Thứ tư, 4-11-26 00:04:53
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

រួមដំណើរជាមួយអ្នកក្រ

Báo Cà Mau ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

កម្មវិធីផ្តល់អំណោយសប្បុរសធម៌នេះត្រូវបានរៀបចំឡើងដោយគ្លីនិកពហុជំនាញ  មិញឌឹក សហការជាមួយវត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ។

រយៈពេលកន្លងមក​ មានអង្គមហាជន និងបុគ្គលជាច្រើនបានរួមដំណើរជាមួយអ្នកក្រីក្រតាមរយៈសកម្មភាពជាក់ស្តែងក្នុងការងារសប្បុរសធម៌ ដោយផ្តល់ការឧបត្ថម្ភទាន់ពេលវេលាដល់គ្រួសារជួបលំបាកក្នុងសង្គម។ ជាពិសេសក្នុងរដូវបុណ្យ Vu Lan (ថ្ងៃ ១៥ កើត ពេញបូរមី ខែស្រាឍ) ការងារសប្បុរសធម៌ក៏បានសាភាយនូវសេចក្តីស្រឡាញ់ទូទាំងសហគមន៍។

តួយ៉ាងដូចកាលថ្មីៗនេះ គ្លីនិកពហុជំនាញ Minh Đức នៅសង្កាត់ Hoà Thành បានសហការជាមួយវត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ បានរៀបចំកម្មវិធីជូនអំណោយចំនួន ៧០ ចំណែកដល់អ្នកក្រីក្រ និងមាមីងបងប្អូនជួបលំបាក សម្រាប់អំណោយមួយចំណែកសរុបតម្លៃជាទឹកប្រាក់ប្រមាណជិត ៣០០ ពាន់ដុង។

ក្តីសប្បាយរីករាយសម្រាប់កុមារដែលគ្រួសារមានជីវភាពជួបលំបាក។

លោកស្រី Nguyễn Thị Ba ​​តំណាងឱ្យគ្លីនិកពហុជំនាញ Minh Đức បានចែករំលែកថា៖ «ទោះបីជាអំណោយមិនមានតម្លៃសម្ភារៈច្រើនក៏ដោយ ក៏វាមានភាពពេញលេញដោយក្តីស្រលាញ់ ចែករំលែក និងការលើកទឹកចិត្តដ៏ស្មោះស្ម័គ្របំផុតដែលបានផ្ញើទៅកាន់បងប្អូនប្រជាជន។ យើងខ្ញុំសង្ឃឹមថា នេះនឹងក្លាយជាប្រភពនៃកម្លាំងចិត្ត ជួយអ្នករាល់គ្នាកាត់បន្ថយការលំបាក និងផ្តល់ឱ្យពួកគេនូវការលើកទឹកចិត្តបន្ថែមទៀតដើម្បីខិតខំក្នុងដំណើរជីវិតរបស់ខ្លួន»។

រាល់អំណោយមួយចំណែកៗនាំមកនូវទំនុកចិត្ត និងក្តីសង្ឃឹមដល់អ្នកដែលជួបលំបាក បង្កើនភាពស្រស់ស្អាតនៃទឹកចិត្តមនុស្សធម៌សម្រាប់សហគមន៍ផងដែរ។

ព្រះតេជគុណ Hữu Nhiều ព្រះចៅអធិការវត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) មានសង្ឃដីការថា៖ “សកម្មភាពដ៏ថ្លៃថ្នូ និងប្រកបដោយអត្ថន័យនៃអ្នកមានគុណធម៌ និងសប្បុរសជន ជួយមាមីងក្រីក្រឱ្យកាន់តែមានទំនុកចិត្តក្នុងការខិតខំឈានឡើង បង្កើនភាពស្រស់ស្អាតនៃទឹកចិត្តមនុស្សធម៌សម្រាប់សហគមន៍ រួមចំណែកជាវិជ្ជមានដល់គោលដៅសុខុមាលភាពសង្គមនៅក្នុងតំបន់”។

នេះមិនត្រឹមតែជាសកម្មភាពជាក់ស្តែងនៃការឧបត្ថម្ភខាងសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបញ្ជាក់ពីសាមគ្គីភាពរបស់សហគមន៍ជាមួយអ្នកដែលស្ថិតក្នុងកាលៈទេសៈងាយរងគ្រោះផងដែរ៕

Danh Điệp

 

បង្កើនប្រាក់ចំណូលពីទម្រង់ដាំពុទ្រាក្រហមតាមភ្លឺស្រះចិញ្ចឹមបង្គារ

ឆ្លៀតយកផ្ទៃដីចម្ការចម្រុះលើភ្លឺស្រែបង្គាដើម្បីដាំពុទ្រាក្រហម បង ង្វៀនវៀតទៀន  នៅភូមិលេខ ៣ ឃុំដុងហាយ បានកសាងទម្រង់ផលិតកម្មដែលនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចជាជំហានៗ បើកចេញនូវទិសដៅទាញយកផលពីដីធ្លីកាន់តែមានប្រសិទ្ធភាពសម្រាប់កសិករ។

ផ្ដើមអាជីពពីការធ្វើសណ្ដែកបណ្ដុះស្អាត

ចាប់ពីធុងសណ្ដែកបណ្ដុះប៉ុន្មានធុងដើរលក់ចល័ត បង Hữu Vẹn នៅភូមិ Đường Đào ឃុំ Hồ Thị Kỷ សន្សឹមៗបង្កើតបានជាមូលដ្ឋានផលិតសណ្ដែកបណ្ដុះ ដែលមានទីផ្សារលក់ចេញយ៉ាងលំនឹងផងដែរ។ មិនត្រឹមតែបង្កើតប្រភពចំណូលចិញ្ចឹមគ្រួសារប៉ុណ្ណោះទេ បងថែមទាំងមានបំណងនាំយកផលិតផលសណ្ដែកបណ្ដុះស្អាត និងមានសុវត្ថិភាព ទៅដល់ប្រជាជនជាច្រើននៅក្នុងភូមិភាគទៀតផង។

ធ្វើមានផ្តើមពីទម្រង់ចិញ្ចឹមសត្វចម្រុះ

ដោយភាពឧស្សាហ៍ព្យាយាម អត់ធ្មត់ និងស្មារតីសង្វាតរៀនសូត្រ លោក Danh Sil នៅភូមិ Ninh Thạnh Tây ឃុំ Ninh Thạnh Lợi ក៏មានលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារជាសន្សឹមៗ ពីទម្រង់ចិញ្ចឹមសត្វចម្រុះ។ ជាមួយសត្វប្រមាជាង ២០០ ក្បាល ជ្រូកមេ ៧ ក្បាល និងទម្រង់ចិញ្ចឹមចាន់ល្មម គ្រួសារលោកមានចំណូលជាង ៣០០ លានដុងក្នុងមួយឆ្នាំៗផងដែរ។ មិនត្រឹមតែយកចិត្តទុកដាក់អភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ លោកថែមទាំងចិញ្ចឹមបីបាច់កូន ២ នាក់ឱ្យធំដឹងក្តី មានការងារធ្វើនឹងនរ សាងជីវភាពគ្រួសារធូរធារ សុភមង្គល។

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។