Thứ tư, 26-8-26 03:08:43
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

គ្រឿងរណ្តាប់សែនព្រេន ប្រកបដោយទឹកចិត្ត

Báo Cà Mau រូបភាពនៃទូកក្បូនដើមចេក ដ៏សាមញ្ញ បានក្លាយជានិមិត្តរូបវប្បធម៌ជំនឿដែលមិនអាចខ្វះបានក្នុងជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិ Khmer Nam Bộ ជាពិសេសក្នុងពិធីបុណ្យសែនដូនតា និងពិធីបុណ្យកំសាន្តជាដើម។

ពិធីសែនបណ្តែតក្បូនតាមខ្សែទឹក ដើម្បីបញ្ជៀសនូវភាពង្រៃឧបទ្រព ជំងឺតម្កាត់ទាំងឡាយក្នុងឱកាសពិធីបុណ្យកំសាន្តរបស់ជនជាតិ Khmer។

ដោយធ្វើពីដើមចេក ដែលជារុក្ខជាតិជិតស្និទ្ធក្នុងជីវភាពភូមិស្រុក តាមរយៈស្នាដៃដ៏ប៉ិនប្រសប់របស់សិល្បករ ស្រទាប់ចេកទាំងនោះត្រូវបានតុបតែងរចនាបទជាក្បូន បង្កើតបានជារូបរាងប្រាសាទ ឬក្បូនយ៉ាងស្រស់ស្អាតទៀតផង។ នេះមិនត្រឹមតែជាវត្ថុសម្រាប់ក្នុងបណ្តាពិធីប៉ុណ្ណោះទេ ថែមទាំងទាំងជាការបង្ហាញនូវកតញ្ញូតាធម៌ និងទេពកោសល្យរបស់មនុស្សផងដែរ។ នៅលើទូកក្បូន ប្រជាជនរៀបបានចំយ៉ាងគ្រឿងដង្វាយជាច្រើន មានដូចជា៖ ធូបទៀន ផ្កាភ្ញី ទង់ជ្វាលា ព្រមទាំងអង្ករ អំបិល នំចំណី និងប្រាក់កាស់ជាដើម។

ពិធីសែនជូនដំណើរជីដូនជីតា នៅថ្ងៃចុងបញ្ចប់នៃពិធីបុណ្យសែនដូនតា។

ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ សែនដូនតា ពិធីបណ្តែតទូកក្បូនតែងបានប្រព្រឹត្តទៅនៅថ្ងៃចុងបញ្ចប់នៃពិធីបុណ្យ ដោយមានអត្ថន័យសម្រាប់ការជូនដំណើរជីដូនជីតាត្រឡប់ទៅកាន់ឋានបរលោកវិញ។ ជនរួមជាតិ Khmer មានជំនឿថា ទូកគឺជាយានជំនិះសម្រាប់ធ្វើដំណើរ ចំណែកស្បៀងអាហារខាងក្នុងគឺជា "បាយពំនូត" (ស្បៀងអាហារ) ដើម្បីកុំឱ្យជីដូនជីតារងការអត់ឃ្លានតាមផ្លូវ។ នេះគឺជាវិធីបង្ហាញយ៉ាងច្បាស់នូវ "កតញ្ញូតាធម៌" និងការដឹងគុណចំពោះប្រភពដើម។

ចំពោះពិធីបុណ្យកំសាន្តវិញ ទូកក្បូនមានតួនាទីផ្សេងទៀត គឺបណ្តែតចោលនូវភាពចង្រៃឧបទ្រព ជំងឺតម្កាត់ឱ្យហូរតាមខ្សែទឹក ទន្ទឹមនឹងនោះក៏នាំមកនូវក្តីបំណងអំពីភោគផលសម្បូរសប្បាយ និងភូមិស្រុកបានសុខសន្តិភាព។

ទូកក្បូនដើមចេកបានក្លាយជាស្ពានតភ្ជាប់ដ៏ស័ក្តិសិទ្ធិ បញ្ជាក់ពីភាពរស់រវើក និងសម្បូរបែបនៃអត្តសញ្ញាណរបស់ជនជាតិ Khmer Nam Bộ។

ពេលរាត្រីចូលមកដល់ ទូកក្បូនដើមចេករាប់រយគ្រឿងដែលមានដុតភ្លើងទៀនភ្លឹបភ្លែត បណ្តែតតាមដងព្រែក បង្កើតបានជាទេសភាពដ៏ស្រស់ត្រកាល គួរជាទីចាប់អារម្មណ៍ទៀតផង។ ទូកដើមចេកទោះបីជាសាមញ្ញក៏ពិតមែន ប៉ុន្តែ "ផ្ទុកនូវមនោសញ្ចេតនា" ដ៏ជ្រាលជ្រៅ ជាស្ពានតភ្ជាប់ដ៏ស័ក្តិសិទ្ធិរវាងមនុស្សរស់ និងអ្នកដែលបានចែកឋានទៅ បញ្ជាក់ពីភាពរស់រវើកយ៉ាងខ្លាំងក្លានៃអត្តសញ្ញាណវប្បធម៌ Khmer នៅតំបន់វាលរាបទន្លេគឺវឡុង។

Đờ Ni - Danh Điệp

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។

បង្កើនទំនុកចិត្តសម្រាប់ជនរួមជាតិ Khmer

ចាប់ពីវត្តមុនីវង្សា បុប្ផារាម ដែលមានទីតាំងស្ថិតនៅភូមិលេខ ១០ សង្កាត់ An Xuyên ការផ្លាស់ប្តូរនៃជីវភាពរស់នៅរបស់បងប្អូន Khmer គឺជាក់ស្តែងជាប្រចាំថ្ងៃ។ ជុំវិញបរិវេណវត្តនេះ មានគ្រួសារប្រមាណជិត ១០០ គ្រួសារ ដែលភាគច្រើនសុទ្ធសឹងជាអ្នកប្រកបរបររកប្រាក់ចិញ្ចឹមជីវិតតាមរយៈការជួញដូរខ្នាតតូច ធ្វើការស៊ីឈ្នួលដោយកម្លាំងពលកម្ម និងអាជីវកម្មគ្រួសារ។ ប្រសិនបើពីមុនមានគ្រួសារក្រីក្រជាង ១០ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រប្រហែល ២០ គ្រួសារ សព្វថ្ងៃនេះលែងមានគ្រួសារក្រីក្រ ឬប្រកៀកបន្ទាត់ក្រទៀតនោះទេ ហើយជីវភាពរស់នៅក៏មានភាពប្រសើរជាងមុនផងដែរ។

រដូវចូលព្រះវស្សា

ជាពិធីបុណ្យដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា Khmer បុណ្យចូលព្រះវស្សា តែងបានប្រព្រឹត្តិឡើងនូវថ្ងៃ ១៥ កើត ខែទុតិយាសាឍជារៀងរាល់ឆ្នាំ នេះជាថ្ងៃកំណត់សម្រាប់ព្រះសង្ឃចូលកាន់ព្រះវស្សាក្នុងរយៈកាល ៣ ខែសម្រាប់សិក្សារៀនសូត្រ។

ទស្សនៈរស់នៅក្នុងក្បាច់រាហ៊ូ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រាល់វណ្ណកម្មចម្លាក់មិនត្រឹមតែតុបតែងដើម្បីបង្កើតសម្រស់លំអខាងក្រៅប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវតម្លៃវប្បធម៌ទៀតផង។ លេចធ្លោហើយផ្ទុកនូវនិមិត្តសញ្ញានៃឫទ្ធិអំណាចខ្លាំងគឺក្បាច់រាហ៊ូ ដែលលាក់ទុកនូវព្រេងនិទានព្រមទាំងទស្សនៈរស់នៅដ៏ជ្រាលជ្រៅរបស់ជនជាតិ Khmer។

ព្រះម៉ែធរណី ទេពធីតាការពារ

ក្នុងជីវិតជំនឿខាងវិញ្ញាណ ពុទ្ធសាសនិកជន Khmer គោរពយ៉ាងពិសេសខ្លាំងចំពោះព្រះម៉ែធរណី។ នៅតាមវត្តអារាម រូបសំណាកព្រះនាងបានឆ្លាក់នៅទីតាំងដ៏ឧត្តម ជាពិសេសគឺនៅក្នុងផ្ទាំងគំនូរពណ៌នាអំពីព្រះពុទ្ធទ្រង់ផ្ចាញ់មារ បង្កប់នូវទស្សនវិជ្ជាដ៏ជ្រាលជ្រៅអំពីកម្មផល និងការការពារពីព្រះម៉ែធរណី។

បិណ្ឌបាត្រ - ស្ពានមេត្រីឆ្ពោះទៅសុចរិត

តាំងពីបានត្រាស់ដឹងជាសព្វញ្ញូពុទ្ធ ព្រះអង្គបានជ្រើសរើសផ្លូវបិណ្ឌបាត្រជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងរបៀបរស់នៅជាបព្វជិត។ អស់រយៈពេល ៤៥ វស្សាក្នុងការផ្សព្វផ្សាយព្រះធម៌ និងសង្គ្រោះសត្វលោក ព្រះអង្គមិនដែលសម្រាកមួយថ្ងៃឡើយ ដោយខិតខំនិមន្តបិណ្ឌបាត្ររហូតដល់ថ្ងៃបរិនិព្វាន។ រូបភាពនៃបាត្រដ៏សាមញ្ញនៅក្នុងព្រះហស្ត បានក្លាយជានិមិត្តរូបដ៏ខ្ពង់ខ្ពស់ ដែលជាភស្តុតាងបញ្ជាក់ពីជីវិតដ៏បរិសុទ្ធ និងស្មារតីបម្រើដោយមិននឿយហត់របស់ព្រះសម្មាសម្ពុទ្ធ។

សុំអាយុ បួងសួងក្តីសុខក្សេមក្សាន្ត

ក្នុងជីវភាពខាងស្មារតីដ៏សម្បូរបែបនៃជនរួមជាតិ Khmer នៅវាលរាបទន្លេគឺវឡុង ក្រៅពីពិធីបុណ្យធំៗដូចជា៖ បុណ្យចូលឆ្នាំថ្មី ឬបុណ្យអកអំបុក។ល។ ពិធីសាសនា ក្នុងគ្រួសារក៏មានតួនាទីពិសេសមួយ ក្នុងនោះមាន “ពិធីសុំអាយុ”។

ចំណុចសំខាន់ផ្នែកស្ថាបត្យកម្មវត្តក្របីឃ្លៀច (Cao Dân)

វត្តវង្សស្រង់ ក្របីឃ្លៀច (Cao Dân) មានទីតាំងស្ថិតនៅឃុំ Tân Lộc មិនត្រឹមជាមជ្ឈមណ្ឌលសម្រាប់សកម្មភាពវប្បធម៌ និងសាសនារបស់បងប្អូនប្រជាពុទ្ធបរិស័ទ Khmer ប៉ុណ្ណោះទេ ថែមទាំងជាសមិទ្ធផលខាងសិល្បៈដ៏ពិសេសមួយដែលបង្ហាញពីស្ថាបត្យកម្មដ៏ប្លែកភ្នែកនៃព្រះពុទ្ធសាសនាថេរវាទ Khmer ផងដែរ។

រូបគំនូរព្រះពុទ្ធលើជញ្ជាំងព្រះវិហារ Khmer

ក្នុងសិល្បៈសូនរូបសម្រាប់វត្ត Khmer Nam Bộ រូបគំនូរព្រះសម្មាសម្ពុទ្ធដែលបានគូរនៅតាមជញ្ជាំងនៃព្រះវិហារ គឺជាខ្លឹមសារដ៏លេចធ្លោ និងមានតម្លៃខ្លាំងណាស់។ មិនត្រឹមជាទម្រង់សម្រាប់ឱ្យការតុបតែងលម្អខាងក្នុងព្រះវិហារប៉ុណ្ណោះទេ បណ្តាផ្ទាំងគំនូរទាំងឡាយថែមទាំងជាបានជាដំណើររឿងរ៉ាវដ៏មិនអាចកាត់ថ្លៃបានសម្រាប់អ្នកកាន់ព្រះពុទ្ធសាសនាគ្រប់រូប ទាំងនេះបានឆ្លុះបញ្ចាំងពីជីវិតខាងវិញ្ញាណ គំនិតមនុស្សធម៌ និងជំនាញសិល្បៈដ៏ពិសេសរបស់ជនរួមជាតិ Khmer។

ភាពឱឡារិកនៃពិធីស្រង់ព្រះ

នៅក្នុងបរិយាកាសដ៏ពិសិដ្ឋ និងរីករាយនៃថ្ងៃបុណ្យវិសាខបូជា ព្រះពុទ្ធសរាជ ២៥៧០ មានពិធីមួយដែលនៅតាមវត្តណាក្តីក៏មិនអាចខ្វះបាន និងត្រូវបានមនុស្សគ្រប់រូបចាត់ទុកជាថ្ងៃដ៏សំខាន់ ព្រមទាំងទន្ទឹងរង់ចាំជានិច្ច នោះគឺពិធីស្រង់ព្រះ។