Thứ ba, 20-10-26 02:11:13
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

Báo Cà Mau នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។

បណ្តាពូជដូងដែលត្រូវបានលោក Nguyễn Văn Chen ​ត្រៀមយ៉ាងហ្មត់ចត់ និងការឆ្លៀតដាំវានៅតាមចន្លោះទំនេរជុំវិញផ្ទៃដីចម្ការ រួមចំណែកពង្រីកប្រសិទ្ធភាពផ្ទៃដីផងដែរ។

សព្វថ្ងៃ លោក Chen រវល់ថែទាំសំណាបស្រូវបៃតងខៀវស្រងាត់ រង់ចាំថ្ងៃស្ទូង។ ចំណែកក្នុងស្រះចិញ្ចឹមបង្គារវិញ លោកបានចិញ្ចឹមបង្គាររួមផ្សំជាមួយក្តាម និងត្រី។ ហើយសម្រាប់ផ្ទៃដីដែលនៅទំនេរជុំវិញស្រះក៏ត្រូវបានប្រើវាសម្រាប់ដាំដូងយកផ្លែលក់ផងដែរ។ ចំពោះលោក គ្មានផ្ទៃដីទុកឱ្យនៅទំនេរនោះទេ។ ដោយការខិតខំប្រឹងប្រែង និងការគិតគូរបានល្អត្រឹមត្រូវ និងការដោយប្រុងប្រយ័ត្ន សម្រាប់ផ្ទៃដីមួយចំណែកៗ អាចផ្តល់តម្លៃសម្រាប់អនាគតផងដែរ។

គ្រួសារលោកអនុវត្តការផលិតតាមទម្រង់ស្រូវ-បង្គា។ ដើម្បីសម្រេចបានប្រសិទ្ធភាព លោកបានម្ចាស់ការតាមរដូវដាំដុះយ៉ាងសកម្ម ថែទាំដំណាំ និងសត្វពាហនៈរបស់ខ្លួន និងស្រាវជ្រាវវិធីសាស្រ្តដែលសមស្របទៅនឹងលក្ខខណៈក្នុងស្រុក។ អាស្រ័យការខិតខំប្រឹងប្រែង ការប្រើប្រាស់ដីធ្លីប្រកបដោយជំនាញ និងការទទួលយកវិធីសាស្រ្តថ្មីៗយ៉ាងក្លាហាន សេដ្ឋកិច្ចគ្រួសារមានស្ថិរភាពជាសន្សឹមៗ ជីវិតមួយថ្ងៃកាន់តែមានភាពប្រសើរឡើង។

 “រដ្ឋតែងបង្កលក្ខណៈសម្រាប់សម្រាប់ខ្ញុំអភិវឌ្ឍ។ ផ្លូវថ្នល់ សាលារៀន និងទឹកស្អាតទាំងអស់គឺប្រសើរជាងមុនច្រើនណាស់។ ខណៈពេលដែលយើងទទួលបានការយកចិត្តទុកដាក់ គឺយើងត្រូវតែខិតខំធ្វើការ ដើម្បីឈានឡើង។ មានដីធ្លីគឺត្រូវតែចេះរបៀបប្រើប្រាស់វា ដើម្បីផលិតទំនិញ និងផ្គត់ផ្គង់គ្រួសារ” លោក Chen មានប្រសាសន៍បែបនេះ។

មិនត្រឹមតែគិតគូរពីការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ លោក Chen ថែមទាំងខ្នះខ្នែងចំពោះកិច្ចការងារក្នុងភូមិទៀតផង។ តាមបណ្តោយផ្លូវនៅតាមមុខផ្ទះរបស់ខ្លួន លោកបានប្រើប្រាស់ដីសមស្របដើម្បីដាំ និងថែទាំដំណាំផងដែរ។ ជារៀងរាល់ថ្ងៃ គាត់ចំណាយពេលដកស្មៅ ពូនដី  និងថែទាំ ដើម្បីផលដំណាំមានការលូតលាស់ល្អ។

យោងតាមលោក ការដាំដើមឈើ និងដំណាំតាមដងផ្លូវមិនត្រឹមតែផ្តល់ឱ្យគ្រួសារនូវអាហារ និងប្រាក់ចំណូលបន្ថែមប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការថែរក្សាសម្រស់ទេសភាពផងដែរ។ នៅពេលដែលដីត្រូវបានគ្របដណ្តប់ដោយរុក្ខជាតិបៃតង ជួយឱ្យស្មៅមិនសូវដុះបាននោះដែរ ហើយប្រជាជនកាន់តែមានស្មារតីក្នុងការការពារបរិស្ថានតាមដងផ្លូវទៀតផង។

លោក Chen ថែមទាំងបានចលនាមាមីងបងប្អូនក្នុងភូមិធ្វើស្មៅ ធ្វើអនាម័យបរិស្ថាន និងដាំដើមឈើ បន្លែបង្ការនៅតាំបណ្តាទីតាំងដែលសមស្រប។ សម្រាប់សកម្មភាពតូចៗទាំងនេះ នៅពេលដែលគ្រួសារជាច្រើនបានចូលរួម ក៏បានរួមចំណែកដល់ការបង្កើតរូបរាងថ្មីសម្រាប់តំបន់ជនបទផងដែរ។

Xung quanh nhà ông Nguyễn Văn Chen trồng nhiều loại hoa màu, giúp gia đình có thêm nguồn thu nhập.

លោក Trịnh Văn Khách ប្រធានភូមិ Lý Ấn បានសង្កត់ធ្ងន់ថា៖ «លោក Chen តែងធ្វើការយ៉ាងសកម្ម និងស្វែងយល់ពីវិធីសាស្ត្រថ្មីៗ ដើម្បីកែលម្អប្រសិទ្ធភាពក្នុងការផលិត។ ប្រការដែលគួរឱ្យកត់សម្គាល់នោះគឺថា លោកមិនត្រឹមតែផ្តោតលើសេដ្ឋកិច្ចគ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងជំរុញទឹកចិត្តអ្នកភូមិឱ្យចូលរួមអនាម័យបរិស្ថាន ថែរក្សាទេសភាព និងអនុវត្តភារកិច្ចការងាក្នុងស្រុកដោយក្តីសប្បាយរីករាយផងដែរ»។

យោងតាមលោក Bùi Hùng Liệt ប្រធានគណៈកម្មាធិការប្រជាជនឃុំ Hưng Mỹ ភាពម្ចាស់ការ និង ឯកភាពគ្នារបស់ប្រជាជន គឺជាកត្តាសំខាន់ៗក្នុងការកសាងតំបន់ជនបទថ្មីផងដែរ។ ចាប់ពីការអភិវឌ្ឍផលិតកម្ម និងបង្កើនប្រាក់ចំណូល រហូតដល់ការរក្សាអនាម័យបរិស្ថាន ការពារផ្លូវថ្នល់ និងធ្វើឱ្យទេសភាពកាន់តែស្រស់ស្អាត ការរួមចំណែករបស់ប្រជាពលរដ្ឋម្នាក់ៗ នឹងបង្កើតការផ្លាស់ប្តូរប្រកបដោយចីរភាព។

ផ្តើមពីយុទ្ធជនពិការដែលជម្នះលើការលំបាក លោក Nguyễn Văn Chen ក៏បានឈានឡើងអាស្រ័យលើការខិតខំព្យាយាម និងស្មារតីពលកម្មរបស់ខ្លួនផងដែរ។ ជីវិត​គ្រួសារ​លោក​កាន់តែ​រីកចម្រើន​ឡើង គឺជា​លទ្ធផល​ដ៏​មានតម្លៃ ប៉ុន្តែ​អ្វី​ដែល​គួរឱ្យ​កោតសរសើរ​ជាង​នេះ​ទៅទៀត​នោះ​គឺ​ការ​គិតគូរ​ឥត​ឈប់ឈរ​របស់​លោក​ចំពោះ​សហគមន៍ រួម​ជាមួយ​អ្នកភូមិ​ដើម្បី​កសាងប្រទេសជាតិ មាតុភូមិ៕

Nguyễn Đào - Chí Thức

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។