Thứ ba, 13-10-26 01:58:36
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ទីលានកម្សាន្តកីឡា មានអត្ថប្រយោជន៍

Báo Cà Mau ប៉ុន្មានឆ្នាំកន្លង អាស្រ័យការយកចិត្តទុកដាក់របស់ គ្រប់បណ្តាថ្នាក់ ព្រមទាំងព្រពៃណីខាងកីឡាលើភូមិ សាស្ត្រខេត្តនិយាយរួម តំបន់ជនរួមជាតិនិយាយដោយឡែកតែងមានការអភិវឌ្ឍន៍។ បងប្អូនជនរួមជាតិខ្មែរតែងសកម្មចូលរួមប្រពៃណីចលនា “ទូទាំងប្រជាជនហាត់ ប្រាណតាមគំរូអ៊ំហូមហិមា”។ បងប្អូនជនរួមជាតិទទួលបានការយកចិត្តទុកដាក់ ព្រមទាំងមានឱកាសបានចូល កៀកបណ្តាល្បែងប្រជាប្រិយ និងវិញ្ញាសាកីឡាប្រពៃ ណីខ្មែរទៀតផង។

ជនរួមជាតិខ្មែរមិនត្រឹមឧស្សាហ៍ព្យាយាមក្នុងការពលកម្មផលិតនោះទេ ថែមទាំងមានចំណូលចិត្តផ្នែកខាងកីឡាទៀតផង ដើម្បីលុតដំសុខភាព កម្សាន្តសប្បាយ។ សម្រាប់តម្រូវការដ៏សមប្រាកបនេះក៏ទទួលបានការយកចិត្តទុកដាក់របស់រដ្ឋអំណាចភូមិភាគ សម្រាប់ការបង្កើទីលានកម្សាន្តកីឡាមានប្រយោជន៍នៅតាមតបន់ជនរួមជាតិ។ មានច្រើនប្រភេទកីឡាយ៉ាងចំណាប់អារម្មណ៍ដែលត្រូវបានចាត់តាំងក្នុងរាល់បណ្តាពិធីបុណ្យទានប្រពៃណីខ្មែរ ទាក់ទាញមនុស្សម្នាចូលរួមច្រើនកុះករគ្រប់វ័យ គ្រប់សមាសភាព។ មានដូចជា៖ ទាញព្រ័ត្រ បិទភ្នែក វាយឆ្នាំដី ធាក់កង់យឺត។ល។ ពិសេសកីឡាប្រណាំងទូក-ងខ្នាតតូច។

នៅកាម៉ាវ បើរំលឹកពីកីឡាទូក-ងនិយាយរួម និងទូក-ងខ្នាតតូចនិយាយដោយឡែក គេនឹងគិត ដល់ក្លឹបកីឡាទូក-ង វត្តជ្រុងខ្មែរជាក់ជាមិនខាន។ នេះជាវត្តតែមួយគត់ក្នុងខេត្តដែលតែងរក្សាបន្ត ខាងកីឡាប្រណាំងទូក ង ប្រពៃណីរបស់ខ្មែរ។

អនុវត្តគម្រោងទី៦ស្ថិតក្នុងកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំលើភូមិសាស្ត្រខេត្តកាម៉ាវឆ្នាំ២០២៤ វត្ត Khmer ចំនួន២វត្តលើភូមិសាស្ត្រស្រុក Thới Bình វត្ត ជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ និងវត្តក្របីឃ្លៀច (Cao Dân) ឃុំ Tân Lộc ត្រូវបានរដ្ឋជំនួយឧបត្ថម្ភបោះទូក-ងថ្មីចំនួន២ គ្រឿង សរុបថវិកាជាង១ពាន់លានដុង ដើម្បីបន្តអភិរក្សនិងពង្រីកប្រពៃណីរបស់ជនរួមជាតិ Khmer។

ប្រណាំទូក-ង ជាកីឡាប្រពៃណីដ៏អស្ចារ្យមួយរបស់ជនរួមជាតិ Khmer ដែលតែងទទួលបានការយកចិត្តទុកដាក់ របស់បក្ស និងរដ្ឋ។ (ក្នុងរូបថត៖ ក្រុមទូក-ងវត្តជ្រុងខ្មែរពាក់ស្លាកលេខ៣៧កំពុងប្រគួតក្នុងឱកាសបុណ្យអកអំបុកសំពះព្រះខែ ប្រ ណាំងទូក-ងឆ្នាំ២០២៣នៅខេត្ត Sóc Trăng)។

ជាមួយការយកចិត្តទុកដាក់ផ្នែកខាងប្រពៃណីកីឡានៅតាមតំបន់ជនរួមជាតិខ្មែរ ព្រមទាំងតម្រូវការខាងថែរក្សាតម្លៃវប្បធម៌ ស្មារតីរបស់ជនរួមជាតិ Khmer ក៏បានឆ្លើយតបមួយថ្ងៃកាន់តែល្អគ្រប់គ្រាន់ រួមចំណែកជំរុញខ្លាំងខ្លាការអនុវត្តប្រពៃណី “ទូទាំងប្រជាជនកសាងជីវភាពវប្បធម៌” នៅតាមភូមិ ស្រុក៕

កីឡាធាក់កង់យឺតដែលបានចាត់តាំងនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី Khmer ​ឆ្នាំ២០២៤នៅវត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ស្រុក Thới Bình។

កីឡាមហាជនតំបន់ជនជាតិតែងបានបក្សនិងរដ្ឋយកចិត្តទុកដាក់និងបន្តចាត់តាំងក្នុងបណ្តាពិធីបុណ្យទានផ្សេងៗរបស់ជនរួមជាតិ Khmer។ (ក្នុងរូបថត៖ កីឡាទាញព្រ័ត្រសហការរវាងបុរសនិងនារីអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី Khmer ឆ្នាំ២០២៤នៅវត្តសិរីមង្គល ជ្រុងខ្មែរ ​(Rachgj Giồng) ឃុំ Hồ Thị Kỷ ស្រុក Thới Bình)។

Danh Điệp

 

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។