ប្រសិនបើជាងលុងដើមគគីរឬក៏ដើមស្រឡៅសម្រាប់ធ្វើជាទូក ងបែបប្រពៃណី គឺសិប្បករខាងគំនូរ គូរក្បាច់ចាប់ពីក្បាលទូករហូតដល់កន្សៃ សុទ្ធសឹងជាអ្នកបំពេញដំណាក់កាលចុងក្រោយ ដើម្បីបង្វែដើមឈើឱ្យក្លាយជាវត្ថុម៉្យាងដ៏មានព្រលឹងអណ្តែតលើរលកទឹក។ ក្នុងវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរណាមបូ ទូក ងនីមួយៗមិនត្រឹមតែជាមធ្យោបាយសម្រាប់ប្រកួតខាងកីឡានោះទេ ថែមទាំងជាវត្ថុមានតម្លៃដ៏ពិសិដ្ឋប្រចាំភូមិស្រុកទៀតផង ហើយសិប្បករតុបតែងក្បូរក្បាច់រចនារនេះហើយជាអ្នករក្សាព្រលឹងដ៏ពិសិដ្ឋនោះឯង។

សិប្បករ ហ៊ឺវមើយ កំពុងគូរក្បាច់ទូក ងវត្តសិរីមង្គលជ្រុងខ្មែរ ឃុំហូធីគី។
បង ហ៊ឺវមើយ នៅភូមិភ្នៀត ឃុំហូធីគី ជាអ្នកដែលមានបទពិសោធប្រមាណជិត ១០ ឆ្នាំជាមួយរបរគូរគំនូរ និងចម្លាក់ក្បាច់ បានរៀបរាប់ថា៖ «ការតុបតែងទូក ងគឺទាមទារឱ្យសិប្បករមិនត្រឹមតែមានជំនាញខាងគំនូរ ឬក៏ចម្លាក់បានយ៉ាងប្រណីតប៉ុណ្ណោះទេ ថែមទាំងត្រូវយល់ដឹងជ្រាលជ្រៅអំពីជំនឿ សាសនា និងវិស័យសិល្បៈប្រពៃណីរបស់ជនរួមជាតិខ្មែរទៀតផង។ ដំណាក់កាលបង្កើតព្រលឹងដាច់ដោយឡែកសម្រាប់ទូក ងមួយៗ គឺសិល្បៈឆ្លាក់ក្បាច់ និងនិមិត្តសញ្ញានៅក្បាលទូក។ ជាទូទៅ ទូក ងនីមួយៗនឹងមាននិមិត្តសញ្ញាខុសៗគ្នា ដូច្នេះយើងគូរតាមតម្រូវការជាក់ស្តែងរបស់វត្តតែប៉ុណ្ណោះ»។
នៅក្បាលទូក ដែលត្រូវបានចាត់ទុកជាព្រលឹងនៃទូក ងនីមួយៗ ធម្មតាគេតែងគូរបណ្តារូបសត្វដែលមានរិទ្ធិ៍អំណាច ដូចជា៖ នាគរាជ ខ្លា រាជសីហ៍ និងសេ្តចគ្រុឌជាដើម។ នៅពេលដែលបានគូររួច ចៅអធិការវត្ត និងពុទ្ធបរិស័ទក្នុងភូមិស្រុកនឹងធ្វើពិធីបើកភ្នែកទូក (បើកភ្នែកឱ្យវត្ថុស័ក្តិសិទ្ធិ)។ ខណៈពេលដែលភ្នែកនៃវត្ថុស័ក្តិសិទ្ធិត្រូវបានលាបពណ៌យ៉ាងស្រស់ស្អាតកាលណាហើយក៏ជាពេលដែលទូក ងមានលក្ខណៈពេញជាតួអង្គដែលមាន «ព្រលឹង» នាំយកកម្លាំងដ៏មហិមា និងជំនឿនៃជ័យជម្នះរបស់សមូហភាពចេញទៅប្រគួតៀងដែរ។

បង ហ៊ឺវមើយ ទោះបីជាវ័យនៅក្មេងក្តី ប៉ុន្តែមានបទពិសោធជិត ១០ ឆ្នាំក្នុងការគូរគំនូរលើទូក ងនៅតាមភូមិស្រុកខ្មែរផងដែរ។
ក្នុងលំហវប្បធម៌ភូមិស្រុកខ្មែរ សិប្បករគូរគំនូរក្បាច់ក្បូរឱ្យទូក ងនិយាយរួម បង ហ៊ឺវមើយ និយាយដោយឡែក តែងត្រូវបានបងប្អូនខ្មែរក្នុងភូមិស្រុកគោរពស្រឡាញ់យ៉ាងខ្លាំង ព្រោះពួកគាត់នេះហើយជា «ឃ្លាំង» ជាអ្នករក្សានូវអតីតកាលផ្នែកខាងវិស័យសិល្បៈនិងជំនឿបុរាណដែលឆ្លងកាត់ពីជំនាន់មួយទៅជំនាន់មួយ។
«ខុសពីវណ្ណកម្មធម្មតា ទូក ងត្រូវទ្រាំទ្រនឹងការបៀម រេចរឹលយ៉ាងខ្លាំងក្លារបស់ទឹកបឹងទន្លេ កំដៅថ្ងៃខ្យល់ និងការប៉ះទង្គិចគ្នាក្នុងអំឡុងពេលហ្វឹកហាត់ និងពេលប្រកួតប្រជែង។ អាស្រ័យហេតុហេះហើយ សិប្បករត្រូវប្រឹងប្រែងខ្លាំងណាស់ក្នុងការជ្រើសរើសវត្ថុធាតុដើម» បង ហ៊ឺវមើយ បានចែករំលែកបន្ថែមដូច្នេះ។

ជាធម្មតាទូក ងនីមួយៗច្រើនតែមាននិមិត្តសញ្ញាខុសៗគ្នា និមិត្តសញ្ញាទាំងនោះគឺជាព្រលឹងតំណាងឱ្យកម្លាំងដមហិមារបស់ទូកផងដែរ។
រាល់រដូវប្រណាំងទូក ងប្រពៃណីជិតមកដល់ម្តងៗ ក៏ជាពេលដែលសិប្បករដូចជាបង ហ៊ឺវមើយ តែងមមាញឹកនិងខិតខំប្រឹងប្រែងគូរទូក ដើម្បីឱ្យទាន់ពេលចូលរួមរដូវកាលប្រណាំង។ ជាពិសេសឱកាសបុណ្យអុំទូក - ប្រណាំងទូក ងប្រពៃណីបើកទូលាយកម្រិតតំបន់ដែលប្រព្រឹត្តទៅនៅទីក្រុងកឹងធើនាចុងខែវិច្ឆិកាខាងមុខនេះឯង៕
អត្ថបទនិងរូប៖ យ័ញឌីប

Truyền hình



Xem thêm bình luận