Thứ ba, 13-10-26 01:58:35
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

និមិត្តរូបព្រហ្មមុខបួន

Báo Cà Mau ក្នុងជីវភាពជំនឿរបស់ប្រជាជន Khmer Nam Bộ ក្រៅពីការគោរពបូជាព្រះពុទ្ធ និម្មិតរូបនៃព្រហ្មមុខបួន ឬហៅថាមហាព្រហ្ម គឺជានិមិត្តសញ្ញាខាងវិញ្ញាណដ៏សំខាន់មួយ ដែលជាប់ទាក់ទងនឹងប្រវត្តិនៃបុណ្យចូលឆ្នាំថ្មីប្រពៃណី Khmer ផងដែរ។

ពិធីដង្ហែប្រទក្សិណក្បាលព្រហ្មឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី។

យោងតាមរឿងព្រេងនិទាន កាលពីសម័យបុរាណ កបិលមហាព្រហ្មបានចុះមកឋានមនុស្សដើម្បីល្បង ប្រាជ្ញាជាមួយធម្មបាលកុមារដែលល្បីថាមានបញ្ញាដ៏ឈ្លាសវៃគ្មាននរណាប្រៀបប្រដូចបាន។  ដោយដាក់បញ្ហាថា ប្រសិនបើធម្មបាលកុមារមិនដោះស្រាយនឹងសំណួររបស់ទ្រង់បាន ទ្រង់នឹងកាត់សិរិសារបស់ខ្លួន តែបើដោះមិនបាន ធម្មបាលកុមារនឹងត្រូវស្លាប់។

ធម្មបាលបានដោះស្រាយប្រស្នានេះ ហើយកបិលមហាព្រហ្មបានរក្សាពាក្យសន្យារបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ សិរិសារបស់កបិលមហាព្រហ្មដែលមានរិទ្ធានុភាពនេះ ប្រសិនធ្លាក់ចុះដី វានឹងបង្កជាភ្លើងឆេះឆាបធរណី តែបើបោះទៅលើមេឃ វានឹងបង្កជាគ្រោះរាំងស្ងួត ប្រសិនបើបោះចូលទៅក្នុងសមុទ្រ វានឹងធ្វើឱ្យទឹករីងស្ងួត។ ដូច្នេះហើយ ព្រះអង្គបានផ្តែផ្តាំបុត្រីទាំងប្រាំពីរអង្គរបស់ខ្លួន (ដែលតំណាងឱ្យថ្ងៃទាំងប្រាំពីរនៃសប្តាហ៍) ឱ្យដាក់ព្រះសិរិសារបស់ទ្រង់លើថាសមាសតម្កល់ទុកនៅលើភ្នំព្រះសុមេរុ។

ក្បាលព្រហ្មមុខបួនតំណាងឱ្យព្រហ្មវិហារធម៌ទាំង ៤ ក្នុងព្រះពុទ្ធសាសនា។

ជារៀងរាល់ឆ្នាំ ឱ្យតែដល់រដូវបុណ្យចូលឆ្នាំថ្មី បុត្រីទាំងប្រាំពីរអង្គ ដែលត្រូវបានគេស្គាល់ថាជាទេវី បានប្តូរវេនគ្នាកាន់ព្រះសិរិសារបស់បិតាខ្លួនប្រទក្សិណជុំវិញភ្នំព្រះសុមេរុ។ នេះក៏ជាពេលវេលាដែលបានកំណត់ថ្ងៃទទួលទេវាឆ្នាំថ្មីរបស់បងប្អូនជនរួមជាតិ Khmer ផងដែរ។ ដូច្នេះហើយ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីក៏ត្រូវបានចាត់ទុកថាជាការទទួលស្វាគមន៍ព្រះព្រហ្មផងដែរ។

សម្រាប់ខាងអត្ថន័យវិញ ព្រះភក្ត្រទាំងបួនរបស់ព្រហ្មដែលបែរទៅគ្រប់ទិសទាំងបួន មានខាងកើត ខាងលិច ខាងត្បូង និងខាងជើង តំណាងឱ្យព្រហ្មវិហារធម៌ទាំងបួ ៤ រួមមាន៖ មេត្តា ករុណា មុទិតា និង ឧបេក្ខា (ការលើកលែង ការលះបង់សេចក្តីស្អប់ខ្ពើម និងការរក្សាចិត្តឱ្យបានបរិសុទ្ធ។

សិប្បករកំពុងចម្លាក់រូបសំណាកព្រហ្មមុខបួន។

អាស្រ័យដូច្នេះហើយ ការដែលបងប្អូន Khmer គោរពបូជាព្រហ្មមុខបួន មិនត្រឹមតែជាការអធិស្ឋានប្រាថ្នាក្តីសុខសន្តិភាពប៉ុណ្ណោះទេ ថែមទាំងជាការរំលឹកដល់មនុស្សគ្រប់រូបឱ្យរស់នៅប្រកបដោយគុណធម៌ និងបណ្ដុះមេត្តាករុណាសម្រាប់ក្នុងឆ្នាំថ្មីទៀតផង៕

Đờ Ni - Danh Điệp

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។