Thứ ba, 13-10-26 01:58:35
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ប្រភពធនធានសម្រាប់អភិវឌ្ឍន៍ទេសចរណ៍

Báo Cà Mau ឆ្លងកាត់នៃដំណើរការច្នៃប្រតិដ្ឋ ស្នងបន្ត និងអភិវឌ្ឍន៍ ខឿនវប្បធម៌របស់បណ្តាជនជាតិភាគតិចនៅ Cà Mau មួយថ្ងៃកាន់តែសម្បូរបែប និងមានភាពអស្ចារ្យដែលផ្តើមពីបណ្តាមុខម្ហូបអាហារ សំលៀកបំពាក់រហូតដល់សិល្បៈប្រជាប្រិយ និងសិល្បៈផ្នែកខាងស្ថាបត្យកម្មផងដែរ។ ជាពិសេសបណ្តាពិធីបុណ្យទានប្រពៃណី មិនត្រឹមតែបង្ហាញពីភាពសម្បូរបែបខាងការរស់នៅ និងស្មារតីរបស់បងប្អូនជនរួមជាតិប៉ុណ្ណោះទេ ថែមទាំងជាសម្បត្តិធនធានដ៏សំខាន់សម្រាប់ការអភិវឌ្ឍទេសចរណ៍ទៀតផង។

ភាពអឹកធឹកនៃពិធីបុណ្យ Kỳ Yên។

ពិធីបុណ្យរបស់បងប្អូនជនជាតិភាគតិចនៅ Cà Mau បានរីកសាយភាយជារៀងរាល់ឆ្នាំ បង្កើតសក្ដានុពលដ៏អស្ចារ្យសម្រាប់ការរុករកដើម្បីអភិវឌ្ឍន៍ទេសចរណ៍។ បណ្តាពិធីបុណ្យនីមួយៗមានលក្ខណៈរៀងៗខ្លួន ដោយមានពិធីពិសេសៗជាច្រើន ប៉ុន្តែជាទូទៅពួកគេសុទ្ធតែបង្ហាញពីក្តីសង្ឃឹមដ៏មុះមុតរបស់ប្រជាជនចំពោះគ្រួសារ និងមាតុភូមិខ្លួន។

បងប្អូនប្រជាជន និងភ្ញៀវទេសចរណ៍ច្រើនកុះករចូលរួមលេងល្បែងប្រជាប្រិយក្នុងពីធីបុណ្យ Kỳ Yên។

តួយ៉ាងដូចជាពិធីបុណ្យ Kỳ Yên របស់សហគមន៍ជនជាតិ Hoa ដែលប្រព្រឹត្តទៅក្នុងខែមករា ជាមួយនឹងអត្ថន័យសម្រាប់ការបួងសួងប្រថ្នាក្តីសុខសន្តិភាព និងសុភមង្គល។ ក្នុងរយៈពេល៣ ថ្ងៃបុណ្យ បងប្អូនប្រជាជន និងភ្ញៀវទេសចរណ៍ជាច្រើនបានមកចូលរួមបណ្តាពិធីបុណ្យ មានដូចជា៖ ក្បួនដង្ហែរគ្រូដើមអ្នកបង្កើតល្ខោនខោល ពិធីដង្ហែសក្តិអ្នកតា ពិធីបួងសួង ថ្វាយដូនតា និងបច្ឆាចារ្យ។ល។ ក្រៅពីពិធីដ៏ឧឡារិកនេះ នៅតាមបណ្តាអាស្រប និងវិហារទាំងឡាយថែមទាំងមានចាត់តាំងបណ្តាពិធីបុណ្យប្រកបដោយបរិយាកាសសប្បាយរីករាយ និងមានល្បែងប្រជាប្រិយជាច្រើនផងដែរសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជិតឆ្ងាយ។

សកម្មភាពកីឡាប្រណាំទូក.ងប្រពៃណីក្នុងថ្ងៃបុណ្យអកអំបុក សំពះព្រះខែរបស់ជនរួមជាតិ Khmer ត្រូវការអភិរក្ស និងលើកតម្កើងតម្លៃសម្រាប់អភិវឌ្ឍន៍ទេសចរណ៍។

វប្បធម៌ជនជាតិ Khmer មានភាពល្បីល្បាញដោយសារមានច្រើនពិធីបុណ្យចម្រុះពណ៌ ដូចជា បុណ្យចូលឆ្នាំថ្មី បុណ្យកឋិនទាន បុណ្យអកអំបុក សំពះព្រះខែ។ល។ ក្នុងចំណោមនោះ ពិធីបុណ្យអកអំបុក សំពះព្រះខែ ប្រណាំទូង.ងត្រូវបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនមានចមណាប់អារម្មណ៍។ ក្នុងពិធីបុណ្យនេះ បណ្តាវត្ត Khmer ទាំងឡាយក៏មានរៀបចំពិធីបណ្តែតប្រទីប កម្មវិធីតន្ត្រី ដាល់អំបុក។ល។ បង្កើតបរិយាកាសសប្បាយរីករាយផងដែរ។

ពិធីបណ្តែតប្រទីបក្នុងថ្ងៃបុណ្យអកអំបុក សំពះព្រះខែ។

ជាមួយតម្លៃដ៏វិសេសវិសាលនេះ បណ្តាពិធីបុណ្យរបស់បងប្អូនជនជាតិភាគតិចត្រូវការវិនិយោគជាមូលដ្ឋានគ្រឹះត្រឹមត្រូវ បង្កើតបានជាផលិតផលទេសចរណ៍ដាច់ដោយឡែករបស់ខ្លួន នាំមកនូវការចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរណ៍ទាំងឡាយដែលបានមកកាន់តំបន់ដែនដីខេត្ត Cà Mau៕

Hữu Thọ

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។