Thứ năm, 15-10-26 07:05:31
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ខួបអនុស្សាវរីយ៍លើកទី ៧៧ ទិវាយុទ្ធជនពិការ - ពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៤)

ជនរួមជាតិខ្មែរសាមគ្គី ចិត្តគំនិតតែមួយតាមបក្ស

Báo Cà Mau ជនរួមជាតិ Khmer នៅ Cà Mau សព្វថ្ងៃមានជាង ៩.៧០០គ្រួសារ ប្រមាណ ៣៩ពាន់នាក់ តែងបន្តពង្រីកនូវប្រពៃណីសាមគ្គីភាព ស្នេហាជាតិ សុខដុមរមនា និងរួមគ្នាកសាងមាតុភូមិ។ រួមជាមួយនឹងបណ្តាគោលនយោបាយជនជាតិដ៏ទូលំទូលាយ និងមនុស្សធម៌ ឧត្តមភាពរបស់បក្ស និងរដ្ឋ ប្រជាជន Khmer នៅ Cà Mau តែងខិតខំឈានឡើងឥតឈប់ឈរ ព្រមទាំងបញ្ជាក់នូវកម្លាំងផ្ទៃក្នុង និងជាធនធានមូលដ្ឋានដ៏សំខាន់ក្នុងដំណើរការបង្កើត កសាង និងអភិវឌ្ឍន៍តំបន់ដែនដីភាគខាងត្បូងរបស់ប្រទេសជាតិមួយថ្ងៃកាន់តែសម្បូររុងរឿង និងសុភមង្គល។

លោក Lâm Nuôl អ្នកដែលបានបងប្អូនប្រជាជន Khmer នៅ Cà Mau កោតគោរព និងតាំងនាមជា "លោកធំ" បានឱ្យដឹង៖ "ជនរួមជាតិ Khmer នៅ Cà Mau តែងតែ បង្ហាញនូវស្មារតី សាមគ្គីភាព និងប្រកៀកស្មាជាមួយបណ្តាជនជាតិ ជាបងប្អូនក្នុងការតស៊ូប្រឆាំងដណ្តើមឯករាជ្យ សេរីភាព និងសន្តិភាពជូនប្រទេសជាតិមាតុភូមិ ក្រោមការដឹកនាំរបស់បក្ស និងអ៊ំហូក្នុងសម័យសង្គ្រាមទាំង២លើក ប្រឆាំងអាណានិគមបារាំង Pháp និង ចក្រពតអាមេរិក Mỹ"។

លោក Lâm Nuôl "លោកធំ" របស់បងប្អូនជនរួមជាតិ Khmerនៅ Cà Mau លោកតាជាអ្នកដែលលះបង់អស់មួយឆាកជីវិតដើម្បីបម្រើបុព្វហេតុនៃបដិវត្តន៍របស់បក្ស និងរបស់ Bác Hồ បានជ្រើសរើសដើម្បីជនជាតិ។


ឆ្នាំ១៩៦៦ លោក Lâm Nuôl បានធ្វើការនៅសមាគម ព្រះសង្ឃសាមគ្គី ស្នេហាជាតិខេត្ត Cà Mau និងជា ចៅអធិការវត្ត Tam Hiệp ស្រុក Trần Văn Thời។ ព្រះអង្គតែងសកម្មផ្សព្វផ្សាយ និងកៀងគរបងប្អូនជនរួមជាតិ Khmer លំនឹងស្មារតី ស្នេហាជាតិ រួមចំណែក ក្នុងបុព្វហេតុរំដោះជាតិ និងកម្ចាត់ខ្មាំងសត្រូវ។ ក្រោយពេលបានរំដោះ លោក Lâm Nuôl បានបន្តធ្វើការនៅគណៈ ប្រជាចលនា Khmer ខេត្ត Cà Mau បន្ទាប់មកបានក្លាយជាអនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត និងជាប្រតិភូរដ្ឋសភាបណ្តាអាណត្តិទី VI, VII និងទីVIII ។  

ក្នុងសម័យសង្គ្រាម តស៊ូប្រឆាំងអាមេរិក Mỹ បណ្តាវត្ត Khmer ទាំងឡាយក៏ក្លាយជាមូលដ្ឋាននៃបដិវត្តន៍ ជាកន្លែងសម្រាប់ជ្រកកោនរបស់កម្មាភិបាលយើង។ ក្នុងនោះព្រះសង្ឃ និងជនរួមជាតិ Khmer ជាច្រើនបានក្លាយជាកម្មាភិបាល យុទ្ធជនបម្រើ បដិវត្តន៍យ៉ាងអង់អាច និងស្មោះត្រង់ទៀតផង។ លោក Lâm Nuôl ឱ្យដឹង៖ "បណ្តាគំរូដូចជា ព្រះ តេជគុណ Hữu Nhem និង លោកស្រី Danh Thị Tươi ព្រមទាំងបណ្តាបុគ្គលដ៏ឆ្នើមជាច្រើនរូបទៀត បានបង្ហាញពីស្មារតីស្នេហាជាតិដ៏ជ្រាលជ្រៅ និងស្ម័គ្រស្មោះអស់ពីចិត្ត ដើរតាមបក្ស តាម Bác Hồ រួមចំណែកសម្រាប់បុព្វហេតុបដិវត្តន៍"។  

ព្រះឧបជ្ឈាយ័ Thạch Hà  ប្រធានសង្ឃាភិបាល សមាគមពុទ្ធសាសនា Việt Nam ខេត្ត ប្រធានសមាគមព្រះសង្ឃ សាមគ្គីស្នេហាជាតិខេត្ត ចៅអធិការវត្តមុនីវង្សាបុប្ផារាម (Monivongsa Bopharam) បានបញ្ជាក់ថា៖ "បណ្តាអ្នក មុខអ្នកការសាសនា និងព្រះសង្ឃ Khmer ទាំងឡាយ តែងប្រកាន់ខ្ជាប់ចំពោះពាក្យស្លោក "សាសនា- ជនជាតិ-សង្គមនិយម" តែងរក្សា និងពង្រីកនូវប្រវេណីសាមគ្គីស្នេហាជាតិ រក្សាភាពសុខដុមរមនារវាងជនជាតិ ព្រមទាំងព្រួត ដៃគ្នាការពារ និងកសាងមាតុភូមិ Việt Nam សង្គមនិយម"។  

បងប្អូនជនរួមជាតិ Khmer នៅ Cà Mau ភាគច្រើនជា   អ្នកកាន់ព្រះពុទ្ធសាសនាថេរវាទ Khmer ដូច្នេះហើយ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក៏បានក្លាយជាមណ្ឌលនៃសាមគ្គីភាព និងឃោសនាចលនា បងប្អូប្រជាពុទ្ធបរិស័ទទាំង ឡាយចំពោះការអភិ វឌ្ឍន៍គ្រប់ជ្រុងជ្រោយក្នុងការរស់នៅ ព្រមទាំងអនុវត្តតាមគោលការណ៍ណែនាំ និងគោលនយោបាយ របស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ។ 

និយាយពីជីវភាពរស់នៅ របស់បងប្អូន Khmer នៅ Cà Mau នាបពេលច្ចុប្បន្ននេះ លោកតា Lâm Nuôl មានប្រសាសន៍៖ "គឺមានការអភិវឌ្ឍ ជាងមុនច្រើនណាស់!  សព្វថ្ងៃមានវត្តខ្មែរទាំងអស់ចំនួន៧វត្ត និង១០ សាលាទាន មានព្រះសង្ឃគង់ថែរក្សា។ មានច្រើនតំបន់ Khmer នៅតាមបណ្តាឃុំដូចជា៖ ឃុំ Hồ Thị Kỷ ស្រុក Thới Bình ឃុំ Khánh Hoà,  Khánh Lâm ស្រុក U Minh ឃុំ Thanh Tùng ស្រុក Đầm Dơi បងប្អូន Khmer មានជីវភាពធូរធារ។ កូនក្មួយជាច្រើនបានទទួលការអប់រំល្អ និងក្លាយជាកម្មាភិបាល បក្ខជនរួមចំណែកកសាងប្រទេសជាតិមាតុភូមិ។ ប្រការដែលគួរឲ្យសប្បាយរីករាយថែមទៀត នោះគឺមានថ្នាក់បង្រៀនអក្សរ Khmer រួមនឹងសកម្មភាពវប្បធម៌សិល្បៈ ដើម្បីរក្សា និងលើកស្ទួយអត្តសញ្ញាណប្រពៃណីជាតិ ទាំងនេះហើយដែលសុទ្ធសឹងជាគុណបំណាច់របស់បក្ស និង Bác Hồ"។

អស់ពីចិត្តជឿជាក់លើបក្ស និងអ៊ំហូ បងប្អូនជនរួមជាតិខ្មែរ (Khmer)នៅកាម៉ាវពង្រីកប្រពៃណីសាមគ្គី និងស្មារតីស្នេហាជាតិ    រួមកម្លាំងតែមួយដើម្បីបុព្វហេតុនាំការអភិវឌ្ឍន៍ប្រទេសជាតិ មាតុភូមិ។  (ក្នុងរូបថត៖ បងប្អូនជនរួមជាតិខ្មែរ (Khmer)ចាត់តាំងបុណ្យតាមជំនឿប្រពៃណីរបស់ខ្លួននៅវត្តវត្តមុនីវង្សា បុប្ផារាម (Monivongsa Bopharam សង្កាត់១ ក្រុង Cà Mau)។

ព្រះឧបជ្ឈាយ៍ Thạch Hà មានព្រះទ័យប្តេជ្ញាថា៖ "ពុទ្ធបរិស័ទ ព្រះសង្ឃ និងអ្នកមុខអ្នកការសាសនា Khmer ទាំងឡាយគ្រប់រូបតែងជឿជាក់លើកការដឹកនាំរបស់បក្ស និងបុព្វហេតុនៃបដិវត្តន៍របស់ជាតិដែលត្រូវបាន Bác Hồ និងបក្សយើងជម្រើស ដឹកនាំ បន្តការពង្រីកកម្លាំងផ្ទៃក្នុង និងកម្លាំងនៃផែនមហាសាមគ្គីជនជាតិ រួមកម្លាំងចិត្តថ្លើមតែមួយដើម្បីបុព្វហេតុនៃការអភិវឌ្ឍន៍ប្រទេសជាតិក្នុងបរិការណ៍ថ្មី"៕
 

Quốc Rin
 

ថ្នាក់ដឹកនាំខេត្តអញ្ជើញសួរសុខទុក្ខ និងប្រសិទ្ធពរជនរួមជាតិ Khmer ឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ២០២៦ របស់ជនរួមជាតិ Khmer គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau បានចាត់តាំងគណៈប្រតិភូជាច្រើនក្រុម អញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរដល់បណ្តាអ្នកមុខអ្នកការសាសនា ព្រះសង្ឃ អ្នកមានកិត្យានុភាព និងមាមីងប្អូនជនរួមជាតិ Khmer នៅតាមបណ្តាភូមិភាគនានាក្នុងខេត្ត។

មានយ៉ាងច្រើនកម្មភាពសម្រាប់ឱកាសបុណ្យសែនដូនតា

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានផ្សព្វផ្សាយផែនការចាត់តាំងបណ្ដាសកម្មភាពក្នុងឱកាសបុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា (ត្រូវនឹងថ្ងៃទី ១៤, ១៥ រោច ខែភទ្របទ និង ១ កើតខែអស្សុជ)។

មហាសន្និបាតតំណាងសមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau អាណត្តិ ២០២៦-២០៣១៖

សមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau ទើបតែបានរៀបចំយ៉ាងមហោឡារិកនូវមហាសន្និបាតតំណាង អាណត្តិ ២០២៦-២០៣១ ដើម្បីបូកសរុប វាយតម្លៃគ្រប់ជ្រុងជ្រោយការងារកិច្ចការបរទេសប្រជាជនដំណាក់កាលកន្លង និងដាក់ចេញទិសដៅ ភារកិច្ចគន្លឹះសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។

លើកកម្ពស់សមត្ថភាពឆ្លើយតបលើផ្ទៃសមុទ្រ

ចំពោះស្ថានភាពរដូវភ្លៀងព្យុះឈានចូលដំណាក់កាលកើនឡើងខ្លាំង ហានិភ័យគ្រោះថ្នាក់ និងឧបទ្ទវហេតុលើផ្ទៃសមុទ្រក៏កើនកើនឡើងណាស់ដែរ ម៉្លោះហើយកងកម្លាំងយោធាការពារព្រំដែនខេត្ត Cà Mau បានម្ចាស់ការលើកកម្ពស់សមត្ថភាពបញ្ជាប្រតិបត្តិការនាវា ទូក កប៉ាល់ និងដោះស្រាយសភាពការណ៍លើផ្ទៃសមុទ្រ សំដៅធានាសុវត្ថិភាពជូនកម្មាភិបាល យុទ្ធជន និងប្រជានេសាទ។

បង្កលក្ខណៈដើម្បីជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ

បុណ្យភ្ជុំបិណ្ឌ សែនដូនតារបស់ជនរួមជាតិ Khmer ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា ត្រូវនឹងថ្ងៃទី ១-៣ រោច ខែភទ្របទ)។ ដើម្បីបង្កលក្ខណៈងាយស្រួលដើម្បីបងប្អូនជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ ស្និទ្ធស្នាល សុវត្ថិភាព និងសំចៃ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានណែនាំដល់បណ្តាមន្ទីរ ស្ថាប័ន អង្គការនយោបាយ-សង្គមថ្នាក់ខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ម្ចាស់ការអនុវត្តបណ្តាសកម្មភាពស្របតាមលក្ខណៈជាក់ស្តែង។

ក្តីរីករាយរបស់ប្រជាជន Khmer ដែលទទួលបានប័ណ្ណបើកបរ

អស់រយៈពេលជាច្រើនឆ្នាំកន្លង ដោយសារតែជំនាញខាងអាន និងសរសេរភាសា Việt Nam មានកម្រិត លោក Danh Hồng Cư (អាយុ ៤៦ ឆ្នាំ នៅភូមិ Thanh Sơn ឃុំ Vĩnh Mỹ) មិនហ៊ានចុះឈ្មោះប្រឡងយកប័ណ្ណបើកបរនោះទេ។ ហើយតម្រូវការដឹកជញ្ជូនរបស់គ្រួសារគាត់សម្រាប់ការងារ និងទំនិញគឺមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែឧបសគ្គភាសាបានបង្ខំឱ្យគាត់ពឹងផ្អែកលើតែម៉ូតូ ៥០ccតែមួយគ្រឿងជាប្រចាំ។ ថ្មីៗនេះ ក្តីរីករាយយ៉ាងខ្លាំងបានកើតឡើងនៅពេលដែលលោក Cư ជាមនុស្សម្នាក់ក្នុងចំណោមជនជាតិភាគតិចទាំង ៣០ នាក់ដែលបានប្រឡងជាប់ និងទទួលបានប័ណ្ណបើកបរម៉ូតូប្រភេទ A1។

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

ជីវពលថ្មីនៃសិល្បៈប្រជាប្រិយ Khmer

ថ្មីៗនេះ សមាគមសិល្បៈប្រជាប្រិយខេត្ត Cà Mau បានចាត់តាំងជោគជ័យមហាសន្និបាតលើកទី១ អាណត្តិ ២០២៦-២០៣១ បើកចេញនូវក្តីសង្ឃឹមថ្មីក្នុង ការអភិរក្ស និងពង្រីកផ្សាយតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ភូមិភាគ។ ក្នុងទិដ្ឋភាពវប្បធម៌ដ៏សម្បូរបែបនោះ សិល្បៈប្រជាប្រិយ Khmer តែងបញ្ជាក់ពីឋានៈជាផ្នែកដ៏សំខាន់ រួមចំណែកធ្វើឱ្យជីវភាពវប្បធម៌ស្មារតីរបស់ជនរួមជាតិ ក្នុងខេត្តកាន់តែសម្បូរបែប។