Thứ bảy, 31-10-26 17:42:58
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ផ្ដើមអាជីពពីការធ្វើសណ្ដែកបណ្ដុះស្អាត

Báo Cà Mau ចាប់ពីធុងសណ្ដែកបណ្ដុះប៉ុន្មានធុងដើរលក់ចល័ត បង Hữu Vẹn នៅភូមិ Đường Đào ឃុំ Hồ Thị Kỷ សន្សឹមៗបង្កើតបានជាមូលដ្ឋានផលិតសណ្ដែកបណ្ដុះ ដែលមានទីផ្សារលក់ចេញយ៉ាងលំនឹងផងដែរ។ មិនត្រឹមតែបង្កើតប្រភពចំណូលចិញ្ចឹមគ្រួសារប៉ុណ្ណោះទេ បងថែមទាំងមានបំណងនាំយកផលិតផលសណ្ដែកបណ្ដុះស្អាត និងមានសុវត្ថិភាព ទៅដល់ប្រជាជនជាច្រើននៅក្នុងភូមិភាគទៀតផង។

កន្លែងលាងសណ្ដែកបណ្ដុះនៅផ្ទះរបស់បង Hữu Vẹn គឺដោយប្រពន្ធរបស់បង និងពលករទទួលបន្ទុក។

ចាប់ផ្ដើមធ្វើសណ្ដែកបណ្ដុះតាំងពីឆ្នាំ ២០២០ ក្នុងថ្ងៃដំបូងៗ បងធ្វើដោយចំនួនតិចតួចប៉ុណ្ណោះ រួចយកទៅដើរលក់ដោយខ្លួនឯង។ ដោយសារមិនទាន់មានបទពិសោធន៍ច្រើន បងក៏ឆ្លៀតធ្វើផងរៀនបទពិសោធផង ស្វែងរកទៅកាន់អ្នកដែលមានរបរធ្វើសណ្ដែកបណ្ដុះយូរឆ្នាំ តាមរៀនសូត្រពីម៉ូយធំៗ ដើម្បីចេះពីរបៀបផលិត និងស្វែងរកទីផ្សារលក់ចេញផងដែរ។

មកទល់ពេលនេះ ជារៀងរាល់ថ្ងៃ បងផលិត និងលក់សណ្ដែកបណ្ដុះបានប្រហែល ២០០ គីឡូក្រាម ក្នុងតម្លៃលក់ប្រមាណ ៨.០០០ ដុង/គីឡូក្រាម។ តាមសម្ដីបង Vẹn ដំណាក់កាលលំបាកបំផុតគឺការហាល និងផ្អាប់សណ្ដែក។ ត្រូវចំណាយពេលប្រហែល ៧-៨ ថ្ងៃ ទើបអាចដាក់សណ្ដែកចូលធុង ដើម្បីកាត់បន្ថយការខូចខាត ហើយជារៀងរាល់ថ្ងៃត្រូវស្រោចទឹកពី ៤ ដល់ ៥ ដងផងដែរ។

ក្រោយពីទូទាត់រាល់ការចំណាយដូចជា៖ ថ្លៃទិញសណ្ដែក កម្លាំងពលកម្ម អគ្គិសនី និងទឹក ជារៀងរាល់ខែ គ្រួសារបងសល់ប្រាក់ប្រមាណ ៧-៨ លានដុង។ ប្រភពចំណូលនោះមិនសូវច្រើនប៉ុន្មានទេ ប៉ុន្តែចំពោះបង Vẹn នេះគឺជាសមិទ្ធផលដ៏មានតម្លៃ ដែលកើតចេញពីការងារដោយខ្លួនឯងបានកសាងឡើង។

«ការធ្វើសណ្ដែកបណ្ដុះផ្ដល់ប្រាក់ចំណូលលំនឹង អាចផ្គត់ផ្គង់ជីវភាពគ្រួសារបាន។ អ្វីដែលសំខាន់ជាងនោះ មុខរបរនេះបានជួយឱ្យខ្ញុំមានលក្ខណៈនៅក្បែរប្រពន្ធកូន មិនបាច់ចំណាកស្រុកទៅធ្វើការឆ្ងាយនោះទេ» បង Hữu Vẹn រៀបរាប់។

ដើម្បីទទួលបានដូចសព្វថ្ងៃនេះ ដំណើរការរបស់បង Vẹn មិនមែនសុទ្ធតែរលូនស្រួលនោះទេ។ កាលពីបណ្ដុះលើកដំបូងក៏មានការទទួលបរាជ័យ បងស្ទើរតែត្រូវបោះបង់ចោលទាំងអស់។ មានពេលខ្លះ បងត្រូវចំណាយអស់ជាង ២០ លានដុង ដើម្បីចាប់ផ្ដើមធ្វើឡើងវិញ។ ប៉ុន្តែ ជំនួសឱ្យការបោះបង់ចោល បងនៅតែបន្តស្វែងយល់ កែសម្រួលវិធីធ្វើ និងព្យាយាមតស៊ូជាមួយមុខរបរនេះ។ ពីមុខរបរមួយដែលដំបូងឡើយគ្រាន់តែធ្វើ «លេងៗ» សន្សឹមៗក៏បានក្លាយជាមុខរបរចិញ្ចឹមជីវិតដ៏សំខាន់របស់គ្រួសារផងដែរ។

បង Hữu Vẹn ឱ្យដឹងថា៖ ធ្លាប់បានធ្វើបរាជ័យជាច្រើនលើក ទើបទទួលបានផលិតផលសម្រេចដូចពេលនេះ។

អ្វីដែលបង Vẹn តែងបារម្ភព្រួយចិត្ត គឺធ្វើដូចម្ដេចដើម្បីរក្សាបាននូវគុណភាពផលិតផល។ ចំពោះបង សណ្ដែកបណ្ដុះគឺជាម្ហូបអាហារដ៏សាមញ្ញ និងធ្លាប់ស្គាល់ក្នុងគ្រួសារនីមួយៗ ហេតុដូច្នេះហើយ អ្នកផលិតកាន់តែត្រូវលើកកម្ពស់សុវត្ថិភាព និងសុខភាពរបស់អ្នកប្រើប្រាស់ជាចម្បង។

«ខ្ញុំចង់នាំយកមុខទំនិញសណ្ដែកបណ្ដុះស្អាត ទៅដល់ដៃអ្នកប្រើប្រាស់ឱ្យបានច្រើនថែមទៀត។ ទោះបីជាទីផ្សារមានមូលដ្ឋានផលិតសណ្ដែកបណ្ដុះច្រើន និងការប្រកួតប្រជែងខ្ពស់ក៏ដោយ ប៉ុន្តែខ្ញុំនៅតែប្រកាន់ខ្ជាប់នូវគោលការណ៍ផលិតផលត្រូវតែធានាសុវត្ថិភាព» បង Hữu Vẹn ចែករំលែក។

មិនទាន់គិតគូរខ្លាំងដល់ការពង្រីកទ្រង់ទ្រាយធំឡើយ បង Vẹn យល់ឃើញថា ចំពោះមុខនេះ ធ្វើសណ្ដែកបណ្ដុះល្មមផ្គត់ផ្គង់គ្រួសារគឺជារឿងគួរឱ្យត្រេកអរទៅហើយ។ ផ្តើមចេញពីការងារតូចតាចនេះ បងក៏សង្ឃឹមថានឹងបង្កើតបាននូវជំនឿទុកចិត្តពីបងប្អូន Khmer ក្នុងតំបន់ ហើយត្រៀមខ្លួនជាស្រេចដើម្បីចែករំលែកបទពិសោធន៍ដល់យុវជនណាដែលមានបំណងចង់រៀនមុខរបរនេះផងដែរ៕

Lam Khánh - Tiến Luận

 

 

 

ផ្ដើមអាជីពពីការធ្វើសណ្ដែកបណ្ដុះស្អាត

ចាប់ពីធុងសណ្ដែកបណ្ដុះប៉ុន្មានធុងដើរលក់ចល័ត បង Hữu Vẹn នៅភូមិ Đường Đào ឃុំ Hồ Thị Kỷ សន្សឹមៗបង្កើតបានជាមូលដ្ឋានផលិតសណ្ដែកបណ្ដុះ ដែលមានទីផ្សារលក់ចេញយ៉ាងលំនឹងផងដែរ។ មិនត្រឹមតែបង្កើតប្រភពចំណូលចិញ្ចឹមគ្រួសារប៉ុណ្ណោះទេ បងថែមទាំងមានបំណងនាំយកផលិតផលសណ្ដែកបណ្ដុះស្អាត និងមានសុវត្ថិភាព ទៅដល់ប្រជាជនជាច្រើននៅក្នុងភូមិភាគទៀតផង។

ធ្វើមានផ្តើមពីទម្រង់ចិញ្ចឹមសត្វចម្រុះ

ដោយភាពឧស្សាហ៍ព្យាយាម អត់ធ្មត់ និងស្មារតីសង្វាតរៀនសូត្រ លោក Danh Sil នៅភូមិ Ninh Thạnh Tây ឃុំ Ninh Thạnh Lợi ក៏មានលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារជាសន្សឹមៗ ពីទម្រង់ចិញ្ចឹមសត្វចម្រុះ។ ជាមួយសត្វប្រមាជាង ២០០ ក្បាល ជ្រូកមេ ៧ ក្បាល និងទម្រង់ចិញ្ចឹមចាន់ល្មម គ្រួសារលោកមានចំណូលជាង ៣០០ លានដុងក្នុងមួយឆ្នាំៗផងដែរ។ មិនត្រឹមតែយកចិត្តទុកដាក់អភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ លោកថែមទាំងចិញ្ចឹមបីបាច់កូន ២ នាក់ឱ្យធំដឹងក្តី មានការងារធ្វើនឹងនរ សាងជីវភាពគ្រួសារធូរធារ សុភមង្គល។

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។