Thứ ba, 13-10-26 01:58:36
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

លាន់ឮកងរំពងនៃសិល្បៈភ្លេងស្គរធំ

Báo Cà Mau ភ្លេងស្គរធំ គឺជាទម្រង់តន្ត្រីប្រជាប្រិយដែលផ្សារភ្ជាប់នឹងជំនឿក្នុងរាល់បណ្តាពិធីបុណ្យ និងសកម្មភាពវប្បធម៌របស់បងប្អូន Khmer Nam Bộ។ សូរសព្ទសម្លេងស្គរលាន់ឮរំពង បានបន្លឺឡើងក្នុងឱកាសបុណ្យប្រពៃណី៖ បុណ្យចូលឆ្នាំថ្មី ភ្ជុំបិណ្ឌ សែនដូនតា អកអំបុក ឬក្នុងបរិយាកាសដ៏ឱឡារិកនៃវត្ត Khmer ទាំងឡាយ រួមចំណែកបង្កើតបាននូវអត្តសញ្ញាណវប្បធម៌ដ៏ពិសេស និងធ្វើឱ្យកាន់តែសម្បូរបែបថែមទៀតសម្រាប់ផ្នែកខាងជីវភាពរស់នៅ និងស្មារតីរបស់បងប្អូនប្រជាជន។

សមាជិកក្នុងក្លឹបវង់ភ្លេងស្គរធំ នៅតែខិតខំហាត់សមជាប្រចាំរៀងរាល់ថ្ងៃ ។

សិល្បៈភ្លេងស្គរធំ បានចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ ដោយបានបញ្ជាក់ច្បាស់ នូវតម្លៃប្រវត្តិសាស្ត្រ វប្បធម៌ និងប្រភេទសិល្បៈនេះ។ ទន្ទឹមនឹងនោះ ការទទួលស្គាល់នេះក៏បានដាក់ចេញតម្រូវការជាបញ្ហាបន្ទាន់ស្តីពីការអភិរក្ស និងពង្រីកបេតិកភណ្ឌ ក្នុងបរិបទដែលតម្លៃប្រពៃណីជាច្រើនកំពុងប្រឈមមុខនឹងហានិភ័យសាបរលាប។ នៅភូមិ Cây Khô Hồ Thị Kỷ ក្លឹបវង់ភ្លេងស្គរធំ នៅតែរក្សាសកម្មភាពជាប្រចាំរៀងរាល់សប្តាហ៍ហាក់បីដូចជាភស្តុតាងដ៏រស់រវើកសម្រាប់ការខិតខំអភិរក្សបេតិកភណ្ឌរបស់សហគមន៍។ សមាជិកក្លឹបភាគច្រើនជាកសិករ ពលករធម្មតា ពេលថ្ងៃរវល់នឹងការងារចិញ្ចឹមជីវភាពគ្រួសារ ដូច្នេះហើយការហាត់សមបានត្រឹមតែពេលយប់ប៉ុណ្ណោះ។ ទោះបីលក្ខណៈសម្ភារៈមានកម្រិតក៏ដោយ ប៉ុន្តែការហាត់សមនៅតែប្រព្រឹត្តទៅយ៉ាងម៉ឺងម៉ាត់ ស្ម័គ្រចិត្ត សម្តែងនូវក្តីស្រឡាញ់ និងការទទួលខុសត្រូវចំពោះបេតិកភណ្ឌវប្បធ​ម៌ដូនតា។

ទទួលបានការណែនាំដោយសិល្បករ Hữu Văn Kel អ្នកដែលបានផ្សារភ្ជាប់ជាច្រើនឆ្នាំជាមួយសិល្បៈភ្លេងស្គរធំ Khmer។ ការហាត់សមនីមួយៗ មិនត្រឹមតែបង្វឹកខាងបច្ចេកទេសប៉ុណ្ណោះទេ ថែមទាំងជាឱកាសសមា្រប់បង្រៀនមុខរបរ ដែលគាត់កែតម្រូវយ៉ាងម៉ត់ចត់នូវចង្វាក់ស្គរ​និងរបៀបវាយនីមួយ ព្រមទាំងក្រើនរំលឹកយុវជនឱ្យផ្តោតអារម្មណ៍ដោយទឹកចិត្ត និងការគោរពចំពោះដូនតា និងសហគមន៍ទៀតផង។

ប្រជាជនភូមិ Cây Khô ចូលរួមទស្សនាសិល្បៈភ្លេងស្គរធំ។

សិល្បករ Hữu Văn Kel បានចែករំលែកថា៖ “ការលំបាកបំផុតគឺក្លឹបខ្វះថវិកាសម្រាប់ធ្វើសកម្មភាព ឧបករណ៍តន្ត្រី សម្លៀកបំពាក់ក្នុងការសម្តែង បងប្អូនត្រូវរ៉ាប់រងដោយខ្លួនឯង។ ប៉ុន្តែបងប្អូននៅតែតស៊ូរក្សាស្គរ ព្រោះនេះជាព្រលឹងរបស់ជនជាតិ Khmer”។

សិប្បករ Sơn Xà Phál បានឱ្យដឹង៖ “រាល់ពេលហាត់សម គឺជាពេលទុកផ្អាក់ការងារផ្ទាល់ខ្លួនទុកមួយឡែក។ ឃើញយុវជននៅតែចូលចិត្តស្គរធំ និងចង់រៀន យើងខ្ញុំសប្បាយចិត្ត និងមានកម្លាំងចិត្តជាខ្លាំងដើម្បីខិតខំថែរក្សារហូតមកដល់សព្វថ្ងៃ” ។

សិល្បករ Hữu Văn Kel ខិតខំតស៊ូក្នុងការបង្រៀនខាងសិល្បៈភ្លេងស្គរធំដល់យុវជនទាំងឡាយ។

ក្លឹបបានបង្កើតឡើងអាស្រ័យការជួយឧបត្ថម្ភពីរដ្ឋអំណាចភូមិភាគ រួមជាមួយទឹកចិត្តរបស់សិប្បករ និងចំណង់ចំណូលចិត្តរបស់សហគមន៍ផងដែរ។ សូរសព្ទសម្លេងភ្លេងស្គរធំនៅតែបន្តបន្លឺឡើង មិនត្រឹមតែតភ្ជាប់ពីជំនាន់មួយទៅជំនាន់មួយប៉ុណ្ណោះទេ ថែមទាំងបានបញ្ជាក់យ៉ាងច្បាស់នូវភាពរស់រវើកដ៏យូរអង្វែងនៃវប្បធម៌ Khmer ទៀតផង ព្រមទាំងបានក្លាយជាចង្វាក់នៃខ្សែជីវិត និងស្មារតីដែលមិនអាចខ្វះបានសម្រាប់បងបងប្អូនប្រជាជនភូមិ Cây Khô នេពេលបច្ចុប្បន្ន និងអនាគត៕

Nguyễn Đào - Chí Thức

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។