Thứ ba, 13-10-26 01:58:35
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

បំភ្លឺប្រទីបបេតិកភណ្ឌផ្តើមឆាកសម្តែងជូនដល់សហគមន៍

Báo Cà Mau សិល្បៈរបាំប្រជាប្រិយ Khmer គឺជាឃ្លាំងវប្បធម៌ដ៏មានតម្លៃរបស់បងប្អូនជនរួមជាតិ Khmer ។ នៅខេត្តកាម៉ាវ ក្រុមសិល្បៈ Khmer ខេត្ត បាននិងកំពុងក្លាយជាបទីង្អែកដ៏រឹងមាំ ជាទីកន្លែងដែលបណ្តាតម្លៃប្រពៃណីទទួលបានការអភិរក្ស ផ្សព្វផ្សាយ និងបន្តវេនសម្រាប់ជីវភាពរស់នៅនាពេលបច្ចុប្បន្ន ដោយការលះបង់ និងអុជបំភ្លឺប្រទីបខាងចំណង់ចំណូលចិត្តដ៏មោះមុតរបស់សិល្បករ សិល្បការិនីគ្រប់រូប។

រាល់ឈុតសម្តែងនីមួយៗ តែងបានសិល្បករ សិល្បការិនីទាំងឡាយនិពន្ធ និងរៀបរៀង ព្រមទាំងឡើងផែនការហ្វឹកហាត់ជារៀងរាល់ថ្ងៃ។

ចំពោះសិល្បករនៃក្រុមសិល្បៈ Khmer ខេត្ត Cà Mau ការអភិរក្សរបាំប្រជាប្រិយមិនត្រឹមតែជាការសម្តែងប៉ុណ្ណោះទេ ថែមទាំងជាដំណើរការប្រកបដោយចីររភាព ទាមទារនូវការផ្ចិតផ្ចង់រាល់កាយវិការនីមួយៗ ព្រមទាំងការប្រុងប្រយ័ត្នក្នុងការស្តារឡើងវិញនូវសម្លៀកបំពាក់ ឧបករណ៍តន្ត្រី ក៏ដូចជាការយល់ដឹងស៊ីជម្រៅអំពីអត្ថន័យនៃរបាំប្រពៃណីផងដែរ។ រាល់កាយវិការនីមួយៗ គឺជារឿងរ៉ាវស្តីពីរបៀបរស់នៅ ជំនឿ និងមោទនភាពជាតិ ដែលបានបន្តវេនដោយបានឆ្លងកាត់ជាច្រើនជំនាន់មកហើយដែរ។ សិល្បករទាំងឡាយបានខិតខំហ្វឹកហាត់ និងផ្ទេរមុខវិជ្ជាដល់ស្រទាប់យុវជន ដើម្បីឱ្យទម្រង់នៃការសម្តែងនីមួយៗពេលឡើងឆាក សុទ្ធតែរក្សាបាននូវស្មារតីដើមយ៉ាងពេញលេញ។

សិល្បការិនីផ្នែកខាងរបាំ Lâm Thị Tuyết Kha បានចែករំលែកថា៖ “រាល់កាយវិការនីមួយៗសុទ្ធតែមានព្រលឹងដោយឡែករបា់វា។ ពេលរាំ ខ្ញុំតែងមានអារម្មណ៍ហាក់បីដូចកំពុងរៀបរាប់នូវរឿងរ៉ាវរបស់បុព្វបុរសយើង។ កាន់តែយល់បានច្បាស់ពីវប្បធម៌ ខ្ញុំកាន់តែមានស្មារតីទទួលខុសត្រូវក្នុងការអភិរក្ស និងបន្តវេនសម្រាប់ជំនាន់ក្រោយផងដែរ”។

សិល្បករ សិល្បការិនីនៃក្រុមសិល្បៈ Khmer តែងខិតខំហ្វឹកហាត់ជាប្រចាំ ដើម្បីត្រៀមលក្ខណៈសម្រាប់ការសម្តែងផ្សេងៗផងដែរ។

ជាមួយស្មារតីក្នុងការច្នៃប្រតិដ្ឋមិនឈប់ឈរ សិល្បករជាច្រើនរូបបានម្ចាស់ការក្នុងការរៀបរៀង និងនិពន្ធឈុតឆាកសម្តែងសម្តែង និងណែនាំមិត្តរួមអាជីព ដើម្បីបម្រើល្អក្នុងពិធីបុណ្យប្រពៃណី និងព្រឹត្តិការណ៍វប្បធម៌-ទេសចរណ៍ ព្រមទាំងកម្មវិធីសិល្បៈផ្សេងៗរបស់ខេត្តទៀតផង។ រាល់ពេលហ្វឹកហាត់ម្តងៗ គឺជាដំណើរការខិតខំប្រឹងប្រែង អត់ធ្មត់ជាមួយរាល់កាយវិការតូចៗ កែតម្រូវរាល់គ្រប់ចង្វាក់រាំ ធ្វើយ៉ាងណាឱ្យស៊ីចង្វាក់ជាមួយបទភ្លេង និងការបញ្ចូលអារម្មណ៍។ អាស្រ័យចំណង់ចំណូលចិត្តទាំងនេះហើយ បានជួយឱ្យសិល្បករ សិល្បការិនីទាំងឡាយគ្រប់រូបរកឃើញក្តីសប្បាយក្នុងអាជីពរបា់រៀងខ្លួន និង ភាពសុខសាន្តក្នុងការច្នៃប្រតិដ្ឋ ទន្ទឹមនឹងនោះបញ្ចូលដង្ហើមខាងខ្សែជីវិតតាមបែបសម័យទំនើបទៅក្នុងសិល្បៈប្រពៃណី។

អាស្រ័យហេតុនេះហើយ របាំខ្មែរក៏រក្សាបាននូវព្រលឹងដើមផង និងកាន់តែបង្កភាពជិតស្និទ្ធ ទាក់ទាញចំពោះទស្សនិកជនវ័យក្មេងនាពេលបច្ចុប្បន្ននេះផងដែរ។ សិល្បការិនី ហ៊ឺវធីលួ បានសំណេះសំណាលថា៖ “យើងខ្ញុំតែងព្យាយាមដើម្បីធ្វើឱ្យរាល់គ្រប់ទម្រង់នៃការសម្តែងប្រព្រឹត្តទៅត្រឹមត្រូវតាមអត្តសញ្ញាណផង និងមានការច្នៃប្រតិដ្ឋខ្លះថ្មីផង។ ពីព្រោះ យុវវ័យនាសម័យសព្វថ្ងៃ ចូលចិត្តភាពរស់រវើក ដូច្នេះយើងខ្ញុំធ្វើថ្មីរបៀបសម្តែង ប៉ុន្តែដាច់ខាតមិនធ្វើឱ្យបាត់បង់ស្មារតីនៃរបាំប្រពៃណីខ្មែរសោះឡើយ។ នោះគឺជាព្រំដែនដែលអ្នកប្រកបអាជីពតែងតែគោរព” ។

មិនត្រឹមតែសម្តែងដោយក្តីស្រឡាញ់ប៉ុណ្ណោះទេ សិល្បករទាំងឡាយសុទ្ធសឹងជាអ្នកដែលមានរតួនាទីជាស្ពានតភ្ជាប់វប្បធម៌រវាងបេតិកភណ្ឌ និងសហគមន៍។ បណ្តារបាំនីមួយដែលបានលើកយកទៅសម្តែងក្នុងពិធីបុណ្យ ព្រឹត្តិការណ៍វប្បធម៌ ឬក៏នៅតាមតំបន់ឆ្ងាយដាច់ស្រយាល ដើម្បីធ្វើឱ្យអ្នករាល់គ្នាអាចទទួលអារម្មណ៍ពីចង្វាក់នៃខ្សែជីវិត ស្មារតី និងមោទនភាពរបស់បងប្អូន Khmer ទៀតផង។ ក្នុងក្រសែភ្នែកនៃទស្សនិកជនទាំងឡាយ របាំប្រជាប្រិយមិនត្រឹមតែប្រកបដោយភាពស្រស់ស្អាតត្រង់កាយវិការប៉ុណ្ណោះទេ ថែមទាំងផ្ទុកនូវរឿងរ៉ាវ និងដង្ហើមនៃខ្សែជីវិតរបស់សហគមន៍ ដែលសិល្បករ សិល្បការិនីទាំងឡាយគ្រប់រូបកំពុងស្ងៀមស្ងាត់បន្តការអភិរក្សជារៀងរាល់ថ្ងៃ។

ការចូលរួមសម្តែងរបស់ក្រុមសិល្បៈ Khmer នៅតាមតំបន់ជនបទ។

មិនត្រឹមតែការសម្តែងនោះទេ សិល្បករទាំងឡាយថែមទាំងបំផុសស្មារតីយ៉ាងខ្លាំងក្លាដល់យុវវ័យជំនាន់ក្រោយតាមរយៈការណែនាំខាងបច្ចេកទេស ចែករំលែកពីតម្លៃវប្បធម៌ និងដាស់ស្មារតីមោទនភាពជាតិទៀតផង។ អាស្រ័យហេតុនោះហើយ មានមិត្តយុវវ័យកាន់តែច្រើនបានម្ចាស់ការស្វែងយល់ ហ្វឹកហាត់ តាក់តែង និងច្នៃប្រតិដ្ឋ ដើម្បីធ្វើយ៉ាងណាឱ្យរបាំប្រជាប្រិយ Khmer តែងមានការរស់រវើក ផ្លាស់ថ្មីឥតឈប់ឈរ ប៉ុន្តែតែរក្សាបាននូវអត្តសញ្ញាណប្រពៃណីយ៉ាងពេញលេញ៕

Nguyễn Đào

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។