Thứ ba, 13-10-26 01:58:17
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

យក្ស - អាទិទេពការពារក្នុងព្រះពុទ្ធសាសនាថេរវាទ

Báo Cà Mau ក្នុងលំហស្ថាបត្យកម្មនៃប្រាសាទ Khmer Nam Bộ រូបភាពនៃរូបសំណាកយក្សដ៏ធំមហិមា និងមានទឹកមុខដ៏កាចសាហាវ ដៃកាន់លំពែងឈរយាមខ្លោងទ្វារវត្ត បានក្លាយជាលក្ខណៈពិសេសសម្រាប់ខាងវប្បធម៌ដ៏លេចធ្លោផងដែរ។

រូបភាពយក្សតែងត្រូវបានគេចម្លាក់ជាហូរហែនៅតាមវត្តអារាម Khmer។

រូបភាពយក្ស មិនត្រឹមតែជាធាតុសម្រាប់ឱ្យការតុបតែងខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងបង្កប់ដោយអត្ថន័យជាច្រើនដែលទាក់ទងនឹងជំនឿ និងទស្សនវិជ្ជានៃជីវភាពរស់នៅរបស់ប្រជាជន Khmer ផងដែរ។

ក្នុងរឿងព្រេងនិទាន និងទម្រង់សិល្បៈប្រពៃណីសិល្បៈស្គរដូច៖ សិល្បៈរបាំ រូបយក្សតែងតែត្រូវបានពិពណ៌នាជាមួយនឹងកាយវិការដ៏កាចសាហាវ ភ្នែកធំ លានចង្កូមយ៉ាងវែងមុតស្រួច ។ អាស្រ័យមានរិទ្ធអំណាចពិបុព្វជាតិ និងតំណាងឱ្យកម្លាំងអានុភាពប្រឆាំងនឹងមនុស្សជាតិ យក្សបានក្លាយជានិមិត្តរូបនៃអំពើអាក្រក់ និងបញ្ហាប្រឈមដែលមនុស្សត្រូវតែយកឈ្នះលើគ្រប់អំពើអាក្រក់ផ្សេងៗទាំងពួង។

យក្ស ជាអាទិទេពតែងជួយការពារព្រះវិហារ និងផ្តល់ភាពសុខសាន្តជូនសហគមន៍។

ក្រោមឥទ្ធិពលនៃព្រះពុទ្ធសាសនាថេរវាទ រូបភាពរបស់យក្សមិនត្រូវបានលុបបំបាត់ចោលនោះទេ ប៉ុន្តែត្រូវបានកែទម្រង់ឡើងវិញ។ យោងតាមជំនឿប្រជាប្រិយ បន្ទាប់ពីទទួលបានឱវាទអំពីព្រះពុទ្ធសមណគោតម យក្សក៏បានបោះបង់ភាពកាយសាហាវរបស់ខ្លួនក្លាយជាអាទិទេពការពារអារាមដ្ឋាន និងសហគមន៍ផងដែរ។

អាស្រ័យដូច្នេះហើយ វត្តមានរបស់យក្សនៅតាមខ្លោងទ្វារវត្ត ឬនៅក្នុងទីសក្ការៈលែងបង្ហាញពីការគំរាមកំហែងទៀតហើយ ផ្ទុយទៅវិញបង្កើតអារម្មណ៍ដែលពោរពេញដោយសុវត្ថិភាពសម្រាប់ពុទ្ធបរិស័ទ និងប្រជាជនទាំងឡាយទៀតផង។ ដោយមានជំហរដ៏រឹងមាំ និងដំបងដែកក្នុងដៃផង តួអង្គយក្សត្រូវបានគេជឿថាមានភារកិច្ចការពាររាល់អំពើអាក្រក់ រក្សាភាពបរិសុទ្ធ និងសន្តិភាពនៅក្នុងភូមិស្រុកទៀតផង។

រូបចម្លាក់យក្ខីណីតំណាងឱ្យឆ្នាំរកាដែលជាសត្វមួយក្នុងចំណោមសត្វទាំង ១២ របស់ Khmer។

សម្រាប់ផ្នែកខាងសិល្បៈ រូបចម្លាក់យក្សបានបង្ហាញពីជំនាញឆ្លាក់ដ៏ប្រណិតរបស់សិប្បករKhmer។ រូបភាពនេះត្រូវបានតំណាងជាទម្រង់អ្នកចម្បាំងដ៏មានអំណាច និងអស្ចារ្យ។ មិនត្រឹមតែលេចឡើងក្នុងទម្រង់ជារូបចម្លាក់មូលប៉ុណ្ណោះទេ រូបភាពរបស់យក្សក៏ត្រូវបានរៀបបញ្ចូលយ៉ាងប៉ិនប្រសប់ទៅក្នុងស្ថាបត្យកម្មរបស់វត្តអារាម និងការតុបតែងខាងក្នុងផងដែរ។ ប្រការនេះបានឆ្លុះបញ្ចាំងពីជំនឿយ៉ាងជ្រាលជ្រៅរបស់ប្រជាជន Khmer៖ អំពើល្អតែងយកឈ្នះរាល់អំពើអាក្រក់ទាំងពួង ហើយអំពើរល្អនេះដែរដែលជាកម្លាំងតែងជួយការពារមនុស្សផុតពីភាពទុក្ខលំបាកគ្រប់យ៉ាង។

របាំយក្សដែលបានសម្តែងក្នុងបណ្តាពិធីបុណ្យទានប្រពៃណី Khmer។

ដូច្នេះរូបភាពយក្សមិនមែនគ្រាន់តែជានិមិត្តសញ្ញាសម្រាប់តុបតែងប៉ុណ្ណោះទេ ថែមទាំងជាសារវប្បធម៌ស្តីពីការខន្តី ជំនឿលើការផ្លាស់ប្តូរ និងតម្លៃមនុស្សជាតិដ៏ស្ថិតស្ថេរនៅក្នុងជីវិតខាងវិញ្ញាណរបស់សហគមន៍ Khmer Nam Bộ ផងដែរ៕

Danh Phạm Anh Tuấn

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។