Thứ sáu, 23-10-26 22:58:17
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

Báo Cà Mau តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

ផ្តោតលើផ្ទៃដី ២ កុង អ្នកមីង Lê Thị Chỉ បានដាំឆ្លាស់គ្នាជាច្រើនប្រភេទបន្លែបង្ការ និងរួមផ្សំជាមួយរបរធ្វើនំលក់កំប៊ិចកំប៉ុកដើម្បីបង្កើនប្រាក់ចំណូល។

ដោយបានចំណាយពេលជិតពាក់កណ្តាលនៃជីវិត​អ្នកមីង Lê Thị Chỉ នៅភូមិ Vĩnh An សង្កាត់ Vĩnh Trạch តែងតែឆ្លៀតយកផ្ទៃដីដែលនៅទំនេរដើម្បីបង្កើនការផលិត។ ដោយមានផ្ទះដី ២ ហិចតា អ្នកមីងដាំបន្លែចម្រុះ និងធ្វើនំលក់កំប៊ិចកំប៉ុក ព្រមទាំងលក់បន្លែផ្សេងៗដើម្បីបង្កើនប្រភពប្រាក់ចំណូលបន្ថែម។ ចំណែកប្រាក់ដែលសន្សំបាន អ្នកមីងក៏វិនិយោគលើប្រព័ន្ធស្រោចស្រប ផ្គត់ផ្គង់ និងការថែទាំដីចម្ការ។

អ្នកមីង Chỉ បានចែករំលែកថា៖ «កូនចៅខ្ញុំក៏បានរួមចំណែកកម្លាំងពលកម្មផងដែរ ដើម្បីបង្កើតប្រាក់ចំណូលបន្ថែម។ ចំពោះខ្ញុំផ្ទាល់ ចម្ការបន្លែនីមួយៗមិនត្រឹមតែផ្តល់ប្រភពជីវភាពរស់នៅនាពេលបច្ចុប្បន្នប៉ុណ្ណោះទេ ថែមទាំងបម្រើជាមូលដ្ឋានសម្រាប់ការសន្សំ ការជួសជុលផ្ទះ និងកសាងអនាគតកាន់តែប្រសើរឡើងទៀតផង»។

ដោយអនុវត្តតាមវិធីសាស្រ្តដូចគ្នា បង Huỳnh Ngọc Phương នៅភូមិ Kim Cấu សង្កាត់ Vĩnh Trạch បានប្រមូលបទពិសោធន៍ក្នុងការជ្រើសរើសដំណាំដែលសមស្របសម្រាប់ស្ថានភាពនៃផ្ទៃដី បន្ទាប់ពីខ្លួនបានប្រកបរបរដាំចម្ការបន្លែអស់រយៈពេលជាង ២០ ឆ្នាំ ដោយដាំឆ្លាស់វេនគ្នា រួមមានដូចជា៖ ខ្ទឹម ស្ពៃក្តោប ត្រសក់ ល្ពៅ ត្រឡាច់ និងននោង។ល។ ដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ផ្ទៃដី។ ក្នុងនោះ ពោតកំពុងបង្ហាញឱ្យឃើញពីប្រសិទ្ធភាពខ្ពស់ផងដែរ។

លោក Phương បានឱ្យដឹង៖ «ជាមួយនឹងដីដាំចម្ការប្រហែល ១.៥ កុង បន្ទាប់ពីគិតការចំណាយរួចរាល់ រាល់មួយរដូវខ្ញុំអាចសល់បានប្រាក់ចំណេញប្រហែលពី ៤០-៥០ លានដុងផងដែរ»។

ផ្តើមពីប្រសិទ្ធភាពជាក់ស្តែងនេះ លោក Phương កំពុងមានគម្រោងកែលម្អផ្ទៃដី ដំឡើងរង និងម្ចាស់ការខាងទឹកជំនន់យ៉ាងសកម្មផងដែរ ដើម្បីរក្សាផលិតកម្មដែលមានស្ថេរភាព និងយូរអង្វែង។ នេះក៏តំណាងឱ្យការផ្លាស់ប្តូរពីការផលិតដោយផ្អែកលើបទពិសោធន៍ទៅជាការសម្របខ្លួនជាមុន និងការវិនិយោគលើជីវភាពរស់នៅប្រកបដោយចីរភាព។

នៅឃុំ Hoà Bình លោក Huỳnh Vĩnh នៅភូមិ A១ បានចូលរួមក្នុងវិស័យកសិកម្ម ដាំបន្លែបង្ការអស់រយៈពេលជិត ៣០ ឆ្នាំមកហើយ។ លោកដាំត្រសក់ ល្ពៅ ឃ្លាក ឪឡឹកជាដើម ពេញមួយឆ្នាំ ដោយផ្តោតលើដំណាំក្រៅរដូវ ដើម្បីកាត់បន្ថយការប្រកួតប្រជែង និងបង្កើនតម្លៃផលិតផលកសិកម្មផងដែរ។

លោក Vĩnh បានចែករំលែកថា៖ «ជារៀងរាល់ឆ្នាំ ខ្ញុំប្រមូលផលបានប្រហែលជា ៣ ដង។ បន្ទាប់ពីគិតចំណាយរួចរាល់ គ្រួសារខ្ញុំនៅតែរកប្រាក់ចំណេញបានចាប់ពី ១០-២០ លានដុងក្នុងមួយលើកផងដែរ។ ប្រសិទ្ធភាពនេះក៏បានជំរុញទឹកចិត្តឱ្យខ្ញុំដើម្បីខិតខំបន្តអាជីពទៀតដែរ»។

លោក Huỳnh Vĩnh ថែទាំចម្ការឃ្លោករបស់ខ្លួន។

ផ្តើមពីទម្រង់តូច ប៉ុន្តែមានប្រសិទ្ធភាពទាំងនេះ ប្រពៃណីកសិករប្រឡងប្រណាំងក្នុងផលិត និងជួញដូរពូកែកំពុងរីករាលដាល។ ដោយឡែកនៅឃុំ Hoà Bình បច្ចុប្បន្នមានជាង ២.១០០ គ្រួសារ ដែលសម្រេចបានកិត្តិនាំជាកសិករផលិតពូកែ និងអាជីវកម្មនៅកម្រិតផ្សេងៗគ្នា ជាមួយនឹងបណ្តាទម្រង់ជាច្រើនដែលសមស្របទៅនឹងលក្ខណៈរបស់ភូមិភាគ បង្កើតប្រាក់ចំណូលមានស្ថេរភាព រួមចំណែកដល់ការកែលម្អជីវិតរបស់បងប្អូនប្រជាជន Khmer ផងដែរ។

ដោយបានរួមដំណើរការជាមួយប្រជាជនក្នុងតំបន់ សមាគមកសិករឃុំ Hoà Bình នៅតែបន្តផ្តល់ការឧបត្ថម្ភផ្នែកខាងបច្ចេកទេស ភ្ជាប់ពួកគេជាមួយប្រភពទុន និងការណែនាំអំពីការជ្រើសរើសប្រភេទពូជដំណាំសមស្រប និងដើម្បីពង្រីកយ៉ាងទូលំទូលាយ និងមានប្រសិទ្ធភាព។

ចាប់ពីការធ្វើពិពិធកម្មជីវភាពរស់នៅរហូតដល់ការគ្រប់គ្រងផលិតកម្មប្រកបដោយភាពសកម្ម កសិករសព្វថ្ងៃនេះមិនត្រឹមតែបង្កើតប្រាក់ចំណូលស្ថិរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគតបន្តិចម្តងៗផងដែរ។ តាមរយៈការដឹងពីរបៀបប្រើប្រាស់ដីធ្លី ការច្នៃប្រតិដ្ឋយ៉ាងក្លាហាន និងការវិនិយោគឡើងវិញ ជីវភាពរស់នៅរបស់ប​ងប្អូនក៏ត្រូវបានពង្រឹង ជីវិតរស់នៅកាន់តែមានស្ថិរភាពដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់គ្រប់សង្គមគ្រួសារផងដែរ៕

Kim Trúc - An Tuấn

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។