Thứ tư, 26-8-26 21:41:18
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

គួរឱ្យជ្រះថ្លាជាមួយបណ្តាព្រះពុទ្ធបដិមាដ៏ធំមហិមា

Báo Cà Mau វត្ត Khmer ជាច្រើនមិនត្រឹមតែសម្បូរទៅដោយស្ថាបត្យកម្មដ៏ពិសេសៗ និងគួរឱ្យចាប់អារម្មណ៍ប៉ុណ្ណោះទេ ថែមទាំងមានព្រះពុទ្ធបដិមាដ៏ធំមហិមាយ៉ាងច្រើន បង្កើតបាននូវភាពលេចធ្លោទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករឱ្យមកគោរពបូជាទៀតផង។

ព្រះពុទ្ធបដិមាទ្រង់បរិនិព្វានដ៏ធំមហិមានៅវត្តបុទុមវង្សា សំរោង (Som Rong)។

ក្នុងចំណោមវត្ត Khmer ទាំងឡាយនៅតាមបណ្តាខេត្ត ក្រុងមួយចំនួនទូទាំងតំបន់ដែនដីសន្តទន្លេគឺវឡុង មានដូចជា៖ Cần Thơ, Vĩnh Long, Cà Mau ជាដើម បណ្តាព្រះពុទ្ធបដិមាដ៏ធំមហិមាសុទ្ធសឹងជានិមិត្តរូបដ៏ពិសិដ្ឋដែលតំណាងឱ្យសេចក្តីមេត្តាករុណា និងប្រាជ្ញាដ៏ភ្លឺស្វាងផងដែរ។ ទាំងនេះមិនត្រឹមជាសំណង់ផ្នែកខាងសិល្បៈសម្លាក់ដ៏អស្ចារនោះទេ ថែមទាំងជាដួងព្រលឹងវប្បធម៌ និងមោទនភាពរបស់បងប្អូនជនរួមជាតិ Khmer ផងដែរ។

ព្រះពុទ្ធបដិមាមានកម្ពស់ ៣៦ ម៉ែត្រអង្គុយប្រោសព្រំសព្វសត្វនិករនៅវត្តទឹកផុស ខេត្ត An Giang។

ព្រះពុទ្ធបដិមាទ្រង់អភ័យកម្ពស់ ៣០ ម៉ែត្រនៅវត្តសិរីតាម៉ឺន។

ក្នុងចំណោមនោះ វត្តបុទុមវង្សាសំរោង (Som Rong) ស្ថិតនៅដងវិថី Tôn Đức Thắng សង្កាត់ Sóc Trăng (ទីក្រុង Cần Thơ)។ គយគន់ពីចម្ងាយ យើងនឹងអាចបានឃើញនូវព្រះពុទ្ធបដិមាទ្រង់បរិនិព្វានដ៏ធំមហិមាដោយត្រូវបានគេចាត់ទុកជាបដិមាដ៏ធំបំផុតទូទាំងប្រទេស Việt Nam ដោយមានប្រវែង ៦៣ ម៉ែត្រ កម្ពស់ ២២,៥ ម៉ែត្រ និងទម្ងន់ ៤៩០ តោនផងដែរ។ ព្រះបដិមានេះមានកម្ពស់ផុតពីដីឡើងដល់ ២៨ ម៉ែត្រ បង្កើតបានភាពអស្ចារ្យគួរឱ្យជ្រះថ្លាសម្រាប់គោរពបូជា។​ សំណងនេះដែរត្រូវបានកសាងសរុបទឹកប្រាក់ជាង ២០ ពាន់លានដុង។

ព្រះពុទ្ធបដិមាដ៏ធំមហិមានៅវត្តអំពាចវែងចាស់ (Sóc |Ven Cũ) ខេត្ត An Giang។

ឬក៏ដូចជានៅវត្តទឹកផុស (ខេត្ត An Giang) មានព្រះពុទ្ធបដិមាកម្ពស់ ៣៦ ម៉ែត្រ គង់ប្រធាប់សណ្តោសមេត្តាដល់សព្វសត្វនិករទាំងឡាយនៅជើងភ្នំ។ វត្តតាមសិរីតាមឺុន (ទីក្រុង Cần Thơ) មានរូបសំណាកព្រះពុទ្ធបដិមាកម្ពស់ ៣០ ម៉ែត្រផងដែរ។

សម្រាប់ជនរួមជាតិ Khmer បណ្តាព្រះពុទ្ធបដិមាដ៏ធំមហិមាទាំងឡាយមិនត្រឹមជានិមត្តសញ្ញាសម្រាប់ផ្តល់ក្តីសង្ឃឹមក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ថែមទាំងជានិមិត្តសញ្ញានៃការសាមគ្គី ឆ្ពោះទៅរ្ព្រះធម៌ទៀតផង។

បណ្តារូបបសំណាកព្រះពុទ្ធបដិមាដ៏ធំមហិមាទាំងនេះ មិនត្រឹមតែជានិមិត្តសញ្ញាសាសនាប៉ុណ្ណោះទេ ថែមទាំងជាភស្តុតាងនៃជំនឿ វប្បធម៌ និងសេចក្តីប្រាថ្នារបស់មនុស្សទាំងឡាយគ្រប់រូបទៀតផង។ សម្រាប់ជនរួមជាតិខ្មែរ ព្រះពុទ្ធបដិមាទាំងឡាយនិយាយរួម បដិមាធំមហិមានិយាយដោយឡែក ជានិមិត្តរូបបង្ហាញពីជំនឿសាសនា ហើយទន្ទឹមនឹងនោះក៏ជានិមិត្តរូបនៃសាមគ្គីភាព និងដំណើរការឆ្ពោះទៅរកព្រះធម៌ផងដែរ។ ក្រោមម្លប់នៃការប្រោសព្រំរបស់ព្រះសម្មាសម្ពុទ្ធ មនុស្សលោកគ្រប់រូបតែងរួមគ្នាខិតខំពលកម្ម សិក្សារៀនសូត្រ សាងកុសលផលបុណ្យ ព្រមទាំងព្រួតដៃគ្នាអភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីជនជាតិទៀតផង៕

Chanh Đa

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។

បង្កើនទំនុកចិត្តសម្រាប់ជនរួមជាតិ Khmer

ចាប់ពីវត្តមុនីវង្សា បុប្ផារាម ដែលមានទីតាំងស្ថិតនៅភូមិលេខ ១០ សង្កាត់ An Xuyên ការផ្លាស់ប្តូរនៃជីវភាពរស់នៅរបស់បងប្អូន Khmer គឺជាក់ស្តែងជាប្រចាំថ្ងៃ។ ជុំវិញបរិវេណវត្តនេះ មានគ្រួសារប្រមាណជិត ១០០ គ្រួសារ ដែលភាគច្រើនសុទ្ធសឹងជាអ្នកប្រកបរបររកប្រាក់ចិញ្ចឹមជីវិតតាមរយៈការជួញដូរខ្នាតតូច ធ្វើការស៊ីឈ្នួលដោយកម្លាំងពលកម្ម និងអាជីវកម្មគ្រួសារ។ ប្រសិនបើពីមុនមានគ្រួសារក្រីក្រជាង ១០ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រប្រហែល ២០ គ្រួសារ សព្វថ្ងៃនេះលែងមានគ្រួសារក្រីក្រ ឬប្រកៀកបន្ទាត់ក្រទៀតនោះទេ ហើយជីវភាពរស់នៅក៏មានភាពប្រសើរជាងមុនផងដែរ។

រដូវចូលព្រះវស្សា

ជាពិធីបុណ្យដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា Khmer បុណ្យចូលព្រះវស្សា តែងបានប្រព្រឹត្តិឡើងនូវថ្ងៃ ១៥ កើត ខែទុតិយាសាឍជារៀងរាល់ឆ្នាំ នេះជាថ្ងៃកំណត់សម្រាប់ព្រះសង្ឃចូលកាន់ព្រះវស្សាក្នុងរយៈកាល ៣ ខែសម្រាប់សិក្សារៀនសូត្រ។

ទស្សនៈរស់នៅក្នុងក្បាច់រាហ៊ូ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រាល់វណ្ណកម្មចម្លាក់មិនត្រឹមតែតុបតែងដើម្បីបង្កើតសម្រស់លំអខាងក្រៅប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវតម្លៃវប្បធម៌ទៀតផង។ លេចធ្លោហើយផ្ទុកនូវនិមិត្តសញ្ញានៃឫទ្ធិអំណាចខ្លាំងគឺក្បាច់រាហ៊ូ ដែលលាក់ទុកនូវព្រេងនិទានព្រមទាំងទស្សនៈរស់នៅដ៏ជ្រាលជ្រៅរបស់ជនជាតិ Khmer។

ព្រះម៉ែធរណី ទេពធីតាការពារ

ក្នុងជីវិតជំនឿខាងវិញ្ញាណ ពុទ្ធសាសនិកជន Khmer គោរពយ៉ាងពិសេសខ្លាំងចំពោះព្រះម៉ែធរណី។ នៅតាមវត្តអារាម រូបសំណាកព្រះនាងបានឆ្លាក់នៅទីតាំងដ៏ឧត្តម ជាពិសេសគឺនៅក្នុងផ្ទាំងគំនូរពណ៌នាអំពីព្រះពុទ្ធទ្រង់ផ្ចាញ់មារ បង្កប់នូវទស្សនវិជ្ជាដ៏ជ្រាលជ្រៅអំពីកម្មផល និងការការពារពីព្រះម៉ែធរណី។

បិណ្ឌបាត្រ - ស្ពានមេត្រីឆ្ពោះទៅសុចរិត

តាំងពីបានត្រាស់ដឹងជាសព្វញ្ញូពុទ្ធ ព្រះអង្គបានជ្រើសរើសផ្លូវបិណ្ឌបាត្រជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងរបៀបរស់នៅជាបព្វជិត។ អស់រយៈពេល ៤៥ វស្សាក្នុងការផ្សព្វផ្សាយព្រះធម៌ និងសង្គ្រោះសត្វលោក ព្រះអង្គមិនដែលសម្រាកមួយថ្ងៃឡើយ ដោយខិតខំនិមន្តបិណ្ឌបាត្ររហូតដល់ថ្ងៃបរិនិព្វាន។ រូបភាពនៃបាត្រដ៏សាមញ្ញនៅក្នុងព្រះហស្ត បានក្លាយជានិមិត្តរូបដ៏ខ្ពង់ខ្ពស់ ដែលជាភស្តុតាងបញ្ជាក់ពីជីវិតដ៏បរិសុទ្ធ និងស្មារតីបម្រើដោយមិននឿយហត់របស់ព្រះសម្មាសម្ពុទ្ធ។

សុំអាយុ បួងសួងក្តីសុខក្សេមក្សាន្ត

ក្នុងជីវភាពខាងស្មារតីដ៏សម្បូរបែបនៃជនរួមជាតិ Khmer នៅវាលរាបទន្លេគឺវឡុង ក្រៅពីពិធីបុណ្យធំៗដូចជា៖ បុណ្យចូលឆ្នាំថ្មី ឬបុណ្យអកអំបុក។ល។ ពិធីសាសនា ក្នុងគ្រួសារក៏មានតួនាទីពិសេសមួយ ក្នុងនោះមាន “ពិធីសុំអាយុ”។

ចំណុចសំខាន់ផ្នែកស្ថាបត្យកម្មវត្តក្របីឃ្លៀច (Cao Dân)

វត្តវង្សស្រង់ ក្របីឃ្លៀច (Cao Dân) មានទីតាំងស្ថិតនៅឃុំ Tân Lộc មិនត្រឹមជាមជ្ឈមណ្ឌលសម្រាប់សកម្មភាពវប្បធម៌ និងសាសនារបស់បងប្អូនប្រជាពុទ្ធបរិស័ទ Khmer ប៉ុណ្ណោះទេ ថែមទាំងជាសមិទ្ធផលខាងសិល្បៈដ៏ពិសេសមួយដែលបង្ហាញពីស្ថាបត្យកម្មដ៏ប្លែកភ្នែកនៃព្រះពុទ្ធសាសនាថេរវាទ Khmer ផងដែរ។

រូបគំនូរព្រះពុទ្ធលើជញ្ជាំងព្រះវិហារ Khmer

ក្នុងសិល្បៈសូនរូបសម្រាប់វត្ត Khmer Nam Bộ រូបគំនូរព្រះសម្មាសម្ពុទ្ធដែលបានគូរនៅតាមជញ្ជាំងនៃព្រះវិហារ គឺជាខ្លឹមសារដ៏លេចធ្លោ និងមានតម្លៃខ្លាំងណាស់។ មិនត្រឹមជាទម្រង់សម្រាប់ឱ្យការតុបតែងលម្អខាងក្នុងព្រះវិហារប៉ុណ្ណោះទេ បណ្តាផ្ទាំងគំនូរទាំងឡាយថែមទាំងជាបានជាដំណើររឿងរ៉ាវដ៏មិនអាចកាត់ថ្លៃបានសម្រាប់អ្នកកាន់ព្រះពុទ្ធសាសនាគ្រប់រូប ទាំងនេះបានឆ្លុះបញ្ចាំងពីជីវិតខាងវិញ្ញាណ គំនិតមនុស្សធម៌ និងជំនាញសិល្បៈដ៏ពិសេសរបស់ជនរួមជាតិ Khmer។

ភាពឱឡារិកនៃពិធីស្រង់ព្រះ

នៅក្នុងបរិយាកាសដ៏ពិសិដ្ឋ និងរីករាយនៃថ្ងៃបុណ្យវិសាខបូជា ព្រះពុទ្ធសរាជ ២៥៧០ មានពិធីមួយដែលនៅតាមវត្តណាក្តីក៏មិនអាចខ្វះបាន និងត្រូវបានមនុស្សគ្រប់រូបចាត់ទុកជាថ្ងៃដ៏សំខាន់ ព្រមទាំងទន្ទឹងរង់ចាំជានិច្ច នោះគឺពិធីស្រង់ព្រះ។