ប៉ុន្មានឆ្នាំកន្លងមក ការយកចិត្តទុកដាក់ចំពោះអ្នកធ្វើសង្គ្រាមតស៊ូដែលឆ្លងជាតិពុលគីមី ព្រមទាំងសាច់ញាតិ គឺតែងត្រូវបានបក្ស និងរដ្ឋយើងយកចិត្តទុកដាក់ជាប្រចាំ។ គោលនយោបាយជាក់ស្តែងជាច្រើនត្រូវបានដាក់ចេញទាន់ពេលវេលា ដូចជា៖ ប្រាក់ឧបត្ថម្ភប្រចាំខែ ផ្តល់ប័ណ្ណធានារ៉ាប់រងសុខភាព អាទិភាពក្នុងការបុលប្រាក់។ល។ ជាពិសេស ខេត្តបាន ចលនាសាងសង់ផ្ទះចំនួន ១.០៦៩ ខ្នងជូនគ្រួសារក្រ គ្រួសារប្រកៀកក្រ និងកូនបង្កើតរបស់អ្នកឆ្លងជាតិពុលគីមី ជាមួយនឹងថវិកាសរុបជាង ៨០ ពាន់លានដុង)។ គោលនយោបាយទាំងនេះមិនត្រឹមតែជួយឧបត្ថម្ភផ្នែកសម្ភារៈប៉ុណ្ណោះទេ ថែមទាំងបង្កើនទំនុកចិត្ត ជួយជនរងគ្រោះជាតិពុលពណ៌លឿងទុំ មានលក្ខណៈឈានឡើងដើម្បីស្ថិរភាពជីវភាពរស់នៅ។

លោក ង្វៀនវុំាងហុំាង (ស្តាំបំផុត) អនុប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងហ៊ឹង អញ្ជើញសួរសុខទុក្ខ និងជូនពរអ្នកមីង ង្វៀនស្វឹនលីវ ដែលទទួលបានផ្ទះថ្មី។
ឃុំតឹនហឹង បច្ចុប្បន្នមានករណីឆ្លងជាតិពុលគីមីចំនួន ៧៨ករណី ដែលកំពុងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ។ ក្នុងពេលនេះ ឃុំត្រូវបានថ្នាក់លើឧបត្ថម្ភសាងសង់ផ្ទះថ្មីចំនួន ១០ខ្នង ជូនដល់គោលដៅអ្នកឆ្លងជាតិពុលគីមី។
លោក ង្វៀនវាុំងហុំាង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងហឹង ឱ្យដឹង៖ “ក្រៅពីប្រាក់ឧបត្ថម្ភសម្រាប់ករណីឆ្លងជាតិពុលគីមី ភូមិភាគថែមទាំងមមាញឹកផ្សព្វផ្សាយទម្រង់អភិវឌ្ឍន៍សេដ្ឋកិច្ច ចែកអំណោយក្នុងឱកាសបុណ្យទានជាដើមទៀតផង។ ក្នុងនោះ ផ្ទះថ្មីចំនួន ១០ខ្នង តាមស្តង់ដារ ៣ រឹង៖ គ្រឹះរឹង ជញ្ជាំងរឹង ដំបូលរឹង ជាអំណោយដ៏មានអត្ថន័យ ជួយឱ្យគ្រួសារដែលឆ្លងជាតិពុលគីមីមានជីវភាពរស់នៅប្រកបដោយស្ថិរភាព”។
កើតមកមានដៃខាងឆ្វេងពិការ កម្លាំងខ្សោយដោយសារផលវិបាកជាតិពុលពណ៌លឿងទុំពីឪពុកម្តាយ អ្នកមីង ដូធីរើក នៅភូមិកៃកឹម ឃុំតឹនហឹង មិនអាចពរពាយការងារស្រែចម្ការបានឡើយ។ ចាប់តាំងពីឆ្នាំ ២០០០ មក អ្នកមីងត្រូវបានរដ្ឋអំណាចភូមិភាគជួយឧបត្ថម្ភបំពេញសំណុំបែបបទដើម្បីទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ និងទទួលបានប័ណ្ណធានារ៉ាប់រងសុខភាពទៀតផង។ ក្នុងវ័យចាស់ជរា ប្រាក់ឧបត្ថម្ភជិត ៣ លានដុងក្នុងមួយខែ គឺជាប្រភពជីវិតដ៏សំខាន់របស់អ្នកមីង។ ក្តីរីករាយជាទ្វេដងខណៈពេលថ្មីៗនេះ អ្នកមីងរើក ត្រូវបានជូនផ្ទះថ្មីដ៏រឹងមាំមួយខ្នង លុបបំបាត់ក្តីបារម្ភក្នុងរដូវព្យុះភ្លៀងទៀតផង។

លោក ង្វៀនវុំាងហុំាង (ទីពីរពីឆ្វេង) អនុប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងហឹង ព្រមទាំងកម្មាភិបាលឃុំ បានអញ្ជើញចុះសួរសុខទុក្ខគ្រួសារជនរងគ្រោះដោយជាតិពុលពណ៌លឿងទុំនៅលើភូមិសាស្ត្រឃុំតឹងហឹង។
អ្នកមីង ដូធីរើក បានបង្ហាញពីអារម្មណ៍របស់ខ្លួនថា៖ “ពីមុននៅលក់ដូរនំចំណីកំប៊ិចកំប៉ុកឱ្យសិស្សសាលា ឥឡូវខ្លួនក៏ចាស់ណាស់ដែរធ្វើលែងរួចទៀតហើយ។ ដោយសារតែទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែរបស់រដ្ឋ និងជូនផ្ទះថ្មីដ៏រឹងមាំ ខ្ញុំសប្បាយចិត្ត និងដឹងគុណជាខ្លាំងណាស់ផងដែរ”។
ផ្ទះថ្មីដ៏ស្រស់ស្អាតនិងធំទូលាយ មិនត្រឹមតែជាកន្លែងជ្រកភ្លៀងជ្រកកំដៅថ្ងៃប៉ុណ្ណោះទេ ថែមទាំងជាទីពំនឹងដ៏កក់ក្តៅ និងពោរពេញដោយអត្ថន័យសប្បុរសធម៌ទៀតផង។ ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយអនុគ្រោះ មិនត្រឹមតែរួមចំណែកលើកទឹកចិត្តកាត់បន្ថយភាពលំបាក និងការឈឺចាប់ដែលបន្សល់ទុកដោយសារផលវិបាកនៃសម័យសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ពីការរួមដំណើរ និងការដឹងគុណយ៉ាងជ្រាលជ្រៅរបស់បក្ស រដ្ឋ និងសហគមន៍ ចំពោះបណ្តាគ្រប់ជំនាន់ដែលបានពលីកម្មដើម្បីសន្តិភាព ឯករាជ្យភាព និងសេរីភាពនៃទឹកដីមាតុភូមិទៀតផង៕
អត្ថបទនិងរូប៖ ធ្វីលៀន - យ្វីផុង

Truyền hình



Xem thêm bình luận