Thứ năm, 15-10-26 07:05:38
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ចាប់ពីថ្ងៃទី១ ខែកក្កដា៖ ធ្វើការអង្កេតសេដ្ឋកិច្ច-សង្គមរបស់ជនជាតិភាគតិចទាំង៥៣ជនជាតិ

Báo Cà Mau ការស៊ើបអង្កេត និងការប្រមូលព័ត៌មានអំពីស្ថានភាពសេដ្ឋកិច្ច-សង្គមរបស់ជនជាតិភាគតិចទាំងទាំង៥៣ជនជាតិក្នុងឆ្នាំ២០២៤ នឹងចាប់ផ្តើមពីថ្ងៃទី១ ខែកក្កដារហូតដល់ថ្ងៃទី១៥ ខែសីហានៅទូទាំងប្រទេស ដើម្បីកសាង និងរៀបចំផែនការគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមសម្រាប់តំបន់ជនជាតិភាគតិច តំណាក់កាល ២០២៦-២០៣០។ នៅខេត្តកាម៉ាវ សកម្មភាពត្រៀមរៀបចំត្រូវបានសម្រេចរួចរាល់ជាស្រេចដើម្បីចេញយុទ្ធនាអនុវត្តដោយល្អបំផុតចំពោះភារកិច្ចនេះ។

ការអង្កេត និងប្រមូលព័ត៌មានស្តីអំពីស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ជនជាតិភាគតិចទាំង៥៣ជនជាតិនៅឆ្នាំ២០២៤ គឺជាប្រភពទិន្នន័យដ៏សំ ខាន់ដើម្បីធ្វើជាមូលដ្ឋានសម្រាប់រដ្ឋអំណាចគ្រប់បណ្តាថ្នាក់បន្តកសាង និងផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពរាល់បណ្តាយន្តការ និងគោលនយោបាយអភិវឌ្ឍន៍សម្រាប់តំបន់ជនជាតិភាគតិច ជាពិសេសរៀបចំផែនការគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមសម្រាប់តំបន់ជនជាតិភាគតិចក្នុងតំណាក់កាល ២០២៦-២០៣០។ ហើយទន្ទឹមនឹងនោះ ធ្វើជាមូលដ្ឋានសម្រាប់ក្តាប់ប្រព័ន្ធព័ត៌មាន និងទិន្នន័យស្ថិតិស្តីពីជនជាតិភាគតិចនៅវៀតណាមផងដែរ។

បងប្អូនជនរួមជាតិភាគតិចតែងសកម្មចូលរួមពលកម្មផលិតដើម្បីឈានឡើងរួចចាកក្រ។ (រូបថត៖ យ័ញឌីប)

ប្រជាជនទូទាំងខេត្តកាម៉ាវ សព្វថ្ងៃមានជាង ១.១៩៤ លាននាក់ ក្នុងនោះជនរួមជាតិភាគតិចមានចំនួន៣២ជនជាតិ និង១១.៦៥៧គ្រួសារ ព្រមទាំងចំនួនប្រជាជន៣៣.៦២៤នាក់។  បណ្តាជនជាតិនិមួយៗតែងមានអត្តសញ្ញាណវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់រៀងៗខ្លួន ប៉ុន្តែបងប្អូនខ្មែរតែងភ្ជាប់ទំនាក់ទំនងរវាងគ្នានិងគ្នា ដើម្បីបង្កើតភាពចម្រុះ និងសម្បូរបែបសម្រាប់ខឿនវប្បធម៌រួមរបស់ខេត្ត។

លោក ត្រឹងថាញប៊ិញ ប្រធាននា​យក​ដ្ឋាន​ស្ថិតិ​ខេត្ត​កាម៉ាវ ឲ្យដឹង៖ នេះជាលើកទី៣ហើយដែលការអង្កេតត្រូវបានរៀបចំឡើងដើម្បីប្រមូលព័ត៌ មានអំពីស្ថានភាពសេដ្ឋកិច្ច-សង្គមរបស់ជនជាតិភាគតិចទាំង៥៣ជនជាតិនៅប្រទេសយើង (លើកទី១ ត្រូវបានចាត់តាំងក្នុងឆ្នាំ ២០១៥ និងលើកទី២ ក្នុងឆ្នាំ២០១៩) ។ ការពិនិត្យអង្កេតជនជាតិភាគតិចឆ្នាំ២០២៤ នឹងត្រូវបានអនុវត្តគ្រប់ទាំង៥៤ខេត្ត ក្រុងដែលស្ថិតក្រោម​ឱវាទ​មជ្ឈិម​ រួម​មាន​ខេត្ត​ចំ​នួន៥១ ដែល​មាន​ឃុំ​ចំ​ណុះ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ យោង​តាម​សេចក្តី​សម្រេច​លេខ​ ៨៦១/​QĐ-TTg ចុះ​ថ្ងៃ​ទី៤ ខែ​មិថុនា​ ឆ្នាំ​២០២១ របស់​នា​យក​រ​ដ្ឋមន្ត្រី​នៃ​រដ្ឋា​ភិបាល​ បាន​ផ្តល់​សច្ចា​នុមតិ​បញ្ជី​ឈ្មោះ​ឃុំ​ក្នុង​តំ​បន់III​ តំ​បន់II​ និង​តំ​បន់I​ ចំ​ណុះ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ តំ​ណាក់​កាល​ ២០២១​-២០២៥ និង​ខេត្ត​ ក្រុង​ចំ​នួន​ ៣ ដែល​មាន​ឃុំ​ សង្កាត់​ និង​ទីប្រ​ជុំ​ជន​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​ រួម​មាន៖ ក្រុង​ហូជី​មិញ​ ឡុង​អាង​ និង​ហា​ញទិញ។​

ប្រៀបជាមួយការអង្កេតដើម្បីប្រមូលព័ត៌មានស្តីអំពីស្ថានភាពសេដ្ឋកិច្ច-សង្គមរបស់ជនជាតិភាគតិចទាំង៥៣ជនជាតិឆ្នាំ២០២៥ និងឆ្នាំ២០១៩ ការអង្កេតលើកនេះមានការផ្លាស់ប្តូរស្តីពីលក្ខឋាននៃការបញ្ជាក់លើភូមិសាស្ត្រ។ យោងតាមការអង្កេត២លើករួចមកហើយ ភូមិសាស្ត្រដែលបានធ្វើការអង្កេតជនជាតិភាគតិចត្រូវបានកំណត់ថាជាតំបន់ដែលមានជនជាតិភាគតិចរស់នៅចាប់ពី៣០%ឡោះងទៅប្រៀបជាមួយការសរុបចំនួនស្ថិតិរបស់ភូមិឋាន។ ឆ្នាំ២០២៤ យោងតាមសំណើរបស់គណៈកម្មាធិការជនជាតិលើមូលដ្ឋាននៃសេចក្តីសម្រេចលេខ៣៣/២០២០/QĐ-TTg ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០របស់នាយករដ្ឋមន្ត្រី ប្រកាសឱ្យប្រើលក្ខឋានសម្រាប់កំណត់តំបន់ជនជាតិភាគតិច និងតំបន់ភ្នំដែលយោងតាមកម្រិតវិជ្ជាអភិវឌ្ឍន៍តំណាក់កាល២០២១-២០២៥។  តំបន់ជនជាតិភាគតិចដែលបានកំណត់ក្នុងការអង្កេតនេះគឺជាតំបន់ដែលមានចំនួនជនជាតិភាគតិចរស់នៅស្រូបអត្រា១៥%ឡើងទៅ​ ប្រៀបនឹងចំនួនប្រជាជនសរុបរបស់ភូមិភាគ។

“មុខសញ្ញានៃការអង្កេត គឺគ្រួសារជនជាតិភាគតិច។ អ្នករស់នៅអចិន្ត្រៃ ពិតប្រាកដនៃគ្រួសារជនជាតិភាគតិច គិតត្រឹមពេលនៃការអង្កេតមានចាប់ពី២នាក់ឡើងទៅ។ គ្រួសារជនជាតិភាគតិចត្រូវបានកំណត់នៅក្នុងការអង្កេតនេះថាជាគ្រួសារដែលបំពេញលក្ខខណ្ឌយ៉ាងហោចណាស់១ក្នុងចំណោម៣ (មេគ្រួសារគឺជាជនជាតិភាគតិច ប្តីឬប្រពន្ធរបស់មេគ្រួសារគឺជាជនជាតិភាគតិច គ្រួសារមានសមាមាត្រនៃជនជាតិភាគតិច ស្រូបអត្រាចំនួន៥០%ឡើងទៅ)។  គណៈកម្មាធិការប្រជាជនឃុំស្ថិតក្នុងតំបន់III  តំបន់II និងតំបន់I  យោងតាមសេចក្តីសម្រេចលេខ៨៦១/ QĐ-TTg និងបណ្តាឃុំដែលមិនស្ថិតក្នុងតំបន់ខាងលើ ប៉ុន្តែមានភូមិឋានស្ថិតក្នុងតំបន់ជនជាតិភាគតិច” លោក ត្រឹងថាញប៊ិញ មាឲ្យដឹងបែបនេះ។

យោងតាមប្រសាសន៍របស់លោក Bình ការអង្កេតនឹងប្រមូលព័ត៌មានស្តីពី៖ ប្រជាជន ការអប់រំ ធ្វើចំណាកស្រុក​ អាពាហ៍ពិពាហ៍ ប្រើប្រាស់ធានារ៉ាប់រងសុខាភិបាល ការងារធ្វើ ជីវប្រវត្តិ និងស្ថានភាពប្រើប្រាស់ការពន្យារកំណើតរបស់ស្ត្រីដែលមានអាយុចាប់ពី១០-៤៩ឆ្នាំ។ ព័ត៌មានអំពីអ្នកស្លាប់ក្នុងគ្រួសារក្នុងរយៈពេល១២ខែកន្លង លំនៅដ្ឋាន និងជីវភាពរស់នៅរបស់គ្រួសារ ដីលំនៅដ្ឋាន និងដីផលិតរបស់គ្រួសារ បណ្តាប្រភេទសត្វចិញ្ចឹមដ៏សំខាន់ៗមួយចំនួនរបស់គ្រួសារ ការចូលកៀកប្រើប្រាស់សេវាសាធារណៈរបស់គ្រួសារ។ ចំពោះគណៈកម្មាធិការ​ប្រជាជន​ឃុំ​វិញ នឹង​​ប្រមូល​ព័ត៌មានស្តីពី៖ លក្ខណៈ​របស់​ឃុំ ការប្រើប្រាស់អគ្គិសនី ផ្លូវថ្នល់ និងចរាចរណ៍ សាលារៀននិងកម្រិតវិជ្ជារបស់គ្រូបង្រៀន អាគារវប្បធម៌ សុខាភិបាល និងអនាម័យបរិស្ថាន ទីផ្សារ ចំណេះវិជ្ជារបស់កម្មាភិបាលរដ្ឋការគ្រប់បណ្តាថ្នាក់ឃុំ និងជំនឿសាសនា សេវាទូរស័ព្ទ ព្រមទាំងប្រព័ន្ធអ៊ីនធឺណិត។

ការធ្វើអង្កេតដើម្បីប្រមូលព័ត៌មានស្តីពីស្ថានភាពសេដ្ឋកិច្ច-សង្គមរបស់ជនជាតិភាគតិចទាំង៥៣ជនជាតិឆ្នាំ២០២៤ គឺជាការអង្កេតគ្រប់ជ្រុងជ្រោយ ព្រមទាំងសហការជម្រើគំរូ។ អង្កេតគ្រប់ជ្រុងជ្រោយត្រូវបានអនុវត្តនៅតាមបណ្តាឃុំទាំងឡាយដែលស្ថិតក្នុងតំបន់III តំបន់II និងតំបន់I យោងតាមសេចក្តីសម្រេចលេខ៨៦១/QĐ-TTg ព្រមទាំងបណ្តាឃុំដែលមិនស្ថិតក្នុងតំបន់ដូចបានពោលខាងលើ ប៉ុន្តែមានតំបន់ជនជាតិភាគតិចត្រូវបានជ្រើសរើសសម្រាប់ឲ្យការអង្កេតដើម្បីប្រមូលព័ត៌មានខាងលក្ខឋានស្តីពីស្ថិតិយោងតាមជនជាតិភាគតិច។ ការអង្កេតគំរូត្រូវបានអនុវត្តលើដែលកំណត់ស្រដៀងគ្នានឹងការអង្កេតទាំងមូល។ ទ្រង់ទ្រាយគំរូដែលបានបែងចែកធានានូវកម្រិតតំណាងថ្នាក់ស្រុក ស្តីពីចំនួនប្រជាគ្រួសារអ្នកសិក្សារៀនសូត្ររបស់គ្រប់បណ្តាជនជាតិនិយាយរួម និងជនជាតិភាគតិចនិមួយៗដែលភាគច្រើនក្នុងស្រុកនិយាយដោយឡែក។ ដោយឡែកចំពោះជនជាតិភាគតិចមានទ្រង់ទ្រាយខាងស្ថិតិក្រោមពី១០ពាន់នាក់ទូទាំងប្រទេសដែលយោងតាមលទ្ធផលនៃការសរុបអង្កេតស្ថិតិ ព្រមទាំងលំនៅឋានក្នុងឆ្នាំ២០១៩ នឹងចាប់ផ្តើមធ្វើការអង្កេតសរុបនូវ   បណ្តាគ្រួសារទាំងឡាយដែលជាគ្រុមនៃជនជាតិភាគតិចលើភូមិសាស្ត្រតំបន់ជនជាតិភាគតិច។ 

លោកប៊ិញ បានឲ្យដឹងបន្ថែមទៀតថា បច្ចុប្បន្ន នាយកដ្ឋានស្ថិតិខេត្តកំពុងចង្អុលការណែនាំ និងត្រួតពិនិត្យការងាររៀបចំបញ្ជីគ្រួសារនៅតំ បន់ដែលត្រូវធ្វើការអង្កេត។ ផ្សព្វផ្សាយការបណ្តុះបណ្តាលវិជ្ជាជីវៈ និងណែនាំអំពីរបៀបប្រើប្រាស់កម្មវិធីសម្រាប់អ្នកគ្រប់គ្រងគ្រប់លំដាប់ថ្នាក់ ប្រធានក្រុម បុក្គលិកអ្នកអង្កេត។

សកម្មភាពត្រៀនរៀបចំរបស់នាយកដ្ឋានស្ថិតិខេត្ត និងអង្គភាពសហការអនុវត្តក៏ត្រូវបានធ្វើការផ្សព្វផ្សាយយ៉ាងល្អបំផុតដើម្បីត្រៀមលក្ខណៈចេញយុទ្ធនាការអនុវត្តអនុវត្តការពិនិត្យអង្កេតនឹងត្រូវបានចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី១មក្ករារហូតដល់ថ្ងៃទី១៥សីហា។​ លទ្ធផលនៃការអង្កេតនឹងត្រូវប្រកាសជាសាធាររណៈនៅខែឧសភារហូតដល់ខែកក្កដា ឆ្នាំ២០២៥៕

 

អត្ថបទនិងរូបថត៖ ទ្រុងឌិញ

 

ថ្នាក់ដឹកនាំខេត្តអញ្ជើញសួរសុខទុក្ខ និងប្រសិទ្ធពរជនរួមជាតិ Khmer ឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ២០២៦ របស់ជនរួមជាតិ Khmer គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau បានចាត់តាំងគណៈប្រតិភូជាច្រើនក្រុម អញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរដល់បណ្តាអ្នកមុខអ្នកការសាសនា ព្រះសង្ឃ អ្នកមានកិត្យានុភាព និងមាមីងប្អូនជនរួមជាតិ Khmer នៅតាមបណ្តាភូមិភាគនានាក្នុងខេត្ត។

មានយ៉ាងច្រើនកម្មភាពសម្រាប់ឱកាសបុណ្យសែនដូនតា

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានផ្សព្វផ្សាយផែនការចាត់តាំងបណ្ដាសកម្មភាពក្នុងឱកាសបុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា (ត្រូវនឹងថ្ងៃទី ១៤, ១៥ រោច ខែភទ្របទ និង ១ កើតខែអស្សុជ)។

មហាសន្និបាតតំណាងសមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau អាណត្តិ ២០២៦-២០៣១៖

សមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau ទើបតែបានរៀបចំយ៉ាងមហោឡារិកនូវមហាសន្និបាតតំណាង អាណត្តិ ២០២៦-២០៣១ ដើម្បីបូកសរុប វាយតម្លៃគ្រប់ជ្រុងជ្រោយការងារកិច្ចការបរទេសប្រជាជនដំណាក់កាលកន្លង និងដាក់ចេញទិសដៅ ភារកិច្ចគន្លឹះសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។

លើកកម្ពស់សមត្ថភាពឆ្លើយតបលើផ្ទៃសមុទ្រ

ចំពោះស្ថានភាពរដូវភ្លៀងព្យុះឈានចូលដំណាក់កាលកើនឡើងខ្លាំង ហានិភ័យគ្រោះថ្នាក់ និងឧបទ្ទវហេតុលើផ្ទៃសមុទ្រក៏កើនកើនឡើងណាស់ដែរ ម៉្លោះហើយកងកម្លាំងយោធាការពារព្រំដែនខេត្ត Cà Mau បានម្ចាស់ការលើកកម្ពស់សមត្ថភាពបញ្ជាប្រតិបត្តិការនាវា ទូក កប៉ាល់ និងដោះស្រាយសភាពការណ៍លើផ្ទៃសមុទ្រ សំដៅធានាសុវត្ថិភាពជូនកម្មាភិបាល យុទ្ធជន និងប្រជានេសាទ។

បង្កលក្ខណៈដើម្បីជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ

បុណ្យភ្ជុំបិណ្ឌ សែនដូនតារបស់ជនរួមជាតិ Khmer ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា ត្រូវនឹងថ្ងៃទី ១-៣ រោច ខែភទ្របទ)។ ដើម្បីបង្កលក្ខណៈងាយស្រួលដើម្បីបងប្អូនជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ ស្និទ្ធស្នាល សុវត្ថិភាព និងសំចៃ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានណែនាំដល់បណ្តាមន្ទីរ ស្ថាប័ន អង្គការនយោបាយ-សង្គមថ្នាក់ខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ម្ចាស់ការអនុវត្តបណ្តាសកម្មភាពស្របតាមលក្ខណៈជាក់ស្តែង។

ក្តីរីករាយរបស់ប្រជាជន Khmer ដែលទទួលបានប័ណ្ណបើកបរ

អស់រយៈពេលជាច្រើនឆ្នាំកន្លង ដោយសារតែជំនាញខាងអាន និងសរសេរភាសា Việt Nam មានកម្រិត លោក Danh Hồng Cư (អាយុ ៤៦ ឆ្នាំ នៅភូមិ Thanh Sơn ឃុំ Vĩnh Mỹ) មិនហ៊ានចុះឈ្មោះប្រឡងយកប័ណ្ណបើកបរនោះទេ។ ហើយតម្រូវការដឹកជញ្ជូនរបស់គ្រួសារគាត់សម្រាប់ការងារ និងទំនិញគឺមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែឧបសគ្គភាសាបានបង្ខំឱ្យគាត់ពឹងផ្អែកលើតែម៉ូតូ ៥០ccតែមួយគ្រឿងជាប្រចាំ។ ថ្មីៗនេះ ក្តីរីករាយយ៉ាងខ្លាំងបានកើតឡើងនៅពេលដែលលោក Cư ជាមនុស្សម្នាក់ក្នុងចំណោមជនជាតិភាគតិចទាំង ៣០ នាក់ដែលបានប្រឡងជាប់ និងទទួលបានប័ណ្ណបើកបរម៉ូតូប្រភេទ A1។

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

ជីវពលថ្មីនៃសិល្បៈប្រជាប្រិយ Khmer

ថ្មីៗនេះ សមាគមសិល្បៈប្រជាប្រិយខេត្ត Cà Mau បានចាត់តាំងជោគជ័យមហាសន្និបាតលើកទី១ អាណត្តិ ២០២៦-២០៣១ បើកចេញនូវក្តីសង្ឃឹមថ្មីក្នុង ការអភិរក្ស និងពង្រីកផ្សាយតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ភូមិភាគ។ ក្នុងទិដ្ឋភាពវប្បធម៌ដ៏សម្បូរបែបនោះ សិល្បៈប្រជាប្រិយ Khmer តែងបញ្ជាក់ពីឋានៈជាផ្នែកដ៏សំខាន់ រួមចំណែកធ្វើឱ្យជីវភាពវប្បធម៌ស្មារតីរបស់ជនរួមជាតិ ក្នុងខេត្តកាន់តែសម្បូរបែប។