Thứ ba, 13-10-26 01:57:59
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

កាសែតកាម៉ាវទ្វេភាសា អភិវឌ្ឍន៍មិនឈប់ឈរ

Báo Cà Mau កាសែតកាម៉ាវទ្វេភាសា វៀត-ខ្មែរ បង្កើតកាលពីឆ្នាំ២០០៨ (ក្រោមការគ្រប់គ្រងរបស់កាសែតរូបភាពដឹកមូយ)។ បន្ទាប់ពីរួបរួមតែមួយគឺកាសែតរូបភាពដឹកមូយនិងកាសែតកាម៉ាវ ផលិតផលបោះពុម្ពផ្សាយជាពីរភាសា វៀត-ខ្មែរ តែងអភិវឌ្ឍន៍មិនឈប់ឈរទាំងខ្លឹមសារនិងរូបភាព។ កាសែតបានចុះផ្សាយ១ខែពីលេខ ក្នុងមួយលេខមានចំនួន៧៥០ក្បាល រួមទាំងអស់១២ទំព័រ។ កាសែតជូនដោយឥតគិតប្រាក់នៅតាមបណ្តាវត្តខ្មែរនិងសាលា ទាន។ល។ ពិសេសតំបន់ជនរួមជាតិខ្មែរទូទាំងខេត្ត។

ប៉ុន្មានឆ្នាំកន្លង កាសែតកាម៉ាវទ្វេភាសា វៀត-ខ្មែរ បាន ផ្តល់សារព័ត៌មានជូនមិត្តអ្នកអានទាំងឡាយជាជនជាតិភាគតិចលើភូមិសាស្ត្រខេត្តនិយាយរួម ក្នុងនោះមានជនរួមជាតិខ្មែរស្តីពីស្ថានការគោលនយោបាយ ការអភិវឌ្ឍន៍សេដ្ឋ កិច្ច ការងារកាត់បន្ថយក្រ អប់រំនិងបណ្តុះបណ្តាល មនុស្សល្អ-ការងារល្អ ព្រមទាំងការអភិរក្សនិងពង្រីកតម្លៃ     ប្រពៃណីសាមគ្គីកសាងជីវភាពវប្បធម៌ក្នុងជនរួមជាតិខ្មែរ។ ផ្តើមពីនោះ ក៏រួមចំណែកលើកកម្ពស់ចំណេះដឹងក្នុងការ       លុបចោលនូបអបិយជំនឿផ្សេងៗដែលមិនសមស្រប។

កាសែតកាម៉ាវទេ្វភាសាចេញផ្សាយមួយខែ២លើក ផលិតផលនេះត្រូវបានផ្តល់ជូន ដោយមិនគិតប្រាក់គ្រប់បណ្តាភូមិភាគទូទាំងខេត្ត និងតំបន់ដែលមានបងប្អូនជន           រួមជាតិខ្មែររស់នៅច្រើនកុះករ។

អាស្រ័យផលិតផលទ្វេភាសា ជនរួមជាតិខ្មែរទាំងឡាយក្នុងខេត្តក៏ក្រេបជញ្ជក់និងបង្កើនចំណេះដឹងផ្សេងៗយ៉ាងចាំបាច់ដើម្បីរួមដំណើរការផ្លាស់ថ្មីនិងសមាហរណកម្មរបស់         ប្រទេសជាតិ។ ផ្តើមពីនោះ ក៏ទទួលបានការគាំទ្រនិងស្ងើចសរសើរអំពីសំណាក់មិត្តអ្នកអាន ពីសេសព្រះសង្ឃនិងអ្នកមានប្រជាប្រិយក្នុងជនរួមជាតិ។

កាសែតកាម៉ាវទ្វេភាសា វៀត-ខ្មែរ បានរួមចំណែកយ៉ាង ធំក្នុងការអភិរក្សភាសានិងអក្សរសាស្ត្រខ្មែរ ក៏ដូចការអភិ   រក្សនិងពង្រីកការងារផ្សព្វផ្សាយនិងឧទ្ទេសនាមបណ្តាតម្លៃ វប្បធម៌ប្រពៃណីរបស់ជនចាតិផងដែរ។

កាសែតកាម៉ាវទ្វេភាសា វៀត-ខ្មែរ បានរួមចំណែកយ៉ាងធំក្នុងការអភិរក្សភាសានិងអក្សរសាស្ត្ររបស់ជនរួមជាតិខ្មែរ។

ចូលរួមអំណរបរិយាកាសជាមួយសារព័ត៌មានទូទាំងប្រទេសដែលកំពុងឆ្ពោះទៅខួបលើកទី៩៩ឆ្នាំ ទិវាសារព័ត៌ មានបដិវត្តន៍វៀតណាម (២១មិថុនា ១៩២៥-២១មិថុនា ២០២៤) កាលពីថ្ងៃទី១០មិថុនា កាសែតកាម៉ាវក៏បានបង្កើត ទំព័រកាសែតកាម៉ាវភាសាខ្មែរអេឡិកត្រូនិកសម្រាប់មិត្តអ្នកអានងាយស្រួលតាមដាន។

ចាប់តាំងពីថ្ងៃ១០មិថុនា កាសែតកាម៉ាវថែមទាំងបានបង្កើតបន្ថែមទំព័រ កាសែតអេឡិកត្រូនិកភាសាខ្មែរទៀតផង។

ថ្វីត្បិតបុគ្គលិកទទួលបន្ទុកមានចំនួនតិច តែសម្រាប់   អ្នកអនុវត្តផលិតផលកាសែតកាម៉ាវទ្វេភាសាព្រមទាំងកា សែតកាម៉ាវភាសាខ្មែរអេឡិកត្រូនិក នឹងបន្តខិតខំអស់ពី         សមត្ថភាពរួមជាមួយការស្រឡាញ់អាជីព ស្រឡាញ់ភាសា វប្បធម៌ខ្មែរ រួមចំណែកកសាងខឿនសារព័ត៌មានបដិវត្តន៍            និយាយរួម កាសែតកាម៉ាវភាសាខ្មែរនិយាយដោយឡែក    មួយថ្ងៃកាន់តែសម្បូរដោយទឹកចិត្តមនុស្សធម៌ ឯកទេស     និងទំនើបទាន់សម័យសម្រាប់បម្រើមិត្តអ្នកអានកាន់តែល្អ     ប្រសើរថែមទៀត៕

 

អត្ថបទនិងរូបថត៖ យ័ញឌីប

 

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។