Chủ nhật, 18-10-26 08:39:38
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

មកទស្សនាវត្តខ្មែរនៅតំបន់ព្រំដែន

Báo Cà Mau An Giang ត្រូវបានគេស្គាល់ថាជាខេត្តដែលជនរួមជាតិខ្មែររស់នៅយូរជំនាន់ ហើយក៏ជាខេត្តមួយដែលមានវត្តខ្មែរយ៉ាងច្រើនផងដែរ (ឈរចំណាត់ថ្នាក់ទី៤ បន្ទាប់ពីខេត្ត Trà Vinh, Sóc Trăng និង Kiên Giang)។ រស់នៅប្រមូលផ្តុំច្រើនបំផុតនៅស្រុក Tri Tôn និង Tịn Biên ដែលមានទាំងអស់វត្តជិត៧០វត្ត។ វត្តនិមួយៗមិនត្រឹមតែមានសោភ័ណភាពបុរាណរៀង ៗខ្លួនប៉ុណ្ណោះទេ ថែមទាំងជាកន្លែងរក្សានូវតម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិខ្មែរណាមបូនិយាយរួម និងវត្តរាជទស្សនារាម ស្តេចទត ផងដែរ។

ស្ថាបត្យកម្មនៃព្រះវិហារវត្តរាជទស្សនា ស្តេចទត។

វត្តស្តេចទត ត្រូវបានកសាងឡើងក្នុងឆ្នាំ១៨៨០ មានទីតាំងស្ថិតនៅភូមិ Vĩnh Hạ ឃុំ Vĩnh Trung ស្រុក Tịnh Biên ហើយក៏ជាវត្តមួយក្នុងចំណោមវត្តខ្មែរដែលមានផ្ទៃដីធំទូលាយគួរសម បើប្រៀបជាមួយបណ្តាវត្តខ្មែរដទៃទៀតរបស់ស្រុក ព្រមទាំងមានសំណង់ស្ថាបត្យកម្មប្រកបដោយអត្តសញ្ញាណវប្បធម៌នៃព្រះពុទ្ធសាសនាថេរវាទខ្មែរ។ ដោយបានដឹងថា វត្តរាជទស្សនារាម ស្តេចទត ក៏ជាកន្លែងប្រឡងធម្មវិន័យ បាលី និងអក្សរសាស្ត្រខ្មែរសម្រាប់ព្រះសង្ឃ និងកូនក្មួជនរួមជាតិខ្មែរប្រចាំឆ្នាំនៅតំបន់ព្រំដែននេះផងដែរ។ 

ចំណាប់អារម្មណ៏ដំបូងពេលចូលដល់ទីធ្លារវត្តស្តេចទត គឺបណ្តាបដិមាករសាវ័កឈរប្រថាប់ទាំងសង្ខាងផ្លូវ ហាក់បីដូចជាចាំទទួលស្វាគមន៍ពុទ្ធបរិស័ទជិតឆ្ងាយមកគោរពបូជា។

ក្រៅពីនោះ វត្តរាជទស្សនារាម  ស្តេចទត ថែមទាំងសម្បូរស្ថាបត្យកម្មវិសេសវិសាល បង្កើតបាននូវចំណាប់អារម្មណ៍សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជិតឆ្ងាយ ដែលបានអញ្ជើញមកទស្សនា គោរពបូជាវត្ត។ 

ព្រះពុទ្ធបដិមាករដ៏ធំមហិមា គង់ព្រះថាប់លើផ្កាឈូក បង្កើតនូវភាពអស្ចារ្យគួរជាទីជ្រះថ្លាក្រៃលែង។ 

ដំបូងចូល​ដល់​ទីធ្លារ​វត្ត​ យើង​នឹងបានឃើញនៅបណ្តាបដិមាករជាសាវ័កព្រះសម្មាសម្ពុទ្ធ ​ឈរ​ព្រះថាប់តាមសង្ខាង​ផ្លូវ ហាក់បី​ដូច​ជា​ស្វាគមន៍​ពុទ្ធបរិស័ទ​ជិត​​ឆ្ងាយ​ដែលបានអញ្ជើញមក​ទស្សនា គោរពបូជា។ ទន្ទឹមនិងនោះផងដែរ ក៏មានព្រះពុទ្ធបដិមាករយ៉ាងធំមហិមា គង់លើបល្ល័ង្កផ្កាឈូក ហើយហ៊ុំព័ទ្ធដោយរូបបដិមាករសាវ័កជាច្រើនអង្គ បង្កើតបានជាសក្ការៈដ៏ពិសិដ្ឋថ្លៃថ្លា។ 

គន្ធកុដិចេតិយ​​ត្រូវ​បាន​កសាង​​តាមបែបលក្ខណៈ​ស្ថាបត្យកម្ម​នៃ​ផ្ទះ​រត​បុរាណ​នៅ​វត្ត​ ស្តេច​ទត។ 

វត្ត​រាជទស្សនា ស្តេចទត ​មិន​ត្រឹមប្រកបដោយ​តម្លៃផ្នែក​ខាង​ជំនឿ​ដ៏​ជ្រាលជ្រៅ​ ព្រមទាំងជា​កន្លែង​សម្រាប់​សកម្មភាព​សាសនា​របស់បងប្អូនប្រជាពុទ្ធបរិស័ទ​ខ្មែរ​នៅភូមិភាគ​​នោះទេ ​ថែមទាំង​ជា​មណ្ឌល​សម្រាប់​សកម្មភាព​វប្បធម៌​សហគមន៍ ជា​កន្លែង​ទេសចរណ៍​ផ្លូវចិត្ត ​មិនអាចមើលរំលងសម្រាប់​ភ្ញៀវ​ទេសចរណ៍​គ្រប់​ទិសទី​ដែល​បានអញ្ជើញមកកាន់តំបន់​ព្រំដែននៃខេត្ត An Giang ៕ 

 

អត្ថបទនិងរូបថត៖ ចន្តា

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។