Chủ nhật, 4-10-26 14:58:24
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

Báo Cà Mau ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ប្អូនៗមានភាពកក់ក្តៅខណៈពេលបានចូលរួមកម្មវិធី “រាត្រីពេញបូណ៌មី”។

រដូវបុណ្យសែនព្រះខែឆ្នាំនេះ មានបងស្រីទាំង ២ រូបគឺ Võ Xuân Liễu, Võ Xuân Thuỳ នៅសង្កាត់ Bạc Liêu បានបន្តសហការជាមួយសម្ព័ន្ធយុវជនឃុំ Gành Hào បានជូននំសែនព្រះខែចំនួន ១០០ នំ និងគោមចំនួន ១០០ ដល់កុមារនៅតំបន់មាត់សមុទ្រ។ នេះជាសកម្មភាពសប្បុរសធម៌ប្រចាំឆ្នាំ ដែលបងស្រីទាំងពីរបានរក្សាអនុវត្តក្នុងរយៈពេលកន្លងមក ដើម្បីចែករំលែកការលំបាកជាមួយកុមារក្រីក្រ។

បងស្រី Võ Xuân Thuỳ បានសំណេះសំណាលថា៖ “រាល់អំណោយតូចៗដែលបានផ្ញើជូន មិនត្រឹមតែនាំមកនូវសេចក្តីរីករាយប៉ុណ្ណោះទេ ថែមទាំងជាការលើកទឹកចិត្តយ៉ាងស្មោះស្ម័គ្រផ្ញើជូនដល់ប្អូនៗកុមារទៀតផង។ ពេលឃើញស្នាមញញឹមស្រស់ស្រាយរបស់ប្អូនៗទាំងក្នុងខណៈកំពុងកាន់អំណោយក្នុងដៃ ខ្ញុំមានអារម្មណ៍ថាការងារដែលខ្លួនបានធ្វើពិតជាមានអត្ថន័យ និងស័ក្តិសមខ្លាំងណាស់។ ខ្ញុំនឹងបន្តរក្សាសកម្មភាពនេះក្នុងរដូវបុណ្យសែនព្រះខែបន្តបន្ទាប់ទៀត”។

សាខាសាកលវិទ្យាល័យ Bình Dương ប្រចាំនៅ Cà Mau ក៏បានឆ្លើយតបនឹងស្មារតីដើម្បីកុមារជាទីស្រឡាញ់ តាមរយៈកម្មវិធីបុណ្យសែនព្រះខែឆ្នាំ ២០២៦ ដែលបានរៀបចំឡើងនៅឃុំចំនួន ៣ គឺ៖ Trí Phải, Ninh Quới និង Quách Phẩm។ នៅក្នុងកម្មវិធីនេះ សាលាបានប្រគល់ជូនដោយផ្ទាល់ដៃដល់ប្អូនៗនូវអំណោយចំនួន ៦០០ ចំណែក។ អំណោយនីមួយៗរួមមាន៖ នំសែនព្រះខែ ១ នំពារ ១ នំអាកោ ១ រួមជាមួយគោមចម្រុះពណ៌ដ៏ស្រស់ឆើតឆាយ ១ ផងដែរ។

ប្អូនៗកុមារសប្បារីករាយពេកទទួលបានអំណោយក្នុងឱកាសបុណ្យសែនព្រះខែ។

បណ្ឌិត Trịnh Huỳnh An នាយករងសាកលវិទ្យាល័យ Bình Dương និងជានាយកសាខាសាកលវិទ្យាល័យ Bình Dường ប្រចាំនៅ Cà Mau បានចែករំលែកថា៖ “ការរក្សា និងសហការរៀបចំកម្មវិធីបុណ្យសែនព្រះខែប្រចាំឆ្នាំ ជាបឋមគឺផ្តើមចេញពីទំនួលខុសត្រូវសង្គមរបស់សាលាចំពោះសហគមន៍ ជាពិសេស កុមារដែលមានស្ថានភាពជួបការលំបាក។ យើងខ្ញុំមានបំណងប្រាថ្នាថា ទោះបីជាលក្ខណៈគ្រួសារនៅមានការខ្វះខាតច្រើនយ៉ាងណាក៏ដោយ ក៏ប្អូនៗនៅតែអាចមានរដូវបុណ្យសែនព្រះខែមួយដ៏សប្បាយរីករាយ កក់ក្តៅ និងទទួលបានការយកចិត្តទុកដាក់ ចែករំលែកពីសហគមន៍ផងដែរ។ ចំពោះសាលា នេះក៏ជាសកម្មភាពបង្ហាញឱ្យឃើញជាក់ស្តែងនូវទស្សនវិជ្ជាអប់រំស្តីពីការទទួលខុសត្រូវចំពោះសង្គមផងដែរ។ យើងខ្ញុំសង្ឃឹមថា រាល់រដូវបុណ្យសែនព្រះខែ មិនត្រឹមតែនាំមកនូវអំណោយ និងស្នាមញញឹមដល់ប្អូនៗកុមារប៉ុណ្ណោះទេ ថែមទាំងបណ្តុះដល់និស្សិតនូវស្មារតីរស់នៅប្រកបដោយទំនួលខុសត្រូវ និងផ្សព្វផ្សាយនូវតម្លៃដ៏ថ្លៃថ្នូរពីសាលាទៅកាន់សហគមន៍ទៀតផង”។

បណ្តាគោមបំភ្លឺរាត្រីពេញបូណ៌មី ឬនំផ្អែមនីមួយៗ មិនមែនគ្រាន់តែជាអំណោយខាងសម្ភារៈសាមញ្ញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអណ្តាតភ្លើងដ៏កក់ក្តៅនៃសេចក្តីស្រឡាញ់ និងការចែករំលែក។ ការរួមដៃ រួមចំណែកពីទឹកចិត្តសប្បុរសរបស់បុគ្គលម្នាក់ៗរហូតដល់អង្គការអប់រំ ក៏បានបញ្ជាក់ពីស្មារតីនៃទឹកចិត្តមនុស្សធម៌យ៉ាងជ្រាលជ្រៅ៖ គ្មានកុមារណាម្នាក់ត្រូវបានទុកចោលនៅខាងក្រោយក្នុងរាត្រីបុណ្យគយគន់ព្រះចន្ទរះពេញវង់នោះឡើយ។ ទោះបីជាផ្លូវខាងមុខនៅមានការលំបាកលំបិនច្រើនក្តី ប៉ុន្តែសេចក្តីរីករាយនៅលើផ្ទៃមុខដ៏ស្លូតត្រង់នីមួយៗនៅថ្ងៃនេះ នឹងក្លាយជាអនុស្សាវរីយ៍ដ៏ល្អផូរផង់ ជួយទ្រទ្រង់ជំហានរបស់ប្អូនៗនៅលើដំណើរធំដឹងក្តី ព្រមទាំងបន្តផ្សព្វផ្សាយស្មារតីរស់នៅប្រកបដោយការទទួលខុសត្រូវ និងសេចក្តីស្រឡាញ់ក្នុងសហគមន៍៕

Trung Kiên

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។

កងទ័ពរបស់ Bác Hồ ឆ្លាតវៃក្នុងការធ្វើសេដ្ឋកិច្ច

ក្រោយពីបានបំពេញកាតព្វកិច្ចអន្តរជាតិនៅសមរភូមិកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ ហើយវិលត្រឡប់មកជីវិតធម្មតាវិញ អតីតយុទ្ធជន Đinh Tấn Công នៅភូមិ Phước Tân ឃុំ Vĩnh Phước បានបន្តរក្សាគុណសម្បត្តិរបស់ទាហានក្នុងការផលិត និងកម្លាំងពលកម្ម។ ដោយមានស្មារតីស្វាហាប់ ហ៊ានគិត ហ៊ានធ្វើ គាត់បានបង្កើតទម្រង់សេដ្ឋកិច្ចយ៉ាងសមស្របជាច្រើនដោយក្លាហាន និងនាំមកនូវប្រាក់ចំណូលស្ថិរភាពដល់គ្រួសារទៀតផង ផ្តើមពីនោះក៏សកម្មក្នុងការចែករំលែកបទពិសោធន៍ ជំនួយឧបត្ថម្ភមិត្តរួមកងទ័ពដើម្បីរួមគ្នាអភិវឌ្ឍ។