Thứ tư, 18-11-26 15:08:35
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ដើម្បីបម្រើប្រជាជន 

Báo Cà Mau ជាមួយស្មារតីទទួលខុសត្រូវ អស់ពិីចិត្តនៃកម្លាំងយុវជន តាមទិស្លោក៖​ “ជិតស្និទ្ធប្រជាជន - ជាប់ជាមួយប្រជាជន - បម្រើប្រជាជន” អនុសេនីយ៍ឯក យ័ញធេន និងជាអនុលេខាសាខាសម្ព័ន្ធយុវជននគរបាលឃុំវិញឡុកបានខិតខំប្រឹងប្រែងបំពេញភារកិច្ចជំនាញយ៉ាងល្អប្រសើរ និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសន្តិសុខសង្គមនៅមូលដ្ឋានផងដែរ។

 ជាមួយនឹងការខិតខំប្រឹងប្រែង និងរួមចំណែកជាក់ស្តែង អនុសេនីយ៍ឯក យ័ញធេន ត្រូវបានគណៈកម្មាធិការសម្ព័ន្ធយុវជនភូមិភាគឃុំស្ងើចសរសើរ “យុវជនឆ្នើមធ្វើតាមដំបូន្មានអ៊ំ” ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី ៧០ ទិវាប្រពៃណីសហព័ន្ធយុវជនវៀតណាម (១៥/១០/១៩៥៦ - ១៥/១០/2026)។ 

រឿងដែលធ្វើឱ្យអនុសេនីយ៍ឯក យ័ញធេន ចងចាំជាងគេក្នុងដំណើរការចូលរួមសកម្មភាពស្ម័គ្រចិត្ត គឺសេចក្តីរីករាយរបស់ឪពុកចាស់ម្នាក់ពេលឃើញកូនរបស់ខ្លួនត្រូវបានជួយឧបត្ថម្ភកែជួសជុលផ្ទះ។ ក្នុងពេលរួមដំណើរជាមួយសមាជិកសម្ព័ន្ធយុវជន និងយុវជននគរបាលឃុំ ចុះជួយឧបត្ថម្ភគ្រួសារលោក ត្រឹនវុំាងលិញ ដែលជាគ្រួសារជួបលំបាកផ្នែកខាងលំនៅឋាន និងនិងមិត្តរួមការងារមិនត្រឹមតែចូលរួមសហការកម្លាំងដឹកសម្ភារៈ លាយបេតុង ជញ្ជូនឥដ្ឋ ជម្លៀសសម្ភារៈប៉ុណ្ណោះទេ ថែមទាំងចំណាយពេលសួរសុខទុក្ខ និងសំណេះសំណាលជាមួយសមាជិកក្នុងគ្រួសារទៀតផង។

អាស្រ័យលើបទពិសោធន៍ជាក់ស្តែងទាំងនោះ អនុសេនីយ៍ឯក យ័ញធេន ក៏យល់ច្បាស់ពីការទទួលខុសត្រូវរបស់យុទ្ធជននគរបាលមូលដ្ឋាន។

“ខ្ញុំរួមជាមួយអង្គភាពបានចលនា និងប្រគល់អំណោយ ៣៥ ចំណែកសម្រាប់ជូនដល់សិស្សានុសិស្សជួបការលំបាក គ្រួសារមានសគុណលើបដិវត្តន៍ យុទ្ធជនពិការ និងអ្នកជំងឺពិការភាព ចូលរួមជួយជាកម្លាំងពលកម្ម និងជួសជុលផ្ទះឱ្យប្រជាជនមានការលំបាក។ ទន្ទឹមនឹងនោះ សម្របសម្រួលផ្សព្វផ្សាយអប់រំច្បាប់ រួមចំណែកលើកកម្ពស់ការយល់ដឹង និងស្មារតីគោរពច្បាប់ក្នុងចំណោមសមាជិកសម្ព័ន្ធយុវជន យុវជន និងប្រជាជនផងដែរ” អនុសេនីយ៍ឯក យ័ញធេន ឱ្យដឹងដូច្នេះ។

សម្រាប់អនុសេនីយ៍ឯក យ័ញធេន​ សកម្មភាពសន្តិសុខសង្គមជាឱកាសដើម្បីជំរុញកម្លាំងនគរបាលឱ្យកាន់តែជិតស្និទ្ធនិងយល់ច្បាស់ពីប្រជាជនថែមទៀត។ បងតែងយកចិត្តទុកដាក់ផ្សារភ្ជាប់សកម្មភាពស្ម័គ្រចិត្តជាមួយនឹងការផ្សព្វផ្សាយ ពិគ្រោះយោបល់ខាងច្បាប់ និងណែនាំប្រជាជនឱ្យស្គាល់ពីសេវាសាធារណៈតាមប្រព័ន្ធអនឡាញ ក៏ដូចជាបង្កើនការប្រុងប្រយ័ត្នចំពោះល្បិចកលបោកប្រាស់តាមលំហអ៊ីនធឺណិតជាដើម។

ក្នុងកិច្ចការជំនាញ អនុសេនីយ៍ឯក យ័ញធេន តែងផ្តួចផ្តើមគំនិតផ្តល់យោបល់ជូនគណៈបញ្ជាការនគរបាលឃុំ ដើម្បីដាក់ចេញនូវវិធានការធានាសន្តិសុខ សណ្តាប់ធ្នាប់ ព្រមទាំងសហការជាមួយប្រភពកម្លាំងដទៃទៀតដើម្បីក្តាប់ស្ថានភាពភូមិសាស្ត្រ និងដោះស្រាយទាន់ពេលវេលានូវរាល់ករណីដែលកើតឡើងតាំងពីមូលដ្ឋាន។

 អនុសេនីយ៍ឯក យ័ញធេន (ស្តាំបង្អស់) ប្រគល់អំណោយជូនសិស្សានុសិស្សដែលជួបលំបាកក្នុងឃុំវិញឡុក។

“ខ្ញុំតែងផ្លាស់ថ្មីនៃការកែទម្រង់វិធីសាស្ត្រផ្សព្វផ្សាយច្បាប់ក្នុងទិសដៅងាយយល់ ងាយចងចាំ ផ្សារភ្ជាប់នឹងស្ថានភាពជាក់ស្តែងក្នុងជីវភាពរស់នៅ។ បទបញ្ញត្តិផ្លូវច្បាប់ដែលពិបាកយល់ ត្រូវបានបញ្ជូនតាមរយៈរឿងរ៉ាវជិតស្និទ្ធ។ បណ្តាញសង្គម Facebook, Zalo និងទម្រង់ “Zalo - ភ្ជាប់ភាពសុខសាន្ត” ក៏ត្រូវបានលើកកម្ពស់ដើម្បីផ្ដល់ព័ត៌មានមានអត្ថប្រយោជន៍ ផ្តល់ដំណឹងអំពីល្បិចកលបំពានច្បាប់ ព្រមទាំងទទួលយកការឆ្លុះបញ្ចាំង និងសំណូមពររបស់ប្រជាជន” អនុសេនីយ៍ឯក យ័ញធេន ចែករំលែក។

ស្មារតីហ៊ានគិត ហ៊ានធ្វើរបស់នាយទាហានវ័យក្មេងរូបនេះ បានបង្ហាញតាមរយៈការឆ្លើយតបយ៉ាងសកម្មចំពោះចលនាត្រាប់តាម “បីប្រការបំផុត” ក្នុងកងកម្លាំងនគរបាលប្រជាជន៖ វិន័យបំផុត - ភក្ដីភាពបំផុត - ជិតស្និទ្ធនឹងប្រជាជនបំផុត។ ចំពោះអនុសេនីយ៍ឯក យ័ញធេន នេះមិនត្រឹមជាពាក្យស្លោកប៉ុណ្ណោះទេ ថែមទាំងជាតម្រូវការហ្វឹកហាត់ខ្លួនឯងក្នុងរាល់ភារកិច្ចទាំងឡាយទៀតផង ចាប់តាំងពីការគោរពវិន័យ បង្កើនស្មារតីនយោបាយ រហូតដល់ការកែទម្រង់វិធីសាស្ត្រការងារ ជំរុញការអនុវត្តបច្ចេកវិទ្យា និងលើកកម្ពស់គុណភាពបម្រើប្រជាជនផងដែរ៕

អត្ថបទនិងរូប៖ ឡាមខាញ់

 

ដើម្បីបម្រើប្រជាជន 

ជាមួយស្មារតីទទួលខុសត្រូវ អស់ពិីចិត្តនៃកម្លាំងយុវជន តាមទិស្លោក៖​ “ជិតស្និទ្ធប្រជាជន - ជាប់ជាមួយប្រជាជន - បម្រើប្រជាជន” អនុសេនីយ៍ឯក យ័ញធេន និងជាអនុលេខាសាខាសម្ព័ន្ធយុវជននគរបាលឃុំវិញឡុកបានខិតខំប្រឹងប្រែងបំពេញភារកិច្ចជំនាញយ៉ាងល្អប្រសើរ និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសន្តិសុខសង្គមនៅមូលដ្ឋានផងដែរ។

បង្អែករឹងមាំពីដើមទុនឥណទានគោលនយោបាយ

ដើមទុនឥណទានគោលនយោបាយសង្គម កំពុងក្លាយជាបង្អែកដ៏សំខាន់ ជួយដល់គ្រួសារក្រ និងគ្រួសារជួបលំបាកជាច្រើននៅឃុំវិញឡើយ ឱ្យមានលក្ខណៈវិនិយោគផលិតកម្ម អភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ ឈានឡើងលំនឹងជីវភាពជាលំដាប់។ តាមរយៈដំណើរការកម្មវិធីឱ្យខ្ចីប្រាក់អនុគ្រោះចំមុខសញ្ញា និងទាន់ពេលវេលា ការិយាល័យប្រតិបត្តិការនៃធនាគារគោលនយោបាយសង្គម  ឃុំវិញឡើយ បានរួមចំណែកបើកដើមទុន បង្កើតមុខរបរចិញ្ចឹមជីវិត និងជំរុញការកាត់បន្ថយភាពក្រីក្រដោយស្ថិរភាពក្នុងភូមិភាគ។

សម្រាលឈឺចាប់ពណ៌លឿងទុំពីគោលនយោបាយមនុស្សធម៌

ប៉ុន្មានឆ្នាំកន្លងមក ការយកចិត្តទុកដាក់ចំពោះអ្នកធ្វើសង្គ្រាមតស៊ូដែលឆ្លងជាតិពុលគីមី ព្រមទាំងសាច់ញាតិ គឺតែងត្រូវបានបក្ស និងរដ្ឋយើងយកចិត្តទុកដាក់ជាប្រចាំ។ គោលនយោបាយជាក់ស្តែងជាច្រើនត្រូវបានដាក់ចេញទាន់ពេលវេលា ដូចជា៖ ប្រាក់ឧបត្ថម្ភប្រចាំខែ ផ្តល់ប័ណ្ណធានារ៉ាប់រងសុខភាព អាទិភាពក្នុងការបុលប្រាក់។ល។ ជាពិសេស ខេត្តបាន ចលនាសាងសង់ផ្ទះចំនួន ១.០៦៩ ខ្នងជូនគ្រួសារក្រ គ្រួសារប្រកៀកក្រ និងកូនបង្កើតរបស់អ្នកឆ្លងជាតិពុលគីមី ជាមួយនឹងថវិកាសរុបជាង ៨០ ពាន់លានដុង)។ គោលនយោបាយទាំងនេះមិនត្រឹមតែជួយឧបត្ថម្ភផ្នែកសម្ភារៈប៉ុណ្ណោះទេ ថែមទាំងបង្កើនទំនុកចិត្ត ជួយជនរងគ្រោះជាតិពុលពណ៌លឿងទុំ មានលក្ខណៈឈានឡើងដើម្បីស្ថិរភាពជីវភាពរស់នៅ។

យុវជនអភិវឌ្ឍន៍ពាណិជ្ជសញ្ញាបង្កើតរបរចិញ្ចឹមជីវិតជូនប្រជាជន

ផ្តើមពីវង្គារនៃតំបន់ទឹកប្រៃ រហូតដល់គ្រាប់អង្ករ ST២៥ សរីរាង្គ យុវជនខេត្តកាម៉ាវកំពុងចាប់ផ្តើមអាជីវកម្មដោយគំនិតថ្មី យកគុណភាពបង្គើតពាណិជ្ជសញ្ញា និងការតភ្ជាប់ផលិតកម្មធ្វើជាគ្រឹះ ដើម្បីឆ្ពោះទៅរកការលើកកម្ពស់តម្លៃផលិតផលកសិកម្ម និងកែលម្អជីវភាពរស់នៅជូនប្រជាជន។

បង្កើនប្រាក់ចំណូលពីទម្រង់ដាំពុទ្រាក្រហមតាមភ្លឺស្រះចិញ្ចឹមបង្គារ

ឆ្លៀតយកផ្ទៃដីចម្ការចម្រុះលើភ្លឺស្រែបង្គាដើម្បីដាំពុទ្រាក្រហម បង ង្វៀនវៀតទៀន  នៅភូមិលេខ ៣ ឃុំដុងហាយ បានកសាងទម្រង់ផលិតកម្មដែលនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចជាជំហានៗ បើកចេញនូវទិសដៅទាញយកផលពីដីធ្លីកាន់តែមានប្រសិទ្ធភាពសម្រាប់កសិករ។

ផ្ដើមអាជីពពីការធ្វើសណ្ដែកបណ្ដុះស្អាត

ចាប់ពីធុងសណ្ដែកបណ្ដុះប៉ុន្មានធុងដើរលក់ចល័ត បង Hữu Vẹn នៅភូមិ Đường Đào ឃុំ Hồ Thị Kỷ សន្សឹមៗបង្កើតបានជាមូលដ្ឋានផលិតសណ្ដែកបណ្ដុះ ដែលមានទីផ្សារលក់ចេញយ៉ាងលំនឹងផងដែរ។ មិនត្រឹមតែបង្កើតប្រភពចំណូលចិញ្ចឹមគ្រួសារប៉ុណ្ណោះទេ បងថែមទាំងមានបំណងនាំយកផលិតផលសណ្ដែកបណ្ដុះស្អាត និងមានសុវត្ថិភាព ទៅដល់ប្រជាជនជាច្រើននៅក្នុងភូមិភាគទៀតផង។

ធ្វើមានផ្តើមពីទម្រង់ចិញ្ចឹមសត្វចម្រុះ

ដោយភាពឧស្សាហ៍ព្យាយាម អត់ធ្មត់ និងស្មារតីសង្វាតរៀនសូត្រ លោក Danh Sil នៅភូមិ Ninh Thạnh Tây ឃុំ Ninh Thạnh Lợi ក៏មានលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារជាសន្សឹមៗ ពីទម្រង់ចិញ្ចឹមសត្វចម្រុះ។ ជាមួយសត្វប្រមាជាង ២០០ ក្បាល ជ្រូកមេ ៧ ក្បាល និងទម្រង់ចិញ្ចឹមចាន់ល្មម គ្រួសារលោកមានចំណូលជាង ៣០០ លានដុងក្នុងមួយឆ្នាំៗផងដែរ។ មិនត្រឹមតែយកចិត្តទុកដាក់អភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ លោកថែមទាំងចិញ្ចឹមបីបាច់កូន ២ នាក់ឱ្យធំដឹងក្តី មានការងារធ្វើនឹងនរ សាងជីវភាពគ្រួសារធូរធារ សុភមង្គល។

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។