Thứ năm, 29-10-26 13:57:04
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ធ្វើមានផ្តើមពីទម្រង់ចិញ្ចឹមសត្វចម្រុះ

Báo Cà Mau ដោយភាពឧស្សាហ៍ព្យាយាម អត់ធ្មត់ និងស្មារតីសង្វាតរៀនសូត្រ លោក Danh Sil នៅភូមិ Ninh Thạnh Tây ឃុំ Ninh Thạnh Lợi ក៏មានលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារជាសន្សឹមៗ ពីទម្រង់ចិញ្ចឹមសត្វចម្រុះ។ ជាមួយសត្វប្រមាជាង ២០០ ក្បាល ជ្រូកមេ ៧ ក្បាល និងទម្រង់ចិញ្ចឹមចាន់ល្មម គ្រួសារលោកមានចំណូលជាង ៣០០ លានដុងក្នុងមួយឆ្នាំៗផងដែរ។ មិនត្រឹមតែយកចិត្តទុកដាក់អភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ លោកថែមទាំងចិញ្ចឹមបីបាច់កូន ២ នាក់ឱ្យធំដឹងក្តី មានការងារធ្វើនឹងនរ សាងជីវភាពគ្រួសារធូរធារ សុភមង្គល។

 

បច្ចុប្បន្ន គ្រួសារលោក Danh Sil ចិញ្ចឹមសត្វប្រមាពូជ និងលក់សាច់ប្រមាណជាង ២០០ ក្បាល។

ផ្តើមចេញពីបំណងចង់កែលម្អជីវភាព លើកកម្ពស់ប្រាក់ចំណូលសម្រាប់គ្រួសារ លោក Danh Sil តែងសកម្មសិក្សាស្រាវជ្រាវ ដកស្រង់បទពិសោធន៍ និងជ្រើសរើសពូជសត្វចិញ្ចឹមដែលសមស្របនឹងលក្ខណៈជាក់ស្តែង។ ដោយគិតថា ត្រូវតែអត់ធ្មត់ពលកម្ម ម្ចាស់ការស្វែងរកទិសដៅផលិតថ្មីដើម្បីបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច លោកបានក្លាហានអភិវឌ្ឍទម្រង់ចិញ្ចឹមសត្វរួមផ្សំជាច្រើនមុខ បង្កើតប្រភពចំណូលលំនឹងជាបណ្តើរៗទៀតផង។

ការរួមផ្សំសត្វចិញ្ចឹមជាច្រើនប្រភេទ ក៏បានជួយឱ្យគ្រួសារធ្វើពិពិធកម្មសកម្មភាពផលិត ទាញយកផលប្រយោជន៍ពីលក្ខណៈដែលមានស្រាប់ និងបង្កើតឱកាសបន្ថែមសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច។ ក្នុងដំណើរការចិញ្ចឹម លោកតែងយកចិត្តទុកដាក់ថែទាំ តាមដានការធំធាត់របស់សត្វចិញ្ចឹម សន្សំបទពិសោធន៍ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការផលិត។

អាស្រ័យដោយភាពឧស្សាហ៍ព្យាយាម អត់ធ្មត់ និងខ្ជាប់ខ្ជួនក្នុងពលកម្ម បណ្តាទម្រង់ចិញ្ចឹមសត្វក៏បាននាំមកជូនគ្រួសារលោកនូវប្រភពចំណូលប្រកបដោយស្ថិរភាព។ លទ្ធផលនេះបង្ហាញឱ្យឃើញពីស្មារតីម្ចាស់ការ ឆន្ទៈឈានឡើង និងការប្តេជ្ញាចិត្តអភិវឌ្ឍសេដ្ឋកិច្ចដោយកម្លាំងពលកម្មផ្ទាល់ខ្លួនរបស់កសិករ។

លោក Nguyễn Thanh Phận អនុប្រធានការិយាល័យផ្នែកសេដ្ឋកិច្ចឃុំ Ninh Thạnh Lợi ចាត់ទុកថា នេះគឺជាទិសដៅអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារគួរឱ្យកត់សម្គាល់។ ការរួមផ្សំចិញ្ចឹមសត្វប្រមា ជ្រូកមេ និងពស់ចាន់ល្មម បានរួមចំណែកធ្វើពិពិធកម្មសត្វចិញ្ចឹម លើកកម្ពស់ប្រាក់ចំណូល។ ស្មារតីឧស្សាហ៍ព្យាយាម អត់ធ្មត់ ក្លាហានស្វែងរកទិសដៅផលិតរបស់លោក Danh Sil គឺជាបទពិសោធន៍ដ៏ល្អសម្រាប់បងប្អូនកសិករនៅភូមិភាគពិគ្រោះ ស្វែងយល់ និងរៀនសូត្រតាម ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។

 ប្តីប្រពន្ធលោក Sil ចិញ្ចឹមជ្រូកមេអស់រយៈជាង ១០ ឆ្នាំមកនេះ បង្កើតបានប្រភពចំណូលលំនឹងដើម្បីចិញ្ចឹមកូនៗរៀនសូត្រឱ្យមានចំណេះដឹងជ្រៅជ្រះ។

មិនត្រឹមតែយកចិត្តទុកដាក់លើការពលកម្មផលិតប៉ុណ្ណោះទេ លោក Danh Sil ថែមទាំងបានលះបង់កម្លាំងកាយចិត្តជាច្រើនដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ជាពិសេសគឺការរៀនសូត្រ និងការធំដឹងក្តីរបស់កូនៗ។ សេចក្តីសប្បាយរីករាយដ៏ធំធេងរបស់ប្តីប្រពន្ធលោក គឺកូនទាំង ២ នាក់សុទ្ធតែបានធំដឹងក្តី និងមានការងារធ្វើនឹងនេល្អទៀតផង។ បច្ចុប្បន្ន ម្នាក់ជាគ្រូបង្រៀន ហើយម្នាក់ទៀតបម្រើការងារក្នុងជួរកម្លាំងនគរបាលផងដែរ។ នេះជាសមិទ្ធផលគួរជាទីមោទនៈ ក្រោយពីដំណើរការចិញ្ចឹមបីបាច់ ថែទាំ និងតម្រង់ទិសដល់កូនៗ។ ភាពជោគជ័យរបស់កូនៗ គឺជាប្រភពលើកទឹកចិត្តដើម្បីឱ្យលោកបន្តការងារពលកម្ម អភិវឌ្ឍផលិត សាងជីវភាពគ្រួសារឱ្យកាន់តែសម្បូរសប្បាយថែមទៀត។

ជាមួយនឹងការខិតខំប្រឹងប្រែងពលកម្មផលិត និងសាងជីវភាពគ្រួសារ លោក Danh Sil គឺជាកសិករឧស្សាហ៍ព្យាយាម អត់ធ្មត់ម្នាក់ ចេះឈានឡើងធ្វើមានដោយសុចរិត រួមចំណែកកសាងមាតុភូមិ Ninh Thạnh Lợi ឱ្យកាន់តែរីកចម្រើនប្រសើរឡើង៕

Loan Phương

 

 

 

ធ្វើមានផ្តើមពីទម្រង់ចិញ្ចឹមសត្វចម្រុះ

ដោយភាពឧស្សាហ៍ព្យាយាម អត់ធ្មត់ និងស្មារតីសង្វាតរៀនសូត្រ លោក Danh Sil នៅភូមិ Ninh Thạnh Tây ឃុំ Ninh Thạnh Lợi ក៏មានលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារជាសន្សឹមៗ ពីទម្រង់ចិញ្ចឹមសត្វចម្រុះ។ ជាមួយសត្វប្រមាជាង ២០០ ក្បាល ជ្រូកមេ ៧ ក្បាល និងទម្រង់ចិញ្ចឹមចាន់ល្មម គ្រួសារលោកមានចំណូលជាង ៣០០ លានដុងក្នុងមួយឆ្នាំៗផងដែរ។ មិនត្រឹមតែយកចិត្តទុកដាក់អភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ លោកថែមទាំងចិញ្ចឹមបីបាច់កូន ២ នាក់ឱ្យធំដឹងក្តី មានការងារធ្វើនឹងនរ សាងជីវភាពគ្រួសារធូរធារ សុភមង្គល។

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។