Thứ ba, 13-10-26 01:58:17
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

វត្តសុរិយារាម (Cái Giá Giữa)

កន្លែងទេសចរណ៍វប្បធម៌ ជំនឿផ្លូវចិត្ត

Báo Cà Mau វត្តសុរិយារាម មានទីតាំងស្ថិតនៅភូមិ Cái Giá ឃុំ Hưng Hội ត្រូវបានផ្តើមកសាងរយៈកាលជិត ១ សតវត្ស៍មកហើយ ប៉ុន្តែនូវរក្សាស្ថាបត្យកម្មប្រពៃណីបុរាណដ៏អស្ចារ្យរបស់ខ្លួន។ នេះមិនត្រឹមតែជាមជ្ឈមណ្ឌលនៃសកម្មភាពសាសនាសម្រាប់ខាងព្រះពុទ្ធសាសនិក Khmer ប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកដល់ការអភិរក្ស និងលើកតម្កើងតម្លៃវប្បធម៌ដ៏ល្អផូរផង់របស់សហគមន៍ជនជាតិទៀតផង។

បងប្អូន Khmer ចូលរួមពិធីបណ្តែតប្រទីបបួងសួងផ្សងសំណាងសម្រាប់គ្រួសារ និងភូមិស្រុករបស់ខ្លួន។

ភ្ញៀវទេសចរណ៍មានឱកាសបានមកកានឃុំហឹងហូយ ប្រាកដជាក់នឹងចង់ចូលវត្តសុរិយារាម (Cái Giá Giữa) ដើម្បីអុជធូបគោរពបូជាជាក់ជាមិនខាន។ ក្រៅពីក្បូចក្បាច់រចនាដ៏ល្អប្រណិតរបស់ជនរួមជាតិ Khmer ក៏ជាចំណុចទាក់ទាញដ៏សំខាន់សម្រាប់ភ្ញៀវអ្នកដំណើរជិតឆ្ងាយទាំងឡាយផងដែរ។

ពិធីបុណ្យអកអំបុក សំពះព្រះខែនៅវត្តសុរិយារាម (Cái Giá Giữa)។

ជារៀងរាល់ឆ្នាំ ពិធីបុណ្យប្រពៃណីសំខាន់ៗដូចជា៖ បុណ្យចូលឆ្នាំថ្មី អង្គកឋិនទាន អកអំបុកជាដើម ក៏ត្រូវបានវត្តសុរិយារាម (Cái Giá Giữa) រៀបចំយ៉ាងអឹកធឹកផងដែរ។ តាមរយៈនៃពិធីបុណ្យប្រពៃណី បណ្តាតម្លៃវប្បធម៌ដ៏ល្អផូរផង់សម្រាប់ខាងបេតិកភណ្ឌវប្បធម៌អរូបីរបស់ជនរួមជាតិ Khmer ត្រូវបានអភិរក្ស និងពង្រីកសមស្របជាមួយការផ្លាស់ប្តូរនៃជីវភាពរស់នៅបែបសម័យទំនើប។

ពិធីប្រណាំងទូក.ងបើកទូលាយនៅវត្តសុរិយារាម​ (Cái Giá Giữa) តែងបានបន្តចាត់តាំងជាប្រចាំក្នុងឱកាសបុណ្យទានប្រពៃណី។

រួមជាមួយបណ្តាពិធីបុណ្យដ៏ឱឡារិក ដែលបង្ហាញពីសេចក្តីសង្ឃឹមនៃការរស់នៅប្រកបដោយភាពសុខសាន្ត និងសុភមង្គល វត្តនេះក៏បានរៀបចំសកម្មភាពវប្បធម៌កីឡាយជាច្រើន ដូចជា៖ ប្រណាំងទូក.ង ល្បែងប្រជាប្រិយ ប្រឡងធ្វើនំប្រពៃណីជាដើម។

បណ្តាចង្វាក់រាំ និងសំលៀកបំពាក់ប្រពៃណីរបស់ជនរួមជាតិ Khmer ក៏ត្រូវបានវត្តថែរក្សា និងពង្រីកសាយភាយទៀតផង។

វត្តសុរិយារាម (Cái Giá Giữa) ជាវត្តមួយដែលប្រមូលផ្តុំច្រើនលក្ខណៈដើម្បីក្លាយចំណុចទេសចរណ៍ដ៏ចំណាប់អារម្មណ៍។ ដើម្បីទាញយកសក្តានុពលសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌ និងសាសនា រដ្ឋអំណាចភូមិភាគដែលពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ និងជំនួយឧបត្ថម្ភវត្តស្តីពីប្រភពធនធាន និងដំណោះស្រាយយ៉ាងព្រមៗគ្នា ដូចជា៖ ការផ្សព្វផ្សាយរូបភាព តភ្ជាប់ជាមួយគ្រប់បណ្តាសេវាទេសចរណ៍ ដើម្បីជាសន្សឹមៗបង្កើតបានផលិតផលទេសចរណ៍ពិសោធសម្រាប់ភ្ញៀវទេសចរណ៍ទាំងឡាយផងដែរ៕

Hữu Thọ

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។