Thứ ba, 13-10-26 01:58:34
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

រួមកម្លាំងអភិរក្សវប្បធម៌ប្រពៃណី

Báo Cà Mau ជីវភាពវប្បធម៌របស់ជនរួមជាតិភាគតិចនៅ Cà Mau មានភាពសម្បូណ៌បែបខ្លាំងណាស់ បានបង្ហាញយ៉ាងច្បាស់តាមរយៈពិធីបុណ្យប្រពៃណីជាហូរហែ។ ពិធីបុណ្យនីមួយៗមិនត្រឹមតែ ជាលទ្ធផលនៃដំណើរការច្នៃប្រតិដ្ឋ និងផ្ញើនូវក្តីបំណងប្រាថ្នាដ៏ល្អប្រសើរប៉ុណ្ណោះទេ ថែមទាំងប្រកបដោយស្មារតីសហគមន៍ទៀតផង។ អាស្រ័យការសាមគ្គីភាព និងស្មារតីទទួលខុសត្រូវរបស់ប្រជាជន តម្លៃវប្បធម៌បានថែរក្សា និងលើកកម្ពស់ ព្រមទាំងបង្កើតបានជាផលិតផលវប្បធម៌ដ៏ពិសេសសម្រាប់បម្រើដល់ការអភិវឌ្ឍទេសចរណ៍នៅភូមិភាគទៀតផង។

ពិធីបុណ្យកឋិនទានរបស់ជនរួមជាតិ Khmer នៅវត្តគម្ពីរសាគរ ព្រែកជ្រៅ (Xiêm Cán)សង្កាត់ Hiệp Thành។

ទន្ទឹមនឹងគោលនយោបាយឧបត្ថម្ភរបស់មជ្ឈិម និងខេត្ត ជនរួមជាតិភាគតិចតែងខិតខំព្យាយាមរក្សានូវព្រលឹងវប្បធម៌ ចំពោះការប្តូរផ្លាស់នៃជីវភាពរស់នៅនៃសម័យទំនើប។ បណ្តាពិធីបុណ្យជាច្រើនបានស្តារឡើងវិញ និងរៀបចំយ៉ាងអឹកធឹក ផ្ទុកនូវតម្លៃប្រពៃណី រួមចំណែកកសាងជីវភាពវប្បធម៌ជឿនលឿន និងពោរពេញដោយអត្តសញ្ញាណសម្រាប់តំបន់ប្រជុំជន។ ចំណុចពិសេសគឺបានជួយឱ្យពិធីបុណ្យទាំងឡាយរក្សាបាននូវភាពរស់រវើក គឺជាការរួមចំណែករបស់សហគមន៍ផងដែរ។

ជាភស្តុតាងដ៏ជាក់ច្បាស់នោះគឺ ពិធីបុណ្យទានរបស់ជនរួមជាតិ Khmer។ ក្នុងពិធីបុណ្យកឋិនទាន គ្រួសារ Khmer ទាំងឡាយក្នុងភូមិស្រុកបានរួមគ្នារៀបចំទេយ្យទានដើម្បីដង្ហែចូលវត្តដើម្បីវេរត្រៃចីវរប្រគេនជំនុំសង្ឃ បង្កើតបានជាបរិយាកាសដ៏វិសេសវិសាលទៀតផង។ មានយុវជនជាច្រើនថែមទាំងបានស្ម័គ្រចិត្តចូលរួមសម្តែងស្គរឆៃយ៉ាំ រាំរបាំ រួមចំណែកបង្កើតបរិយាកាសកាន់តែសប្បាយរីករាយ និងផ្ញើនូវពាក្យជូនពរដ៏ល្អៗដល់គ្រប់សង្គមគ្រួសារ។ ពេលរាត្រីចូលមកដល់ បងប្អូនប្រជាជនប្រមូលផ្តុំគ្នានៅក្នុងវត្តដើម្បីលេងល្បែងកម្សាន្ត ច្រៀងរាំ រឹតបន្តឹងចំណងសាមគ្គីរវាងភូមិស្រុកទៀតផង។

ល្បែងប្រជាប្រិយក្នុងពិធីបុណ្យ Kỳ Yên។

ពិធីបុណ្យ Kỳ Yên របស់ជនជាតិ Hoa បានក្លាយជាចំណុចលេចធ្លោនៃវប្បធម៌រួមរបស់សហគមន៍ជនជាតិជាបងប្អូនផងដែរ។ នៅទីសក្ការៈបូជា Vĩnh Mỹ ឃុំ Hoà Bình ពិធីបុណ្យ Kỳ Yên តែងបានប្រព្រឹត្តិឡើងជារៀងរាល់ឆ្នាំប្រកបដោយភាពឱឡារិក។ មានគ្រប់លែ្បងប្រជាប្រិយ កម្មវិធីសិល្បៈយូកេ គឺសុទ្ធតែមានការចូលរួម និងបានរួមចំណែកយ៉ាងសកម្មរបស់បងប្អូនប្រជាជននៅភូមិភាគ។

លោក Trần Văn Tỷ  នៅឃុំ Hoà Bình បានចែករំលែកថា៖ “ផ្តើមពីការរស់នៅដោយសុខដុមរមនាជាយូរលុងណាស់មកហើយរបស់ប្រជាជននៅទីនេះ ពិធីបុណ្យ Kỳ Yên បានក្លាយជាថ្ងៃសប្បាយរួមរបស់ជនជាតិទាំង ៣ គឺ Kinh - Khmer - Hoa។ បងប្អូនប្រជាជនទាំងឡាយ ជាពិសេស យុវជន បានជួយគ្នាតុបតែង និងរៀបចំដើម្បីឱ្យពិធីបុណ្យប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ និងគួរឱ្យចាប់អារម្មណ៍ទៀតផង” ។

ពិធីបុណ្យ Kỳ Yên ដែលសម្បូណ៌ទៅដោយសក្តានុពលដើម្បីអភិវឌ្ឍទេសចរណ៍ ។

មិនត្រឹមតែទាក់ទាញប្រជាជនភូមិភាគប៉ុណ្ណោះទេ ពិធីបុណ្យដ៏ចម្រុះពណ៌របស់ជនរួមជាតិភាគតិច ថែមទាំងបានទាក់ទាញភ្ញៀវទេសចរជិតឆ្ងាយចូលរួមយ៉ាងច្រើនកុះករទៀតផង។ ប្រសិនបើមានការវិនិយោគ និងរៀបចំឱ្យបានត្រឹមត្រូវ សន្យាថានឹងក្លាយជាផលិតផលទេសចរណ៍ដ៏ពិសេស រួមចំណែកផ្សព្វផ្សាយរូបភាពវប្បធម៌ Cà Mau ដល់មិត្តភក្តិទាំងក្នុង និងក្រៅខេត្តទៀតផង៕

Trịnh Hữu

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។