Thứ ba, 13-10-26 01:58:00
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

សារព័ត៌មានក្នុងជីវភាពរស់នៅរបស់ជនជាតិភាគតិច

Báo Cà Mau រួមដំណើរការជាមួយការអភិវឌ្ឍន៍របស់បងប្អូនជនជាតិភាគតិច សារព័ត៌មានកាម៉ាវមានតួនាទីដ៏សំខាន់ ជំនួយបងប្អូនជនរួមជាតិក្តាប់បានទាន់សភាពការអំពីវិធានការគោលនយោបាយរបស់បក្ស និងក្រឹត្យច្បាប់រដ្ឋធ្វើឲ្យផ្លាស់ប្តូរគំនិត្យ និងលើកកម្ពស់ ចំណេះដឹង ព្រមទាំងស្មារតីសម្ភារៈរបស់បងប្អូនខ្មែរ។

សេដ្ឋកិច្ច-សង្គមមានការអភិវឌ្ឍន៍ បងប្អូនជនជាតិភាគតិចនៅកាម៉ាវក៏មានលក្ខណៈបានចូលកៀកជាមួយបណ្តាប្រភេទនៃទម្រង់សារព័ត៌មានដូចជា៖ អានកាសែត ទស្សនាលើកញ្ចក់ទូរទស្សន៍ និងអានកាសែតអេឡិកត្រូនិកតាមទូរស័ព្ទឆ្លាតវៃជាដើម ឬក៏ស្តាប់វិទ្យុតាមបណ្តាប្រព័ន្ធឃោសនស័ព្ទតាមភូមិ។ គ្រប់បណ្តាស្ថាប័នសារព័ត៌មានក្នុងខេត្តក៏បានបង្កើតទំព័រអេឡិកត្រូនិកស្តីពីសកម្មភាពជនជាតិ គោលនយោបាយជនជាតិ អភិរក្សនិងពង្រីកបណ្តាតម្លៃប្រពៃណីដ៏      ថ្លៃថ្នូរ ព្រមទាំងលុបបំបាត់រាល់អាបិយជំនឿផ្សេងៗដែលមិនសម ស្រប កសាងជីវភាពវប្បធម៌តាមសម័យថ្មី។

ដែលជាស្ថាប័នខាងបញ្ចេញមតិរបស់គណៈបក្សខេត្ត រយៈកាល កន្លង កាសែតកាម៉ាវក៏បានផ្សព្វផ្សាយមានប្រសិទ្ធភាពចំពោះការ ងារជនជាតិ និងគោលនយោបាយជនជាតិជូនបងប្អូនជនរួមជាតិ          ផងដែរ។ ដែលគួរឲ្យកត់សម្គាល់នោះគឺ កាសែតកាម៉ាវ បានសហការជាមួយគណៈជនជាតិខេត្តដើម្បីនាំយកនៅផលិតផលទ្វេភាសា វៀត-ខ្មែរ ទៅតាមវត្តអារាម សាលាទាន សាលារៀន និងអ្នកមាន       ប្រជាប្រិយក្នុងជនរួមជាតិ។ល។ គ្រប់បណ្តាខ្លឹមសារទាំងឡាយតែងមានការកែច្នៃតាមទិសដៅសម្បូររូបភាព ខ្លឹមសារខ្លីងាយស្រួលបងប្អូនខ្មែរអានឆាប់យល់ដើម្បីយកទៅអនុវត្តតាម។ កន្លងថ្មីៗនេះ កាសែតកាម៉ាវបានបង្កើតទំព័រភាសាខ្មែរអេឡិកត្រូនិក សម្រាប់ផ្សព្វ ផ្សាយសារព័ត៌មានជូនបងប្អូនជនជាតិភាគតិចបានយ៉ាងឆាប់រហ័ស ចំណាប់អារម្មណ៍ និងមានប្រសិទ្ធភាពបំផុត។

ផលិតផលទ្វេភាសា វៀត-ខ្មែរ មានវត្តមាននៅតាមវត្ត តែងផ្តល់ចំណេះដឹងយ៉ាងមានអត្ថប្រយោជន៍     សម្រាប់ព្រះសង្ឃ ពុទ្ធបរិស័ទ ដើម្បីអ្នករាល់គ្នាកាន់តែមានការគោរពស្រឡាញ់ភាសានិងអក្សរសាស្ត្រ របស់ខ្លួនថែមទៀត។  រូបថត៖ ម៉ោងអានកាសែតរបស់ប្អូនៗ​​​រៀនអក្សរខ្មែរនារដូវវិស្សមកាលនៅវត្ត សិរីមង្គល ជ្រុងខ្មែរ ឃុំហូធីគី ស្រុកធើយប៊ិញ។

ព្រះតេជគុណ ហ៊ឺវញ៉ីវ ចៅអធិការវត្តសិរីមង្គល ជ្រុងខ្មែរ ឃុំហូធីគី ស្រុកធើយប៊ិញ មានសង្ឃដីការ៖ “វត្តគឺជាមណ្ឌលសម្រាប់ សកម្មភាពជំនឿសាសនា វប្បធម៌ សីលធម៌របស់បងប្អូនជនរួមជាតិ អាស្រ័យដូច្នេះហើយ ខណៈដែលវត្តទទួលបានកាសែត អាត្មាភាពតែងរក្សទុកយ៉ាងហ្មត់ចត់សម្រាប់មាមីងបងប្អូនពុទ្ធបរិស័ទអញ្ជើញមកវត្តអាចស្វែករកអាន និងរៀនសូត្រដកពិសោធបានខ្លះដើម្បីបំ ប៉នចំណេះដឹង ព្រមទាំងសកម្មចូលរួមអនុវត្តបណ្តាប្រពៃណីប្រឡងប្រណាំងស្នេហាជាតិ ពិសេសការចលនាទូទាំងប្រជាជនសាមគ្គី       កសាងជនបទថ្មី”។

បណ្តាគ្រូបង្រៀនអក្សរខ្មែរគ្រប់រូបមានដំណងដើម្បីប្អូនៗកាន់តែយកចិត្តទុកដាក់ស្វែងយល់អំពីប្រការល្អៗតាមទំព័រសារព័ត៌មាន។ (ក្នុងរូបថត៖ ថ្នាក់រៀនអក្សរខែ្មរនារដូវ វិស្សមកាលនៅវត្តសិរីមង្គល ជ្រុងខ្មែរ ឃុំហូធីគី ស្រុកធើយប៊ិញ)។

ទន្ទឹមជាមួយការផ្តល់ព្រឹត្តិការព័ត៌មាន សារព័ត៌មានចាត់ទុកជា សៀវភៅកាន់ដៃសម្រាប់ជំនួយមាមីងបងប្អូនតាមតំបន់ឆ្ងាយដាច់        ស្រយាលបានចូលកៀក និងអនុវត្តបច្ចេកវិទ្យា លើកកម្ពស់ការ ផលិត អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅភូមិភាគ។ ផ្តើមពីនោះ រំលឹកសាឡើងវិញចំពោះអ្នករាល់គ្នាឲ្យមានការភ្ញាក់រលឹកក្នុងការខិតខំឈានឡើងដោយកម្លាំងខ្លួនឯង និងចេះជួយគ្នា ទៅវិញទៅមក រួមគ្នាកសាងសហគមន៍ឲ្យកាន់តែគ្រប់គ្រាន់និង សម្បូររុងរឿង។

លើប្រព័ន្ធកាសែតអេឡិកត្រូនិក ក៏បានជំនួយប្អូនៗសិស្សសាលាងាយស្រួលក្តាប់ព័ត៌មានលម្អិតដែលមានអត្ថប្រយោជន៍សម្រាប់ក្នុងការសិក្សារៀនសូត្រ លត់ដំនិងស្វែងយល់បន្ថែមខាងចំណឹងបែបថ្មីទំនើប។

លោកត្រឹងវុំាងកឿន កសិករនៅភូមិលេខ៨ ឃុំខាញ់ប៊ិញដុង ស្រុកត្រឹងវុំាងថើយ មានប្រសាសន៍៖ “ទម្លាប់របស់គ្រួសារខ្ញុំគឺក្រោយ ពេលត្រឡប់មកពីស្រែចម្ការវិញ យើងខ្ញុំតែងនិយមអានកាសែត  ដើម្បីតាមដានព្រឹត្តិការណ៍ព័ត៌មាន ក្នុងខេត្ត និងអន្តរជាតិ ព្រមទាំងបណ្តាកម្មវិធីកម្សាន្តសប្បាយផ្សេងៗតាមកញ្ចក់ទូរទស្សន៍។ ផ្តើមពី នោះ ខ្ញុំយល់បានច្បាស់អំពីការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋចំពោះបងប្អូនជនរួមជាតិភាគតិច ព្រមទាំងទូន្មានកូនចៅឲ្យខិតខំព្យាយាមរកស៊ី អភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ”។

រៀងរាល់ពេលរសៀល គ្រួសារលោក ត្រឹងវុំាងកឿន នៅភូមិលេខ៨ ឃុំខាញ់ប៊ិញដុង តែងរួមគ្នាតាមដានព័ត៌មានក្នុងខេត្តនិងអន្តរជាតិ។

សារព័ត៌មាន និងសាគមនាគមន៍បានផ្តល់ជូនចំណេះដឹងយ៉ាង  ជ្រៅជ្រះសម្រាប់ជំហរមុខរបស់គ្រប់បណ្តាភូមិ សង្កាត់ អនុវត្តចូល    ក្នុងការឃោសនាចលនាផ្សព្វផ្សាយ។ នេះសុទ្ធសឹងជាប្រព័ន្ធទំនាក់ទំនងដ៏សំខាន់ដើម្បីតភ្ជាប់រវាងឆន្ទៈរបស់បក្សនិងទឹកចិត្តប្រជាជន  លោកប៊ូយថាញត្រា ប្រធានទទួលបន្ទុកការងារខាងរណសិរ្សភូមិលេខ៨ ឃុំខាញ់ប៊ិញដុង មានប្រសាសន៍៖ “រាល់ពេលងានកាសែតនិងតាមដានទូរទស្សន៍ម្តងៗ បានយល់ច្បាស់អំពីគោលនយោបាយ ថ្មីដែលទើបដាក់ចេញ យើងខ្ញុំក៏ធ្វើការផ្សព្វផ្សាយជូនមាមីងបងប្អូនក្តាប់ ព្រមទាំងណែនាំអំពីបណ្តាទម្រង់ចិញ្ចឹមដាំដុះ ជំនួយបងប្អូន ចាកផុតក្រ។ យើងខ្ញុំផ្សព្វផ្សាយ ណែនាំមាមីងបងប្អូនឲ្យយល់ដឹងអំពីការជម្រើសតាមដានព័ត៌មានដែលមានអត្ថប្រយោជន៍ និងបង្កើនស្មារតីប្រុងប្រយ័ត្នជាទីបំផុត។ អានិយាយបានថា អាស្រ័យសារព័ត៌ មានមានការរីកចម្រើនដូចសព្វថ្ងៃ ទើបជីវភាពបងប្អូនប្រជាជនទាំងឡាយរស់នៅទីនេះមួយថ្ងៃកាន់តែរីកចម្រើន”។

កាសែតកាម៉ាវ ក៏បានស៊ីជម្រៅរាល់គ្រប់វិស័យនៃការរស់នៅក្នុងសង្គម ព្រមទាំងបម្រើគ្រប់ស្រទាប់វណ្ណៈប្រជាជន។ នេះគឺជាខ្លឹមសារ រួមចំណែកអនុវត្តគម្រោងការទី១០ (សារគមនាគន៍ ផ្សព្វផ្សាយ ចលនាក្នុងតំបន់ជនជាតិភាគតិច និងតំបន់ភ្នំស្ថិតក្នុងកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំរបស់ជនរួមជាតិចំពោះបក្សនិងរដ្ឋ ជំនួយពួកគាត់មានការផ្លាស់ប្តូរគំនិត្យ ខិតខំឈានឡើងលើកកម្ពស់គុណភាពក្នុងការរស់នៅ៕

 

អនុវត្តដោយ៖ ម៉ុងធឿង

 

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។