សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។
លោក Huỳnh Hảnh លេខាគណៈកម្មាធិការបក្សឃុំ Tân Lộc ជូនអាហារូបករណ៍ដល់សិស្សដែលមានជីវភាពជួបលំបាកនៅសាលាអនុវិទ្យាល័យ Tân Lộc។
សម្រាប់ Thạch Hữu Thảo ជាសិស្សថ្នាក់ទី 9A1 នៅសាលាអនុវិទ្យាល័យ Tân Lộc ផ្លូវទៅសាលារៀនមិនដែលរលូនប្រកបដោយភាពងាយស្រួលនោះទេ។ ឪពុកម្តាយបានលែងលះគ្នា ហើយប្អូន Lộc រស់នៅជាមួយម្តាយ និងប្អូនប្រុសរបស់ម្នាកទៀតដែលកំពុងរៀនថ្នាក់ទី ៥។ ម្តាយប្អូនគាត់តស៊ូតែម្នាក់ឯងដើម្បីមើលថែ ២ នាក់បងប្អូនដោយក្តីលំបាក។
ការលំបាកមិនបានរារាំង Lộc នោះទេ។ អស់រយៈពេល ៨ ឆ្នាំជាប់ៗគ្នា គាត់ទទួលបានគិត្តិនាមជាសិស្សពូកែ។ ចូលដល់ឆ្នាំចុងក្រោយនៃអនុវិទ្យាល័យ ការគាំទ្រពីសាលានៅតែបន្តជំរុញទឹកចិត្តប្អូនឱ្យខិតខំបន្តការសិក្សារបស់ខ្លួនដោយទំនុកចិត្ត។
«ដោយសារតែគ្រួសារប្អូនកំពុងប្រឈមមុខនឹងស្ថានភាពលំបាក សាលាតែងតែផ្តល់ការឧបត្ថម្ភផ្នែកសម្ភារៈ និងសីលធម៌ជាប្រចាំ។ ឆ្នាំសិក្សាថ្មីនេះ ប្អូនក៏បានទទួលអាហារូបករណ៍ផងដែរ។ ប្អូនពិតជារីករាយ និងមានមោទនភាពណាស់។ ប្អូនសន្យាថានឹងខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការសិក្សារៀនសូត្ររបស់ខ្លួន» លោក Lộc ចែករំលែក។
នៅសាលាអនុវិទ្យាល័យ Tân Lộc មានសិស្សជាច្រើនដែលស្ថិតក្នុងគ្រួសារក្រីក្រ និងប្រកៀកបន្ទាត់ក្រ ព្រមទាំងអ្នកដែលបាត់បង់ឪពុកម្តាយ ក្មេងកំព្រា រួមទាំងកុមារ Khmer មួយចំនួនផងដែរ។ បណ្តាអំណោយដើមឆ្នាំសិក្សាអាចគ្រាន់តែជាសៀវភៅកត់ត្រាមួយចំនួន សៀវភៅសិក្សា ឬសម្លៀកបំពាក់មួយឈុតប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត វាគឺជាការគាំទ្រដ៏ជាក់ស្តែងមួយ។ សំខាន់ជាងទៀត នៅពីក្រោយអំណោយទាំងនេះគឺការថែទាំ និងការលើកទឹកចិត្តពីគ្រូបង្រៀនផងដែរ។

លោកស្រី Đinh Thị Mừng ប្រធានគណៈកម្មាធិការប្រជាជនឃុំ Tân Lộc ជូនអាហសរូបករណ៍ដល់សិស្ស Khmer ក្រីក្រ ក្នុងនោះមានប្អូន Vĩnh Cẩm Ly ជាសិស្សថ្នាក់ទី 9 A2 (ឆ្វេងបង្អស់)។
នៅឃុំ Tân Lộc ការយកចិត្តទុកដាក់ដល់វិស័យសិក្សាអប់រំបានបញ្ជាក់ថាជាភារកិច្ចដ៏ចម្បងមួយផងដែរ។ មុនពេលចាប់ផ្តើមឆ្នាំសិក្សាថ្មី រដ្ឋអំណាចភូមិភាគក៏បានធ្វើការពិនិត្យឡើងវិញនូវបញ្ជីសិស្សក្រីក្រ និងប្រកៀកបន្ទាត់ក្រ ក្មេងអនាថា ពិការ និងអ្នកដែលប្រឈមនឹងការបោះបង់សិក្សា។ ក្នុងពេលជាមួយគ្នានេះ ពួកគេលើកកម្ពស់ចលនាសង្គមដើម្បីបំពេញបន្ថែមនូវប្រភពធនធានបន្តទៀត។
លោកស្រី Đinh Thị Mừng ប្រធានគណៈកម្មាធិការប្រជាជនឃុំ Tân Lộc បានមានប្រសាសន៍ថា៖ “ឃុំបានកៀរគរថវិកាប្រមាណជិត ៤០០ លានដុង ដើម្បីគាំទ្រដល់សិស្សក្រីក្រ និងប្រកៀកបន្ទាត់ក្រ គ្រួសារជួបលំបាក កុមារកំព្រា និងពិការ។ ឃុំក៏បានបង្កើតក្រុមការងារដើម្បីទៅសួរសុខទុក្ខសិស្សដែលមានហានិភ័យនៃការបោះបង់ការសិក្សា និងផ្តល់ឧបត្ថម្ភផ្នែកថវិកា ដំបូង ដើម្បីជួយពួកគេជម្នះលើការលំបាក”។
បង្កលក្ខណៈដើម្បីរៀនអក្សរដល់កុមារទាំងឡាយនាពេលសព្វថ្ងៃនេះ មិនត្រឹមតែជាការជួយពួកគេជម្នះលើការលំបាកភ្លាមៗចំពោះមុខប៉ុណ្ណោះទេ ថែមទាំងជាការផ្តល់ឱ្យពួកគេនូវឱកាសដើម្បីបោះជំហានទៅមុខដោយទំនុកចិត្តឆ្ពោះទៅអនាគតជាមួយនឹងចំណេះដឹង និងឆន្ទៈផងដែរ៕
Lam Khánh - Tiến Luận

Truyền hình



Xem thêm bình luận