Thứ tư, 4-11-26 00:05:03
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

Báo Cà Mau ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

លោក Nguyễn Văn Thoại ថែទាំចម្ការក្រូចថ្លង់​ដែលទើបបានដាំនៅលើផ្ទៃដីប្រមាណ ៣ កុងរបស់គ្រួសារ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ សមាគមកសិករឃុំ Vĩnh Phước តែងតែផ្តោតសកម្មភាពរបស់ខ្លួននៅកម្រិតមូលដ្ឋាន ដោយផ្តល់អាទិភាពដល់តម្រូវការរបស់សមាជិករបស់ខ្លួន។ ចលនាធ្វើត្រាប់តាម ជាពិសេសយុទ្ធនាការ "កសិករពូកែខាងផលិតកម្ម និងអាជីវកម្ម រួបរួមគ្នាដើម្បីជួយគ្នាទៅវិញទៅមកឱ្យក្លាយជាអ្នកមាន និងកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព" បានកើនឡើងជាលំដាប់ បង្កើតទំនុកចិត្តសម្រាប់កសិករឱ្យប្រើប្រាស់កម្លាំងដីធ្លីរបស់ខ្លួន និងផ្លាស់ប្តូរផលិតកម្មរបស់ពួកគេយ៉ាងក្លាហាទៀតផង។

យោងតាមលោក Trần Thanh Mãnh ប្រធានសមាគមកសិករឃុំ Vĩnh Phước សមាគមតែងតែរៀបចំកិច្ចប្រជុំសាខា និងក្លឹបជាប្រចាំ ព្រមទាំងលើកទឹកចិត្តសមាជិកគ្រប់រូបឱ្យចូលរួមក្នុងសហករណ៍ និងការតភ្ជាប់ខាងវិស័យផលិតកម្ម។ ដោយមានការសម្របសម្រួលជាមួយនាយកដ្ឋានជំនាញ វគ្គបណ្តុះបណ្តាល និងសិក្ខាសាលានៅនឹងកន្លែងត្រូវបានរៀបចំឡើង រួមជាមួយនឹងការផ្ទេរវឌ្ឍនភាពវិទ្យាសាស្ត្រ និងបច្ចេកទេសផងដែរ។ ជាលទ្ធផល ទម្រង់ជាច្រើនដែលមានប្រសិទ្ធភាពក៏ត្រូវបានបង្កើតឡើង មានដូចជា៖ ទម្រង់ចិញ្ចឹមសត្បប្រវឹក ចិញ្ចឹមពស់វែក រួមផ្សំជាមួយនឹងទា ចិញ្ចឹមបង្គា​រួមផ្សំជាមួយធ្វើស្រែ និងចិញ្ចឹមត្រីចម្រុះ ព្រមទាំងដាំចំណាំឈើហូបផ្លែ បន្លែបង្ការជាដើម។

នៅភូមិ Bình Bảo លោក Nguyễn Văn Thoại គឺជាគ្រួសារមួយដែលក្លាហានជាមួយទម្រង់ដាំក្រូចថ្លង់។ ដំបូងឡើយ ដោយឃើញគ្រួសារមួយចំនួនដាំសាកល្បងត្រឹមប៉ុន្មានដើមនៅជុំវិញផ្ទះប៉ុណ្ណោះ តែផ្តល់ផលប្រសើរគ្រាន់បើ។​ ដូច្នេលោកក៏សម្រេចចិត្តវិនិយោគដាំដោយផ្ទះដី ៣ កុង និងដាំចំនួន ២០០ ដើម។ បន្ទាប់ពីថែទាំរយៈពេល ៦ ឆ្នាំ ចម្ការក្រូចថ្លុងបានចាប់ផ្តើមឱ្យផ្លែជាបន្តបន្ទាប់ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។

ក្រូចថ្លង់ត្រូវបានលោកលក់ឱ្យបងប្អូនក្នុងភូមិ ដោយតម្លៃប្រហែល ២០ ពាន់ដុង/គីឡូក្រាម។ ឆ្នាំកន្លងហើយ ចម្ការក្រូចថ្លុងបានផ្តល់ប្រាក់ចំណូលប្រហែល ១៣០ លានដុង ជាមួយនឹងប្រាក់ចំណេញប្រហែល ៨០ លានដុងផងដែរបន្ទាប់ពីគិតចំណាយរួចស្រេច។

«មុខរបរនេះ ទាមទារការរៀនសូត្រយ៉ាងយកចិត្តទុកដាក់ និងមានបទពិសោធន៍ ព្រមទាំងពិនិត្យមើលថែឱ្យបានហ្មត់ចត់ជាប្រចាំ។ ប្រសិនបើដីទុកឱ្យនៅទំនេរ យើងមិនឆ្លៀតប្រើការនោះទេ វានឹងក្លាយទៅជាអាសាបង់” លោក Thoại ចែករំលែក។

លោក Trần Thanh Mãnh (ស្តាំ) ប្រធានសមាគមកសិករឃុំ Vĩnh Phước ដោះដូរអំពីវិធីសាស្ត្រ ដំណើរការ និងជំនួយឧបត្ថម្ភសមាជិកឱ្យអភិវឌ្ឍន៍សេដ្ឋកិចរៀងៗខ្លួន។

រួមជាមួយឈើហូបផ្លែ បន្លែក៏កំពុងក្លាយជាទិសដៅនៃការផលិតដែលជួយគ្រួសារជាច្រើននៅភូមិ Bình Bảo បង្កើតប្រាក់ចំណូលបន្ថែមផងដែរ។

លោក Dương Văn Đol ឱ្យដឹង៖ «សមាគមកសិករក្នុងភូមិតែងលើកទឹកចិត្តប្រជាជនឱ្យប្រើប្រាស់ដីទំនេរដើម្បីដាំបន្លែ និងឈើហូបផ្លែជាប្រចាំ។ ដូច្នេះហើយ​ តំបន់ជាច្រើនដែលពីមុនមិនសូវប្រើប្រាស់ ឥឡូវក៏កំពុងត្រូវបានដាក់ឱ្យដំណើរការផលិត»។

ដើម្បីបង្កើត «កម្លាំងជំរុញ» សម្រាប់សមាជិកគ្រប់រូបអភិវឌ្ឍសេដ្ឋកិច្ចរបស់រៀងខ្លួន សមាគមកសិករឃុំក៏បានយកចិត្តទុកដាក់ជាពិសេសលើការឧបត្ថម្ភដើមទុន។ បច្ចុប្បន្ន សមាគមកំពុងតែគ្រប់គ្រងក្លឹបប្រឹតសំចៃ និងប្រាក់កម្ចីចំនួន ១៧ ក្លឹប និងក្រុមដោយសរុបប្រាក់បំណុលទាំងអស់ជាង ៣៧ ពាើលានដុង ដើម្បីបង្កលក្ខណៈសម្រាប់គ្រួសាររាប់រយទទួលបានដើមទុនអនុគ្រោះក្នុងការផលិត និងចិញ្ចឹមសត្វ។ សមាគមក៏ជំរុញការបង្កើតមូលនិធិគាំទ្រកសិករ ដោយភ្ជាប់ជាមួយកម្មវិធីគាំទ្រពីរដ្ឋ និងអាជីវកម្មផងដែរ ព្រមទាំងបានសហការបណ្តុះបណ្តាលខាងបច្ចេកទេស ការបង្ការ និងគ្រប់គ្រងជំងឺ ព្រមទាំងដំណើរទស្សនកិច្ច និងឱកាសសិក្សាសម្រាប់សមាជិកដើម្បីសិក្សាពីទម្រង់ដែលមានប្រសិទ្ធភាព។

ក្នុងរយៈពេលខាងមុខ សមាគមកសិករឃុំ Vĩnh Phước នឹងបន្តច្នៃប្រតិដ្ឋខ្លឹមសារ និងវិធីសាស្រ្តប្រតិបត្តិការរបស់ខ្លួន ដោយផ្តោតលើការកសាង និងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ឧបត្ថម្ភសមាជិកក្នុងការទទួលបានដើមទុន វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងពង្រីកទំនាក់ទំនងផលិតកម្ម។ ក្នុងពេលជាមួយគ្នានេះ សមាគមនឹងភ្ជាប់ផលិតកម្មជាសន្សឹមៗជាមួយនឹងការប្រើប្រាស់ផលិតផល លើកកម្ពស់ការផ្លាស់ប្តូរឌីជីថល និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុផងដែរ៕

Hoàng Vũ

 

បង្កើនប្រាក់ចំណូលពីទម្រង់ដាំពុទ្រាក្រហមតាមភ្លឺស្រះចិញ្ចឹមបង្គារ

ឆ្លៀតយកផ្ទៃដីចម្ការចម្រុះលើភ្លឺស្រែបង្គាដើម្បីដាំពុទ្រាក្រហម បង ង្វៀនវៀតទៀន  នៅភូមិលេខ ៣ ឃុំដុងហាយ បានកសាងទម្រង់ផលិតកម្មដែលនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចជាជំហានៗ បើកចេញនូវទិសដៅទាញយកផលពីដីធ្លីកាន់តែមានប្រសិទ្ធភាពសម្រាប់កសិករ។

ផ្ដើមអាជីពពីការធ្វើសណ្ដែកបណ្ដុះស្អាត

ចាប់ពីធុងសណ្ដែកបណ្ដុះប៉ុន្មានធុងដើរលក់ចល័ត បង Hữu Vẹn នៅភូមិ Đường Đào ឃុំ Hồ Thị Kỷ សន្សឹមៗបង្កើតបានជាមូលដ្ឋានផលិតសណ្ដែកបណ្ដុះ ដែលមានទីផ្សារលក់ចេញយ៉ាងលំនឹងផងដែរ។ មិនត្រឹមតែបង្កើតប្រភពចំណូលចិញ្ចឹមគ្រួសារប៉ុណ្ណោះទេ បងថែមទាំងមានបំណងនាំយកផលិតផលសណ្ដែកបណ្ដុះស្អាត និងមានសុវត្ថិភាព ទៅដល់ប្រជាជនជាច្រើននៅក្នុងភូមិភាគទៀតផង។

ធ្វើមានផ្តើមពីទម្រង់ចិញ្ចឹមសត្វចម្រុះ

ដោយភាពឧស្សាហ៍ព្យាយាម អត់ធ្មត់ និងស្មារតីសង្វាតរៀនសូត្រ លោក Danh Sil នៅភូមិ Ninh Thạnh Tây ឃុំ Ninh Thạnh Lợi ក៏មានលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារជាសន្សឹមៗ ពីទម្រង់ចិញ្ចឹមសត្វចម្រុះ។ ជាមួយសត្វប្រមាជាង ២០០ ក្បាល ជ្រូកមេ ៧ ក្បាល និងទម្រង់ចិញ្ចឹមចាន់ល្មម គ្រួសារលោកមានចំណូលជាង ៣០០ លានដុងក្នុងមួយឆ្នាំៗផងដែរ។ មិនត្រឹមតែយកចិត្តទុកដាក់អភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ លោកថែមទាំងចិញ្ចឹមបីបាច់កូន ២ នាក់ឱ្យធំដឹងក្តី មានការងារធ្វើនឹងនរ សាងជីវភាពគ្រួសារធូរធារ សុភមង្គល។

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។