Thứ ba, 13-10-26 01:58:00
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

រំលឹកដាស់តឿនស្មារតីនៃការស្រឡាញ់ខាងភ្លេងពិណពាទ្យសម្រាប់មិត្តយុវវ័យ

Báo Cà Mau តាំងសម័យបរមបុរាណ ភ្លេងពិណពាទ្យបានក្លាយជាទ្រព្យដ៏មានតម្លៃក្នុងជីវភាពវប្បធម៌ និងស្មារតីរបស់ជនរួមជាតិ Khmer។ ស្រុក Trần Văn Thời ដែលជាភូមិភាគមានជនជាតិ Khmer រស់នៅច្រើនកុះករ ហើយក៏ទើបតែបង្កើតបានក្រុមភ្លេងប្រពៃណីពិណពាទ្យមួយក្រុមផងដែរ។ សព្វថ្ងៃ ក្រុមភ្លេងពិណពាទ្យនេះកំពុងធ្វើការហាត់។ អ្វីដែលពិសេសនោះគឺ សមាជិកក្រុមសុទ្ធតែជាប្អូនៗយុវ វ័យដែលមានចំណង់ចំណូលចិត្តដូចគ្នា ព្រមទាំងមានទេពកោសល្យនិងគោលបំណងចង់ក្លាយជាអ្នកស្នងបន្ត ដើម្បីអភិរក្ស និងពង្រីកនូវតម្លៃនៃអត្តសញ្ញាណភ្នែកខាងភ្លេងបុរាណពិពាទ្យ Khmerទៀតផង។

ក្នុងឱកាសវិស្សមកាល​ ប្អូនៗយុវជន Khmer ក៏បាននាំគ្នាចូលវត្ត Tam Hiệp ឃុំ Trần Hợi ដើម្បីរៀនអក្សររ Khmer បណ្តើរ និងឆ្លៀតឱកាសរៀនភ្លេងពិណពាទ្យបណ្តើរ។ ប្អូនៗដែលមានអាយុចាប់ពី១៤​-១៩ឆ្នាំ ទោះបីជាខ្លួនទើបរៀនបានរយៈពេលជាង១០ថ្ងៃក្តី តែជាមួយទេពកោសល្យរៀងៗខ្លួន។ ប្អូនៗក៏រៀនឆាប់ចេះឆាប់ចាំ អាចប្រគំឧបករភ្លេងប្រពៃណីបុរាណបានដោយខ្លួនឯងយ៉ាងស្ទាត់ជំនាញទៀតផង។

ប្អូន​ Lê Hiền Muội នៅភូមិ Kinh Cũ ឃុំ Trần Hợi បានរៀបរាប់ថា៖ កាលពីមុន ប្អូនចូលចិត្តស្តាប់ និងទស្សនាការសំដែងតន្ត្រីខ្មែរខ្លាំងដែរ ប៉ុន្តែនៅតំបន់ជនបទដាច់ស្រយាល ប្អូនកម្រមានឱកាសបានឃើញណាស់។ ចាប់តាំងពីពេលដែលវត្តទទួលបានវង់ភ្លេងពិណពាទ្យ ប្អូនក៏មានសំណាងបានរៀននិងចូលរួមប្រគំឧបករភ្លេងប្រពៃណីបុរាណKhmer លោកគ្រូភ្លេងបានបង្ហាត់បង្ហាញគ្រប់ណោត គ្រប់ឧបករភ្លេងបុរាណ រួចហើយរួមបញ្ចូលគ្នាក្លាយជាបទភ្លេងយ៉ាងពិរោះរណ្តំ។ ប្អូនមានអារម្មណ៍សប្បាយរីករាយ​ និងមោទនភាពជាខ្លាំងដែលខ្លួនបានទទួលយកនូវមរតកវប្បធម៌ និងសិល្បៈរបស់ Khmer។

ក្រុមវង់ភ្លេងពិណពាទ្យបុរាណរបស់ប្អូនៗកូនក្មួយជនរួមជាតិខ្មែរ (Khmer) នៅវត្តតាមហ៊ីប (Tam Hiệp)។

វង់ភ្លេងពិណពាទ្យប្រពៃណីរបស់ Khmer Nam Bộ មានចាប់ពី៧-៩ឧបករដែលផលិតចេញពីវត្ថុធាតុចំនួន៥យ៉ាង រួមមាន៖ ស្ពាន់ ដែង ឈើ ខ្យល់ និងស្បែក បង្កើតបានជា៥នៃសូរសព្ទសម្លេងខុសប្លែកពីគ្នា ទើបហៅថាភ្លេងពិណពាទ្យ។ឧបករនីមួយៗត្រូវបានសម្រួលយ៉ាងក្បោះក្បោយ ធានាបានល្អនូវការប្រគំសម្រាប់វង់តន្រ្តីជាទូទៅ។

វង់ភ្លេងពិណពាទ្យ Khmer នេះ រួមមានឧបករភ្លេងដូចជា៖ ស្គរធំស្គរសម្ភោ រនាតឯក រនាតធុង គងវង់តូច។ល។ វង់ភ្លេងពិណពាទ្យ មានកម្រិតសំឡេងខ្ពស់ ហើយជារឿយៗត្រូវបានប្រើប្រាស់ក្នុងពិធីសំខាន់ៗនៅតាមវត្តអារាម និងក្នុងពិធីបុណ្យទានប្រពៃណី Khmer។

ប្អូន Sơn Minh Thức នៅភូមិ Nhà Máy C ឃុំ Khánh Hưng រភើបឱ្យដឹង៖ ប្អូនគិតថា រៀនភ្លេងពិណពាទ្យពិតជាមានផលប្រ យោជន៍ខ្លាំងណាស់។ ប្អូនពិតជាចង់រៀនឱ្យបានច្រើនបទថែមទៀត ក៏ដូចជាការចូលរួមប្រគំលើឆាកក្នុងឱកាសបុណ្យទានប្រពៃណី Khmer។

ព្រះតេជគុណ Phậm Minh Thắng ចៅអធិការវត្ត Tam Hiệp  មានថេរដីការ៖ មាមីងប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយនៅស្រុក Trần Văn Thời ពិតជាមាមោទនភាពខ្លាំងណាស់ដែលទទួលបានការយកចិត្តទុកដាក់អំពីបក្ស និងរដ្ឋក្នុងការអភិរក្សវប្បធម៌ប្រពៃណីរបស់ Khmer។ វត្តក៏ដូចជាគណៈកម្មការ នឹងខិតខំខ្នះខ្នែងពង្រីកលទ្ធផលដែលសម្រេចបានបើកថ្នាក់បង្រៀនអក្សរ Khmer រដូវវិស្សមកាលរៀងរាល់ឆ្នាំដោយឡែក ឆ្នាំនេះបន្តបង្កើតក្រុមភ្លេងពិណពាទ្យបានមួយក្រុមដើម្បីបង្កលក្ខណៈសម្រាប់ប្អូនៗមានឱកាសបានចូលរួមសកម្មភាពវប្បធម៌ជំនឿ។ ទន្ទឹមនិងនោះក៏រួមចំណែកអភិរក្ស និងពង្រីកលក្ខណៈវប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer នាពេលអនាគតផងដែរ។

ប្អូនៗរំលឹកសាឡើងវិញនូវទ្រឹស្តី និងសិក្សាស្រាវជ្រាវបទភ្លេងថ្មីដោយខ្លួនឯងក្នុងសៀវភៅ។

ជនរួមជាតិ Khmer មានឃ្លាំងឧបករតន្ត្រីបុរាណសម្បូរបែបណាស់។ ការដែលប្រគេនឧបករតន្ត្រីពិណពាទ្យនៅតាមវត្តអា រាម Khmer ទាំងឡាយ ព្រមទាំងតំបន់ដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករទូទាំងខេត្តនិយាយរួមស្រុក Trần Văn Thời និយាយដោយឡែក បង្កលក្ខណៈសម្រាប់ប្អូនៗបានសិក្សារៀនសូត្រនិងចូលរួមប្រគំតន្ត្រីសិល្បៈប្រពៃណី Khmer។ នេះក៏ជាឱកាសសម្រាប់ភ្លុំបញ្ចូលទឹកចិត្តសម្រាប់បញ្ញវ័នអ្នកស្នងបន្តដែលមានទេពកោសល្យខាងតន្ត្រីបុរាណ Khmer  រួមចំណែកអភិរក្ស និងពង្រីកនូវតម្លៃនៃសម្បត្តិវប្បធម៌ដ៏វិសេសវិសាលរបស់ Khmer សុទ្ធសាត៕

 

 ថាវមើ

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។