ដើមទុនឥណទានគោលនយោបាយសង្គម កំពុងក្លាយជាបង្អែកដ៏សំខាន់ ជួយដល់គ្រួសារក្រ និងគ្រួសារជួបលំបាកជាច្រើននៅឃុំវិញឡើយ ឱ្យមានលក្ខណៈវិនិយោគផលិតកម្ម អភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ ឈានឡើងលំនឹងជីវភាពជាលំដាប់។ តាមរយៈដំណើរការកម្មវិធីឱ្យខ្ចីប្រាក់អនុគ្រោះចំមុខសញ្ញា និងទាន់ពេលវេលា ការិយាល័យប្រតិបត្តិការនៃធនាគារគោលនយោបាយសង្គម ឃុំវិញឡើយ បានរួមចំណែកបើកដើមទុន បង្កើតមុខរបរចិញ្ចឹមជីវិត និងជំរុញការកាត់បន្ថយភាពក្រីក្រដោយស្ថិរភាពក្នុងភូមិភាគ។

ពីដើមទុនកម្ចីអនុគ្រោះនៃការិយាល័យប្រតិបត្តិការធនាគារគោលនយោបាយសង្គមឃុំវិញឡើយ លោក ហូវ៉ាន់សាង បានវិនិយោគទិញក្របីដើម្បីយកមកចិញ្ចឹម។
ធ្លាប់ជាគ្រួសារក្រ ជីវភាពជួបលំបាកខ្លាំង លោក ហូវ៉ាន់សាង នៅភូមិស៊ាវជិច ឃុំវិញឡើយ មានលក្ខណៈផ្លាស់ប្តូរជីវភាពតាមរយៈការទទួលបានដើមទុនឥណទានគោលនយោបាយ។ ដោយប្រាក់កម្ចីអនុគ្រោះ ១៣០ លានដុង លោកក្លាហានវិនិយោគទឹកប្រាក់ ១០០ លានដុង ទិញក្របី ៤ ក្បាល និង ២៥ លានដុង ទិញទាពង ៣០០ ក្បាល ដើម្បីផ្តើមបង្កើតទម្រង់ ចិញ្ចឹមសត្វសមស្របតាមលក្ខណៈគ្រួសារជាលំដាប់។
ក្រោយពេលវិនិយោគទម្រង់ ចិញ្ចឹមសត្វមានប្រសិទ្ធភាព។ ហ្វូងទាក៏មានពងទៀងទាត់ប្រមាណ ២៤០ ពងក្នុងមួយថ្ងៃ នាំមកនូវប្រភពចំណូលប្រមាណ ៥០០ ពាន់ដុងក្នុងមួយថ្ងៃ។ អាស្រ័យហេតុនេះ គ្រួសារលោកក៏មានចំណូលបន្ថែមដើម្បីថែទាំជីវភាព សន្សំដើមទុន និងលើកកម្ពស់ជីវភាពផងដែរ។ សំខាន់ជាងនេះ ការអភិវឌ្ឍសេដ្ឋកិច្ចនៅស្រុកកំណើតផ្ទាល់ ជួយឱ្យគ្រួសារលោកមានជីវភាពនឹងនរ ដោយមិនចាំបាច់ទៅរកស៊ីនៅស្រុកឆ្ងាយឡើយ។
លោក ហូវ៉ាន់សាង ចែករំលែកដោយរីករាយថា៖ “អាស្រ័យបុលប្រាក់អនុគ្រោះពីធនាគារគោលនយោបាយសង្គម ខ្ញុំក៏មានឯកសារសម្រាប់ផលិត និងការងាររកស៊ីមានស្ថិរភាពនៅលើទឹកដីស្រុកកំណើតរបស់ខ្លួន។ ជីវភាពរបស់គ្រួសារពេលនេះក៏បានធូរធារជាងមុនច្រើនណាស់”។
មិនត្រឹមតែគ្រួសារលោក សាង នោះទេ សម្រាប់ដើមទុនឥណទានអនុគ្រោះបាន និងកំពុងក្លាយជា “ចំណុចជួយសង្គ្រោះ” ទាន់ពេលវេលាសម្រាប់គ្រួសារជាច្រើនក្នុងពេលដែលខ្លួនជួបលំបាកខ្លាំងបំផុត។ ដើម្បីដើមទុនអនុគ្រោះដំណើរការមានប្រសិទ្ធភាព ការិយាល័យប្រតិបត្តិការធនាគារគោលនយោបាយសង្គមឃុំវិញឡើយ បានយកចិត្តទុកដាក់ តាមដានផែនការឥណទានដែលប្រគល់ជូន សហការពិនិត្យឡើងវិញនូវតម្រូវការបុលប្រាក់ និងធានាឱ្យដើមទុនចំមុខសញ្ញា។ ហើយជំរុញល្បឿនដោះស្រ័យឱ្យបុល អង្គភាពបានពង្រឹងការពិនិត្យ តាមដានដំណើរការប្រើប្រាស់ទុនក្រោយពេលឱ្យបុល ដើម្បីកាត់បន្ថយស្ថានភាពប្រើប្រាស់ទុនខុសគោលដៅ និងលើកកម្ពស់ប្រសិទ្ធភាពវិនិយោគផលិតជាដើម។

ហ្វូងទារបស់លោក ហូវ៉ាន់សាង ពងទៀងទាត់ប្រមាណ ២៤០ ពងក្នុងមួយថ្ងៃ នាំមកនូវប្រភពចំណូលប្រមាណ ៥០០ ពាន់ដុងក្នុងមួយថ្ងៃផងដែរ។
លោកស្រី ផាមអាញ់ង្វៀក នាយិកាការិយាល័យប្រតិបត្តិការធនាគារគោលនយោបាយសង្គមឃុំវិញឡើយ ឱ្យដឹង៖ “ពីដើមឆ្នាំតមក អង្គភាពបានពិនិត្យ និងតាមដានយ៉ាងខ្ចាប់ខ្ជួននូវគោលដៅដែលបានប្រគល់ជូនដើម្បីដាក់ឱ្យដំណើរការដើមទុនបានទាន់ពេលវេលា និងចំគោលដៅ។ ក្នុងចំណោមទឹកប្រាក់សរុបជាង ៦៧,៥ ពាន់លានដុងដែលបានដោះស្រ័យសម្រាប់ឆ្នាំនេះ មកទល់បច្ចុប្បន្ន អង្គភាពបើកដើមទុនបាន ៦៧ ពាន់លានដុង សម្រេចជាង ៩៩% នៃផែនការ។ ការពិនិត្យ តាមដានក្រោយពេលបើកដើមទុន ក៏បានពង្រឹងដើម្បីធានាប្រាក់កម្ចីបានប្រើប្រាស់ចំគោលដៅ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចភូមិភាគ”។
ប្រសិទ្ធភាពនៃឥណទានគោលនយោបាយមិនត្រឹមតែវបានវាស់វែងដោយអត្រា ការចែកចាយទុននោះទេ ថែមទាំងបង្ហាញតាមរយៈលទ្ធភាពបង្កើតមុខរបរចិញ្ចឹមជីវិត រក្សាមុខរបរការងារធ្វើ បង្កើនប្រាក់ចំណូល និងជួយគ្រួសារបុលប្រាក់សន្សឹមៗលំនឹងជីវភាពផងដែរ។ ស្ថានភាពជាក់ស្ដែងនៅឃុំវិញឡើយបានបង្ហាញឱ្យឃើញថា នៅពេលដែលបានឧបត្ថម្ភទុនទាន់ពេលវេលា រួមផ្សំជាមួយឆន្ទៈខិតខំឈានឡើង និងវិធីសាស្ត្រផលិតដ៏សមស្រប គ្រួសារមានឱកាសបន្ថែមដើម្បីទាញយក សក្តានុពល អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសន្សឹមៗកាត់បន្ថយការរំពឹងពឹងផ្អែកលើជំនួយពីសង្គម៕
អត្ថបទនិងរូប៖ ទ្រុងគៀន

Truyền hình



Xem thêm bình luận