹងជាអ្នកប្រកបរបររកប្រាក់ចិញ្ចឹមជីវិតតាមរយៈការជួញដូរខ្នាតតូច ធ្វើការស៊ីឈ្នួលដោយកម្លាំងពលកម្ម និងអាជីវកម្មគ្រួសារ។ ប្រសិនបើពីមុនមានគ្រួសារក្រីក្រជាង ១០ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រប្រហែល ២០ គ្រួសារ សព្វថ្ងៃនេះលែងមានគ្រួសារក្រីក្រ ឬប្រកៀកបន្ទាត់ក្រទៀតនោះទេ ហើយជីវភាពរស់នៅក៏មានភាពប្រសើរជាងមុនផងដែរ។

រដូវចូលព្រះវស្សា

ជាពិធីបុណ្យដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា Khmer បុណ្យចូលព្រះវស្សា តែងបានប្រព្រឹត្តិឡើងនូវថ្ងៃ ១៥ កើត ខែទុតិយាសាឍជារៀងរាល់ឆ្នាំ នេះជាថ្ងៃកំណត់សម្រាប់ព្រះសង្ឃចូលកាន់ព្រះវស្សាក្នុងរយៈកាល ៣ ខែសម្រាប់សិក្សារៀនសូត្រ។

ទស្សនៈរស់នៅក្នុងក្បាច់រាហ៊ូ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រាល់វណ្ណកម្មចម្លាក់មិនត្រឹមតែតុបតែងដើម្បីបង្កើតសម្រស់លំអខាងក្រៅប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវតម្លៃវប្បធម៌ទៀតផង។ លេចធ្លោហើយផ្ទុកនូវនិមិត្តសញ្ញានៃឫទ្ធិអំណាចខ្លាំងគឺក្បាច់រាហ៊ូ ដែលលាក់ទុកនូវព្រេងនិទានព្រមទាំងទស្សនៈរស់នៅដ៏ជ្រាលជ្រៅរបស់ជនជាតិ Khmer។

ព្រះម៉ែធរណី ទេពធីតាការពារ

ក្នុងជីវិតជំនឿខាងវិញ្ញាណ ពុទ្ធសាសនិកជន Khmer គោរពយ៉ាងពិសេសខ្លាំងចំពោះព្រះម៉ែធរណី។ នៅតាមវត្តអារាម រូបសំណាកព្រះនាងបានឆ្លាក់នៅទីតាំងដ៏ឧត្តម ជាពិសេសគឺនៅក្នុងផ្ទាំងគំនូរពណ៌នាអំពីព្រះពុទ្ធទ្រង់ផ្ចាញ់មារ បង្កប់នូវទស្សនវិជ្ជាដ៏ជ្រាលជ្រៅអំពីកម្មផល និងការការពារពីព្រះម៉ែធរណី។

បិណ្ឌបាត្រ - ស្ពានមេត្រីឆ្ពោះទៅសុចរិត

តាំងពីបានត្រាស់ដឹងជាសព្វញ្ញូពុទ្ធ ព្រះអង្គបានជ្រើសរើសផ្លូវបិណ្ឌបាត្រជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងរបៀបរស់នៅជាបព្វជិត។ អស់រយៈពេល ៤៥ វស្សាក្នុងការផ្សព្វផ្សាយព្រះធម៌ និងសង្គ្រោះសត្វលោក ព្រះអង្គមិនដែលសម្រាកមួយថ្ងៃឡើយ ដោយខិតខំនិមន្តបិណ្ឌបាត្ររហូតដល់ថ្ងៃបរិនិព្វាន។ រូបភាពនៃបាត្រដ៏សាមញ្ញនៅក្នុងព្រះហស្ត បានក្លាយជានិមិត្តរូបដ៏ខ្ពង់ខ្ពស់ ដែលជាភស្តុតាងបញ្ជាក់ពីជីវិតដ៏បរិសុទ្ធ និងស្មារតីបម្រើដោយមិននឿយហត់របស់ព្រះសម្មាសម្ពុទ្ធ។

សុំអាយុ បួងសួងក្តីសុខក្សេមក្សាន្ត

ក្នុងជីវភាពខាងស្មារតីដ៏សម្បូរបែបនៃជនរួមជាតិ Khmer នៅវាលរាបទន្លេគឺវឡុង ក្រៅពីពិធីបុណ្យធំៗដូចជា៖ បុណ្យចូលឆ្នាំថ្មី ឬបុណ្យអកអំបុក។ល។ ពិធីសាសនា ក្នុងគ្រួសារក៏មានតួនាទីពិសេសមួយ ក្នុងនោះមាន “ពិធីសុំអាយុ”។

ចំណុចសំខាន់ផ្នែកស្ថាបត្យកម្មវត្តក្របីឃ្លៀច (Cao Dân)

វត្តវង្សស្រង់ ក្របីឃ្លៀច (Cao Dân) មានទីតាំងស្ថិតនៅឃុំ Tân Lộc មិនត្រឹមជាមជ្ឈមណ្ឌលសម្រាប់សកម្មភាពវប្បធម៌ និងសាសនារបស់បងប្អូនប្រជាពុទ្ធបរិស័ទ Khmer ប៉ុណ្ណោះទេ ថែមទាំងជាសមិទ្ធផលខាងសិល្បៈដ៏ពិសេសមួយដែលបង្ហាញពីស្ថាបត្យកម្មដ៏ប្លែកភ្នែកនៃព្រះពុទ្ធសាសនាថេរវាទ Khmer ផងដែរ។

រូបគំនូរព្រះពុទ្ធលើជញ្ជាំងព្រះវិហារ Khmer

ក្នុងសិល្បៈសូនរូបសម្រាប់វត្ត Khmer Nam Bộ រូបគំនូរព្រះសម្មាសម្ពុទ្ធដែលបានគូរនៅតាមជញ្ជាំងនៃព្រះវិហារ គឺជាខ្លឹមសារដ៏លេចធ្លោ និងមានតម្លៃខ្លាំងណាស់។ មិនត្រឹមជាទម្រង់សម្រាប់ឱ្យការតុបតែងលម្អខាងក្នុងព្រះវិហារប៉ុណ្ណោះទេ បណ្តាផ្ទាំងគំនូរទាំងឡាយថែមទាំងជាបានជាដំណើររឿងរ៉ាវដ៏មិនអាចកាត់ថ្លៃបានសម្រាប់អ្នកកាន់ព្រះពុទ្ធសាសនាគ្រប់រូប ទាំងនេះបានឆ្លុះបញ្ចាំងពីជីវិតខាងវិញ្ញាណ គំនិតមនុស្សធម៌ និងជំនាញសិល្បៈដ៏ពិសេសរបស់ជនរួមជាតិ Khmer។

ភាពឱឡារិកនៃពិធីស្រង់ព្រះ

នៅក្នុងបរិយាកាសដ៏ពិសិដ្ឋ និងរីករាយនៃថ្ងៃបុណ្យវិសាខបូជា ព្រះពុទ្ធសរាជ ២៥៧០ មានពិធីមួយដែលនៅតាមវត្តណាក្តីក៏មិនអាចខ្វះបាន និងត្រូវបានមនុស្សគ្រប់រូបចាត់ទុកជាថ្ងៃដ៏សំខាន់ ព្រមទាំងទន្ទឹងរង់ចាំជានិច្ច នោះគឺពិធីស្រង់ព្រះ។