Thứ ba, 13-10-26 01:58:34
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

រឹតបន្តឹងចំណងសមាគ្គីតាមរយៈការប្រណាំងទូក.ង

Báo Cà Mau ក្នុងបរិយាកាសដ៏សែនអឹកធឹក ពេញដោយមោទនភាពដែលទូទាំងប្រទេសចូលរួមអំណរអនុស្សាវរីយ៍ខួបទី ៨១ ឆ្នាំនៃទិវាបង្កើតកងទ័ពប្រជាជន Việt Nam (២២ ធ្នូ ១៩៨៩ - ២២ ធ្នូ ២០២៥) និង លើកទី ៣៦ ឆ្នាំទិវាទូទាំងប្រជាជនការពារប្រទេស (២២ ធ្នូ ១៩៨៩ - ២២ ធ្នូ ២០២៥) នៅឃុំ Phước Long ទើបបានប្រព្រឹត្តឡើងពិធីប្រណាំងទូក.ងប្រពៃណីដោយមានការចូលរួមចំនួន ១២ ក្រុមកីឡាទូក.ងបុរស ក្នុងនោះមាន ៤ ក្រុមមកពីទិក្រុង Cần Thơ និងខេត្ត An Giang។

ការប្រគួតដ៏ស្វាហាប់រវាងក្រុមទូក.ង។

តាំងពីព្រលឹមស្រាងៗ ក៏មានប្រជាជនយ៉ាងច្រើនកុះករឈររង់ចាំទាំង ២ សង្ខាងដងព្រែក Phụng Hiệp ដើម្បីតាមដានស្សនា និងលើកទឹកចិត្តដល់ក្រុមកីឡាករទាំងឡាយ។

ភាពរីករាយទទួលបានជ័យជំនះ។

គណៈចាត់តាំងប្រគល់ពានរង្វាន់ដល់ក្រុមទូកដែលមានស្នាដៃឆ្នើមក្នុងការប្រគួត។

បណ្តាក្រុមទូក.ងដែលបានចុះឈ្មោះចូលរួមប្រកួតក៏ត្រូវបានគណៈចាត់តាំងជំនួយឧបត្ថម្ភទឹកប្រាក់ ១៥ លានដុង សម្រាប់ក្រុមទូកក្រៅខេត្ត ចំណែកក្នុងខេត្តវិញទទួលបានទឹកប្រាក់ឧបត្ថម្ភ ១០ លានដុង។ ក្រៅពីនោះ បណ្តាក្រុមដែលទទួលបានជ័យជម្នះ រង្វាន់ជ័យលាភីលេខ ១ ទឹកប្រាក់ ៧០ លានដុង រង្វាន់លេខ ២ ទឹកប្រាក់ ៥០ លានដុង រង្វាន់លេខ ៣​ចំនួនទឹកប្រាក់ ៣០ លានដុង និងរង្វាន់លើកទឹកចិត្ត ១០ លានដុងផងដែរ។

ពិធីប្រណាំងទូក.ងមានការចូលរួមរបស់ក្រុមទូកបុរសចំនួន ១២ ក្រុម បង្កើតបានបរិយាកាសសប្បាយរីករាយ និងអឹកធឹកផងដែរ។

បន្ទាប់ពីការប្រកួតប្រជែងដ៏ចំណាប់អារម្មណ៍​ និងអស្ចារ្យដែលទាក់ទាញទស្សនិកជនយ៉ាងច្រើនកុះករ ពិធីប្រគួរក៏សម្រេចបានជោគជ័យល្អ។ គណៈចាត់តាំងបានប្រគល់ពានរង្វាន់ជើងឯកទៅដល់ក្រុមទូក.ងវត្តសិរីសុខុមសង្គមមានជ័យ ស្រឡូង (Chén Kiểu) ទីក្រុង Cần Thơ ដោយប្រកួតចម្ងាយ ១.០០០ ម៉ែត្រ។

មកកាន់ខ្សែព្រ័ត្រ។

ពិធីប្រណាំងទូក.ង មិនត្រឹមជាសកម្មភាពកីឡាដែលប្រកបដោយអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ ជនរួមជាតិ Khmer ប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែករឹតបន្តឹងស្មារតីសាមគ្គីភាពរវាងបណ្តាជន ជាតិជាបងប្អូនក្នុងតំបន់ទៀតផង៕

Danh Điệp

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។