Thứ ba, 13-10-26 01:58:17
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

រក្សាអត្តសញ្ញាណវប្បធម៌ និងផ្សព្វផ្សាយទេសចរណ៍

Báo Cà Mau ការអភិរក្សអត្តសញ្ញាណជាតិ និងពង្រីកលក្ខណៈវប្បធម៌ប្រពៃណី Khmer កំពុងក្លាយជាសរសៃឈាមតភ្ជាប់រវាងសហគមភូមិស្រុកនៅ Cà Mau។ ក្នុងដំណើរការនោះ នារី Khmer គ្រប់រូបជាមួយស្នាដៃដ៏ប៉ិនប្រសព្វ និងស្មារតីឈ្លាសវៃក្នុងការរក្សាសម្បត្តិវប្បធម៌កំពុងរួមចំណែកស្តារជីវភាពវប្បធម៌ដ៏វិសេសវិសាល នាំមកនូវតម្លៃសម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍ភូមិស្រុក។

សម្រស់នារី Khmer ជាមួយសំលៀកបំពាក់ប្រពៃណីបុរាណ Khmer ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

រាងរាល់ពេលយប់ នៅវត្ត Dì Quán (ឃុំ Ninh Quới) តែងបន្លើឡើងនូវសូរម្លេងភ្លេងពិណពាទ្យដ៏ពិរោះរណ្តំ។ ជាមួយភ្លើងព័ណ៌នៃវេទិកាឆាករបស់វត្ត រូបភាពនារីដែលកំពុងបណ្តែតអារម្មណ៍ជាមួយវង់ភ្លេងតន្ត្រី បង្តើតបាននូវសូរសព្ទយ៉ាងពិរោះ។ ប្រសិនបើពីមុននេះ ភ្លេងពិណពាទ្យតែងត្រូវបានសិប្បករបុរស តែបច្ចុប្បន្ននៅវត្ត Dì Quán កំពុងបានមិត្តយុវនារីស្នងបន្ត និងបង្កើតឱ្យមានភាពរស់រវើកពីអត្តសញ្ញាណ Khmer តាមបែបនៃសម័យទំនើបថ្មី។

ក្រុមភ្លេងពិណពាទ្យនារី ត្រូវបានបង្កើតឡើងដោយការតាំងចិត្តរបស់ប្រធានក្រុម Trần Văn Quýt  និងការឧបត្ថម្ភរបស់ព្រះតេជគុណ Hồ Mít ព្រះចៅអធិការវត្ត។ ថ្ងៃដំបូងនៃការប្រមូលផ្តុំប្អូនៗនារីចូលរួម នូវមានមតិជាច្រើនគិតថា នេះគឺសម្រាប់តែយុវតីប៉ុណ្ណោះ។ តែជាមួយការខិតខំប្រឹងប្រែង និងតម្រូវការរក្សាសម្បត្តិវប្បធម៌រួម និងប្រកាន់គំនិតក៏ត្រូវាបានលុបបំបាត់ចោលជាសន្សឹមៗផងដែរ។ ផ្តើមពីប្អូនៗត្រឹមតែប៉ុន្មាននាក់ តែមកទល់ពេលនេះក៏បង្កើតបានជាក្រុមសម្រាប់យុវតីវ័យក្មេងជាច្រើនផងដែរ ដែលមានបំណិននិងទេពកោសល្យដូចជាសប្បករជំនាញ។

ព្រះតេជគុណ Hồ Mít ថែមទាំងបាននិមន្តទៅប្រទេសកម្ពុជា ដើម្បីទិញវង់ភ្លេងដែលមានគុណភាពមួយវង់ ហើយបានអញ្ជើញគ្រូមកបង្រៀនទៀតផង។ ព្រះចៅអធិការ ប្រធានក្រុម និងសមាជិកបានរួមគ្នាហាត់ ក្នុងគោលបំណងចង់អភិរក្សសូរសព្ទតន្ត្រីវង់ភ្លេងពិណពាទ្យប្រពៃណីរបស់ Khmer។

ប្អូនស្រី Danh Thị Ngọc Mai សមាជិកវ័យក្មេងរបស់ក្រុម បានរៀបរាប់ថា៖ “ប្រការដែលធ្វើឱ្យប្អូនមានការសប្បាយរីករាយជាងគេនោះគឺរាល់លើកដែលខ្លួនបានចូលរួមប្រគំភ្លេងពិណពាទ្យកំដរនៅតាមភូមិស្រុក។ ប្អូនគ្រាន់តែសង្ឃឹមថា រាល់លើកប្រគំ សូរសព្ទតន្ត្រី Khmer នឹងរីកសាយភាយគ្រប់ទិសទី ព្រមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំងទៀតផង”។

មិនត្រឹមតែយុវវ័យនោះទេ សម្រាប់មនុស្សចាស់ៗក៏មានការរំជួលចិត្តណាស់ដែរ ពេលដែលឃើញកូនចៅរបស់ខ្លួនបានចូលរួមថែរក្សាវប្បធម៌ជនជាតិ។ អ្នកមីង Kim Thị Hai នៅសង្កាត់ Hiệp Thành បានចែករំលែកថា៖ “បានឃើញកូនក្មួយៗស្លៀកសម្លៀកបំពាក់ប្រពៃណីដោយទំនុកចិត្ត និងនិយាយបានភាសា Khmer ច្រៀង​រាំ និងប្រគំភ្លេង គឺខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់។ ខ្ញុំគ្រាន់តែសង្ឃឹមថានឹងមានសកម្មភាពជាច្រើនទៀត ដើម្បីឱ្យកូនក្មួយអាចបន្តថែរក្សា និងមានមោទនភាពលើវប្បធម៌របស់ជនជាតិរខ្លួន”។

ដោយតំបន់ទឹកដីដែលមានជនជាតិជាបងប្អូនរស់នៅច្រើនកុះករដូចខេត្ត Cà Mau តម្លៃវប្បធម៌ Khmer បានក្លាយជាសម្ភារៈដ៏មានតម្លៃសម្រាប់ក្នុងការអភិវឌ្ឍទេសចរណ៍។ ផ្តើុមពីបណ្តាពិធីបុណ្យទាន ដូចជា៖ ចូលឆ្នាំថ្មី ភ្ជុុំបិណ្ឌ​ សែនដូលតា អកអំបុក សំពះព្រះខែ រហូតដល់ចង្វាក់រាំវង់ ស្គរឆៃយុំា វង់ភ្លេអពិណពាទ្យក្នុងការឱកាសបុណ្យទានជាដើម។ ទាំងអស់នេះហើយសុទ្ធតែបាននាំមកនូវអារម្មណ៍ថ្មី និងភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍។ សម្រាប់ខាងមុខម្ហូប Khmer  ដោយមានអំបុក នំបញ្ចុកទឹកសម្លជាដើម បានក្លាយជាចំណុចលេចធ្លោមួយនៅក្នុងដំណើរនៃការស្វែងយល់ផងដែរ។

បណ្តាសមាជិកក្រុមវង់ភ្លេងពិណពាទ្យវត្ត Dì Quán ចូលរួមសម្តែងនៅពិធីជប់លៀងតន្រ្តីពិណពាទ្យ និងរបាំប្រជាប្រិយ Khmer ដែលបានចាត់តាំងនៅវត្តគម្ពីរសាគរ ព្រែកជ្រៅ (Xiêm Cán)។

មិនត្រឹមតែប៉ុណ្ណោះ ខាងប្រព័ន្ធវត្តអារាម Khmer ដែលសម្បូរដោយស្ថាបត្យកម្ម Khmer ដូចជា៖ វត្តព្រែកជ្រៅ (Xiêm Cán) វត្តអណ្តូងចេក (Đìa Chuối) វត្តកោះធំ (Cỏ Thum)។ល។​ មិនត្រឹមតែទាក់ទាញដោយភាពទំនើបថ្មីប៉ុណ្ណោះទេ ថែមទាំងប្រកបដោយសកម្មភាពវប្បធម៌ដ៏រស់រវើកដោយអស្រ័យសម្លេងអានតួអក្ស Khmer និងសូរសព្ទតន្ត្រីហាត់រាំ កាយវិការដ៏ទន់ភ្លន់របស់យុវនារីដែលកំពុងនាំគ្នាហាត់រាំនៅទីធ្លារវត្ត។  ភ្ញៀវទេសចរណ៍ជាច្រើនជឿថា គ្រាន់តែមកដល់ Cà Mau ពួកគេអាចមានអារម្មណ៍យ៉ាងច្បាស់អំពីសម្រស់នៃវប្បធម៌ Khmer ដោយមិនចាំបាច់ទៅណាឆ្ងាយនោះទេ។

ជាមួយផ្ទាំងរូបភាពដ៏រស់រវើកនេះ នារី Khmer បានរួមចំណែកយ៉ាងសកម្មខាងវិស័យសិល្បៈសម្តែង  បង្កើតឡើងវិញនូវបណ្តាពិធីបុណ្យទានប្រពៃណី ព្រមទាំងផ្សព្វផ្សាយវប្បធម៌ដល់ភ្ញៀវទេសចរណ៍ជិតឆ្ងាយទាំងឡាយ។ ពួកគេគ្រប់រូបសុទ្ធសឹងជាអ្នករួមកម្លាំងថែរក្សាអត្តសញ្ញាណ និងជាស្ពានសម្រាប់វប្បធម៌ Khmer ផ្សព្វផ្សាយទៅកាន់ជីវភាពសាមញ្ញតាមលក្ខណៈធម្មជាតិ និងប្រកបដោយចីរភាពផងដែរ។

វប្បធម៌ Khmer មិនត្រឹមបង្ហាញក្នុងបណ្តាពិធីបុណ្យទានប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាប្រភពកម្លាំងដ៏សំខាន់សម្រាប់កសាងផលិតផលទេសចរណ៍ដ៏ប្រចាំរបស់ខេត្ត Cà Mau។ រាល់គ្រប់សូរសព្ទតន្ត្រី និងចង្វាក់រាំទាំងឡាយដែលបានយុវនារី Khmer ចូលរួមសម្តែង អត្តយសញ្ញាណជាតិនូវតែបន្តបំភ្លឺ និងស្ងៀមស្ងាត់ ចីរភាព ប្រកបដោយភាពរីកសាយភាយក្នុងសហគមន៍ និងភ្ញៀវទេសចរណ៍ជិតឆ្ងាយទាំងឡាយ៕

Kim Trúc

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។