Thứ ba, 13-10-26 01:25:28
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ពេលដែលសិល្បៈក្លាយជាស្ពានតភ្ជាប់

Báo Cà Mau នៅក្នុងលំហូរនៃការអភិវឌ្ឍវប្បធម៌ សិល្បៈមិនត្រឹមតែជាកន្លែងសម្រាប់ចិញ្ចឹមបំប៉នខាងអារម្មណ៍ និងថែរក្សាអត្តសញ្ញាណជាតិប៉ុណ្ណោះទេ ថែមទាំងជាស្ពានតភ្ជាប់ដ៏សំខាន់មួយសម្រាប់នាំមកនូវគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស ព្រមទាំងក្រឹត្យច្បាប់របស់រដ្ឋឱ្យកាន់តែចូលជិតប្រជាជន។ បណ្តាសិល្បករ Khmer ដែលជាសមាជិកបក្សគ្រប់រូបសុទ្ធសឹងជាអ្នករក្សាព្រលឹងវប្បធម៌ជាតិ និងជាអ្នកឃោសនាផ្សព្វផ្សាយនៅលើរណសិរ្សមនោគមវិជ្ជា និងវប្បធម៌ផងដែរ។

បណ្តាថ្ងៃបុណ្យធំៗរបស់ជនរួមជាតិខ្មែរដែលត្រូវបានក្រុមសិល្បៈខ្មែរចាត់តាំងសម្តែងដើម្បីពង្រីកសាយភាយអំពីលក្ខណៈវប្បធម៌ប្រពៃណី។

រាល់ពេលហ្វឹកហាត់ និងចេញទៅសម្តែងបម្រើតាមមូលដ្ឋាន ឬកម្មវិធីសិល្បៈផ្សេងៗ បណ្តារូបភាពបក្ខជន និងសិល្បករ សិល្បការិនី Khmer តែងខិតខំប្រឹងប្រែងជាមួយកាតព្វកិច្ចជាអ្នកឃោសនាផ្សព្វផ្សាយរបស់ខ្លួនក្លាយជាទម្លាប់ធម្មតាផងដែរ។ ពួកគេមិនត្រឹមតែយកចិត្តទុកដាក់លើបទចម្រៀង របាំ និងតួសម្តែងរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងបង្ហាញនូវសារជាវិជ្ជមានអំពីការកសាងជនបទថ្មី ការពារបរិស្ថាន ផ្លាស់ប្តូរឌីជីថល រក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ សាមគ្គីទូទាំងជនជាតិ និងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមផងដែរ។

សិល្បការិនី Kim Danh នៃក្រុមសិល្បៈ Khmer ខេត្ត Cà Mau បានឱ្យដឹង៖ “ក្នុងនាមអ្នកដែលមានទំនាក់ទំនងដោយផ្ទាល់ជាមួយបងប្អូនជនរួមជាតិ Khmer នៅតាមបណ្តាភូមិភាគជាច្រើន បក្ខជនយើងខ្ញុំគ្រប់រូបសុទ្ធជាអ្នកយល់ច្បាស់ខាងភាសា និងទំនៀមទម្លាប់ប្រពៃណី ព្រមទាំងគោលបំណងប្រាថ្នារបស់មាមីងបងប្អូនទៀតផង។ អាស្រ័យហេតុនេះហើយ ក៏បានជួយធ្វើឱ្យវណ្ណកម្មផ្នែកខាងសិល្បៈប្រកបដោយខ្លឹមសារសម្រាប់ការផ្សព្វផ្សាយឱ្យកាន់តែជិតស្និត ដើម្បីងាយស្រួលទទួលយក និងមានភាពរីករាលដាលកាន់តែស៊ីជម្រៅថែមទៀត”។

ប្រសិនបើកាលពីមុននេះ សកម្មភាពឃោសនាផ្សព្វផ្សាយភាគច្រើនប្រព្រឹត្តឡើងនៅលើឆាក ឬក្នុងរាល់ការសម្តែងតាមភូមិភាគ គឺឥឡូវនេះ បងប្អូនសិល្បករទាំងឡាយក៏ម្ចាស់ការចូលជិតរាល់វេទិកាឌីជីថលយ៉ាងសកម្មផងដែរ ដើម្បីផ្សព្វផ្សាយវប្បធម៌ជនជាតិ និងពង្រីកសាយភាយនូវខ្លឹមសារជាវិជ្ជមានដល់មហាជនឱ្យកាន់តែទូលំទូលាយថែមទៀត។ បណ្តាកម្មវិធីសិល្បៈត្រូវបានថត និងផ្សាយតាមប្រព័ន្ធអ៊ីនធឺណិតនៅលើបណ្តាញផ្សព្វផ្សាយសង្គម ដើម្បី ជួយនាំយកនូវភាសា រូបភាព និងអត្តសញ្ញាណវប្បធម៌ខ្មែរទៅកាន់ទស្សនិកជនកាន់តែច្រើនថែមទៀត។

ឈុតសម្តែងល្ខោនយូកេរឿង "ការពារទឹកដីមាតុភូមិ" សម្តែងដោយសិល្បករ សិល្បការិនីនៃក្រុមសិល្បៈ Khmer ខេត្តកាម៉ាវ។

សិល្បករ Lý Thương នៃក្រុមសិល្បៈ Khmer ខេត្ត Cà Mau បានចែករំលែកថា៖ «យើងខ្ញុំបានប្រើប្រាស់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា៖ TikTok, Zalo និង Facebook ដើម្បីបង្ហោះព័ត៌មានសិល្បៈ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ។ យើងខ្ញុំថែមទាំងបានបង្កើតវីដេអូឃ្លីបណែនាំអំពីពិធីបុណ្យសំខាន់ៗរបស់ Khmer និងថតកម្មវិធីសិល្បៈប្លែកៗ មានទាំងរបាំ និងចម្រៀងដែលសម្បូរទៅដោយវប្បធម៌ជនជាតិទៀតផង»។

សម្រាប់ក្នុងយុគសម័យថ្មី នៅពេលដែលតម្រូវការខាងឃោសនាផ្សព្វផ្សាយកាន់តែខ្ពស់នោះ តួនាទីរបស់បក្ខជន Khmer នៃក្រុមសិល្បៈទាំងឡាយគួរតែត្រូវបានពង្រីកបន្ថែមទៀត។ ជាមួយនឹងទេពកោសល្យខាងវិស័យសិល្បៈ ការលះបង់ និងភាពវៃឆ្លាតខាងនយោបាយផងនោះ ពួកគេគ្រប់រូបកំពុងរួមចំណែកធ្វើឱ្យសិល្បៈក្លាយជាស្ពានតភ្ជាប់នូវឆន្ទៈបក្ស និងទឹកចិត្តប្រជាជន ពង្រីកសាយភាយ និងរក្សាអត្តសញ្ញាណវប្បធម៌ Khmer ក្នុងសហគមន៍ទៀតផង៕

Lam Khánh - Nhật Minh

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។