សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគឺវឡុង។

ប្រតិភូចូលរួមក្នុងពិធីបូកសរុប និងជូនរង្វាន់នៃការប្រឡង។
បានបំផុសតាំងពីពាក់កណ្តាលខែមេសា ឆ្នាំ២០២៥ ពិធីប្រឡងបានទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់អ្នកនិពន្ធយ៉ាងច្រើនទូទាំងប្រទេស ដោយមាន ១២៨ វណ្ណកម្ម របស់ អ្នកនិពន្ធ ៦៧ រូបបានដាក់ពាក្យចូលរួមប្រឡង ក្នុងនោះមានរឿងខ្លី ៨៦ រឿង និងកំណត់ត្រា ៤២ អត្ថបទ។ ក្នុងនោះ អ្នកនិពន្ធជាច្រើនបានផ្ញើវណ្ណកម្ម ៤-៦អត្ថបទចូលរួម ជាពិសេសគឺមានការចូលរួមពីអ្នកនិពន្ធវ័យក្មេងបំផុតដែលកើតឆ្នាំ២០១២។
យោងតាមការវាយតម្លៃរបស់គណៈចាត់តាំង សម្រស់វប្បធម៌ និងវណ្ណកម្មដាក់ប្រឡងឆ្នាំនេះបាននាំមកនូវទស្សនៈប្រាកដនិយម និងជ្រាលជ្រៅផងដែរ។ ប្រពៃណីវប្បធម៌មិនត្រឹមតែបានរក្សាទុកក្នុងសារមន្ទីរ ឬការរំលឹកអតីតកាលនោះទេ ប៉ុន្តែ បានលេចឡើងយ៉ាងរស់រវើកតាមរយៈចង្វាក់ជីវិតសហគមន៍ ផ្នាត់គំនិត ភាសា ពិធីបុណ្យ និងទេសភាពស្រុកកំណើត។

កវី និងជាអ្នកស្រាវជ្រាវ Thạch Đờ Ni សមាជិកគណៈប្រតិបត្តិសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ជូនរង្វាន់ដល់អ្នកនិពន្ធ Nguyễn Thanh Hải និង Hứa Sơn Hà ដែលទទួលបានរង្វាន់លេខពីរ។
ឆ្លងកាត់វគ្គជម្រុះដំបូង គណៈចាត់តាំងបានជ្រើសរើសវណ្ណកម្ម ស្របច្បាប់ ៨៩ អត្ថបទ ដែលមានខ្លឹមសារឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីជីវភាពរស់នៅ វប្បធម៌ ទំនៀមទម្លាប់ និងអារម្មណ៍របស់ជនរួមជាតិជនជាតិភាគតិចតំបន់និរតីទិស។
ក្នុងពិធីបូកសរុបការប្រឡង គណៈចាត់តាំងបានជូនរង្វាន់១៤ វណ្ណកម្មឆ្នើមរបស់អ្នកនិពន្ធ ១៤ រូប រួមមាន៖ រង្វាន់លេខពីរ លេខបី និងរង្វាន់លើកទឹកចិត្តឱ្យប្រភេទរឿងខ្លី និងកំណត់ត្រា។
"លទ្ធផល" ពីពិធីប្រឡងជាបុព្វបទក្នុងការថែទាំចរន្តអក្សរសិល្ប៍ជនជាតិភាគតិចឱ្យកាន់តែរីកសាយធំទូលាយក្នុងជីវភាពសង្គម៕
Chim Đôn Ta

Truyền hình



Xem thêm bình luận