Thứ tư, 26-8-26 19:56:36
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

វត្តគម្ភីរសាគរព្រែកជ្រៅ (Xiêm Cán)

បូកសរុបលទ្ធផលនៃការប្រឡងពុទ្ធិកបឋមសិក្សា ឆ្នាំ ២០២៥ - ២០២៦

Báo Cà Mau ថ្មីៗនេះ គណៈកម្មការវត្តគម្ពីរសាគរ ព្រែកជ្រៅ (Xiêm Cán) ស្ថិតនៅសង្កាត់ Hiệp Thành បានរៀបចំពិធីបូកសរុប និងប្រកាសលទ្ធផលនៃប្រឡងសម្រាប់ថ្នាក់ ត្រី ទោ ឯក ក្នុងឆ្នាំសិក្សា ២០២៥ - ២០២៦។ នេះគឺជាព្រឹត្តិការណ៍អប់រំដ៏សំខាន់ ដែលកត់សម្គាល់នូវជំហាននៃការរីកចម្រើននៅលើដំណើរការសិក្សារៀនសូត្រធម៌វិន័យរបស់សមណសិស្ស។

សមណសិស្ស និងពុទ្ធបរិស័ទចូលរួមពិធីប្រកាសលទ្ធផល។

ការអប់រំពុទ្ធសាសនាទក្ខិណា Khmer តែងមានតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាភាសា អក្សរសាស្ត្រ និងសីលធម៌នៃការរស់នៅរបស់សហគមន៍។ បន្តប្រពៃណីនោះ ឆ្នាំសិក្សា ២០២៥ - ២០២៦ នៅវត្តគម្ពីរសាគរ ព្រែកជ្រៅ (Xiêm Cán) បានទាក់ទាញការចូលរួមពីព្រះសង្ឃជាច្រើនអង្គ។ បូកសរុបឆ្នាំសិក្សា មានសមណសិស្សចំនួន ៣២ អង្គ មកពីបណ្តាវត្ត Khmer ក្នុងនិងក្រៅខេត្ត បានប្រឡងជាប់ជាស្ថាពរ និងបំពេញគ្រប់លក្ខណៈនៃកម្មវិធីសិក្សាទាំង ៣ កម្រិតថ្នាក់គឺ៖ ត្រី ទោ ឯក។

ពុទ្ធបរិស័ទចូលរួមយ៉ាងច្រើនកុះករ និងប្រកបដោយភាពស្មឹងស្មាធ៍។

ដើម្បីសម្រេចបានលទ្ធផលនេះ គឺជាដំណើរការនៃការខិតខំប្រឹងប្រែងឥតឈប់ឈរ។ ក្នុងអំឡុងពេលសិក្សានៅវត្ត សមណសិស្សមិនត្រឹមតែបានបំប៉នចំណេះដឹងពុទ្ធសាសនាពីមូលដ្ឋានដល់កម្រិតខ្ពស់ សិក្សាស្រាវជ្រាវគម្ពីរបាលី វប្បធម៌ Khmer ប៉ុណ្ណោះទេ ថែមទាំងផ្តោតសំខាន់លើការបដិបត្តិសីលធម៌ទៀតផង។ កម្មវិធីសិក្សាត្រូវបានរៀបចំយ៉ាងម៉ត់ចត់ ដើម្បីជួយព្រះសង្ឃអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវ៖ "សីល - សមាធិ - បញ្ញា"។ នេះគឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងគុណធម៌របស់អ្នកបួស ដើម្បីសក្តិសមជាទីពឹងផ្លូវចិត្តសម្រាប់ពុទ្ធបរិស័ទ។

ពិធីនេះមិនត្រឹមតែជាឱកាសដើម្បីកត់ត្រានូវសមិទ្ធផលសិក្សាប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការយកចិត្តទុកដាក់ដ៏ជ្រាលជ្រៅរបស់គណៈកម្មការវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តគម្ភីរសាគរ ចំពោះការងារ "ទំពាំងស្នងឫស្សី" បណ្តុះបណ្តាលធនធានព្រះសង្ឃបន្តវេន។ តាមរយៈការរក្សាថ្នាក់រៀនពុទ្ធិកសិក្សាជាប្រចាំ វត្តបាននិងកំពុងរួមចំណែកយ៉ាងសកម្មក្នុងការអភិរក្ស និងលើកស្ទួយអត្តសញ្ញាណវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិ Khmer ព្រមទាំងផ្សព្វផ្សាយនូវតម្លៃដ៏ល្អប្រសើររបស់ព្រះពុទ្ធសាសនាទៅក្នុងជីវិតសង្គមសម័យទំនើប។

ទិដ្ឋភាពដ៏ឱឡារិកនៃពិធីបុណ្យ។

លទ្ធផលនៃវគ្គសិក្សា ២០២៥ - ២០២៦ គឺជាការលើកទឹកចិត្តដ៏ធំធេង បង្កើតជាកម្លាំងចលករសម្រាប់សមណសិស្សបន្តដំណើរលើផ្លូវសិក្សា បម្រើព្រះសាសនា និងជនជាតិនៅពេលអនាគត៕

Thạch Đờ Ni

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។

បង្កើនទំនុកចិត្តសម្រាប់ជនរួមជាតិ Khmer

ចាប់ពីវត្តមុនីវង្សា បុប្ផារាម ដែលមានទីតាំងស្ថិតនៅភូមិលេខ ១០ សង្កាត់ An Xuyên ការផ្លាស់ប្តូរនៃជីវភាពរស់នៅរបស់បងប្អូន Khmer គឺជាក់ស្តែងជាប្រចាំថ្ងៃ។ ជុំវិញបរិវេណវត្តនេះ មានគ្រួសារប្រមាណជិត ១០០ គ្រួសារ ដែលភាគច្រើនសុទ្ធសឹងជាអ្នកប្រកបរបររកប្រាក់ចិញ្ចឹមជីវិតតាមរយៈការជួញដូរខ្នាតតូច ធ្វើការស៊ីឈ្នួលដោយកម្លាំងពលកម្ម និងអាជីវកម្មគ្រួសារ។ ប្រសិនបើពីមុនមានគ្រួសារក្រីក្រជាង ១០ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រប្រហែល ២០ គ្រួសារ សព្វថ្ងៃនេះលែងមានគ្រួសារក្រីក្រ ឬប្រកៀកបន្ទាត់ក្រទៀតនោះទេ ហើយជីវភាពរស់នៅក៏មានភាពប្រសើរជាងមុនផងដែរ។

រដូវចូលព្រះវស្សា

ជាពិធីបុណ្យដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា Khmer បុណ្យចូលព្រះវស្សា តែងបានប្រព្រឹត្តិឡើងនូវថ្ងៃ ១៥ កើត ខែទុតិយាសាឍជារៀងរាល់ឆ្នាំ នេះជាថ្ងៃកំណត់សម្រាប់ព្រះសង្ឃចូលកាន់ព្រះវស្សាក្នុងរយៈកាល ៣ ខែសម្រាប់សិក្សារៀនសូត្រ។

ទស្សនៈរស់នៅក្នុងក្បាច់រាហ៊ូ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រាល់វណ្ណកម្មចម្លាក់មិនត្រឹមតែតុបតែងដើម្បីបង្កើតសម្រស់លំអខាងក្រៅប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវតម្លៃវប្បធម៌ទៀតផង។ លេចធ្លោហើយផ្ទុកនូវនិមិត្តសញ្ញានៃឫទ្ធិអំណាចខ្លាំងគឺក្បាច់រាហ៊ូ ដែលលាក់ទុកនូវព្រេងនិទានព្រមទាំងទស្សនៈរស់នៅដ៏ជ្រាលជ្រៅរបស់ជនជាតិ Khmer។

ព្រះម៉ែធរណី ទេពធីតាការពារ

ក្នុងជីវិតជំនឿខាងវិញ្ញាណ ពុទ្ធសាសនិកជន Khmer គោរពយ៉ាងពិសេសខ្លាំងចំពោះព្រះម៉ែធរណី។ នៅតាមវត្តអារាម រូបសំណាកព្រះនាងបានឆ្លាក់នៅទីតាំងដ៏ឧត្តម ជាពិសេសគឺនៅក្នុងផ្ទាំងគំនូរពណ៌នាអំពីព្រះពុទ្ធទ្រង់ផ្ចាញ់មារ បង្កប់នូវទស្សនវិជ្ជាដ៏ជ្រាលជ្រៅអំពីកម្មផល និងការការពារពីព្រះម៉ែធរណី។

បិណ្ឌបាត្រ - ស្ពានមេត្រីឆ្ពោះទៅសុចរិត

តាំងពីបានត្រាស់ដឹងជាសព្វញ្ញូពុទ្ធ ព្រះអង្គបានជ្រើសរើសផ្លូវបិណ្ឌបាត្រជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងរបៀបរស់នៅជាបព្វជិត។ អស់រយៈពេល ៤៥ វស្សាក្នុងការផ្សព្វផ្សាយព្រះធម៌ និងសង្គ្រោះសត្វលោក ព្រះអង្គមិនដែលសម្រាកមួយថ្ងៃឡើយ ដោយខិតខំនិមន្តបិណ្ឌបាត្ររហូតដល់ថ្ងៃបរិនិព្វាន។ រូបភាពនៃបាត្រដ៏សាមញ្ញនៅក្នុងព្រះហស្ត បានក្លាយជានិមិត្តរូបដ៏ខ្ពង់ខ្ពស់ ដែលជាភស្តុតាងបញ្ជាក់ពីជីវិតដ៏បរិសុទ្ធ និងស្មារតីបម្រើដោយមិននឿយហត់របស់ព្រះសម្មាសម្ពុទ្ធ។

សុំអាយុ បួងសួងក្តីសុខក្សេមក្សាន្ត

ក្នុងជីវភាពខាងស្មារតីដ៏សម្បូរបែបនៃជនរួមជាតិ Khmer នៅវាលរាបទន្លេគឺវឡុង ក្រៅពីពិធីបុណ្យធំៗដូចជា៖ បុណ្យចូលឆ្នាំថ្មី ឬបុណ្យអកអំបុក។ល។ ពិធីសាសនា ក្នុងគ្រួសារក៏មានតួនាទីពិសេសមួយ ក្នុងនោះមាន “ពិធីសុំអាយុ”។

ចំណុចសំខាន់ផ្នែកស្ថាបត្យកម្មវត្តក្របីឃ្លៀច (Cao Dân)

វត្តវង្សស្រង់ ក្របីឃ្លៀច (Cao Dân) មានទីតាំងស្ថិតនៅឃុំ Tân Lộc មិនត្រឹមជាមជ្ឈមណ្ឌលសម្រាប់សកម្មភាពវប្បធម៌ និងសាសនារបស់បងប្អូនប្រជាពុទ្ធបរិស័ទ Khmer ប៉ុណ្ណោះទេ ថែមទាំងជាសមិទ្ធផលខាងសិល្បៈដ៏ពិសេសមួយដែលបង្ហាញពីស្ថាបត្យកម្មដ៏ប្លែកភ្នែកនៃព្រះពុទ្ធសាសនាថេរវាទ Khmer ផងដែរ។

រូបគំនូរព្រះពុទ្ធលើជញ្ជាំងព្រះវិហារ Khmer

ក្នុងសិល្បៈសូនរូបសម្រាប់វត្ត Khmer Nam Bộ រូបគំនូរព្រះសម្មាសម្ពុទ្ធដែលបានគូរនៅតាមជញ្ជាំងនៃព្រះវិហារ គឺជាខ្លឹមសារដ៏លេចធ្លោ និងមានតម្លៃខ្លាំងណាស់។ មិនត្រឹមជាទម្រង់សម្រាប់ឱ្យការតុបតែងលម្អខាងក្នុងព្រះវិហារប៉ុណ្ណោះទេ បណ្តាផ្ទាំងគំនូរទាំងឡាយថែមទាំងជាបានជាដំណើររឿងរ៉ាវដ៏មិនអាចកាត់ថ្លៃបានសម្រាប់អ្នកកាន់ព្រះពុទ្ធសាសនាគ្រប់រូប ទាំងនេះបានឆ្លុះបញ្ចាំងពីជីវិតខាងវិញ្ញាណ គំនិតមនុស្សធម៌ និងជំនាញសិល្បៈដ៏ពិសេសរបស់ជនរួមជាតិ Khmer។

ភាពឱឡារិកនៃពិធីស្រង់ព្រះ

នៅក្នុងបរិយាកាសដ៏ពិសិដ្ឋ និងរីករាយនៃថ្ងៃបុណ្យវិសាខបូជា ព្រះពុទ្ធសរាជ ២៥៧០ មានពិធីមួយដែលនៅតាមវត្តណាក្តីក៏មិនអាចខ្វះបាន និងត្រូវបានមនុស្សគ្រប់រូបចាត់ទុកជាថ្ងៃដ៏សំខាន់ ព្រមទាំងទន្ទឹងរង់ចាំជានិច្ច នោះគឺពិធីស្រង់ព្រះ។