Thứ ba, 13-10-26 01:57:59
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ប្រជាជនសប្បាយរីករាយក្នុងការរួមកម្លាំងរក្សាវប្បធម៌ប្រពៃណី

Báo Cà Mau ប៉ុន្មានថ្ងៃនេះ ឃុំ Hồ Thị Kỷ មានភាពអ៊ូអរពោរពេញទៅដោយពណ៌សម្បុណ៌នៃវប្បធម៌ Khmer។ នៅតាមដងផ្លូវ និងគ្រប់ភូមិតំបន់នីមួយៗដែលមានបងប្អូនជនរួមជាតិរស់នៅកុះករ បរិយាកាសសប្បាយរីករាយបានបង្ហាញយ៉ាងច្បាស់នៅលើផ្ទៃមុខរបស់ចាស់ព្រឹទ្ធាចារ្យ នារី និងយុវវ័យផងដែរ។

បងប្អូនជនរួមជាតិ Khmer នៅឃុំ Hồ Thị Kỷ ចូលរួមថ្នាក់ហ្វឹកហ្វឺនដោយក្តីមោទនភាពចំពោះវប្បធម៌ជនជាតិដែលទទួលបានការអភិរក្ស។

ក្តីសប្បាយរីករាយបំផុតរបស់បងប្អូន គឺបានចូលរួមផ្ទាល់ក្នុងសកម្មភាពនៃការអភិរក្សវប្បធម៌ប្រពៃណី ចាប់តាំងពីការហាត់របាំប្រជាប្រិយ រៀនឧបករណ៍ភ្លេង រហូតដល់ការចូលរួមពិធីបុណ្យកម្សាន្តតាមលក្ខណៈប្រពៃណីបុរាណ ។

បណ្តាក្បាច់ចង្វាក់រាំជាច្រើន ដែលពីមុនគ្រាន់តែបានផ្ទេរតាមរយៈការនិយាយតៗគ្នាក្នុងសង្គមគ្រួសារ និងពូជពង្សវង្សត្រកូលប៉ុណ្ណោះ ឥឡូវត្រូវបានណែនាំយ៉ាងត្រឹមត្រូវតាមក្បួនខ្នាតនៅតាមរយៈថ្នាក់ហ្វឹកហ្វឺន។ កាយវិការ និងពិធីកម្មនីមួយៗត្រូវបានបង្ហាញឡើងវិញយ៉ាងរស់រវើក នាំគ្នាថែរក្សកេរមរតកដូនតាឱ្យត្រឡប់មកវិញក្នុងជីវភាពរស់នៅនាសម័យបច្ចុប្បន្ន។

ភាពរំភើបរីករាយបង្ហាញយ៉ាងច្បាស់តាមរយៈក្រសែភ្នែកអន្ទះសាររបស់ស្រទាប់យុវវ័យ ពេលបានអនុវត្តផ្ទាល់នូវពិធីកម្មដ៏មានតម្លៃជាលើកដំបូង ឬស្នាមញញឹមស្រស់ស្រាយរបស់មនុស្សចាស់ ពេលឃើញលក្ខណៈវប្បធម៌ជនជាតិត្រូវបានឲ្យតម្លៃ និងថែរក្សា ។ លោក ហ៊ឺវសេប អនុប្រធានគណៈកម្មការវត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) បានចែករំលែកដោយក្តីរំភើបថា៖ "បងប្អូនសប្បាយចិត្តខ្លាំងណាស់ ការដែលបានណែនាំយ៉ាងល្អត្រឹមត្រូវតាមលំដាប់លំដោយនៃពិធីបុណ្យទានប្រពៃណី ជួយឱ្យយើងខ្ញុំយល់កាន់តែច្បាស់អំពីវប្បធម៌ប្រពៃណី ដើម្បីថែរក្សា និងបន្តទៅឱ្យជំនាន់ក្រោយទៀត" ។

យុវជនជាច្រើនចូលរួមស្ដារឡើងវិញនូវចង្វាក់រាំ និងរបាំប្រជាប្រិយបុរាណ Khmer។

គួរឱ្យត្រេកអរណាស់ដែលយុវជនចូលរួមកាន់តែផុសផុល។ បើពីមុនមិនសូវមានការចាប់អារម្មណ៍នឹងរបាំប្រជាប្រិយ ឬពិធីបុណ្យទានប្រពៃណី តែឥឡូវនេះយុវជនជាច្រើនបានសកម្មហ្វឹកហាត់ និងចូលរួមក្នុងក្រុមសម្តែងសិល្បៈយ៉ាហច្រើនកុះករផងដែរ។ បណ្តាក្លឹបនានាមួយបានរក្សាការហ្វឹកហាត់រៀងរាល់សប្តាហ៍ អនុវត្តពេញលេញនូវគ្រប់ពិធីកម្ម បង្កើតទីលានលេងកម្សាន្តដែលមានប្រយោជន៍ និងរួមចំណែកលើកកម្ពស់ចំណេះដឹងខាងសារៈសំខាន់នៃការថែរក្សាកេរមរតកវប្បធម៌។

ក្តីរំភើបរីករាយរបស់បងប្អូនជនរួមជាតិ Khmer មិនត្រឹមតែនៅក្នុងម៉ោងរៀន ឬសកម្មភាពសម្តែងកម្មវិធីសិល្បៈប៉ុណ្ណោះទេ ។ ការស្ដារឡើងវិញនូវគ្រប់ចង្វាក់ក្បាច់រាំ និងពិធីកម្មផ្សេងៗ គឺជាជំហានចាប់ផ្តើមសម្រាប់ដំណើរការដ៏វែងឆ្ងាយក្នុងការថែរក្សា និងពង្រីកតម្លៃវប្បធម៌ប្រពៃណីផងដែរ។ នៅពេលដែលលក្ខណៈវប្បធម៌ដ៏ពិសេសត្រូវបានថែរក្សាតាមក្បួនខ្នាត មិនត្រឹមតែតភ្ជាប់អតីតកាលជាមួយបច្ចុប្បន្នប៉ុណ្ណោះទេ ថែមទាំងបើកឱកាសអភិវឌ្ឍទេសចរណ៍សហគមន៍ ទាក់ទាញភ្ញៀវទេសចរមកស្វែងយល់អំពីជីវភាពវប្បធម៌ខ្មែរទៀតផង។

សិស្សានុសិស្សជាច្រើនសកម្មចូលរួមហាត់ក្បាច់របាំប្រពៃណីរបស់ជនជាតិ Khmer។

ក្តីស្រឡាញ់ និងមោទនភាពវប្បធម៌របស់បងប្អូនជនរួមជាតិខ្មែរនៅឃុំ Hồ Thị Kỷ កំពុងពង្រីកសាយភាយយ៉ាងខ្លាំងក្លា។ រាល់គ្រប់ចង្វាក់រាំ និងរបាំនីមួយៗ និងពិធីកម្មដែលបានស្ដារឡើងវិញ មិនត្រឹមជាការចងចាំដ៏រស់រវើករបស់ដូនតាប៉ុណ្ណោះទេ ថែមទាំងជាមូលដ្ឋានគ្រឹះដើម្បីសហគមន៍មានទំនុកចិត្តក្នុងការណែនាំអត្តសញ្ញាណដោយផ្ទាល់ខ្លួនសម្រាប់ភ្ញៀវទេសចរជិតឆ្ងាយទៀតផង។ វប្បធម៌បានក្លាយជាស្ពានតភ្ជាប់រវាងជំនាន់មួយទៅជំនាន់មួយ ព្រមទាំងរួមចំណែកកសាងជីវភាពស្មារតីសម្បូរបែប និងនិរន្តរភាពសម្រាប់ប្រជាជននៅទីនេះផងដែរ៕

Nguyễn Đào - Chí Thức

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។