មិនត្រឹមតែផ្តល់លំនៅដ្ឋានប៉ុណ្ណោះទេ កន្លងហើយ ខេត្ត Cà Mau ថែមទាំងបានម្ចាស់ការ “ផ្តល់ដងសន្តូច” សម្រាប់បងប្អូនជនរួមជាតិភាគតិចបង្កើតអាជីព។ វិធីសាស្រ្តនេះកំពុងផ្តល់លទ្ធផលយ៉ាងច្បាស់លាស់ ជួយគ្រួសារជាច្រើនមានលក្ខណៈឈានឡើងលំនឹងជីវភាពរស់នៅ និងឈានឡើងរួចផុតពីភាពក្រីក្រប្រកបដោយចីរភាព។
គម្រោងការឧបត្ថម្ភសម្រាប់ដំណាក់កាល ២០២៥-២០២៧ ខេត្ត Cà Mau បានអាទិភាពសម្រាប់គ្រួសារក្រីក្រ និងប្រកៀកបន្ទាត់ក្រ ព្រមទាំងគ្រួសារជនជាតិភាគតិច កំណត់ទិសដៅដល់ឆ្នាំ ២០២៧ មានតិចបំផុតត្រឹម ៨០% គ្រួសារដែលទទួលបានការជំនួយឧបត្ថម្ភចាកផុតក្រចីរភាព។
នៅភូមិលេខ ៥ ឃុំ Khánh Bình រឿងរ៉ាវរបស់គ្រួសារបងស្រី Phạm Mỹ Khanh គឺជាឧទាហរណ៍មួយដ៏ឆ្នើម។ ពីមុន គ្រួសារត្រូវរស់នៅក្នុងផ្ទះដ៏ទ្រុឌទ្រោម ជីវភាពរស់នៅជួបលំបាកខ្លាំង។ ភាពក្រីក្រតែងតាមជាប់ជានិច្ច មានជួនធ្វ់ឱ្យគាត់បាក់ទឹកចិត្តយ៉ាងខ្លាំងសម្រាប់អនាគតរបស់ខ្លួន។
ចំណុចរបត់មួយបានកើតឡើងនៅពេលដែលគ្រួសាររបស់បងស្រីបានទទួលជំនួយឧបត្ថម្ភទឹកប្រាក់ចំនួន ៦០ លានដុងដើម្បីសាងសង់ផ្ទះថ្មី។ ពេលដែលមានផ្ទះថ្មីដ៏រឹងមាំ បងស្រីជាមួយប្តីរបស់ខ្លួនមានអារម្មណ៍ថាមានសុវត្ថិភាពជាងមុនសម្រាប់ការចាប់ផ្តើមអាជីពថ្មី។ បន្ទាប់មក ប្តីប្រពន្ធគាត់ទទួលបានការជំនួយឧបត្ថម្ភជ្រូកពូជចំនួន ៥ ក្បាលសម្រាប់អភិវឌ្ឍជីវភាពរស់នៅ។ ផ្តើមពី “ដងសន្តូច” ដំបូងឡើយរួមជាមួយការខិតខំតស៊ូរបស់ខ្លួន ពីរនាក់ប្តីប្រពន្ធបងក៏សន្សឹមៗបង្កើនហ្វូង និងបង្កើតប្រភពចំណូលនឹងនរទៀតផង។ ក្រៅពីចិញ្ចឹមសត្វ បងស្រីក៏ធ្វើនំ និងទឹកត្រីផងដែរ ហើយប្តីរបស់គាត់បានដើរប្រមូលទិញត្រីទឹកសាបដើម្បីផ្គត់ផ្គង់ដល់ពាណិជ្ជករ។ បណ្តាប្រភពចំណូលទាំងនេះ ថ្វីត្បិតតែមិនសូវច្រើន តែមានស្ថិរភាព ព្រមទាំងបានបើកផ្លូវសម្រាប់ឆ្ពោះទៅរកជីវភាពនឹងនរ និងយូរអង្វែងទៀតផង។
“ដោយទទួលបានការឧបត្ថម្ភផ្ទះ និងជីវភាពរស់នៅ គ្រួសារខ្ញុំក៏បានរួចចាកផុតពីភាពក្រីក្រផងដែរ។ ចាប់ពីពេលនេះទៅ ខ្ញុំនឹងខិតខំរកស៊ីមិនទុកឱ្យត្រឡប់ក្រទៀតនោះទេ” បងស្រី Khanh បានចែករំលែកបែបនេះ។
ផ្តើមពីការ "ឧបត្ថម្ភលំនៅដ្ឋាន - បង្កើតការរស់នៅ" ជីវភាពបងប្អូនប្រជាជននៅក្នុងឃុំ Khánh Bình ក៏មានការផ្លាស់ប្តូរជាវិជ្ជមានផងដែរ។ មិនត្រឹមតែគ្រួសារបងស្រី Phạm Mỹ Khanh ប៉ុណ្ណោះទេ គឺបណ្តាគ្រួសារជនជាតិភាគតិចជាច្រើនដទៃទៀតក៏សន្សឹមៗមានការផ្លាស់ប្តូរខាងជីវភាពរស់នៅដោយអាស្រ័យ "ដងសន្តូចភ្ជាប់" នេះផងដែរ។ បច្ចុប្បន្ន ទូទាំងឃុំនូវមានគ្រួសារក្រីក្រត្រឹមចំនួន ២៦ គ្រួសារប៉ុណ្ណោះ ដោយមានចំនួនប្រជាជន ១៣៣ នាក់ (ក្នុងនោះមាន ១២ គ្រួសារ Khmer) និងគ្រួសារប្រកៀកបន្ទាត់ក្រ ៣៣ គ្រួសារ ដោយមានចំនួនប្រជាជន ១៣១ នាក់ (ក្នុងនោះមាន ៣ គ្រួសារជាជនជាតិ Khmer)។ បណ្តាភូមិជាច្រើនលែងមានគ្រួសារក្រីក្រ ឬប្រកៀកបន្ទាត់ក្រទៀតហើយ។ ឆ្នាំ ២០២៦ ឃុំបានកំណត់គោលដៅកាត់បន្ថយគ្រួសារក្រីក្រចំនួន ៥ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រ ១០ គ្រួសារ ព្រមទាំងខិតខំឱ្យមានភូមិយ៉ាងហោចណាស់ ៣ ភូមិបន្ថែមទៀតដោយគ្មានគ្រួសារក្រីក្រ ឬប្រកៀកបន្ទាត់ក្រ។
នៅឃុំ Khánh Bình ការឧបត្ថម្ភផ្ទះដែលផ្សារភ្ជាប់ជាមួយនិងផ្គត់ផ្គង់ជីវភាពកំពុងជួយគ្រួសារជនជាតិភាគតិចជាច្រើនបានរួចចាកផុតក្រ ឆ្ពោះទៅកាន់ទិសដៅនៃការកាត់បន្ថយក្រទាំងស្រុងក្នុងឆ្នាំ ២០២៩ មុនសេចក្តីសម្រេចរបស់បក្ខភាគឃុំបានដាក់ចេញ។
ឃុំ Định Thành មានគ្រួសារជនជាតិភាគតិចចំនួន ៣៤ គ្រួសារ។ សកម្មភាពនៃការកាត់បន្ថយក្រក្នុងជនរួមជាតិកំពុងត្រូវបានផ្សព្វផ្សាយយ៉ាងព្រមគ្នា និងម៉ឺងម៉ាត់ទៀតផង ដោយមានគោលដៅក្នុងឆ្នាំ ២០២៦ នឹងលុបបំបាត់គ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រចំនួន ៧ គ្រួសារ។ ដោយផ្អែកលើកម្មវិធីគោលដៅជាតិ ដំណោះស្រាយជាច្រើនកំពុងត្រូវបានអនុវត្តដោយភាពបត់បែន និងសមស្របទៅនឹងវិធីសាស្ត្រជាក់លាក់៖ សម្រាប់គ្រួសារដែលគ្មានដីធ្លីផលិត បណ្តាសមាគម និងអង្គការកំពុងភ្ជាប់ទំនាក់ទំនង កសាងគម្រោងការរកស៊ីសមស្រប និងឧបត្ថម្ភដើមទុន ឧបករផលិត ជួយប្រជាជនកាន់តែមានមោទនភាពក្នុងការប្រកបរបរសកស៊ី ដើម្បីឈានឡើងក្នុងការរស់នៅ។
ចំពោះករណីគ្រួសាររបស់អ្នកមីង Nguyễn Thị Mỹ Huyền នៅភូមិ Cây Giá វិញគឺជាសាក្សីយ៉ាងជាក់ស្តែងមួយផងដែរ។ ពីមុន គ្រួសារស្ថិតក្នុងក្របខណ្ឌក្រជួបលំបាក ដោយរស់នៅក្នុងផ្ទះបណ្តោះអាសន្នទៀតផង។ យល់ពីភាពលំបាកនេះ រដ្ឋអំណាចភូមិភាគមិនត្រឹមឧបត្ថម្ភាសងសង់ផ្ទះប៉ុណ្ណោះទេ ថែមទាំងបានផ្តល់ជ្រូកពូជចំនួន ៥ ក្បាលសម្រាប់ចិញ្ចឹមទៀតផង។ គ្មានដីផលិត តែផ្តើមពីផ្ទះថ្មី និងហ្វូងជ្រូក ព្រមទាំងដំណើរការថ្មីដើម្បីគ្រួសារអ្នកមីងមានលក្ខណៈឈានឡើងរួចចាកក្រស្ថិរភាពផងដែរ។
ការជំនួយឧបត្ថម្ភសង់ផ្ទះ និងផ្គត់ផ្គង់ជីវភាពរស់នៅសម្រាប់បងប្អូនប្រជាជនកំពុងត្រូវបានបញ្ជាក់ច្បាស់នៅតាមបណ្តាភូមិភាគទូទាំងខេត្តផងដែរ។ ខណៈដែលគោលនយោបាយមានការប៉ះទង្កិចនឹងតម្រូវការ យកប្រជាជនធ្វើជាស្នូល ដំណើរការរួចពីភាពក្រីក្រនៅ Cà Mau ត្រឹមជារឿងរ៉ាវខ្លីប៉ុណ្ណោះទេ ថែមទាំងកំពុងក្លាយជាការផ្លាស់ប្តូរជាសន្សឹមៗ ធានារយៈពេលយូរអង្វែង និងស្ថិភាពទៀតផង៕
Kiều Nương

Truyền hình



Xem thêm bình luận