Thứ ba, 13-10-26 01:58:17
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ភាពពិសេសនៃទូក.ង

Báo Cà Mau ក្នុងវប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer ទូក.ងមិនត្រឹមតែជាទូកធម្មតាប៉ុណ្ណោះទេ ថែមទាំងជាវត្ថុដ៏ពិសិដ្ឋដែលមានតួនាទីយ៉ាងសំខាន់សម្រាប់ខាងជំនឿទៀតផង។

ពិធីសែនក្បាលទូកនៅវត្តវង្សស្រង់ ​ក្របីឃ្លៀច (Cao Dân)។

ទូក.ង គឺជាប្រភេទទូកដែលត្រូវបានលុងពីដើមឈើបុរាណធំៗ និងមានដើមកំណើតរាប់រយសតវត្សរ៍មកហើយ ដោយមានរាងកោងដូចជាសត្វពស់កំពុងលូន។ បច្ចុប្បន្ន អាស្រ័យដោយដើមឈើបុរាណមិនសូវមានច្រើនផងនោះ ទូក.ងមួយចំនួនត្រូវបានគេបោះដោយផ្គុំ ក្តារជាច្រើនបន្ទះចំណុះវិញ។

ពិធីដាក់ទូក.ង

ទូក.ងមានប្រវែង និងទទឹងអាស្រ័យលើចំនួនអុំ។ ជាមធ្យម ទូក.ងនីមួយៗអាចដឹកមនុស្សបានចាប់ពី ៦០-៧០ នាក់ និងប្រវែងប្រហែល ៣0-៤0 ម៉ែត្រ មានរាងស្ដើងដូចពស់ ធ្នូ និងចង្កូតកោងងឡើងលើ ហើយត្រូវបានចម្លាក់ដូចក្បាលសត្វហង្ស ឬក៏ពស់ស្លាបកង្កែប។ ចំណែកគែមទូកត្រូវបានតុបតែងដោយក្បូរក្បាច់រចនា និងពស់នាគ។ល។ ទូក.ងនីមួយៗតំណាងឱ្យវត្ត ឬភូមិស្រុករបស់ខ្លួន។ មុនពេលចូលរួមប្រណាំង អាចារ្យតំណាងឱ្យចំណុះទូក ធ្វើពិធីសែនព្រេនក្បាលទូក ហើយរាល់បណ្តាគ្រឿងដង្វាយទាំងឡាយរួមមានដូចជាមាន់ស្ងោរ ស៊ុត ក្បាលជ្រូក។ល។ បន្ទាប់ពីពិធីនេះ ទូក.ងក៏ត្រូវបានដាក់ចុះទឹក ហើយចាកចេញពីកំពង់ដើម្បីត្រៀមឱ្យការប្រណាំង។ ក្រុមទូក.ងនីមួយៗនៅពេលប្រណាំង ធម្មតាមានឯកសណ្ឋានផ្ទាល់ខ្លួន។ ក្រៅពីកីឡាករអ្នកអុំ ថែមទាំងមានម្នាក់បញ្ជា ម្នាក់កាន់កន្សៃនិងពីរនាក់ភ្លុំកញ្ចែ និងអ្នកអង្គុយក្បាលផងដែរ។

ពិធីប្រណាំងទូក.ង នៅទីក្រុង Cần Thơ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនមកចូលរួមទស្សនា និងលើកទឹកចិត្ត។

ពិធីប្រណាំងទូក.ងនៅតំបន់ដីសណ្តរមេគង្គតែងតែទាក់ទាញមនុស្សជាច្រើនចូលរួមលើកទឹកចិត្ត។ ជនរួមជាតិ Khmer មានជំនឿថា ប្រសិនបើក្រុមទូករបស់ខ្លួនទទួលបានជ័យជម្នះ នឹងនាំមកនូវសំណាងល្អ រដូវកំណើនផលពេញដោយបរិបូរណ៍។ ទូក.ងបន្ទាប់ពីចូលរួមប្រណាំងរួច និងត្រូវបានរក្សាទុកយ៉ាងប្រុងប្រយ័ត្ននៅក្នុងវត្ត។​ កីឡាករទាំងឡាយដែលទទួលបានជ័យជម្នះថែមទាំងមានរៀបចំពីធីកិច្ចសែនព្រេនទូក និងចូលរួមកម្សាន្តសប្បាយ បង្កើតបរិយាកាសរីករាយ និងអឹកធឹកភូមិស្រុកទៀតផង៕

Lâm Đươl

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។