Thứ tư, 26-8-26 03:08:16
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

សមាគមពុទ្ធសាសនា Việt Nam ខេត្ត Cà Mau

ផ្សារភ្ជាប់សាសនា និងជីវិត

Báo Cà Mau ប៉ុន្មានឆ្នាំកន្លងមកនេះ គណៈអភិបាលសមាគមពុទ្ធសាសនា Việt Nam ខេត្ត Cà Mau តែងរួមដំណើរជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាច និងរណសិរ្សមាតុភូមិ Việt Nam គ្រប់លំដាប់ថ្នាក់ ក្នុងការចលនាប្រឡងប្រណាំងស្នេហាជាតិ កសាងជីវភាពវប្បធម៌ អភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាពិសេសខាងការងារសប្បុរសធម៌ មនុស្សធម៌ ជួយឧបត្ថម្ភគ្រួសារក្រីក្រ រួមចំណែកធានាសុខមាលភាពសង្គម។

គណៈចំណុះនៃគណៈអភិបាល ព្រះសង្ឃនៅតាមនានាវត្ត បានផ្តើមចលនាពុទ្ធបរិស័ទ សប្បុរសជន និងអាជីវកម្ម ឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគ ជួយដល់ជនរួមជាតិនៅភូមិភាគកណ្តាលដែលរងគ្រោះធ្ងន់ធ្ងរដោយសារព្យុះទឹកជំនន់កន្លងហើយ។

ព្រះឧបជ្ឈាយ៍ Thạch Hà សមាជិកក្រុមប្រឹក្សាអភិបាល សមាគមពុទ្ធសាសនា Việt Nam  ប្រធានគណៈអភិបាលសមាគមពុទ្ធសាសនាខេត្ត មានថេរដីកាថា៖ “ឆ្លើយតបនឹងការចលនាដែលគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam បានបំផុសឡើង ជាពិសេសគឺចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌នៅតំបន់ប្រជុំជន” “ទូទាំងប្រទេស ចូលរួមដើម្បីអ្នកក្រ - មិនទុកឱ្យនរណាម្នាក់ត្រូវនៅពីក្រោយ”។ល។ គណៈអភិបាល សមាគមពុទ្ធសាសនាខេត្ត ព្រមទាំងព្រះសង្ឃ ពុទ្ធបរិស័ទនៅតាមវត្តអារាម ទីកន្លែងគោរពបូជានានា តែងសកម្មចូលរួមសកម្មភាពសុខមាលភាពសង្គមជាច្រើនយ៉ាងជាក់ស្តែង និងមានអត្ថន័យ” ។

ក្នុងអាណត្តិកន្លងហើយ ទូទាំងខេត្តបានផ្តើមចលនាប្រភពធនធានពីព្រះសង្ឃ ពុទ្ធបរិស័ទ និងសប្បុរសជនទាំងក្នុងនិងក្រៅខេត្ត ដោយសរុបតម្លៃរាប់សិបពាន់លានដុង តាមរយៈកម្មវិធីសុខមាលភាពជាច្រើន ដូចជា៖ សាងសង់ផ្ទះមេត្តាធម៌បាន ៦១ ខ្នង ស្ពានជនបទ ៧០ ខ្សែ។ ឧបត្ថម្ភអង្ករជាង ១២៨ តោន អំណោយជាង ២០ ពាន់ចំណែក អាហារ បបរ នំបុ័ងដោយមិនគិតប្រាក់បានប្រមាណជាង ២៥០ ពាន់ចំណែក សម្រាប់ជូនដល់អ្នកក្រីក្រ និងអ្នកដែលជួបលំបាក ព្រមទាំងជំនួយឧបត្ថម្ភអាហារូបករណ៍ដល់សិស្សក្រីក្រដែលខិតខំរៀនសូត្របានល្អ និងថែទាំកុមារកំព្រា។ ស្វានម៉ាស៊ីនទឹកស្អាត និងរៀបចំកម្មវិធីសប្បុរសធម៌ផ្សេងៗជាច្រើនទៀតផង។

គណៈអភិបាលសមាគមពុទ្ធសាសនាខេត្ត បានផ្តើមចលនាសប្បុរសជន ដើម្បីកសាង ស្ពានចរាចរណ៍ជនបទជាច្រើនខ្សែនៅលើភូមិសាស្ត្រខេត្ត ។

ពង្រីកប្រពៃណី “ជួយគ្នាក្នុងគ្រាក្រ” ដ៏ល្អប្រសើររបស់ជនជាតិ នៅពេលដែលភូមិភាគនានាជួបគ្រោះធម្មជាតិ ព្យុះទឹកជំនន់ គណៈអភិបាលសមាគមពុទ្ធសាសនា​ខេត្ត និងគណៈចំណុះ រួមទាំងព្រះសង្ឃនៅតាមនានាវត្ត បានផ្តើមចលនាពុទ្ធបរិស័ទ សប្បុរសជន និងអាជីវកម្ម ដើម្បីឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគ រៀបចំក្រុមសង្គ្រោះទៅកាន់មូលដ្ឋានផ្ទាល់ ដើម្បីជូនអំណោយចែករំលែកក្តីស្រឡាញ់ដល់ជនរួមជាតិដែលរងការខូចខាត។

ទន្ទឹមនឹងនោះ ព្រះសង្ឃ និងពុទ្ធបរិស័ទក៏បានសកម្មចូលរួមកម្មវិធីបរិច្ចាគតំណក់ឈាមមនុស្សធម៌ ចលនាប្រឡងប្រណាំង “ទូទាំងប្រទេស រួមកម្លាំង ដើម្បីអ្នកក្រ - មិនទុកឱ្យនរណាម្នាក់ត្រូវនៅពីក្រោយ” ផ្សារភ្ជាប់នឹងការចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងស៊ីវិល័យ”។ ឧបត្ថម្ភមូលនិធិដើម្បីអ្នកក្រ។ល។ សរុបតម្លៃនៃកម្មវិធីនានាគឺមានជាង ៦៥ ពាន់លានដុង ។

តាមថេរដីកាព្រះឧបជ្ឈាយ៍ Thạch Hà សកម្មភាពទាំងនោះទោះបីសាមញ្ញក្តី ប៉ុន្តែផ្ទុកនូវទឹកចិត្តមេត្តាធម៌របស់ពុទ្ធបរិស័ទ រួមចំណែកផ្តល់ភាពកក់ក្តៅដល់ប្រជាជនដែលជួបការលំបាក បង្កើតជំនឿបន្ថែមលើទឹកចិត្តមនុស្ស និងការផ្សារភ្ជាប់រវាងសាសនា និងជីវិត ។

សកម្មភាពឧបត្ថម្ភផ្ទះមេត្តាធម៌ដល់គ្រួសារក្រីក្រ ត្រូវបានគណៈអភិបាលសមាគមពុទ្ធសាសនាខេត្ត រួមជាមួយព្រះសង្ឃ និងវត្តអារាមនានា អនុវត្តយ៉ាងជាក់ស្តែង និងមានប្រសិទ្ធភាព។​

“ដើម្បីជំរុញខ្លាំងក្លានូវការចលនាសប្បុរសធម៌-សង្គម គិតគូរដល់គ្រួសារក្រីក្រ អ្នកខ្វះសំណាងនៅតាមតំបន់ឆ្ងាយដាច់ស្រយាល គណៈអភិបាលសមាគមពុទ្ធសាសនាខេត្តបានបង្កើតមូលនិធិ “ពុទ្ធសាសនារួមក្លាំងដើម្បីអ្នកក្រ” បង្កើតធនធានស្ថេរភាពដើម្បីម្ចាស់ការជាងមុនក្នុងការជួយសង្គ្រោះ និងសុខមាលភាពសង្គម។ អភិវឌ្ឍន៍ទម្រង់សប្បុរសធម៌បៃតង - ស្ថេរភាព ដូចជាការជូនពូជដំណាំ ពូជសត្វចិញ្ចឹម និងឧបត្ថម្ភមុខរបរចិញ្ចឹមជីវិតដល់គ្រួសារក្រីក្រ ជួយពួកគេរួចផុតពីភាពក្រីក្រយូរអង្វែង។ ទន្ទឹមនឹងនោះ សហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នរណសិរ្ស និងរដ្ឋអំណាចភូមិភាគ ដើម្បីធានាការសង្គ្រោះបានទាន់ពេលចំមុខសញ្ញា បង្ហាញច្បាស់នូវស្មារតីទទួលខុសត្រូវ និងសាមគ្គីភាព” ព្រះឧបជ្ឈាយ៍ Thạch Hà មានថេរដីការបន្ថែមដូច្នេះ។

ជាមួយនឹងស្មារតី “សាសនា - ជាតិ - សង្គមនិយម” “ការសង្គ្រោះសត្វលោកជាការបូជាចំពោះព្រះពុទ្ធយ៉ាងជាក់ស្តែង” គណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្តកាម៉ាវ បានបន្តរួមដំណើរជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិខេត្ត និងអង្គការជាសមាជិកក្នុងបុព្វហេតុនៃការកសាងផែនមហាសាមគ្គីទូទាំងជនជាតិ រួមចំណែកអនុវត្តជោគជ័យនូវគោលដៅនៃការកាត់បន្ថយក្រចីរភាព និងថែទាំសុខមាលភាពសង្គម កសាងជីវភាពសម្បូណ៌សប្បាយ សុភមង្គលជូនប្រជាជន៕

Quỳnh Anh

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។

បង្កើនទំនុកចិត្តសម្រាប់ជនរួមជាតិ Khmer

ចាប់ពីវត្តមុនីវង្សា បុប្ផារាម ដែលមានទីតាំងស្ថិតនៅភូមិលេខ ១០ សង្កាត់ An Xuyên ការផ្លាស់ប្តូរនៃជីវភាពរស់នៅរបស់បងប្អូន Khmer គឺជាក់ស្តែងជាប្រចាំថ្ងៃ។ ជុំវិញបរិវេណវត្តនេះ មានគ្រួសារប្រមាណជិត ១០០ គ្រួសារ ដែលភាគច្រើនសុទ្ធសឹងជាអ្នកប្រកបរបររកប្រាក់ចិញ្ចឹមជីវិតតាមរយៈការជួញដូរខ្នាតតូច ធ្វើការស៊ីឈ្នួលដោយកម្លាំងពលកម្ម និងអាជីវកម្មគ្រួសារ។ ប្រសិនបើពីមុនមានគ្រួសារក្រីក្រជាង ១០ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រប្រហែល ២០ គ្រួសារ សព្វថ្ងៃនេះលែងមានគ្រួសារក្រីក្រ ឬប្រកៀកបន្ទាត់ក្រទៀតនោះទេ ហើយជីវភាពរស់នៅក៏មានភាពប្រសើរជាងមុនផងដែរ។

រដូវចូលព្រះវស្សា

ជាពិធីបុណ្យដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា Khmer បុណ្យចូលព្រះវស្សា តែងបានប្រព្រឹត្តិឡើងនូវថ្ងៃ ១៥ កើត ខែទុតិយាសាឍជារៀងរាល់ឆ្នាំ នេះជាថ្ងៃកំណត់សម្រាប់ព្រះសង្ឃចូលកាន់ព្រះវស្សាក្នុងរយៈកាល ៣ ខែសម្រាប់សិក្សារៀនសូត្រ។

ទស្សនៈរស់នៅក្នុងក្បាច់រាហ៊ូ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រាល់វណ្ណកម្មចម្លាក់មិនត្រឹមតែតុបតែងដើម្បីបង្កើតសម្រស់លំអខាងក្រៅប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវតម្លៃវប្បធម៌ទៀតផង។ លេចធ្លោហើយផ្ទុកនូវនិមិត្តសញ្ញានៃឫទ្ធិអំណាចខ្លាំងគឺក្បាច់រាហ៊ូ ដែលលាក់ទុកនូវព្រេងនិទានព្រមទាំងទស្សនៈរស់នៅដ៏ជ្រាលជ្រៅរបស់ជនជាតិ Khmer។

ព្រះម៉ែធរណី ទេពធីតាការពារ

ក្នុងជីវិតជំនឿខាងវិញ្ញាណ ពុទ្ធសាសនិកជន Khmer គោរពយ៉ាងពិសេសខ្លាំងចំពោះព្រះម៉ែធរណី។ នៅតាមវត្តអារាម រូបសំណាកព្រះនាងបានឆ្លាក់នៅទីតាំងដ៏ឧត្តម ជាពិសេសគឺនៅក្នុងផ្ទាំងគំនូរពណ៌នាអំពីព្រះពុទ្ធទ្រង់ផ្ចាញ់មារ បង្កប់នូវទស្សនវិជ្ជាដ៏ជ្រាលជ្រៅអំពីកម្មផល និងការការពារពីព្រះម៉ែធរណី។

បិណ្ឌបាត្រ - ស្ពានមេត្រីឆ្ពោះទៅសុចរិត

តាំងពីបានត្រាស់ដឹងជាសព្វញ្ញូពុទ្ធ ព្រះអង្គបានជ្រើសរើសផ្លូវបិណ្ឌបាត្រជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងរបៀបរស់នៅជាបព្វជិត។ អស់រយៈពេល ៤៥ វស្សាក្នុងការផ្សព្វផ្សាយព្រះធម៌ និងសង្គ្រោះសត្វលោក ព្រះអង្គមិនដែលសម្រាកមួយថ្ងៃឡើយ ដោយខិតខំនិមន្តបិណ្ឌបាត្ររហូតដល់ថ្ងៃបរិនិព្វាន។ រូបភាពនៃបាត្រដ៏សាមញ្ញនៅក្នុងព្រះហស្ត បានក្លាយជានិមិត្តរូបដ៏ខ្ពង់ខ្ពស់ ដែលជាភស្តុតាងបញ្ជាក់ពីជីវិតដ៏បរិសុទ្ធ និងស្មារតីបម្រើដោយមិននឿយហត់របស់ព្រះសម្មាសម្ពុទ្ធ។

សុំអាយុ បួងសួងក្តីសុខក្សេមក្សាន្ត

ក្នុងជីវភាពខាងស្មារតីដ៏សម្បូរបែបនៃជនរួមជាតិ Khmer នៅវាលរាបទន្លេគឺវឡុង ក្រៅពីពិធីបុណ្យធំៗដូចជា៖ បុណ្យចូលឆ្នាំថ្មី ឬបុណ្យអកអំបុក។ល។ ពិធីសាសនា ក្នុងគ្រួសារក៏មានតួនាទីពិសេសមួយ ក្នុងនោះមាន “ពិធីសុំអាយុ”។

ចំណុចសំខាន់ផ្នែកស្ថាបត្យកម្មវត្តក្របីឃ្លៀច (Cao Dân)

វត្តវង្សស្រង់ ក្របីឃ្លៀច (Cao Dân) មានទីតាំងស្ថិតនៅឃុំ Tân Lộc មិនត្រឹមជាមជ្ឈមណ្ឌលសម្រាប់សកម្មភាពវប្បធម៌ និងសាសនារបស់បងប្អូនប្រជាពុទ្ធបរិស័ទ Khmer ប៉ុណ្ណោះទេ ថែមទាំងជាសមិទ្ធផលខាងសិល្បៈដ៏ពិសេសមួយដែលបង្ហាញពីស្ថាបត្យកម្មដ៏ប្លែកភ្នែកនៃព្រះពុទ្ធសាសនាថេរវាទ Khmer ផងដែរ។

រូបគំនូរព្រះពុទ្ធលើជញ្ជាំងព្រះវិហារ Khmer

ក្នុងសិល្បៈសូនរូបសម្រាប់វត្ត Khmer Nam Bộ រូបគំនូរព្រះសម្មាសម្ពុទ្ធដែលបានគូរនៅតាមជញ្ជាំងនៃព្រះវិហារ គឺជាខ្លឹមសារដ៏លេចធ្លោ និងមានតម្លៃខ្លាំងណាស់។ មិនត្រឹមជាទម្រង់សម្រាប់ឱ្យការតុបតែងលម្អខាងក្នុងព្រះវិហារប៉ុណ្ណោះទេ បណ្តាផ្ទាំងគំនូរទាំងឡាយថែមទាំងជាបានជាដំណើររឿងរ៉ាវដ៏មិនអាចកាត់ថ្លៃបានសម្រាប់អ្នកកាន់ព្រះពុទ្ធសាសនាគ្រប់រូប ទាំងនេះបានឆ្លុះបញ្ចាំងពីជីវិតខាងវិញ្ញាណ គំនិតមនុស្សធម៌ និងជំនាញសិល្បៈដ៏ពិសេសរបស់ជនរួមជាតិ Khmer។

ភាពឱឡារិកនៃពិធីស្រង់ព្រះ

នៅក្នុងបរិយាកាសដ៏ពិសិដ្ឋ និងរីករាយនៃថ្ងៃបុណ្យវិសាខបូជា ព្រះពុទ្ធសរាជ ២៥៧០ មានពិធីមួយដែលនៅតាមវត្តណាក្តីក៏មិនអាចខ្វះបាន និងត្រូវបានមនុស្សគ្រប់រូបចាត់ទុកជាថ្ងៃដ៏សំខាន់ ព្រមទាំងទន្ទឹងរង់ចាំជានិច្ច នោះគឺពិធីស្រង់ព្រះ។