Thứ ba, 13-10-26 01:58:35
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ជនរួមជាតិភាគតិច

"ចូលបណ្តាញ" ដើម្បីផ្សព្វផ្សាយវប្បធម៌ - ទេសចរណ៍

Báo Cà Mau ក្នុងបរិបទនៃការធ្វើសមាហរណកម្ម និងផ្លាស់ប្តូរឌីជីថល ការអភិរក្សវប្បធម៌ដែលទាក់ទងនឹងអភិវឌ្ឍន៍ទេសចរណ៍តាមរយៈបណ្តាញសង្គមបានក្លាយជាទិសដៅថ្មីមួយសម្រាប់តំបន់ភូមិភាគមួយចំនួនដែលមានជនរួមជាតិភាគតិចរស់នៅច្រើនលើភូមិសាស្ត្រខេត្ត Cà Mau។ ប្រសិនបើកាលពីមុននេះ ប្រជាជនភាគច្រើនរង់ចាំភ្ញៀវទេសចរណ៍មកសិក្សាស្វែងយល់ តែបច្ចុប្បន្ន ពួកគេកំពុងសិក្សាស្វែងយល់យ៉ាងសកម្មពីវិធីសាស្ត្រផ្សព្វផ្សាយវប្បធម៌ - ទេសចរណ៍ដោយផ្ទាល់លើតាមបណ្តាញ រួមចំណែកបង្ហាញនៅរូបភាពរបស់ខេត្ត Cà Mau ឱ្យកាន់តែឆ្ពោះទៅឆ្ងាយបន្ថែមទៀតសម្រាប់ខាងវិស័យទេសចរណ៍ Việt Nam។

លើបណ្តាញ TikTok មួយចំនួនដែលផ្សព្វផ្សាយពីវប្បធម៌ និងទេសចរណ៍ Khmer នៅ Cà Mau ក៏បានបានទាក់ទាញអ្នកទស្សនាជាច្រើនផងដែរ។

កាលពីមុន រាល់បណ្តាពិធីបុណ្យ ឬក៏ខាងមុខម្ហូបអាហារ និងទេសភាពដ៏ស្រស់ស្អាតនៅតាមតំបន់ជនជាតិភាគតិចច្រើនតែត្រូវបានគេស្គាល់តាមរយៈនិយាយរៀបរាប់តៗគ្នាក្នុងវិសាលភាពតូចប៉ុណ្ណោះ។ តែសព្វថ្ងៃ អាស្រ័យបានចូលរួមហ្វឹកហ្វឺនថ្នាក់បំណិនខាងសារគមនាគមន៍ និការប្រើប្រាស់បណ្តាញសង្គម ព្រមទាំងឧបករណ៍ផ្សព្វផ្សាយទំនើបៗ មនុស្សជាច្រើនបានក្លាយជា "មគ្គុទ្ទេសក៍ទេសចរណ៍" និង "អ្នករៀបរាប់ខាងវប្បធម៌" សម្រាប់ភូមិស្រុករបស់ខ្លួនទៀតផង។

​នៅ Cà Mau ទម្រង់​ទេសចរណ៍​សហគមន៍​ក្នុង​តំបន់​ដែល​មាន​ជនរួមជាតិ Khmer ​រស់នៅ​ច្រើន​បាន​បង្កើត​ជា​ការ​ទាក់ទាញ​ថ្មី​មួយ​នៅ​ពេល​ដែលអ្នកទាំងឡាយ​ដឹង​ពី​របៀប​ថត​វីដេអូ និងថតរូប និង​ចែករំលែកគ្នា​នៅ​លើបណ្តាញ Facebook, TikTok, Zalo ដើម្បី​ឧទ្ទេសនាមអំពីបណ្តាពិធីបុណ្យទានប្រពៃណី របាំ​ប្រជាប្រិយ របរ​ត្បាញ​កន្ទេល ធ្វើ​នំ​ខ្ញី នំ​ម្ទេស។ល។ អាស្រ័យដូច្នេះហើយ បណ្តាផលិតផល​ទេសចរណ៍​ដែល​មាន​ស្លាក​សញ្ញាប្រចាំភូមិភាគ​មិន​ត្រឹម​តែ​ត្រូវ​បាន​ថែរក្សា​ប៉ុណ្ណោះ​ទេ ថែមទាំងបាន​ក្លាយ​ជា "ម៉ាក​យីហោ" ផ្ទាល់​ខ្លួន​ ជួយមាមីងបងប្អូនមានលក្ខណៈបង្កើនប្រភពប្រាក់ចំណូល ព្រមទាំងផ្សារភ្ជាប់ជាមួយវប្បធម៌ប្រពៃណីទៀតផង។

ប្អូន Thạch Sóc Chia (អាយុ ១៨ ឆ្នាំ) នៅឃុំ Thới Bình បានចែករំលែកថា៖ "ក្នុងយុគសម័យ ៤.0 ​យុវជនយើងខ្ញុំបានឆ្លៀតយកបណ្តាញសង្គម វេទិកា​អនឡាញ និង​ប្រព័ន្ធ​ផ្សព្វផ្សាយរបស់ភូមិភាគ ដើម្បី​ផ្សព្វផ្សាយ​រូបភាព​នៃស្រុកកំណើតខ្លួន។ ប្រព័ន្ធ TikTok បង្ហោះ​រូបភាព និង​វីដេអូ​ខ្លីៗ​អំពី​មុខម្ហូប ទំនៀមទម្លាប់ ពិធីបុណ្យ​ប្រពៃណីជនជាតិ។ល។ ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ទស្សនិកជន។ មិន​ត្រឹម​តែ​យុវវ័យប៉ុណ្ណោះ​ទេ ចំពោះពូមីង បងប្អូន​ប្រុស​ស្រី​ជា​ច្រើនទៀត​ក៏​ត្រូវ​បាន​បណ្តុះបណ្តាល​ជំនាញខាង​ទំនាក់ទំនង ដឹង​ពី​របៀប​ថត​វីដេអូ សរសេរ​អត្ថបទ​ណែនាំ​វប្បធម៌​ជនជាតិ​ដោយ​ប្រើ​ទូរសទ្ទឆ្លាតវៃទៀតផង"។

បណ្តាទំនៀមទម្លាប់ និងការអនុវត្តផ្សេងៗត្រូវបានកត់ត្រាយ៉ាងជាក់ច្បាស់ដែលយោងតាមរយៈរូបភាព ជួយទស្សនិកជនទាំងឡាយឱ្យយល់កាន់តែស៊ីជម្រៅអំពីវប្បធម៌ប្រពៃណីរបស់ប្រជាជន Khmer ទៀតផង។

វគ្គបណ្តុះបណ្តាលដែលរៀបចំដោយវិស័យវប្បធម៌ ទេសចរណ៍ និងអង្គការសង្គម បានជួយឱ្យបងប្អូនប្រជាជនយល់ថា ការផ្សព្វផ្សាយមិនត្រឹមតែនិយាយអំពី “ការលក់ផលិតផល” ប៉ុណ្ណោះទេ ថែមទាំងរៀបរាប់រឿងរ៉ាវស្តីពីមនុស្ស វប្បធម៌ និងរបៀបរស់នៅផងដែរ។ លំនាំនីមួយៗលើសម្លៀកបំពាក់ និងមុខម្ហូប របាំជនជាតិនីមួយៗ។ល។ មានតម្លៃខាងវិញ្ញាណយ៉ាងជ្រាលជ្រៅ ប្រសិនបើណែនាំបានត្រឹមត្រូវ វានឹងប៉ះពាល់ដល់ខាងទឹកចិត្តភ្ញៀវទេសចរណ៍ទៀតផង។

លោក Danh Dưỡng ដែលជាអ្នកកិត្យានុភាពម្នាក់ក្នុងចំណោមជនជាតិភាគតិចរបស់ឃុំ Khánh Bình បានមានប្រសាសន៍ថា៖ “ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី គ្រប់បណ្តាភូមិស្រុកទាំងឡាយនៅ Cà Mau តែងមានភាពឱឡារឹកដោយសម្លេងស្គរ តន្ត្រី និងភ្លើងពណ៌ភ្លឺចែងចាំងនៃសម្លៀកបំពាក់ប្រពៃណីផងដែរ។ នេះមិនត្រឹមតែជាឱកាសសម្រាប់បងប្អូនជនជាតិភាគតិចចូលរួមសប្បាយរីករាយ និងជួបជុំគ្នាប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់អ្នកទេសចរណ៍ទាំងឡាយកាន់តែយល់បានច្បាស់អំពីជំនឿ វប្បធម៌ និងរបៀបរស់នៅដ៏សុខដុមរមនារបស់បងប្អូនប្រជាជន Khmer ទៀតផង”។

វត្តអារាម Khmer ដ៏ល្បីៗជាច្រើនក៏ត្រូវបានផ្សព្វផ្សាយឧទ្ទេសនាមយោងតាមរយៈវីដេអូឃ្លីបដែលបានបង្ហោះនៅលើបណ្តាញសង្គម។

ក៏យោងតាមលោក Dương ផងដែរ ការដែលបងប្អូន Khmer រៀនពីរបៀបផ្សព្វផ្សាយផលិតផលវប្បធម៌ និងទេសចរណ៍របស់ភូមិភាគ មិនត្រឹមតែជួយផ្សព្វផ្សាយនៅរូបភាពស្រុកទេសរបស់ខ្លួនឱ្យកាន់តែជិតស្និទ្ធនឹងភ្ញៀវទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញពីការច្នៃប្រតិដ្ឋសម្រាប់គំនិតនៃការអភិវឌ្ឍន៍ទៀតផង។ នៅពេលដែលប្រជាជនបានក្លាយជា “អ្នកនិទានរឿង” អំពីអត្តសញ្ញាណជាតិរបស់ខ្លួន វប្បធម៌ប្រពៃណីមិនត្រឹមតែត្រូវបានអភិរក្សប៉ុណ្ណោះទេ ថែមទាំងពោរពេញដោយពន្លឺភ្លឺចែងចាំងក្នុងលំហូរសម័យទំនើបទៀតផង។

របាំប្រពៃណីត្រូវបានបងប្អូន Khmer ថត និងរៀបរៀងកជាវីដេអូឃ្លីប "និន្នាការ" នៅលើ TikTok។

ការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាទំនើប និងមោទនភាពស្រតីពីវប្បធម៌ប្រពៃណី កំពុងបើកឱកាសថ្មីសម្រាប់តំបន់ជនជាតិភាគតិច។ ផ្តើមពីនោះ បងប្អូនជនរួមជាតិមិនត្រឹមបានរៀនវិធីសាស្ត្រផ្សព្វផ្សាយដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ពីតម្លៃនៃវប្បធម៌ជនជាតិភាគតិចក្នុងសម័យទំនើបផងដែរ គឺជាកន្លែងដែលប្រពៃណី និងទំនើបកម្មដើរទន្ទឹមគ្នា បង្កើតបានភាពរស់រវើកប្រកបដោយចីរភាពសម្រាប់ខាងវប្បធម៌ជនជាតិទៀតផង៕

Lam Khánh

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។