Chủ nhật, 18-10-26 08:39:39
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

សាសនារួមដំណើរការកសាងមាតុភូមិ

Báo Cà Mau ទោះបីជាមានក្តីជំនឿ ប្រព័ន្ធគោលលទ្ធិសាសនា និងវិន័យធម៌ខុសគ្នាក៏ដោយ តែបណ្តាអង្គការសាសនាទាំងឡាយលើភូមិសាស្ត្រក្នុងខេត្ត Cà Mau តែងមានចំ ណុកស្របគ្នាចំពោះស្មារតីជនជាតិ និងក្នុងបាវចនានៃការរស់នៅល្អជាតិ ល្អសាសនា។ អាស្រ័យហេតុនេះហើយ ទើបបណ្តាសាសនាជាទូទៅបានបង្កើតកម្លាំងសាមគ្គី រួមដំណើរការជាមួយរដ្ឋអំណាចភូមិភាគអនុវត្តយ៉ាងល្អខាងវិស័យការងារសន្តិសុខសង្គម រួមចំណែកកសាងមាតុភូមិ។

លើភូមិសាស្រ្តខេត្ត មានសាសនាទាំងអស់ចំនួន៦សាសនា ដែលមានឋានៈស្របច្បាប់ រួមមាន៖ ព្រះពុទ្ធសាសនា កាតូលិក ដំណឹងល្អ ប្រូតេស្តង់ ព្រះពុទ្ធសាសនា ហ្វាហាវ និងសុខាវតីឧបាសក ឧបាសិកានៃសមាគមពុទ្ធសាសនាវៀតណាម។ មាន១២៧កន្លែងសម្រាប់គោរពបូជា និង៨៧ទីតាំងសកម្មភាពសាសនា។ អ្នកអ្នកមុខអ្នកការខាងភារសាសនាមានចំនួន៤៨៣នាក់ ព្រមទាំងមានជាង៣៩០ពាន់ប្រជាបរិស័ទ (ស្រូបអត្រាជាង២០%នៃចំនួនប្រជាជនទូទាំងខេត្ត)។

បណ្តាសាសនាទាំងឡាយក្នុងខេត្ត ជួបជុំគ្នាដើម្បីនិមន្តនិងអញ្ជើញទៅប្រសិទ្ធពរបុណ្យចូលឆ្នាំវៀតណាម២០២៣ដល់ថ្នាក់ដឹកនាំខេត្ត។

បណ្តាអ្នកមុខអ្នកការខាងភារសាសនាដែលមានប្រជាប្រិយភាព និងគុណធម៌ជាច្រើនក៏ត្រូវបានបងប្អូនប្រជាជនជឿទុកចិត្ត ជ្រើសចូលក្នុងបណ្តាអង្គការចាត់តាំង និងអង្គការសមាគមនយោបាយ និងសង្គម។ មាន​តំណាង​រាស្ត្រ​ចំនួន ២៩រូបដែលជាប់​ឆ្នោត​តំណាង​ក្រុម​ប្រឹក្សា​ប្រជាជន​គ្រប់​លំដាប់​ថ្នាក់​ នាអាណាតិ២០២១-២០២៦។​ យោងតាមសកម្មភាព បណ្តាអ្នកទាំងនោះក៏បានបង្ហាញយ៉ាងច្បាស់នូវរាល់ភារកិច្ចទទួលខុសត្រូវខ្ពស់ចំពោះមាតុភូមិ និងប្រទេសជាតិ។ ទន្ទឹមនឹងនោះ អនុវត្តល្អខាងការងារផ្សព្វផ្សាយ ទូន្មានប្រជាប្ររិស័ទរបស់ខ្លួនឲ្យអនុវត្តល្អតាមច្បាប់ ជៀសវាងការប្រព្រឹត្តអាក្រក់ក្នុងសង្គម និងចងសម្ព័ន្ធមេត្រីភាពរវាងភូមិផងរបងជាមួយ ព្រមទាំងសាមគ្គីរវាងបណ្តាសាសនានិងជនជាតិ។

ប៉ុន្មានឆ្នាំកន្លងមកនេះ ឲ្យតែដល់រដូវវិស្សមកាលម្តងៗ ព្រះតេជគុណ Danh Vàng គង់នៅវត្តជុំប្រាសាទ រ៉ាច់គូយ ស្រុក Trần Văn Thời តែងសហការជាមួយរដ្ឋអំណាចភូមិភាគ និមន្តទៅតាមគ្រួសារពុទ្ធបរិស័ទដើម្បីចលនាកូនក្មួយចូលវត្តរៀនអក្សរខ្មែរ ដោយព្រះតេជគុណជាអ្នកបង្រៀនដោយផ្ទាល់ថ្នាក់។ ព្រះតេជកគុណ Danh Vàng មានសង្ឃដីការ៖ “ដើម្បីឪពុកម្តាយមានទំនុកចិត្តឲ្យកូនចូលវត្តរៀនអក្សរខ្មែរ វត្តក៏បានធ្វើការចលនាទឹកចិត្តប្រជាពុទ្ធបរិស័ទ និងសប្បុរសជនទាំងឡាយដើម្បីមានការជំនួយឧបត្ថម្ភសៀវភៅ ក៏ដូចជាទឹកប្រាក់សម្រាប់ជួយដោះស្រាយចំពោះកូនក្មួយណាដែលមានជីវភាពជួបលំបាក។ រាល់ពេលថ្ងៃសីលដែលមាមីងពុទ្ធបរិស័ទអញ្ជើញមកវត្ត អាត្មាក៏ដាស់តឿនអំពីការខិតខំប្រឹងប្រែងរកស៊ី និងមានស្មារតីប្រុងប្រយ័ត្នបំផុតចំពោះការជនល្មើសឆក់ឱកាសើសាសនាដើម្បីញុះញង់បញ្ចុះបញ្ចូល”។

ជារៀងរាល់ឆ្នាំ ព្រះតេជគុណ Danh Vàng តែងយកព្រះទ័យទុកដាក់ចំពោះការបង្ហាត់បង្រៀនអក្សរខ្មែរនៅវត្តជុំប្រាសាទ រ៉ាច់គូយ រួមចំណែកក្នុងការថែរក្សាលក្ខណៈវប្បធម៌ដ៏ល្អផូរផង់របស់ជនរួមជាតិខ្មែរ។​

ប្រការដែលគួរឲ្យកត់សម្គាល់ គឺបណ្តាអង្គការសាសនាខេត្តកាម៉ាវតែងសកម្មរួមចំណេកក្នុងការងារសន្តសុខសណ្តាប់ធ្នាប់ដោយមានច្រើនសកម្មភាពយ៉ាងជាក់ស្តែងដូចជា៖ “សាងសង់ស្ពាន ផ្លូវថ្នល់ ផ្ទះមេត្តាធម៌ ចង្ក្រាន្តបាយមេត្តាធម៌នៅតាមបណ្តាមន្ទីរពេទ្យ ចិញ្ចឹមមើលថែកុមារកំព្រា ជនពិការ និងមានបន្ទប់ឱសថ វាលជាង៥០បន្ទប់ ទូថ្នាំពេទ្យបុរាណ ព្រមទាំងកម្មវិធីព្យាបាលអ្នកជំងឺដោយមិនគិតប្រាក់ ឧបត្ថម្កជនរងគ្រោះ ជំនួយការសិក្សាជូនសិស្សក្រីក្រ ចូលរួមទឹកប្រាក់រាប់ពាន់លានដុងសម្រាប់មូលនិធិដើម្បីអ្នក្រីក្រ និងមូលនិធិតបស្នងគុណ មូលនិធិបង្ការប្រឆាំងគ្រោះមហន្តរាយធម្មជាតិ...។ 

កន្លងជាង១៥ ឆ្នាំ មណ្ដលចិញ្ចឹមកុមារពិការ និងក្មេងអនាថាដ៏ជាទីស្រឡាញ់នៅខេត្តកាម៉ាវ ក៏បានផ្តួចផ្តើមចិញ្ចឹមមើលថែកុមារពិការរាប់រយនាក់ឲ្យចូលសង្គម។

ទូទាំងខេ្តសព្វថ្ងៃមានជាង៣២ពាន់ប្ររិស័ទដែលជាអ្នកកាន់សាសនាកាតូលិក កំពុងសកម្មភាពនៅតាមគ្រឹស្តបរិស័ទចំនួន២៤កន្លែង។ បណ្តាគ្រឹស្តបរិស័ទទាំង ឡាយតែងសកម្មចូលរួមអំណរបណ្តាប្រេពៃណីនៃការប្រឡងប្រណាំងផ្សេងៗដោយរដ្ឋអំណាចភូមិភាគចាត់តាំងបង្កើតទំនាក់ទំនងសាមគ្គីរវាងសាសនាជាមិត្តទៀតផង។ លោកឪពុក Nguyễn Văn Vinh ប្រធានគណៈកម្មាធិការសាមគ្គីកាតូលិកខេត្ត មានប្រសាសន៍ថា៖ “តើងខ្ញុំតែងដាស់តឿនរំលឹកជាប្រចាំដល់បរិស័ទគ្រប់រូបឲ្យអនុវត្តផ្តោតលើស្មារតីព្រមគ្នារបស់សមាគមន៍កាតូលិកវៀតណាម៖ រស់នៅតាមទ្រឹស្តីព្រះយ៉េស៊ូស្ថិតក្នុងទឹកចិត្តជនជាតិ ដើម្បីផ្តល់ក្តីសុខជូនប្រជាជន រួមចំណែកកាត់បន្ថយទុក្ខទោស និងផ្តល់មកនូវភាពសុខសាន្តក្នុងការរស់នៅសម្រាប់អ្នកដែលជួបលំបាក ខ្វះសំណាង”។

ស្ទើតែគ្រប់មូលដ្ឋានជំនឿ និងសាសនាលើភូមិសាស្ត្រខេត្ត ពោលគឺសុទ្ធតែបានចុះឈ្មោះចូលរួមកសាងលក្ខណៈរស់នៅតាមបែបស៊ីវិល័យ រៀបចំតុបតែងលម្អភាពស្អាតស្អំ និងមានច្បាប់ទម្លាប់សម្រាប់ភ្ញៀវ និងអ្នកចូលរួមក្នុងសកម្មភាពជំនឿសាសនា ដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់បានពេញលេញ។ 

លោក Nguyễn Văn Khởi ​ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តកាម៉ាវ បានអះអាងថា៖ “ស្មារតីសាមគ្គីមគ្គីភាពជាតិ សាមគ្គីរវាងសាសនានៅខេត្ត Cà Mau បានរួមចំណែកអភិរក្ស និងពង្រីកយ៉ាងទូលំទូលាយចំពោះតម្លៃវប្បធម៌ សីលធម៌ដ៏ល្អថ្លៃថ្នូរ ដោយបាវចនា ប្រយោជន៍សាសនា ប្រយោជន៍ជាតិ គ្រប់បណ្តាសានាទាំងឡាយតែងរួមដំណើរការយ៉ាងជាក់ស្តែងចំពោះការរួមវិភាគទានសម្រាប់សង្គម ព្រមទាំងរួមដំណើរការកសាងមាតុភូមិមួយថ្ងៃកាន់តែសម្បូររុងរឿង”៕

 

អត្ថបទនិងរូបថត៖ ម៉ុងធឿង

 

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។