Thứ ba, 13-10-26 01:58:35
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ភាពរស់រវើកនៃសិល្បៈប្រពៃណី

Báo Cà Mau នៅពេលដែលដំណើរការអភិវឌ្ឍន៍ ជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅតាមតំបន់ជនបទកាន់តែមានភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ នៅតាមភូមិស្រុកទូទាំងខេត្ត ថ្វីត្បិតតែទម្រង់នៃការកម្សាន្តបែបទំនើបងាយស្រួលស៊ីជម្រៅក្នុងរាល់បណ្តាកម្មវិធីសិល្បៈប្រពៃណី។ ភស្តុតាងគឺរាល់ពេលដែលក្រុមសិល្បៈបានមកសម្តែងនៅឃុំម្តងៗតែងតែទទួលបានការគាំទ្រយ៉ាងកក់ក្ដៅពីសំណាក់មហាជនយ៉ាងច្រើនកុះករ ។

បងប្អូនប្រជាជនឃុំ Hưng Hội នាំគ្នាទៅវត្តខ្វែងបបែលខាងជើង (Cái Giá Chót) ដើម្បីទស្សនាកម្មវិធីសិល្បៈ ដែលសម្តែងដោយមានក្រុមសិល្បៈ Khmer Bạc Liêu។

ក្រុមសិល្បៈ Khmer Bạc Liêu រោងមហោស្រព Cao Văn Lầu ទើបតែមានការសម្តែងចល័តនៅវត្តខ្វែងបបែលខាងជើង Cái Giá Chót) ឃុំ Hưng Hội។ កម្មវិធីបានប្រព្រឹត្តឡើងនៅវេលាម៉ោង ១៩ ប៉ុន្តែចាប់ពីរសៀលទៅបរិយាកាសនៅវត្តចាប់ផ្តើមមានភាពអ៊ូអរជាមួយនឹងឈុតរៀបចំឆាកសម្តែង បងប្អូនប្រជាជននាំគ្នាទន្ទឹងរង់ចាំទស្សនាកម្មវិធីសិល្បៈ។

បណ្តាឈុតសម្តែងនីមួយៗពេញដោយភាពសប្បាយរីករាយ តាំងពីក្បាច់រាំរហូតដល់កាយវិការតែងទទួលបានកាតគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន។ ​ជាពិសេស ក្រុមសិល្បៈ Khmer Bạc Liêu ថែមទាំងបានលើកយកនូវរឿងយូកេមួយឈុតសម្រាប់សម្តែងចែកជូនអ្នកទស្សនា ក្រមោចំណងជើង “បណ្តាសាររបស់យក្សកីណី”។ នាំមកនូវពណ៌នៃវប្បធម៌ប្រពៃណី Khmer ដោយសំដៅលើការថ្កោលទោសអំពើអាក្រក់ និងបញ្ជាក់ពីការពិតថាអំពើល្អតែងតែយកឈ្នះលើអំពើអាក្រក់ទាំងពួង។

បណ្តាកម្មវិធីសិល្បៈដែលត្រូវបានរៀបរៀងនិពន្ធយ៉ាងល្អ។

បង Hồng Chanh Ty ភូមិ Đay Tà Ni ឃុំ Hưng Hội បានចែករំលែកថា៖ “ក្នុងយុគសម័យបច្ចេកវិទ្យា ជាមួយនឹងទម្រង់កម្សាន្តប្លែកៗ ប្រជាជនជាទូទៅតែងមានតម្រូវការខាងទទួលយកមរតកវប្បធម៌ ប៉ុន្តែសម្រាប់បងប្អូនប្រជាជន Khmer កម្មវិធីសិល្បៈបុរាណតែងតែជាចំណីខាងចក្ខុដ៏ចំណាប់អារម្ម​ណ៍ដែលមិនអាចខ្វះបាន។​ អាស្រ័យដូច្នេះហើយ រាល់លើកដែលមានក្រុមសិល្បៈ Khmer មកសម្តែងម្តងៗ បងប្អូនជនរួមជាតិ Khmer ក្នុងឃុំមានចិត្តសប្បាយរីករាយខ្លាំងណាស់ ព្រមទាំងមកចូលរួមទស្សនាយ៉ាងច្រើនកុះករ”។

ឈុតសម្តែងដែលប្រកបដោយខ្លឹមសារនៃការស្ងើចសរសើរបក្ស និងប្រទេសជាតិ រួមចំណែកបង្កើនទឹកចិត្តស្នេហាជាតិក្នុងជនរួមជាតិ Khmer។

ឆ្នាំនេះ ក្រុមសិល្បៈ Khmer Bạc Liêu បានចូលរួមសម្តែងបម្រើបងប្អូនទស្សនិកជនចំនួន ៣០ លើកដែលមាននៅតាមបណ្តាឃុំ និងសង្កាត់ដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករ។ ថ្វីត្បិតតែបានរួមបញ្ចូល និងច្នៃប្រតិដ្ឋការសម្តែងតាមបែបទំនើបមួយចំនួនក៏ដោយ ក៏កម្មវិធីទាំងមូលនៅតែមានលក្ខណៈប្រពៃណីផ្នែកខាងសិល្បៈផងដែរ។ លោក Thạch Thiệu  អនុប្រធានក្រុមសិល្បៈ Khmer Bạc Liêu មានប្រសាសន៍ថា៖ “ក្នុងការកសាងកម្មសិល្បៈដើម្បីបម្រើប្រជាជន Khmer យើងខ្ញុំតែងព្យាយាមលើកតម្កើងខាងទម្រង់សិល្បៈបុរាណ លើសពីនោះ រួមបញ្ចូលលក្ខណៈបែបទំនើបខាងតន្ត្រី និកាយវិការសម្តែងក៏ផ្តោតលើការនាំយកនូវភាពថ្មីប្លែកសម្រាប់ចែកជូនដល់ទស្សនិកជន ជាពិសេសទាក់ទាញទស្សនិកជនវ័យក្មេង”។

មិនត្រឹមតែមានទស្សនិកជនវ័យជម្នះ និងចាស់ព្រឹទ្ធាចារ្យប៉ុណ្ណោះទេ កម្មវិធីសិល្បៈថែមទាំងមានការទាក់ទាញយុវវ័យ Khmer ទៀតផង។

ដំណើរការក្នុងស្ថានភាពលំបាកទាំងផ្នែកធនធានមនុស្ស និងឧបករសម្ភារៈ ក្រុមសិល្បៈ Khmer Bạc Liêu តែងអនុវត្តដំណើរការបានយ៉ាងល្អ នាំយកសិល្បៈប្រពៃណីទៅកាន់តំបន់ជនបទ។ មិនត្រឹមតែអភិរក្ស និងលើកតម្កើងអត្តសញ្ញាណវប្បធម៌ជាតិប៉ុណ្ណោះទេ កម្មវិធីសិល្បៈផ្សារភ្ជាប់ជាមួយនឹងការផ្សព្វផ្សាយភារកិច្ចនយោបាយ ក៏បានរួមចំណែកលើកទឹកចិត្ត និងដាស់ស្មារតីសាមគ្គីភាព និងសេចក្តីប្រាថ្នាកសាងមាតុភូមិតំបន់ជនរួមជាតិ Khmer ផងដែរ៕

Hữu Thọ

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។