Thứ tư, 26-8-26 21:41:22
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

វត្តជ្រុងខ្មែរ (Rạch Giồng)៖

ចំណុចភ្លឺស្វាងនៃការងារសប្បុរសជន

Báo Cà Mau មិនត្រឹមជាទីបង្អែកសម្រាប់ខាងផ្លូវចិត្តរបស់បងប្អូនប្រជាពុទ្ធបរិស័ទ Khmer ប៉ុណ្ណោះទេ វត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ខេត្ត Cà Mau) ថែមទាំងបានគេដឹងឮថាជាចំណុចដ៏ភ្លឺស្វាង ក្នុងសកម្មភាពការងារសប្បុរសធម៌ តភ្ជាប់ក្តីស្រឡាញ់ដល់សម្រាប់អ្នកដែលជួបលំបាក។

រាល់អំណោយមួយចំណែកថ្វីត្បិតតែតម្លៃមិនខ្ពស់ តែក៏បានសម្តែងពីទឹកចិត្ត និងការគិតគូរបស់វត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) និងវត្ត​ Liên Hoa សម្រាប់អ្នកក្រីក្រផងដែរ។

ថ្មីៗនេះដែរ បន្តស្មារតី "ជីវិតថ្លៃថ្លា សាសនាផូរផង់" ព្រះតេជគុណ Hữu Nhiều - ចៅអធិការវត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) បានតភ្ជាប់យ៉ាងជោគជ័យជាមួយព្រះតេជគុណ Thích Minh Tuệ ចៅអធិការវត្ត Liên Hoa ខេត្ត An Giang រួមទាំងពុទ្ធបរិស័ទចាត់តាំងកម្មវិធីជូនអំណោយដ៏មានអត្ថន័យ ព្រមទាំងប្រគេនសង្ឃភត្តដល់ព្រះសង្ឃប្រមាណជាង ២០ អង្គទៀតផង។

ទិដ្ឋភាពនៃពិធីបុណ្យប្រគេនសង្ឃភត្ត។

ក្នុងពិធីនេះដែរ ក្រុមសប្បុរសធម៌វត្ត Liên Hoa និងវត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) បានជូនអំណោយចំនួន ២០០ ចំណែក ដល់អ្នកក្រលើភូមិសាស្ត្រទាំង ២ រួមមានភូមិ Đường Đào និងភូមិ Cây Khô ឃុំ Hồ Thị Kỷ។ អំណោយមួយចំណែកមានដូចជាអង្ករ និងប្រាក់សុទ្ធចំនួន ១០០ ​ពាន់ដុង​រួមចំណែកកាត់បន្ថយក្តីលំបាកជូនមាមីងបងប្អូន។

ចំណុចលេចធ្លោ និងបង្កើតបានជាកិត្យានុភាព និងការពង្រីកសាយភាយយ៉ាងខ្លាំងក្លានៃសកម្មភាពសប្បុរសធម៌របស់វត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) គឺជាដំណើរការពិនិត្យយ៉ាងលម្អិត និងប្រកបដោយតម្លាភាព។ វត្តបានសហការជាមួយរដ្ឋអំណាចភូមិភាគ ដើម្បីពិនិត្យ និងធ្វើបញ្ជីច្បាស់លាស់សម្រាប់មុខសញ្ញានៃគ្រួសារក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ។ របៀបធ្វើនេះធានាថា រាល់ការឧបត្ថម្ភសុទ្ធតែបានដល់ដៃអ្នកទទួលត្រឹមត្រូវ យោងតាមប្រការនោះបង្កើនស្មារតី "ជួយគ្នាក្នុងគ្រាក្រ" កាន់តែពេញលេញ និងប្រកបដោយអត្ថន័យ។

ពុទ្ធបរិស័ទចូលរួមដាក់បាត្រព្រះសង្ឃប្រមាណជាង ២០ អង្គ។

ក្នុងឱកាសនេះដែរ ដោយមើលឃើញពីតម្រូវការជួសជុលវត្តអារាម និងសម្ភារៈផ្សេងៗរបស់វត្ត គណៈសប្បុរសធម៌វត្ត Liên Hoa ខេត្ត An Giang មានសទ្ធាជ្រះថ្លាប្រគេនបច្ច័យ ១០០ លានដុងផងដែរ។ ថវិកានេះនឹងបានប្រើប្រាស់សម្រាប់ការជួសជុលសំណង់សក្ការៈបូជាក្នុងវត្ត រួមចំណែកថែរក្សាសោភ័ណភាពវប្បធម៌ជំនឿ និងបង្កើតបរិយាកាសប្រជុំជីវភាពសាសនាឱ្យបានសមរម្យសម្រាប់ពុទ្ធបរិស័ទក្នុងតំបន់។

ពុទ្ធបរិស័ទស្មឹងស្មាតគោរពបូជាព្រះត្រ័យរត្ន។

ការតភ្ជាប់រវាងព្រះតេជគុណ Hữu Nhiều និងព្រះតេជគុណ Thích Minh Tuệ មិនត្រឹមតែនាំមកនូវក្តីសប្បាយរីករាយផ្នែកខាងសម្ភារៈប៉ុណ្ណោះទេ ថែមទាំងរឹតបន្តឹងចំណងសាមគ្គីសាសនា រួមព្រះទ័យទឹកចិត្តដើម្បីការអភិវឌ្ឍរបស់សហគមន៍ទៀតផង៕

Đờn Ni - Danh Điệp

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។

បង្កើនទំនុកចិត្តសម្រាប់ជនរួមជាតិ Khmer

ចាប់ពីវត្តមុនីវង្សា បុប្ផារាម ដែលមានទីតាំងស្ថិតនៅភូមិលេខ ១០ សង្កាត់ An Xuyên ការផ្លាស់ប្តូរនៃជីវភាពរស់នៅរបស់បងប្អូន Khmer គឺជាក់ស្តែងជាប្រចាំថ្ងៃ។ ជុំវិញបរិវេណវត្តនេះ មានគ្រួសារប្រមាណជិត ១០០ គ្រួសារ ដែលភាគច្រើនសុទ្ធសឹងជាអ្នកប្រកបរបររកប្រាក់ចិញ្ចឹមជីវិតតាមរយៈការជួញដូរខ្នាតតូច ធ្វើការស៊ីឈ្នួលដោយកម្លាំងពលកម្ម និងអាជីវកម្មគ្រួសារ។ ប្រសិនបើពីមុនមានគ្រួសារក្រីក្រជាង ១០ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រប្រហែល ២០ គ្រួសារ សព្វថ្ងៃនេះលែងមានគ្រួសារក្រីក្រ ឬប្រកៀកបន្ទាត់ក្រទៀតនោះទេ ហើយជីវភាពរស់នៅក៏មានភាពប្រសើរជាងមុនផងដែរ។

រដូវចូលព្រះវស្សា

ជាពិធីបុណ្យដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា Khmer បុណ្យចូលព្រះវស្សា តែងបានប្រព្រឹត្តិឡើងនូវថ្ងៃ ១៥ កើត ខែទុតិយាសាឍជារៀងរាល់ឆ្នាំ នេះជាថ្ងៃកំណត់សម្រាប់ព្រះសង្ឃចូលកាន់ព្រះវស្សាក្នុងរយៈកាល ៣ ខែសម្រាប់សិក្សារៀនសូត្រ។

ទស្សនៈរស់នៅក្នុងក្បាច់រាហ៊ូ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រាល់វណ្ណកម្មចម្លាក់មិនត្រឹមតែតុបតែងដើម្បីបង្កើតសម្រស់លំអខាងក្រៅប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវតម្លៃវប្បធម៌ទៀតផង។ លេចធ្លោហើយផ្ទុកនូវនិមិត្តសញ្ញានៃឫទ្ធិអំណាចខ្លាំងគឺក្បាច់រាហ៊ូ ដែលលាក់ទុកនូវព្រេងនិទានព្រមទាំងទស្សនៈរស់នៅដ៏ជ្រាលជ្រៅរបស់ជនជាតិ Khmer។

ព្រះម៉ែធរណី ទេពធីតាការពារ

ក្នុងជីវិតជំនឿខាងវិញ្ញាណ ពុទ្ធសាសនិកជន Khmer គោរពយ៉ាងពិសេសខ្លាំងចំពោះព្រះម៉ែធរណី។ នៅតាមវត្តអារាម រូបសំណាកព្រះនាងបានឆ្លាក់នៅទីតាំងដ៏ឧត្តម ជាពិសេសគឺនៅក្នុងផ្ទាំងគំនូរពណ៌នាអំពីព្រះពុទ្ធទ្រង់ផ្ចាញ់មារ បង្កប់នូវទស្សនវិជ្ជាដ៏ជ្រាលជ្រៅអំពីកម្មផល និងការការពារពីព្រះម៉ែធរណី។

បិណ្ឌបាត្រ - ស្ពានមេត្រីឆ្ពោះទៅសុចរិត

តាំងពីបានត្រាស់ដឹងជាសព្វញ្ញូពុទ្ធ ព្រះអង្គបានជ្រើសរើសផ្លូវបិណ្ឌបាត្រជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងរបៀបរស់នៅជាបព្វជិត។ អស់រយៈពេល ៤៥ វស្សាក្នុងការផ្សព្វផ្សាយព្រះធម៌ និងសង្គ្រោះសត្វលោក ព្រះអង្គមិនដែលសម្រាកមួយថ្ងៃឡើយ ដោយខិតខំនិមន្តបិណ្ឌបាត្ររហូតដល់ថ្ងៃបរិនិព្វាន។ រូបភាពនៃបាត្រដ៏សាមញ្ញនៅក្នុងព្រះហស្ត បានក្លាយជានិមិត្តរូបដ៏ខ្ពង់ខ្ពស់ ដែលជាភស្តុតាងបញ្ជាក់ពីជីវិតដ៏បរិសុទ្ធ និងស្មារតីបម្រើដោយមិននឿយហត់របស់ព្រះសម្មាសម្ពុទ្ធ។

សុំអាយុ បួងសួងក្តីសុខក្សេមក្សាន្ត

ក្នុងជីវភាពខាងស្មារតីដ៏សម្បូរបែបនៃជនរួមជាតិ Khmer នៅវាលរាបទន្លេគឺវឡុង ក្រៅពីពិធីបុណ្យធំៗដូចជា៖ បុណ្យចូលឆ្នាំថ្មី ឬបុណ្យអកអំបុក។ល។ ពិធីសាសនា ក្នុងគ្រួសារក៏មានតួនាទីពិសេសមួយ ក្នុងនោះមាន “ពិធីសុំអាយុ”។

ចំណុចសំខាន់ផ្នែកស្ថាបត្យកម្មវត្តក្របីឃ្លៀច (Cao Dân)

វត្តវង្សស្រង់ ក្របីឃ្លៀច (Cao Dân) មានទីតាំងស្ថិតនៅឃុំ Tân Lộc មិនត្រឹមជាមជ្ឈមណ្ឌលសម្រាប់សកម្មភាពវប្បធម៌ និងសាសនារបស់បងប្អូនប្រជាពុទ្ធបរិស័ទ Khmer ប៉ុណ្ណោះទេ ថែមទាំងជាសមិទ្ធផលខាងសិល្បៈដ៏ពិសេសមួយដែលបង្ហាញពីស្ថាបត្យកម្មដ៏ប្លែកភ្នែកនៃព្រះពុទ្ធសាសនាថេរវាទ Khmer ផងដែរ។

រូបគំនូរព្រះពុទ្ធលើជញ្ជាំងព្រះវិហារ Khmer

ក្នុងសិល្បៈសូនរូបសម្រាប់វត្ត Khmer Nam Bộ រូបគំនូរព្រះសម្មាសម្ពុទ្ធដែលបានគូរនៅតាមជញ្ជាំងនៃព្រះវិហារ គឺជាខ្លឹមសារដ៏លេចធ្លោ និងមានតម្លៃខ្លាំងណាស់។ មិនត្រឹមជាទម្រង់សម្រាប់ឱ្យការតុបតែងលម្អខាងក្នុងព្រះវិហារប៉ុណ្ណោះទេ បណ្តាផ្ទាំងគំនូរទាំងឡាយថែមទាំងជាបានជាដំណើររឿងរ៉ាវដ៏មិនអាចកាត់ថ្លៃបានសម្រាប់អ្នកកាន់ព្រះពុទ្ធសាសនាគ្រប់រូប ទាំងនេះបានឆ្លុះបញ្ចាំងពីជីវិតខាងវិញ្ញាណ គំនិតមនុស្សធម៌ និងជំនាញសិល្បៈដ៏ពិសេសរបស់ជនរួមជាតិ Khmer។

ភាពឱឡារិកនៃពិធីស្រង់ព្រះ

នៅក្នុងបរិយាកាសដ៏ពិសិដ្ឋ និងរីករាយនៃថ្ងៃបុណ្យវិសាខបូជា ព្រះពុទ្ធសរាជ ២៥៧០ មានពិធីមួយដែលនៅតាមវត្តណាក្តីក៏មិនអាចខ្វះបាន និងត្រូវបានមនុស្សគ្រប់រូបចាត់ទុកជាថ្ងៃដ៏សំខាន់ ព្រមទាំងទន្ទឹងរង់ចាំជានិច្ច នោះគឺពិធីស្រង់ព្រះ។