Thứ năm, 21-5-26 14:40:23
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ជីវភាពរស់នៅកាន់តែប្រសើរឡើង អាស្រ័យកម្មវិធីគោលដៅជាតិ

Báo Cà Mau នៅឃុំ Hưng Hội ដែលជាតំបន់មានបងប្អូនជនជាតិ Khmer រស់នៅយ៉ាងកុះករ គោលនយោបាយនានាមកពីកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ (ហៅកាត់ថាកម្មវិធី) កំពុងជ្រាបចូលទៅក្នុងជីវភាពរស់នៅជាបណ្តើរៗ ដោយនាំមកនូវការផ្លាស់ប្តូរយ៉ាងច្បាស់ក្រឡែត។ មិនត្រឹមតែជាគោលការណ៍នៅលើក្រដាសស្នាមប៉ុណ្ណោះទេ កម្មវិធីពិតជាបានក្លាយជាចំណុចបង្អែកដ៏ជាក់ស្តែង ជួយឱ្យគ្រួសារជាច្រើនជម្នះបាននូវការលំបាក និងមានមុខរបរចិញ្ចឹមជីវិតស្ថិរភាព។

តាមរយៈប្រភពជំនួយរបស់កម្មវិធី អ្នកមីង Thạch Sà Linh បានផ្តល់ជូនម៉ាស៊ីនកិនទឹកអំពៅសម្រាប់ជាមធ្យោបាយដោះស្រាយជីវភាពនៅនឹងផ្ទះ។

រឿងរ៉ាវរបស់អ្នកមីង Thạch Sà Linh (ភូមិទឹកប្រៃ) គឺជាសក្ខីភាពមួយក្នុងចំណោមសក្ខីភាពដ៏រស់រវើកបំផុត។ ដោយគ្មានដីផលិតកម្ម វ័យកាន់តែជ្រេ និងសុខភាពខ្សោយ ជាច្រើនឆ្នាំកន្លងមក លោកស្រីរស់នៅដោយសារការធ្វើឈ្នួល ចំណូលមិនទៀងទាត់។ ជីវភាពដែលធ្លាប់តែលំបាក កាន់តែតានតឹងថែមទៀតនៅពេលមានជំងឺបៀតបៀនជាញឹកញាប់។ តាមរយៈប្រភពជំនួយរបស់កម្មវិធី អ្នកមីងត្រូវបានផ្តល់ជូននូវម៉ាស៊ីនកិនទឹកអំពៅ ដែលជាមធ្យោបាយដោះស្រាយជីវភាពនៅនឹងផ្ទះ។ អាស្រ័យហេតុនេះ អ្នកមីងមានចំណូលបន្ថែមសម្រាប់ចំណាយលើជីវភាពប្រចាំថ្ងៃ និងធ្វើឱ្យជីវភាពកាន់តែមានស្ថិរភាព។

ក្នុងស្ថានភាពលំបាកដូចគ្នា ប្តីប្រពន្ធអ្នកមីង Lý Thị Phal នៅភូមិ Cái Giá កាលពីមុនត្រូវរស់នៅក្នុងផ្ទះដ៏ទ្រុឌទ្រោម មុខរបរចិញ្ចឹមជីវិតពឹងផ្អែកទាំងស្រុងលើការធ្វើឈ្នួលមិនទៀងទាត់។ ក្រោយពីត្រូវបានមូលដ្ឋានគាំទ្រកសាងផ្ទះមេត្តាធម៌ ពេលនេះគ្រួសារអ្នកមីងមានកន្លែងស្នាក់នៅរឹងមាំ។ មិនត្រឹមតែប៉ុណ្ណោះ ធុងស្តុកទឹកសាបដែលទទួលបានការឧបត្ថម្ភ បានជួយឱ្យគ្រួសារម្ចាស់ការលើប្រភពទឹកប្រើប្រាស់ក្នុងរដូវប្រាំង កាត់បន្ថយការព្រួយបារម្ភអំពីការខ្វះខាតទឹកដែលអូសបន្លាយជាច្រើនឆ្នាំមកហើយ។

តាមរយៈករណីជាក់ស្តែងទាំងនេះ យើងអាចមើលឃើញថា កម្មវិធីបាន “ប៉ះ” ចំតម្រូវការជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋ។ ខ្លឹមសារនៃការគាំទ្រទាំងអស់សុទ្ធតែតម្រង់ទៅរកការដោះស្រាយការលំបាកចាំបាច់ដូចជា៖ លំនៅឋាន ទឹកប្រើប្រាស់ និងមុខរបរចិញ្ចឹមជីវិត...។

អ្នកមីង Lý Thị Phal ទទួលបានការគាំទ្រធុងស្តុកទឹកសាប ជួយឱ្យគ្រួសារម្ចាស់ការលើប្រភពទឹកប្រើប្រាស់ក្នុងរដូវប្រាំង។

លោក Nguyễn Hoàng Em អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Hưng Hội បានឱ្យដឹងថា៖ “កម្មវិធីមិនត្រឹមតែឈប់ត្រឹមការជួយឧបត្ថម្ភចំពោះមុខប៉ុណ្ណោះទេ ថែមទាំងតម្រង់ទៅរកគោលដៅយូរអង្វែង គឺបង្កើតមុខរបរចិញ្ចឹមជីវិតប្រកបដោយចីរភាព។ ជាក់ស្តែង បងប្អូនត្រូវបានជួយឧបត្ថម្ភលំនៅឋានដើម្បី “តាំងទីលំនៅប្រកបរបរដោយសុខសាន្ត” ផ្តល់មធ្យោបាយផលិតកម្ម អាចទទួលបានប្រភពទុនឥណទានអនុគ្រោះ ណែនាំការងារធ្វើ និងបង្កលក្ខណៈងាយស្រួលឱ្យកូនចៅបានសិក្សារៀនសូត្រ...។ អាស្រ័យហេតុនេះ អាចឈានទៅលើកកម្ពស់ចំណូល និងឈានឡើងកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព”។

អាស្រ័យដោយប្រភពជំនួយផ្សេងៗពីកម្មវិធី រូបរាងឃុំ Hưng Hội កាន់តែស្រស់បំព្រង និងមានភាពរីកចម្រើន។

ការផ្លាស់ប្តូរនៅឃុំ Hưng Hội នាពេលបច្ចុប្បន្ន បានបង្ហាញយ៉ាងច្បាស់តាមរយៈរូបរាងជនបទកាន់តែស្រស់បំព្រង ជីវភាពសម្ភារ និងស្មារតីរបស់ប្រជាជនត្រូវបានលើកកម្ពស់ជាលំដាប់។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ ជំនឿទុកចិត្តរបស់បងប្អូនចំពោះគោលការណ៍ និងគោលនយោបាយរបស់បក្ស និងរដ្ឋកាន់តែបានពង្រឹង។

តាមរយៈគោលនយោបាយដ៏ជាក់ស្តែង កម្មវិធីកំពុងបញ្ជាក់ជាបណ្តើរៗនូវតួនាទីជាចំណុចបង្អែកដ៏រឹងមាំ ក៏ដូចជាការបណ្តុះនូវជំនឿទុកចិត្ត និងដាស់តឿននូវសេចក្តីប្រាថ្នាចង់ឈានឡើងរបស់បងប្អូនជនជាតិភាគតិច បង្កើតជាមូលដ្ឋានគ្រឹះដើម្បីឱ្យឃុំ Hưng Hội បន្តការផ្លាស់ប្តូរ និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនាពេលខាងមុខ៕

Kim Trúc - Anh Tuấn

ជីវភាពរស់នៅកាន់តែប្រសើរឡើង អាស្រ័យកម្មវិធីគោលដៅជាតិ

នៅឃុំ Hưng Hội ដែលជាតំបន់មានបងប្អូនជនជាតិ Khmer រស់នៅយ៉ាងកុះករ គោលនយោបាយនានាមកពីកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ (ហៅកាត់ថាកម្មវិធី) កំពុងជ្រាបចូលទៅក្នុងជីវភាពរស់នៅជាបណ្តើរៗ ដោយនាំមកនូវការផ្លាស់ប្តូរយ៉ាងច្បាស់ក្រឡែត។ មិនត្រឹមតែជាគោលការណ៍នៅលើក្រដាសស្នាមប៉ុណ្ណោះទេ កម្មវិធីពិតជាបានក្លាយជាចំណុចបង្អែកដ៏ជាក់ស្តែង ជួយឱ្យគ្រួសារជាច្រើនជម្នះបាននូវការលំបាក និងមានមុខរបរចិញ្ចឹមជីវិតស្ថិរភាព។

នាំយកភាពងាយស្រួលឌីជីថលជូនជនរួមជាតិនៅ Khánh Lâm

“ឥឡូវនេះការចុះឈ្មោះសេវាសាធារណៈ មិនចាំបាច់ទៅសាលាឃុំទៀតទេ គឺមានភាពងាយស្រួលណាស់។ ខ្ញុំធ្វើបែបបទរដ្ឋបាលនៅលើទូរស័ព្ទ អ្វីដែលមិនច្បាស់ គឺបានបងៗនៅក្នុងក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ ណែនាំយ៉ាងយកចិត្តទុកដាក់” នេះគឺជាការចែករំលែកដោយក្តីរីករាយរបស់លោក Trần Phil ភូមិលេខ ១៦ ឃុំ Khánh Lâm។

“ដងសន្ទូចភ្ជាប់” ជួយជនរួមជាតិរួចផុតពីភាពក្រីក្រ

មិនត្រឹមតែផ្តល់លំនៅដ្ឋានប៉ុណ្ណោះទេ កន្លងហើយ ខេត្ត Cà Mau ថែមទាំងបានម្ចាស់ការ “ផ្តល់ដងសន្តូច” សម្រាប់បងប្អូនជនរួមជាតិភាគតិចបង្កើតអាជីព។ វិធីសាស្រ្តនេះកំពុងផ្តល់លទ្ធផលយ៉ាងច្បាស់លាស់ ជួយគ្រួសារជាច្រើនមានលក្ខណៈឈានឡើងលំនឹងជីវភាពរស់នៅ និងឈានឡើងរួចផុតពីភាពក្រីក្រប្រកបដោយចីរភាព។

រីករាយបុណ្យចូលឆ្នាំក្នុងផ្ទះថ្មី

ប៉ុន្មានថ្ងៃនេះ បរិយាកាសដ៏សប្បាយរីករាយទទួលអំណរបុណ្យចូលឆ្នាំថ្មី កំពុងរីកសាយភាយពេញគ្រប់ច្រកល្ហកនៅតាមតំបន់ភូមិស្រុក នាំមកនូវក្តីសង្ឃឹមអំពីអនាគតដ៏ស្រស់បំព្រង។ វិសេសនោះ ចំពោះបណ្តាគ្រួសារជនជាតិ Khmer ដែលបានជួយឧបត្ថម្ភកសង់ផ្ទះ ក្តីរំភើបរីករាយរបស់ពួកគាត់ត្រូវបានកើនឡើងជាទ្វេដង ព្រោះឆ្នាំនេះបងប្អូនបានទទួលបុណ្យចូលឆ្នាំក្នុងផ្ទះដែលជាក្តីស្រមៃរបស់ខ្លួន។

ខិតខំលើកកម្ពស់ជីវភាពជូនជនរួមជាតិ Khmer

ដោយប្តេជ្ញាចិត្តកាត់បន្ថយគម្លាតអភិវឌ្ឍន៍ និងលើកកម្ពស់គុណភាពរស់នៅរបស់ជនរួមជាតិភាគតិចនិយាយរួម និងជនរួមជាតិ Khmer និយាយដោយឡែក ប៉ុន្មានឆ្នាំកន្លងមកនេះ ខេត្ត Cà Mau បានអនុវត្តសមកាលកម្មនូវកម្មវិធី និងគម្រោងជាក់ស្តែងជាច្រើន។ ពីការឧបត្ថម្ភផ្ទះសម្បែង ដីធ្លី ហ្វឹកហ្វឺនវិជ្ជាជីវៈ រហូតដល់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ។ល។ គោលនយោបាយទាំងនេះបានជួយឱ្យបងប្អូនបានលំនឹងជីវភាព និងឈានឡើងជាលំដាប់ក្នុងជីវភាព។

លើកកម្ពស់ប្រសិទ្ធភាពនៃការឧបត្ថម្ភមុខរបរចិញ្ចឹមជីវិត

ផ្ទះសម្បែងដ៏រឹងមាំជំនួសឱ្យដំបូលស្លឹកបណ្តោះអាសន្ន រោងចិញ្ចឹមសត្វដែលត្រូវបានពង្រីកផលិតកម្ម បង្កើនប្រាក់ចំណូល។ល។ ជាសក្ខីភាពបញ្ជាក់ពីរបៀបខិតជិតថ្មីរបស់ខេត្ត Cà Mau ក្នុងកិច្ចការកាត់បន្ថយភាពក្រីក្រ។ មិនមែនជាការជួយបែបសាយភាយទៀតឡើយ ផ្នែកមុខងារបានចុះអង្កេតផ្ទាល់ពីលក្ខណៈរបស់គ្រួសារនីមួយៗ ដើម្បីជ្រើសរើសទម្រង់មុខរបរដែលសមស្រប ។ គោលដៅគឺបង្កើតមុខរបរចិញ្ចឹមជីវិតចីរភាព ជួយឱ្យប្រជាជនមានប្រាក់ចំណូលមានស្ថិរភាព និងបង្កើតទម្លាប់ផលិតមានផែនការ និងម្ចាស់ការ ។

ប្តេជ្ញាចិត្តផ្លាស់ថ្មីសម្រស់ជនបទនៃតំបន់ជនរួមជាតិ

សម្រាប់ដំណាក់កាល ២០២៦-២០៣០ ខេត្ត Cà Mau បានកំណត់ច្បាស់នូវស្មារតីដ៏សំខាន់ចំពោអការកសាង និងផ្លាស់ថ្មីមុខមាត់ជនបទនៃតំបន់ជនជាតិភាគតិចផងដែរ។ នេះមិនត្រឹម ជាភារកិច្ចខាងយុទ្ធសាស្ត្រប៉ុណ្ណោះទេ ថែមទាំងបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងការបំព្រួញគម្លាតនៃការអភិវឌ្ឍរវាងតំបន់ផ្សេងៗទូទាំងខេត្តទៀតផង។

ភូមិស្រុកផ្លាស់ថ្មី

បណ្តាផ្ទះដ៏រឹងមាំ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនមានការអភិវឌ្ឍព្រមៗគ្នា និងទម្រង់ផលិតជាច្រើនដែលបង្កើតប្រាក់ចំណូលសមគួរ ព្រមទាំងការអភិរក្ស និងលើកតម្កើងអត្តសញ្ញាណវប្បធម៌ Khmer គឺជាលក្ខណៈពិសេសលេចធ្លោនៃភូមិតំបន់ភូមិស្រុកនាពេលបច្ចុប្បន្នផងដែរ។ ការផ្លាស់ប្តូរជាវិជ្ជមាននេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីប្រសិទ្ធភាពនៃកម្មវិធី និងគម្រោងការរបស់បក្ស និងរដ្ឋ ក៏ដូចជាការខិតខំប្រឹងប្រែងរបស់បងប្អូនប្រជាជន Khmerនៅ Cà Mau ផងដែរសម្រាប់ក្នុងការកែលម្អជីវភាពរស់នៅ។

រដ្ឋអំណាចរួមដំណើរការតជាមួយ

ផែនមហាសាមគ្គីទូទាំងជនជាតិ គឺជាប្រពៃណីដ៏មានតម្លៃថ្លែថ្នូ និងជាកម្លាំងចលនាដ៏សំខាន់ ដើម្បីខេត្ត Cà Mau អនុវត្តសម្រេចជោគជ័យនូវរាល់គោលដៅខាងវិស័យសេដ្ឋកិច្ច - សង្គម។

អភិវឌ្ឍប្រកបដោយចីរភាពនៃតំបន់ជនជាតិភាគតិច

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លង ការលេចចេញនូវតំបន់ជនជាតិភាគតិចនៅខេត្ត Cà Mau បានឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងសំខាន់ បញ្ជាក់ពីប្រសិទ្ធភាពនៃកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ជនជាតិភាគតិច និងតំបន់ភ្នំក្នុងរយៈពេល ២០២១-២០៣០ (កម្មវិធី)។